ប្រធានាធិបតីឥណ្ឌូណេស៊ី

កូនប្រុសពៅប្រធានាធិបតីឥណ្ឌូណេស៊ី ចូលខ្លួនជួបទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ជុំវិញការប្រើប្រាស់យន្តហោះឯកជន
លោក Kaesang Pangarep កូនប្រុសពៅរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានទៅជួបទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេស កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញាកន្លងទៅ ដើម្បីស្រាយបំភ្លឺជុំវិញការប្រើប្រាស់យន្តហោះឯកជន នាពេលថ្មីៗនេះ ដោយបានបដិសេធថានោះគឺមិនមែនជាយន្តហោះផ្ទាល់ខ្លួន របស់លោកនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

របៀបរស់នៅដ៏​ស៊ីវីល័យ​របស់លោក Kaesang Pangarep ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមដោយភរិយារបស់លោកកាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជននៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ប៉ុន្តែទោះជាយ៉ាងណា លោក Kaesang បានចេញមុខច្រានចោលការចោទប្រកាន់នេះទាំងនោះស្រុង និងបានបញ្ជាក់ថា យន្តហោះឯកជននោះ គឺជារបស់មិត្តភក្តិលោកទេ ខណ:ការទៅជួបជាមួយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ គឺជាការស្ម័គ្រចិត្តរបស់លោកដោយផ្ទាល់ និងគ្មានការកោះហៅណាមួយត្រូវធ្វើឡើងនោះឡើយ។

គួរឲ្យដឹងថាព័ត៌មានអំពីការធ្វើដំណើររបស់លោក Kaesang និងភរិយាទៅកាន់សហរដ្ឋអាមេរិកតាមរយ:យន្តហោះឯកជនមួយកាលពីខែមុន បានផ្ទុះឡើងនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការស្នើច្បាប់ដែលនឹងអនុញ្ញាតលោក Kaesang វ័យ ២៩ឆ្នាំ អាចឈរឈ្មោះក្នុងការបោះឆ្នោតជាមេដឹកនាំថ្នាក់តំបន់ នាពេលខាងមុខបាន។

ទន្ទឹមនឹងនេះ លោក Francine Widjojo ជាអ្នកនាំពាក្យរបស់លោក Kaesang បាននិយាយថា កូនប្រុសពៅរបស់ប្រធានាធិបតីរូបនេះ ដំបូងឡើយមានគម្រោងហោះហើរទៅកាន់សហរដ្ឋអាមេរិកតាមរយ:ជើងហោះហើរពាណិជ្ជកម្មធម្មតាប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានប្តូរផែនការវិញ ដោយបានទៅជិះយន្តហោះឯកជនរបស់មិត្តភ័ក្តិលោកដែលកំពុងធ្វើដំណើរទៅកាន់គោលដៅដូចគ្នា៕

The post កូនប្រុសពៅប្រធានាធិបតីឥណ្ឌូណេស៊ី ចូលខ្លួនជួបទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ជុំវិញការប្រើប្រាស់យន្តហោះឯកជន appeared first on .

ប្រធានាធិបតី ចូកូ វីដូដូ បាត់បង់សមាសភាពជាសមាជិកគណបក្សធំបំផុតនៅឥណ្ឌូណេស៊ី
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងកូនប្រុស Gilbran Rakabuming Raka ដែលនឹងត្រូវក្លាយជាអនាគតអនុប្រធានាធិបតី បានបាត់បង់សមាសភាពជាសមាជិកគណបក្ស​នយោបាយធំបផុតនៅក្នុងប្រទេស បន្ទាប់ពីរកឃើញថា លោកបានគាំទ្រលោក Prabowo Subianto ដែលជាបេក្ខភាពតំណាងគណបក្សប្រឆាំង និងបានជាប់ឆ្នោតជាអនាគតប្រធានាធិបតី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការចាកចេញពីគណបក្សនយោបាយធំបំផុតនៅឥណ្ឌូណេស៊ី របស់លោក ចូកូ បានធ្វើឲ្យមានភាពរង្គោះរង្គើនៅឆាកនយោបាយក្នុងប្រទេស ដោយសារទង្វើរបស់មេដឹកនាំឥណ្ឌូណេស៊ី បង្ហាញពីការក្រាញអំណាច និងចង់គ្រប់គ្រងប្រទេសពីក្រោយខ្នង។

