ប្រាក់ឈ្នួល

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែម ២ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរឡើងដល់ ២១២ ដុល្លារ នៅឆ្នាំ២០២៧
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្ថែម ២ ដុល្លារ លើតួលេខបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំចំនួន ១៧លើក អង្គប្រជុំបានអនុវត្តនីតិវិធីបោះឆ្នោតជាសម្ងាត់លើតួលេខស្នើឡើងរបស់ភាគីទាំងពីរ (តំណាងនិយោជកស្នើ ២១០ដុល្លារ និងតំណាងកម្មករស្នើ ២២៥ដុល្លារ)។ ជាលទ្ធផល តួលេខ ២១០ ដុល្លារ ទទួលបានសំឡេងគាំទ្រ ៤៧ លើ ៥១សំឡេង (តួលេខ ២២៥ដុល្លារ ទទួលបាន ៣សំឡេង និងមិនបានការ ១សំឡេង)។

ផ្អែកលើលទ្ធផលបោះឆ្នោតនេះ និងរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ ឡើងដល់ ២១២ ដុល្លារ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានឯកភាពរក្សាទុក «ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ» ចំនួន ២,៥ ដុល្លារ បន្ថែមទៀត នាំឱ្យកម្មករនិយោជិតទទួលបានកំណើនប្រាក់ឈ្នួលគោលសរុប ៤,៥ ដុល្លារ ក្នុងមួយខែ។

ក្រៅពីប្រាក់ឈ្នួលគោល អត្ថប្រយោជន៍ផ្សេងៗទៀតនៅតែរក្សាដដែល រួមមាន៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារ, សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ៧ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ ដល់ ១១ដុល្លារ និងប្រាក់ថ្លៃបាយបន្ថែមម៉ោង ២ ០០០រៀល/ថ្ងៃ។ ដូច្នេះ ក្នុងឆ្នាំ២០២៧ កម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំណូលសរុបជាក់ស្តែងចន្លោះពី ២៣១,៥ ដុល្លារ ដល់ ២៤២,៥ ដុល្លារអាម៉េរិក ក្នុងមួយខែ (មិនទាន់គិតបញ្ចូលប្រាក់ថែមម៉ោង)៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែម ២ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរឡើងដល់ ២១២ ដុល្លារ នៅឆ្នាំ២០២៧ appeared first on .

ឆ្នាំ២០២៦៖ ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជា ទទួលបានខ្ពស់ជាងប្រទេសចំនួន ៧ នេះ
នៅក្នុងឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជាខ្ពស់ជាងប្រទេសចំនួន៧ រួមមាន៖ វៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ។នេះបើយោងតាមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ប្រភពដដែល បានឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ដែលក្នុងនោះប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ។

សូមជម្រាបដែរថា ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជាខ្ពស់ជាងប្រទេស ស្រីលង្កា ៩៣ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ដុល្លារ និងវៀតណាមចន្លោះពី១៤៧ដល់២១១ដុល្លារ៕

The post ឆ្នាំ២០២៦៖ ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជា ទទួលបានខ្ពស់ជាងប្រទេសចំនួន ៧ នេះ appeared first on .

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស ស្ម័គ្រចិត្តបរិច្ចាគប្រាក់ឈ្នួល ១៥% របស់លោក ដើម្បីជួយជនអនាថា
នាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែងថ្មីរបស់អង់គ្លេស លោក Andy Burnham បានប្រកាសពីផែនការមួយដើម្បីជួយដល់ជនាថាស្វែងរកលំនៅដ្ឋាន មុនពេលបុណ្យណូអែលឈានចូលមកដល់ ដោយសន្យាថានឹងបរិច្ចាគផ្នែកមួយនៃប្រាក់ឈ្នួលរបស់លោក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Burnham បានមានប្រសាសន៍ នៅថ្ងៃទី១៩ ខែសីហា នៅពេលប្រកាសផែនការថ្មីមួយដើម្បីជួយជនអនាថាថា ៖”គ្មាននរណាម្នាក់នឹងត្រូវដេកនៅតាមមាត់ទ្វារ ឬនៅខាងក្រៅស្ថានីយ៍រថភ្លើងទៀតនោះទេ”។

យ៉ាងណាមិញ ក្រោមកម្មវិធីនេះ តំបន់ដែលប្រឈមមុខនឹងសម្ពាធជនអនាថាច្រើន និងលំនៅដ្ឋានមានតម្លៃថ្លៃបំផុត នឹងទទួលបានចំណែកច្រើនជាងគេនៃមូលនិធិនេះ ដែលមានចំនួនរហូតដល់ ៦៦៦លានដុល្លារ។

