លោក Prabowo Subianto កំពុងដើរលើវិថីឆ្ពោះទៅកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ី

អន្តរជាតិ

នៅក្នុងលទ្ធផលនៃការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថារដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto នឹងទទួលបានជ័យជំនះ ក្រោយសន្លឹកឆ្នោតរបស់លោកបានវ៉ាដាច់គូប្រជែងដល់ទៅជាងពាក់កណ្តាលឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លទ្ធផលនៃការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ នៅក្នុងការបោះឆ្នោតជ្រើសរើសអនាគតប្រធានាធិបតីឥណ្ឌូនេស៊ីបានបង្ហាញថា សម្លេងឆ្នោតនាំមុខគេចំនួន៥៧,៨៩% បានទៅលើរដ្ឋមន្ត្រីការពារជាតិនិងក៏ធ្លាប់ជាអតីតមេបញ្ជាការកុម្ម៉ង់ដូរពិសេសឥណ្ឌូណេស៊ីលោក Prabowo Subianto ចំណែកឯអតីតអភិបាលក្រុងហ្សាកាតាលោក Anies Baswedan វិញទទួលបានសន្លឹកឆ្នោតចំនួន២៥,៤២% ខណៈអតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo បានទទួលសន្លឹកឆ្នោតចំនួន ១៦,៦៨% ។

គួរជម្រាបផងដែរថា ចំពោះការស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី នឹងត្រូវប្រារព្ធធ្វើឡើងនៅខែតុលា ឆ្នាំ២០២៤ខាងមុខ៕