ជាមួយគ្នា លោក Komarudin Watubun ដែលជាប្រធានផ្នែកសីលធម៌នៃគណបក្សប្រជាធិបតេយ្យនៃការតស៊ូ បានអះអាងថា ឪពុកកូន ២រូបនេះ គឺមិនត្រូវបានបណ្ដេញចេញពីបក្សឡើយ តែពួកគេបាត់បង់សមាសភាពជាសមាជិកបក្ស បន្ទាប់ពីពួកគេសម្រេចចិត្ត មិនគាំទ្របេក្ខភាពតំណាងបក្ស លោក Ganjar Pranowo។

រំលឹកបន្តិចថា ដោយសារទទួលបានការគាំទ្រពីលោក ចូកូ វីដូដូ លោក Prabowo ទទួលបានសម្លេងគាំទ្ររហូតដល់ ៥៨% ឈ្នះគូប្រជែងលោក Ganjar ដែលទទួលបានត្រឹម ១៦% សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ។

សូមជម្រាបដែរថា លោក Prabowo នឹងធ្វើពិធីសម្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី២០ ខែតុលាខាងមុខ សម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ៕

The post ប្រធានាធិបតី ចូកូ វីដូដូ បាត់បង់សមាសភាពជាសមាជិកគណបក្សធំបំផុតនៅឥណ្ឌូណេស៊ី appeared first on .

មេបក្សប្រឆាំងឥណ្ឌូណេស៊ី ស្នើសុំឲ្យមានការបោះឆ្នោតសារឡើងវិញ
មេបក្សប្រឆាំង និងជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Anies Baswedan នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការធម្មនុញ្ញ ដើម្បីស្នើសុំឲ្យមានការបោះឆ្នោតសារឡើងវិញ និងមិនព្រមទទួលស្គាល់ជាដាច់ខាតចំពោះជ័យជម្នះរបស់លោក Prabowo Subianto ដោយចោទប្រកាន់ថាមានភាពមិនប្រក្រតី និងការក្លែងបន្លំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Lemonde។

យោងតាមការប្រកាសពីគណ:កម្មាធិការរៀបចំការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌូណេស៊ី (KPU) បានបង្ហាញជាផ្លូវការថារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន លោក Prabowo បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិតីថ្មី ដោយបានផ្តួលអតីតអភិបាលក្រុងហ្សកាតា លោក Anies និងគូប្រជែងផ្សេងទៀត ជាមួយការទទួលបានសម្លេងឆ្នោតសរុប ៥៨,៦% ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្រោយការប្រកាសចេញលទ្ធផលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ លោក Anies បានស្នើសុំឲ្យតុលាការធម្មនុញ្ញ រៀបចំការបោះឆ្នោតឡើងវិញ ជាពិសេសគឺត្រូវដកឈ្មោះបេក្ខភាពលោក Gibran Rakabuming Raka ដែលឈរឈ្មោះជាអនុប្រធានាធិបតីនោះ ចេញពីសន្លឹកឆ្នោតវិញ ព្រោះថាលោក Joko Widodo ដែលត្រូវជាឪពុកបង្កើតនោះ បានចូលជ្រៀតជ្រែងក្នុងការចូលរួមប្រជែងតំណែងនេះ ចំពោះការផ្លាស់ប្តូរច្បាប់នៃការបោះឆ្នោតភ្លាមៗ។

ទន្ទឹមនឹងនេះ លោក Ari Yusuf Amir ដែលជាមេធាវីរបស់មេបក្សប្រឆាំងខាងលើ បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅឯខាងក្រៅទីស្នាក់ការកណ្តាលបក្សរបស់ខ្លួនថា ៖”យើងបានបញ្ជូនសំណើជាផ្លូវការសម្រាប់ញត្តិស្នើសុំឲ្យមានការបោះឆ្នោតឡើងវិញ ទៅតុលាការធម្មនុញ្ញរួចរាល់ហើយ” ។