នៅក្នុងបទសម្ភាស ជាមួយទស្សនាវដ្តី Big Issue ដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ លោក Burnham បាននិយាយថា លោកនឹងបរិច្ចាគប្រាក់ខែគោល ១៥% របស់លោកទៅមូលនិធិគាំទ្រជនអនាថានេះ។ យោងតាមទស្សនាវដ្តី ប្រាក់ចំណូលរបស់នាយករដ្ឋមន្ត្រីគឺប្រហែល ២៤៥ ០០០ដុល្លារក្នុងមួយឆ្នាំ។

គួរជម្រាបជូនថា នៅមុននេះ លោក Burnham ក៏បានសន្យាផងដែរថា រដ្ឋាភិបាលរបស់លោកនឹងធ្វើកិច្ចប្រជុំថ្នាក់ជាតិលើកដំបូង ដើម្បីពិភាក្សាអំពីការដោះស្រាយជនអនាថា នៅចុងឆ្នាំនេះ។ ដោយលោកបានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ រួមទាំងអភិបាលក្រុងផងដែរ នឹងចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ និងអនុវត្តសកម្មភាព មុនបុណ្យណូអែលមកដល់៕​

The post នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស ស្ម័គ្រចិត្តបរិច្ចាគប្រាក់ឈ្នួល ១៥% របស់លោក ដើម្បីជួយជនអនាថា appeared first on .

លោក ហេង សួរ៖ ជាង១ឆ្នាំមកនេះ រោងចក្រកើនឡើងជិត៦០០ ខណៈប្រាក់ឈ្នួលកម្មករឡើងជិត៦ពាន់លានដុល្លារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រាក់ឈ្នួលនៅកម្ពុជាមានការកើនឡើងជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាសបានកើនឡើងពី៤៤ ៧៩៨ ដល់៤៥ ៣៨៦សហគ្រាស ត្រឹមខែមេសា ឆ្នាំ២០២៥នេះ។

លោក ហេង សួរ បានថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ដូច្នេះថា៖ “គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៦ពាន់លានដុល្លារអាម៉េរិក។

លោកបន្តថា ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លាន ដុល្លារអាម៉េរិក៕

The post លោក ហេង សួរ៖ ជាង១ឆ្នាំមកនេះ រោងចក្រកើនឡើងជិត៦០០ ខណៈប្រាក់ឈ្នួលកម្មករឡើងជិត៦ពាន់លានដុល្លារ appeared first on .

មកស្គាល់មេដឹកនាំដែលទទួលបានប្រាក់ខែច្រើនជាងគេបំផុត លើពិភពលោក
បើទោះបីតួនាទី​ជាមេដឹកនាំប្រទេសមួយ ហាក់មិនបានផ្តល់ប្រាក់ឈ្នួលច្រើន ដូចទៅនឹងតំណែងជា CEO នៃបណ្តាក្រុមហ៊ុនធំៗក៏ដោយ តែក៏មានមេដឹកនាំប្រទេសមួយចំនួនដែលទទួលបានប្រាក់ខែខ្ពស់បំផុត​ ដោយផ្នែកតាមការងាររបស់ពួកគេពាក់ព័ន្ធនឹងភាពតានតឹង ឬស្មុគស្មាញជាច្រើន ដែល​តម្រូវ​ឲ្យពួកគេធ្វើការសម្រចចិត្តដ៏លំបាកជារៀងរាល់ថ្ងៃ។

ជាក់ស្តែងខាងក្រោមនេះ ជាមេដឹកនាំទាំង១០ ដែលមានប្រាក់ខែប្រចាំឆ្នាំខ្ពស់ជាងគេបំផុត នៅក្នុងឆ្នាំ២០២៤ នេះ៖

១.លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ទទួលបានប្រាក់ខែប្រចាំឆ្នាំ ១,៦លានដុល្លារ
២.លោក John Lee Ka-chiu នាយកប្រតិបត្តិហុងកុង ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៦៩៥ ០០០ដុល្លារ
៣.លោកស្រី Viola Amherd ប្រធានាធិបតីស្វីស ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៥៣០ ០០០ដុល្លារ
៤.លោក Joe Biden ប្រធានាធិបតីអាមេរិក ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៤០០ ០០០ដុល្លារ
៥.លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៣៩០ ០០០ដុល្លារ
៦.លោក Olaf Scholz អធិការបតីអាឡឺម៉ង់ ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៣៦៧ ០០០ដុល្លារ
៧.លោកស្រី Ursula von der Leyen ប្រធានសហភាពអឺរ៉ុប ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៣៦៤ ០០០ដុល្លារ
៨.លោក Karl Nehammer អធិការបតីអូទ្រីស ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៣០៧ ០០០ដុល្លារ
៩.លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ទទួលបានប្រាក់ខែប្រចាំឆ្នាំ ២៩២ ០០០ដុល្លារ
១០.លោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ ទទួលបានប្រាក់ខែប្រចាំឆ្នាំ ២៨៨ ០០០ដុល្លារ៕

The post មកស្គាល់មេដឹកនាំដែលទទួលបានប្រាក់ខែច្រើនជាងគេបំផុត លើពិភពលោក appeared first on .

