នុយក្លេអ៊ែរស៊ីវិល

អាមេរិក និងជប៉ុន ឈានដល់ការព្រមព្រៀងគ្នាលើគម្រោងថាមពលនុយក្លេអ៊ែរតម្លៃ ៤០ពាន់លានដុល្លារ
សហរដ្ឋអាមេរិក និងជប៉ុនបានប្រកាសកាលពីថ្ងៃទី១៩ ខែមីនា អំពីគម្រោងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរតម្លៃ ៤០ ពាន់លានដុល្លារ នៅរដ្ឋ Tennessee និងរដ្ឋ Alabama បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំប្រទេសទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ការចរចារវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានកើតឡើងបន្ទាប់ពីទីក្រុងតូក្យូបានយល់ព្រមកាលពីឆ្នាំមុនក្នុងការវិនិយោគទឹកប្រាក់សរុបចំនួន ៥៥០ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៩ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណាមិញ ក្រៅតែពីកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ មេដឹកនាំប្រទេសទាំងពីរ ក៏បានប្រកាសពីការវិនិយោគទឹកប្រាក់ ៣៣ពាន់លានដុល្លារបន្ថែម នៅក្នុងរោងចក្រផលិតថាមពលឧស្ម័នធម្មជាតិ នៅរដ្ឋ Pennsylvania និងរដ្ឋ Texas ផងដែរ។

បន្ថែមពីនោះ ក៏នៅមានកិច្ចព្រមព្រៀងសំខាន់ផ្សេងទៀត ដូចជាការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗរវាងជប៉ុន និងសហរដ្ឋអាមេរិក ចំពេលមានការព្រួយបារម្ភអំពីតួនាទីលេចធ្លោរបស់ប្រទេសចិន នៅក្នុងវិស័យនេះ៕​

The post អាមេរិក និងជប៉ុន ឈានដល់ការព្រមព្រៀងគ្នាលើគម្រោងថាមពលនុយក្លេអ៊ែរតម្លៃ ៤០ពាន់លានដុល្លារ appeared first on .

ស្ងាត់ៗ អាមេរិក ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអាមេនី
ប្រទេសអាមេនី និងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីសហការគ្នាក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល ខណៈពេលដែលទីក្រុវ៉ាស៊ីនតោន កំពុងព្យាយាមស្វែងរកការពង្រឹងទំនាក់ទំនងជាមួយអតីតប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍មួយស្តីពីកិច្ចព្រមព្រៀងលើវិស័យនុយក្លេអ៊ែរ គឺត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan និងអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសនេះ។

មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរបានបញ្ចប់ការចរចាលើអ្វីដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀង 123 ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកផ្តល់អាជ្ញាប័ណ្ណស្របច្បាប់ដល់បច្ចេកវិទ្យា និងឧបករណ៍នុយក្លេអ៊ែរដល់ប្រទេសដទៃទៀត។

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យមានការនាំចេញដំបូងរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអាមេនីរហូតដល់ ៥ពាន់លានដុល្លារ បូករួមទាំងកិច្ចសន្យាប្រេងឥន្ធនៈ និងការថែទាំរយៈពេលវែងចំនួន ៤ពាន់លានដុល្លារផ្សេងទៀត។

ជម្រាបជូនថា ដោយធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ជាយូរមកហើយសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន អាមេនីឥឡូវនេះកំពុងពិនិត្យឡើងវិញនូវសំណើពីក្រុមហ៊ុនអាមេរិក រុស្ស៊ី ចិន បារាំង និងកូរ៉េខាងត្បូង ដើម្បីសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីមួយ ដើម្បីជំនួសរោងចក្រថាមពលនុយក្លេអ៊ែរចាស់តែមួយគត់របស់ខ្លួន ដែលសាងសង់ដោយរុស្ស៊ី គឺរោងចក្រ Metsamor​៕

The post ស្ងាត់ៗ អាមេរិក ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអាមេនី appeared first on .

កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធាដែនអាកាសត្រីភាគីលើកដំបូង ប្រឆាំងការគំរាមកំហែងពីកូរ៉េខាងជើង
បើតាមប្រភពពីសារព័ត៌មាន Reuters បានចុះផ្សាយថា យោធាកូរ៉េខាងត្បូង ក៏ដូចជាសហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធដែនអាកាសត្រីភាគីជាលើកដំបូងមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហ្វឹកហ្វឺនដែលធ្វើឡើងនៅជិតឧបទ្វីបកូរ៉េនេះ គឺដើម្បីអនុវត្តកិច្ចព្រមព្រៀង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ប្រទេសទាំងបី និងបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍មួយនោះមានខ្លឹមសារបន្ថែមទៀតថា សមយុទ្ធនេះគឺមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមរិកដែលជាប្រភេទយន្តហោះមានសមត្ថភាពអាចបំពាក់អាវុធនុយក្លេអ៊ែរ និងក៏មានការចូលរួមពីយន្តហោះចម្បាំងមកពីកូរ៉េខាងត្បូង និងជប៉ុនផងដែរ។

ជម្រាបថា កូរ៉េខាងត្បូង និងជប៉ុន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅអាស៊ី មួយវិញទៀត ប្រទេសទាំងបីក៏ធ្លាប់ធ្វើសមយុទ្ធដែនសមុទ្រត្រីភាគីផងដែរ ដូចជាសមយុទ្ធប្រឆាំងនាវាមុជទឹក ឬការពារមីស៊ីល ប៉ុន្តែការហ្វឹកហ្វឺនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ វាជាលើកដំបូងបំផុតរបស់ពួកគេក្នុងការធ្វើសមយុទ្ធដែនអាកាសត្រីភាគីរួមគ្នា៕

The post កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធាដែនអាកាសត្រីភាគីលើកដំបូង ប្រឆាំងការគំរាមកំហែងពីកូរ៉េខាងជើង appeared first on .

អារ៉ាប៊ីសាអូឌីត សម្លឹងឃើញចិន លើគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរ
តាមរយៈកាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងចាប់អារម្មណ៍លើការដេញថ្លៃរបស់ចិន លើគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងព្រះរាជាណាចក្រមួយនេះ។

ក្នុងនោះ ក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រងដោយរដ្ឋ China National Nuclear Corp ដែលត្រូវបានគេស្គាល់ថា CNNC បានដេញថ្លៃសាងសង់រោងចក្រនុយក្លេអ៊ែរនៅភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទីតាំងជិតព្រំដែនជាមួយប្រទេសកាតា និងអារ៉ាប់រួម។

រម្លឹកផងថា កាលពីពេលកន្លងទៅ អារ៉ាប៊ីសាអូឌីតធ្លាប់បានស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងការបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិលនៅលើទឹកដីរបស់ខ្លួនផងដែរ៕

The post អារ៉ាប៊ីសាអូឌីត សម្លឹងឃើញចិន លើគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរ appeared first on .

ស្រ្តីខ្មែរដំបូងគេ៣រូបរៀនចប់ផ្នែកនុយក្លេអ៊ែរស៊ីវិល​នៅរុស្សុី មានការយកចិត្តទុកដាក់ពីកូនសម្តេចម្នាក់
មោទកភាពកម្ពុជា ដែលមាននិស្សិត​៤រូប ក្នុងនោះមានស្រ្តីដំបូងគេបង្អស់៣រូប បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យប្រទេសរុស្សុី កាលពេលថ្មីៗនេះ។

មជ្ឈមណ្ឌល CAM-ATOM បានប្រកាសសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះកញ្ញា គី ទិត្យម៉ារីណែត, កញ្ញា សុីវ គីមលី, កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី។

សូមបញ្ជាក់ថា បញ្ញវន្តទាំង៤រូប (បញ្ញវន្តស្រ្តី៣រូប ជាស្រ្តីខ្មែរដំបូងដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យ) ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន។

ជាមួយគ្នានេះផងដែរ និស្សិតកម្ពុជាទាំង៤រូប ក៏ដូចជានិស្សិតកម្ពុជាផ្សេងទៀតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី លើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីកូនប្រុសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គឺលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

ការបញ្ចប់ការសិក្សារបស់និស្សិតកម្ពុជាទាំង៤រូបនេះ​មជ្ឈមណ្ឌល CAM-ATOM ក៏បានចាត់ទុកដែលថានេះជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕

The post ស្រ្តីខ្មែរដំបូងគេ៣រូបរៀនចប់ផ្នែកនុយក្លេអ៊ែរស៊ីវិល​នៅរុស្សុី មានការយកចិត្តទុកដាក់ពីកូនសម្តេចម្នាក់ appeared first on .