បន្ថែមពីលើនេះ ក្រុមការងាររបស់លោក Anies បាននិយាយទៀតថា គោលបំណងសំខាន់នៃការដាក់ពាក្យបណ្តឹងនេះ គឺដើម្បីកែលម្អការបោះឆ្នោតនាពេលអនាគត និងលទ្ធិប្រជាធិបតេយ្យវ័យក្មេងរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានកើតចេញពីការគ្រប់គ្រងស្វ័យភាព អស់ជាច្រើនទសវត្សរ៍មកហើយនោះ៕

The post មេបក្សប្រឆាំងឥណ្ឌូណេស៊ី ស្នើសុំឲ្យមានការបោះឆ្នោតសារឡើងវិញ appeared first on .

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Prabowo ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី
គណ:កម្មាធិការរៀបចំការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌូណេស៊ី (KPU) កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅថ្មីៗនេះ បានប្រកាសជាផ្លូវការថារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន លោក Prabowo Subianto បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិតីថ្មី ក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ VNA។

យោងតាមការរាប់សន្លឹកឆ្នោតជាផ្លូវការដែលចេញផ្សាយដោយ KPU បានបង្ហាញឲ្យដឹងថា បេក្ខភាពឈរឈ្មោះជាប្រធានាធិបតី និងអនុប្រធានាធិបតី លោក Prabowo និងដៃគូ គឺលោក Gibran Rakabuming Raka បានទទួលសម្លេងឆ្នោតគាំទ្រដាច់គេចំនួន ៩៦ ៣០៤ ៦៩១ សម្លេង ដោយឈ្នះទៅលើគូប្រជែង លោក Anie Baswedan និងលោក Muhaimin Iskandar ដែលទទួលបាន ៤០ ៩៧១ ៧២៦ សម្លេង និងលោក Ganjar Pranowo-Mahfud MD ដែលទទួលបានសម្លេងគាំទ្រ ២៧ ០៤១ ៥០៨ សម្លេង។

គួរឲ្យដឹងផងដែរថា ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោតថ្មី និងអនុប្រធានាធិបតីថ្មី ត្រូវបានគេគ្រោងទុកធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ។

ជម្រាបជូនទៀតផងដែរថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមរៀបចំការបោះឆ្នោតជាសកលឆ្នាំ២០២៤ របស់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយជ្រើសរើសប្រធានាធិបតី អនុប្រធានាធិបតី ព្រមទាំងសមាជិកសភាថ្នាក់ជាតិ និងតំបន់៕

The post រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Prabowo ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី appeared first on .

​មេដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី ឯកភាព​គ្នា​​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លេី​វិស័យការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ
កម្ពុជា និងឥណ្ឌូនេស៊ី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរនៃប្រទេសទាំងពីរ និងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ការប្រកាសឯកភាព​គ្នា​​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ធ្វើឡើងក្នុងជំនួបនារសៀលថ្ងៃទី៥ ខែមីនានេះរវាងមេដឹកនាំនៃប្រទេសទាំំងពីរ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលរួមមាន៖ វិស័យការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ។

ជាមួយនឹងការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជានិងឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត ៧ទសវត្សរ៍កន្លងមកនេះ ដែលបានផ្ដល់នូវផ្លែផ្កាជាច្រើនតាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសការពង្រឹងនូវទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិ។

នៅក្នុងជំនួបដដែលនោះ ​មេដឹកនាំកម្ពុជា-ឥណ្ឌូណេស៊ី បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លេី​វិស័យ​ខាង​លេី​ ព្រមទាំង​បន្ត​រួម​គ្នា​បង្កេីន​​កិច្ច​សហប្រតិបត្តិការលេី​វិស័យ​​សក្ដានុពល​ផ្សេង​ទៀត​ ដេីម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ កាន់​តែ​រឹងមាំ​។ ជាមួយគ្នានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី បានអញ្ជើញនាយករដ្ឋមន្រ្តីកម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូណេស៊ី នាពេលពេលវេលាសមស្របណាមួយ នាពេលអនាគត៕

The post ​មេដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី ឯកភាព​គ្នា​​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លេី​វិស័យការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ appeared first on .

