ប្រេស៊ីល

រដ្ឋបាលលោក ត្រាំ ពិចារណាដាក់ពន្ធ ២៥% ទៅលើទំនិញរបស់ប្រទេសប្រេស៊ីល
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានស្នើឲ្យមានការដាក់ពន្ធរហូតដល់ ២៥% លើការនាំចូលទំនិញពីប្រេស៊ីល ដោយចោទប្រកាន់ប្រទេសនេះថាបានចូលរួមនៅក្នុងការអនុវត្តពាណិជ្ជកម្មដោយមិនសមហេតុផល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ជុំវិញការប្រកាសនេះបានកើតឡើង នៅថ្ងៃទី១ ខែមិថុនា បន្ទាប់ពីមានការស៊ើបអង្កេតដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ប្រេស៊ីលថាបានចូលរួមក្នុងការអនុវត្តពាណិជ្ជកម្ម “មិនសមហេតុផល” ដែល “ដាក់បន្ទុក ឬរឹតត្បិតពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក”។

ពីមុន រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានការពិនិត្យលើមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដើម្បីចាប់ផ្តើមបើកការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មរបស់ប្រេស៊ីល ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត១០ របស់ពិភពលោក។

យ៉ាងណាមិញ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា លោក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិភាក្សាប្រកបដោយស្ថាបនាមួយ ជាមួយលោកប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាហាក់នៅមិនទាន់មានភាពចុះសម្រុងគ្នានៅឡើយ ក្នុងការដោះស្រាយបញ្ហាដែលបានកំណត់ នៅក្នុងការស៊ើបអង្កេតពាក់ពន្ធលើពាណិជ្ជកម្មទាំងនេះ។

ទន្ទឹមនឹងនេះ លោក Lula បានអះអាងថា ជុំវិញការប្រកាសដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះ បានកើតឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភា លោក Flavio Bolsonaro ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។

លោក Flavio Bolsonaro គឺជាកូនប្រុសរបស់អតីតប្រធានាធិបតី Jair Bolsonaro ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ត្រាំ ហើយលោកនឹងប្រកួតប្រជែងជាមួយប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន នៅក្នុងការបោះឆ្នោតនាខែតុលាខាងមុខ៕​

The post រដ្ឋបាលលោក ត្រាំ ពិចារណាដាក់ពន្ធ ២៥% ទៅលើទំនិញរបស់ប្រទេសប្រេស៊ីល appeared first on .

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សចិន Jetour ចាប់ផ្តើមពង្រីកប្រតិបត្តិការដល់ប្រទេសប្រេស៊ីល
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសចិន Jetour បានចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ខ្លួន នៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅ ដែលជាផ្នែកមួយនៃការពង្រីកទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថា Jetour ដែលជាផ្នែកមួយនៃក្រុមហ៊ុនផលិតរថយន្ត Chery បាននិយាយថា ខ្លួនកំពុងធ្វើការសិក្សាជាបន្តបន្ទាប់សម្រាប់ការចាប់ផ្តើមផលិតកម្ម នៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេលឆាប់ៗខាងមុខ ប៉ុន្តែមិនទាន់ផ្តល់ពេលវេលាជាក់លាក់ណាមួយ ដែលវានឹងអាចកើតឡើងនោះឡើយ។

យ៉ាងណាមិញ Jetour ត្រូវបានចាត់ទុកថាក្រុមហ៊ុនរថយន្តកំពុងទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតមួយនៅលើពិភពលោក បន្ទាប់ពីបានដើរតាមយុទ្ធសាស្ត្រ Travel+ របស់ខ្លួន ដែលផ្តោតលើរថយន្តប្រភេទ SUV និងត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការបើកបរបែប Off-Road កម្រិតស្រាល។

ជម្រាបជូនថាបច្ចុប្បន្ន ម៉ាកយីហោរថយន្តលំដាប់កំពូលនេះ កំពុងដំណើរការនៅក្នុងប្រទេស និងតំបន់សរុបចំនួន ៩១ ជាមួយនឹងហាងលក់ និងផ្តល់សេវាកម្មជាង ២ ០០០ កន្លែងនៅទូទាំងពិភពលោក៕​

The post ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សចិន Jetour ចាប់ផ្តើមពង្រីកប្រតិបត្តិការដល់ប្រទេសប្រេស៊ីល appeared first on .