ប្រាក់ឈ្នួល២០២៥៖ តំណាងភាគីកម្មករនិយោជិតស្នើឡើង១៤ដុល្លារ ខណៈភាគីនិយោជកស្នើឡើង១ដុល្លារ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំត្រីភាគីលើកទី២ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ កាលពិថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំនោះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។

សូមបញ្ជាក់ថាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ត្រូវបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារ ក្នុងមួយខែ នៅឆ្នាំ១៩៩៧ ដល់ ១៤៥ដុល្លារ ក្នុងមួយខែ នៅឆ្នាំ២០១៥ និងត្រូវបានដំឡើងដល់ ២០០ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៣ និងឡើងដល់ ២០៤ដុល្លារនៅឆ្នាំ២០២៤ ព្រមទាំងបន្តរក្សា អត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិត នៅដដែល ជាមធ្យមកម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី២២១ដុល្លារ ដល់២៣២ដុល្លារ ក្នុងមួយខែ។

សូមជម្រាបថា កម្ពុជាជាប្រទេសក្នុងចំណោមបណ្តាប្រទេសដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជា ដែលនាំចេញផលិតផលវាយភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដោយកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេស ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី(តំបន់ទាប) ឥណ្ឌា និងវៀតណាមជាដើម៕

The post ប្រាក់ឈ្នួល២០២៥៖ តំណាងភាគីកម្មករនិយោជិតស្នើឡើង១៤ដុល្លារ ខណៈភាគីនិយោជកស្នើឡើង១ដុល្លារ appeared first on .

ប្រាក់ខែគោលរបស់កូរ៉េខាងត្បូងធ្លាក់ចុះ ក្នុងរយៈពេល ១០ខែមកនេះ
ទិន្នន័យពីក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ប្រាក់ឈ្នួលគោលរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៣ ដោយសារតែអតិផរណានៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េបានឲ្យដឹងថា ប្រាក់ឈ្នួលបន្ទាប់បន្សំជាមធ្យមប្រចាំខែ សម្រាប់មនុស្សម្នាក់ៗនៅក្នុងអាជីវកម្ម ដែលមាននិយោជិតតែម្នាក់ ឬច្រើននាក់បានកើនឡើង២,៧% ក្នុងមួយឆ្នាំដល់ចំនួន ៣ ០៦០ដុល្លារនៅក្នុងអំឡុងពេលខែមករា ដល់ខែតុលា។

យ៉ាងណាមិញ នៅក្នុងរយៈពេល ១០ខែមកនេះ ប្រាក់ឈ្នួលគោលប្រចាំខែបានធ្លាក់ចុះ១% មកត្រឹម ២ ៧៤០ដុល្លារ ស្របពេលសន្ទស្សន៍តម្លៃទិញទំនិញប្រើប្រាស់ (CPI) បានកើនឡើង ៣,៧%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក បើគិតត្រឹមតែនៅក្នុងខែតុលាវិញ ប្រាក់ឈ្នួលគោលបានកើនឡើង០,៦% ដោយបានរក្សានិន្នាការកើនឡើងរយៈពេលពីរខែជាប់ៗគ្នា។

ជាមួយគ្នានោះ ម៉ោងធ្វើការជាមធ្យមក្នុងមួយខែ សម្រាប់នយោជិតម្នាក់ដែលធ្វើការក្នុងវិស័យអាជីវកម្មបានថយចុះ២,៧% ឬស្មើរនឹង ១៤៦,៩ម៉ោងសម្រាប់ខែតុលា ខណៈការងារក្នុងវិស័យអានាម័យ បានកត់ត្រាម៉ោងធ្វើការប្រចាំខែច្រើនបំផុត ១៦៣ម៉ោង រីឯឧស្សាហកម្មផលិតកម្មមានចំនួន ១៦៩ម៉ោង និងវិស័យឧស្សាហកម្មសំណង់វិញ បានកត់ត្រាម៉ោងធ្វើការតិចបំផុតរបស់ខ្លួនចំនួន ១២១,៧ម៉ោង៕

The post ប្រាក់ខែគោលរបស់កូរ៉េខាងត្បូងធ្លាក់ចុះ ក្នុងរយៈពេល ១០ខែមកនេះ appeared first on .