មកស្គាល់អនាគតប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក Prabowo Subianto
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto កំពុងដើរលើវិថីឆ្ពោះទៅកក់កៅអីលោក Joko Widodo នៅក្នុងតំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី បន្ទាប់ពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតក្រៅផ្លូវការបានបង្ហាញថា លោកបាននាំមុខគូប្រជែងដ៏ទៃ ក្នុងសំឡេងគាំទ្រដល់ទៅ៥៧,៨៩% ឯណោះ។

តើអនាគតប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ គឺជានរណា?​

លោក Prabowo Subianto Djojohadikusumo កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១ ក្នុងទីក្រុងហ្សាកាតានៅគ្រួសារដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេស ដោយមានឪពុកឈ្មោះ Sumitro ជាអ្នកនយោបាយ ជាសេដ្ឋវិទូ និងក៏ធ្លាប់បានកាន់តំណែងជាច្រើនក្នុងជួរគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់ប្រធានាធិបតី Sukarno និង Suharto ចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៧៨ ខណៈម្តាយរបស់លោកមានឈ្មោះថា Dora Maria Sigar និងមានបងប្អូនចំនួនបួននាក់ ដោយលោកជាកូនទីបីក្នុងគ្រួសារ និងមានជីតាឈ្មោះ Margono គឺជាស្ថាបនិកធនាគារដំបូងគេរបស់ប្រទេសគឺ Bank Negara Indonesia ហើយក៏ធ្លាប់ជាឧត្តមក្រុមប្រឹក្សាប្រធានាធិបតីផងដែរ។

នៅអំឡុងវ័យកុមារភាព Prabowo និងគ្រួសារបាននិរទេសខ្លួនទៅរស់នៅឯក្រៅប្រទេស ដោយសារតែឪពុករបស់លោកមានជាប់ពាក់ព័ន្ធនឹងចលនាបដិវត្តន៍ Revolutionary Government of the Republic of Indonesia (PRRI) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោក Sukarno ។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសារមួយនេះបានផ្លាស់ទីលំនៅពីប្រទេសមួយទៅកាន់ប្រទេសមួយផ្សេងទៀត នៅចន្លោះឆ្នាំ១៩៦៦ និងឆ្នាំ១៩៦៨ ហើយបានរស់នៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយក៏ជាកន្លែងដែលលោកបានចូលរៀន និងបានបញ្ចប់ការសិក្សាពីសាលាអាមេរិកកាំងនៅទីក្រុងឡុងដ៍។ ហើយជាបន្តបន្ទាប់មក លោក Prabowo Subianto បានចុះឈ្មោះចូលរៀននៅបណ្ឌិតសភាយោធារបស់ប្រទេសឥណ្ឌូណេស៊ីនៅទីក្រុង Magelang ក្នុងឆ្នាំ១៩៧០ ព្រមទាំងបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ១៩៧៤ ។

ពីរឆ្នាំបន្ទាប់ពោលគឺនៅអំឡុងឆ្នាំ១៩៧៦ លោកបានបម្រើការនៅក្នុងកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី (ABRI) ហើយក្រោយមកបានកាន់តំណែងជាមេបញ្ជាការកងកម្លាំងពិសេសពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨ និងមានតួនាទីជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូណេស៊ីក្នុងឆ្នាំ១៩៩៨ ។ តែយ៉ាងណា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៨ ប្រធានាធិបតីទើបឡើងកាន់តំណែងថ្មី BJ Habibie បានទំលាក់លោក Prabowo ចេញពីតំណែងមេបញ្ជាការ។ ក្រោយមកទៀតលោកត្រូវបានគេចោទប្រកាន់ពីបទបកស្រាយខុស ក្នុងការចាប់ពង្រត់សកម្មជនប្រឆាំងរដ្ឋាភិបាលលោក Suharto ។ រូបលោក Prabowo ក៏ត្រូវបានគេបណ្តេញចេញពីវិស័យយោធា និងបាននិរទេសខ្លួនដោយស្ម័គ្រចិត្តទៅរស់នៅក្នុងប្រទេសហ្ស៊កដានី។

បន្ទាប់ពីដកដៃចេញពីរឿងនយោបាយ និងបានធ្វើមាតុភូមិនិវត្តន៍វិញលោក Prabowo មានក្រុមហ៊ុនធំមួយឈ្មោះថា Nusantara Group គ្រប់គ្រងលើក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២៧ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរកស៊ីទៅលើឧស្ម័នធម្មជាតិ ប្រេង ធ្យូងថ្ម ចម្ការដូងប្រេង ក៏ដូចជាឧស្សាហកម្មនេសាទជាដើម។

គួរជម្រាបថា នៅក្នុងឆ្នាំ១៩៨៣ លោក Prabowo បានរៀបការជាមួយអតីតភរិយាគឺអ្នកស្រី Siti Hediati Hariyadi ដែលជាកូនស្រីបង្កើតរបស់អតីតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Suharto ដោយអ្នកទាំងពីរបានបន្សល់នូវកូនប្រុសម្នាក់មានឈ្មោះថា Didit Hediprasetyo បច្ចុបន្នមានការងារជាអ្នករចនាម៉ូត ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ម្យ៉ាងវិញទៀត លោក Prabowo ធ្លាប់បានចាញ់ការបោះឆ្នោតសកលដល់ទៅពីរលើករួចមកហើយ ពោលគឺនៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែយ៉ាងណាលោកបានក្លាយជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Jokowi dodo ក្នុងឆ្នាំ២០១៩ ខណៈឯការបោះឆ្នោតប្រជែងកៅអីប្រធានាធិបតីនៅឆ្នាំនេះវិញ លោកបានទទួលសន្លឹកឆ្នោតលើសគេលើសឯងចំនួន៥៧,៨៩% មានសង្ឃឹមជាអនាគតប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី៕

The post មកស្គាល់អនាគតប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក Prabowo Subianto appeared first on .

លោក Prabowo Subianto កំពុងដើរលើវិថីឆ្ពោះទៅកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ី
នៅក្នុងលទ្ធផលនៃការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថារដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto នឹងទទួលបានជ័យជំនះ ក្រោយសន្លឹកឆ្នោតរបស់លោកបានវ៉ាដាច់គូប្រជែងដល់ទៅជាងពាក់កណ្តាលឯណោះ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លទ្ធផលនៃការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ នៅក្នុងការបោះឆ្នោតជ្រើសរើសអនាគតប្រធានាធិបតីឥណ្ឌូនេស៊ីបានបង្ហាញថា សម្លេងឆ្នោតនាំមុខគេចំនួន៥៧,៨៩% បានទៅលើរដ្ឋមន្ត្រីការពារជាតិនិងក៏ធ្លាប់ជាអតីតមេបញ្ជាការកុម្ម៉ង់ដូរពិសេសឥណ្ឌូណេស៊ីលោក Prabowo Subianto ចំណែកឯអតីតអភិបាលក្រុងហ្សាកាតាលោក Anies Baswedan វិញទទួលបានសន្លឹកឆ្នោតចំនួន២៥,៤២% ខណៈអតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo បានទទួលសន្លឹកឆ្នោតចំនួន ១៦,៦៨% ។

គួរជម្រាបផងដែរថា ចំពោះការស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី នឹងត្រូវប្រារព្ធធ្វើឡើងនៅខែតុលា ឆ្នាំ២០២៤ខាងមុខ៕

The post លោក Prabowo Subianto កំពុងដើរលើវិថីឆ្ពោះទៅកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ី appeared first on .

កូនប្រុសច្បងលោក វីដូដូ ប្រឈមមុខនឹងការបាត់បង់សិទ្ធិឈរឈ្មោះជាប្រធានាធិបតីឥណ្ឌូនេស៊ី
តុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសកាលពីថ្ងៃចន្ទ ទី៧ ខែវិច្ឆិកាថា ខ្លួននឹងសាកល្បងប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តនាពេលថ្មីៗនេះ ជុំវិញការកែប្រែច្បាប់កាត់បន្ថយអាយុរបស់បេក្ខភាពប្រធានាធិបតី ដែលជាការបើកផ្លូវសម្រាប់កូនប្រុងច្បងរបស់ លោក ចូកូ វីដូដូ ឱ្យចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាកិត្តិយសរបស់តុលាការឥណ្ឌូនេស៊ី បានសម្រេចដកតំណែងប្រធានចៅក្រម លោក Anwar Usman ដែលត្រូវបានគេរកឃើញថាបាន​ប្រព្រឹត្ត​បំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌ និងអាកប្បកិរិយាល្អ ក្នុងឋានៈជាចៅក្រមទាក់ទងនឹងសេចក្តីសម្រេចដ៏ចម្រូងចម្រាសខាងលើនេះ។

គួរឱ្យដឹងផងដែរថា ច្បាប់ស្តីពីការបោះឆ្នោតសកលកាលឆ្នាំ ២០១៧ បានកំណត់មកថា បេក្ខភាពប្រធានាធិបតី ឬអនុប្រធានាធិបតី ត្រូវមានអាយុយ៉ាងតិច ៤០ ឆ្នាំ ខណ:កូនប្រុសរបស់លោកប្រធានាធិបតី វីដូដូ ដែលមានឈ្មោះថា Gibran Rakabuming Raka បច្ចុប្បន្នជាអភិបាលក្រុង Surakarta មានអាយុ ៣៦ ឆ្នាំ។

ជម្រាបជូនផងដែរថា លោក Gibran ត្រូវបានប្រកាសថាជាគូប្រជែងដ៏សំខាន់បំផុត សម្រាប់បេក្ខជនប្រធានាធិបតី ជាមួយលោក Prabowo Subianto ពោលគឺនៅក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេចក្តីសម្រេចអំពីការកែប្រែច្បាប់កាត់បន្ថយអាយុ ត្រូវធ្វើឡើង កាលពីថ្ងៃទី១៦ ខែតុលា៕

The post កូនប្រុសច្បងលោក វីដូដូ ប្រឈមមុខនឹងការបាត់បង់សិទ្ធិឈរឈ្មោះជាប្រធានាធិបតីឥណ្ឌូនេស៊ី appeared first on .

ប្រធានាធិបតីឥណ្ឌូណេស៊ី តែងតាំងរដ្ឋមន្ត្រីទំនាក់ទំនងថ្មី ក្នុងការរុះរើគណរដ្ឋមន្ត្រីលើកទី៤
នាថ្ងៃទី ១៧ ខែកក្កដានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានចាប់ផ្ដើម​រុះរើ​គណរដ្ឋមន្ត្រីជាលើកទី ០៤ សម្រាប់ការកាន់អំណាច ២អាណត្តិមកនេះ ហើយក៏​មាន​ការ​តែងតាំង​រដ្ឋមន្ត្រីថ្មីៗផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្នុងការរុះរើគណរដ្ឋមន្ត្រីសារនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី បានតែងតាំងលោក Budi Arie Setiadi ជារដ្ឋមន្ត្រីទំនាក់ទំនងថ្មី ជំនួស​លោក Johnny Plate ដែលកំពុង​ស្ថិតក្រោម​ការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ។

រំលឹកបន្តិចថា លោក Setiadi ដែលជាអតីតអ្នកកាសែត បានក្លាយជាស្ថាបនិកក្រុមអ្នកស្ម័គ្រចិត្ត Projo របស់លោក Widodo ហើយពីមុនលោកធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីនៃភូមិ អភិវឌ្ឍន៍តំបន់ជួបការលំបាក និងការធ្វើចំណាកស្រុក។

បន្ថែមពីនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានតែងតាំងលោក Nezar Patria ដែលជាអតីតប្រធាននិពន្ធនៃកាសែត Jakarta Post ជាអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានថ្មីផងដែរ ស្របពេលលោក Pahala Nugraha Mansury ដែលពីមុនធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋ (SOE) ជាអនុរដ្ឋមន្ត្រីថ្មីទទួលបន្ទុកកិច្ចការបរទេស។

សូមជម្រាបបន្ថែមថា រដ្ឋមន្ត្រីថ្មីៗដែលទើបទទួលបានការតែងតាំង នឹងត្រូវបំពេញភារកិច្ច​ត្រឹមខែតុលា ឆ្នាំ២០២៤ប៉ុណ្ណោះ ពោល​ពួកគេអាចនឹងត្រូវបានជំនួស ដោយ​បុគ្គលផ្សេងៗទៀត នៅពេលដែលប្រធានាធិបតីថ្មី ត្រូវបានជ្រើសរើសដោយការបោះឆ្នោតនាខែកុម្ភៈ ឆ្នាំ២០២៤៕

The post ប្រធានាធិបតីឥណ្ឌូណេស៊ី តែងតាំងរដ្ឋមន្ត្រីទំនាក់ទំនងថ្មី ក្នុងការរុះរើគណរដ្ឋមន្ត្រីលើកទី៤ appeared first on .

ប្រធានាធិបតីឥណ្ឌូណេស៊ី ស្វាគមន៍ព្រះចៅអធិរាជជប៉ុនយ៉ាងកក់ក្ដៅ
ព្រះចៅអធិរាជប៉ុន Naruhito និងព្រះមហេសី Masako បានជួបសំណេះសំណាល​ជាមួយ​ប្រធានាធិបតី Joko Widodo អំឡុងពេលយាងទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ខណៈ​នេះក៏ជា​ដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូង ចាប់តាំងពីទ្រង់ឡើងគ្រងរាជ្យកាលពីឆ្នាំ ២០១៩។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជជប៉ុន មកកាន់ប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ធ្វើឡើងចន្លោះថ្ងៃទី ១៧ ដល់ ២៣ មិថុនា បន្ទាប់ពី​មាន​ការ​អញ្ជើញដោយផ្ទាល់ ពី​ប្រធានាធិបតីឥណ្ឌូណេស៊ី​កាលពីឆ្នាំទៅ។

“សម្រាប់ការយាងមកបំពេញទស្សនកិច្ច​របស់​ព្រះចៅអធិរាជ និងព្រះមហេសី​នៅឥណ្ឌូណេស៊ី គឺ​កាន់តែធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសទាំង ២ កាន់តែរឹងមាំ ខណៈមូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះ គឺចាំបាច់សម្រាប់ការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច”។ នេះបើតាមសម្ដីរបស់​លោក Joko Widodo។

នាថ្ងៃស្អែកទី ២០ មិថុនា​នេះ ព្រះចៅអធិរាជជប៉ុន និងព្រះមហេសី ក៏នឹងយាងទៅទត​ទីបញ្ចុះសពយោធា​នៅទីក្រុងហ្សាកាតា ដែលមាន​អតីតកងទ័ពជប៉ុន ២៨ នាក់ បានកប់នៅទីនោះ អំឡុងពេលធ្វើសង្គ្រាមដណ្ដើមឯករាជ្យឥណ្ឌូនេស៊ី ចន្លោះឆ្នាំ ១៩៤៥-១៩៤៩ ផងដែរ។

សូមជម្រាបដែរថា ទីក្រុងតូក្យូ និងហ្សាការតា បានជំរុញទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមន្ត្រីជប៉ុនបានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ច​ដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌូណេស៊ី និងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅជិតផ្លូវដឹកជញ្ជូនសកល៕

The post ប្រធានាធិបតីឥណ្ឌូណេស៊ី ស្វាគមន៍ព្រះចៅអធិរាជជប៉ុនយ៉ាងកក់ក្ដៅ appeared first on .