លោក ត្រាំ ប្រកាសលុបចោលពន្ធនាំចូល ៤០% លើសាច់គោ និងកាហ្វេរបស់ប្រេស៊ីល
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីលុបចោលការដាក់ពន្ធបន្ថែម ៤០% លើផលិតផលអាហាររបស់ប្រេស៊ីល រួមទាំងសាច់គោ កាហ្វេ កាកាវ និងផ្លែឈើ​ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសេចក្តីប្រកាសមួយនៅលើគេហទំព័ររបស់សេតវិមាន បានបង្ហាញឲ្យដឹងទៀតថា ការលុបចោលនេះ ត្រូវបានចូលជាធរមានចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយចំពោះពន្ធដែលបានបង់បន្ទាប់ពីកាលបរិច្ឆេទនេះ អាចត្រូវបានសងប្រាក់ត្រលប់ទៅវិញ។

គួរឲ្យដឹងថា កាលពីដើមខែកក្កដា លោក ត្រាំ​ បានប្រកាសថា លោកនឹងដំឡើងពន្ធលើទំនិញប្រេស៊ីពី ១០% ទៅ ៥០% ដោយសារតែពាក់ព័ន្ធទៅនឹងការកាត់ក្តីអតីតនាយករដ្ឋមន្ត្រីប្រេស៊ីល លោក Jair Bolsonaro។ លោក Bolsonaro ត្រូវបានចោទប្រកាន់កាលពីដើមឆ្នាំនេះពីបទរៀបចំផែនការបំពុលអ្នកស្នងតំណែងរបស់លោក គឺប្រធានាធិបតីបច្ចុប្បន្ន លោក Luiz Inacio Lula da Silva និងធ្វើឃាតចៅក្រមតុលាការកំពូល ​លោក Alexandre de Moraes។

ជម្រាបជូនថា ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១៥ របស់សហរដ្ឋអាមេរិក ដែលមានពាណិជ្ជកម្មទ្វេភាគីសរុប ៩២ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប្រទេសប្រេស៊ីល ជាអ្នកផ្គត់ផ្គង់កាហ្វេមួយភាគបីនៃកាហ្វេដែលប្រើប្រាស់សរុបនៅសហរដ្ឋអាមេរិក ហើយក៏ជាអ្នកផ្គត់ផ្គង់សាច់គោដ៏សំខាន់មួយផងដែរ ជាពិសេសប្រភេទសាច់ដែលប្រើក្នុងប៊ឺហ្គឺ៕​

The post លោក ត្រាំ ប្រកាសលុបចោលពន្ធនាំចូល ៤០% លើសាច់គោ និងកាហ្វេរបស់ប្រេស៊ីល appeared first on .

ប្រេស៊ីល គ្រោងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ TikTok តម្លៃជិត ១០ពាន់លានដុល្លារ
យោងតាមមន្ត្រីជាន់ខ្ពស់ប្រេស៊ីលម្នាក់ បាននិយាយថាការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ TikTok នៅក្នុងប្រទេសប្រេស៊ីល គ្រោងនឹងចាប់ផ្តើមនៅក្នុងរយៈពេល ៦ខែខាងមុខ ដោយគម្រោងនេះត្រូវបានគេរំពឹងថានឹងនាំមកនូវការវិនិយោគក្នុងទំហំទឹកប្រាក់ ៩,១១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក Alexandre Silveira បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖” នៅក្នុងរយៈពេល ៦ខែទៀត យើងនឹងចាប់ផ្តើមសាងសង់ ដើម្បីធ្វើជាកន្លែងផ្ទុកទិន្នន័យដ៏ធំបំផុតមួយរបស់ TikTok​​” ។

យ៉ាងណាមិញ ជុំវិញផែនការសម្រាប់គម្រោងនេះ ត្រូវបានគេរំពឹងថានឹងមានមូលដ្ឋាននៅរដ្ឋ Ceara ភាគឦសានរបស់ប្រទេស ក្រោយពីមានការប្រកាសពីការវិនិយោគរបស់ក្រុមហ៊ុនមេ TikTok គឺ ByteDance របស់ចិន កាលពីក្នុងអំឡុងខែមេសាកន្លងទៅ។

ជម្រាបជូនផងដែរថា បើតាមលោក Silveira បាននិយាយថាប្រទេសប្រេស៊ីលមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគសម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យ ជាមួយនឹងការទទួលបានថាមពលកកើតឡើងវិញរបស់ខ្លួន ជាពិសេសតាមរយៈការលើកលែងពន្ធសហព័ន្ធផងដែរ៕​

The post ប្រេស៊ីល គ្រោងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ TikTok តម្លៃជិត ១០ពាន់លានដុល្លារ appeared first on .

ប្រធានាធិបតីប្រេស៊ីល ទទូចសុំឲ្យលោក ត្រាំ ដកពន្ធគយ ៤០% ពីទំនិញប្រទេសខ្លួន
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានស្នើឲ្យប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដក់ពន្ធគយ ៤០% លើទំនិញរបស់ប្រេស៊ីល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញសំណើនេះ​ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរយៈពេល ៣០នាទី រវាងមេដឹកនាំនៃប្រទេសទាំងពីរ កាលពីថ្ងៃទី៦ ខែតុលាកន្លងទៅ។ ការិយាល័យប្រធានាធិបតីប្រេស៊ីល បាននិយាយថាលោក Lula និងលោក ត្រាំ បានសម្តែងការចាប់អារម្មណ៍ជាវិជ្ជមានចំពោះកិច្ចប្រជុំនាពេលកន្លងមករវាងអ្នកទាំងពីរ នៅឯអង្គការសហប្រជាជាតិកាលពីខែមុន។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីប្រេស៊ីល បានស្នើឱ្យប្រធានាធិបតី ត្រាំ ដកពន្ធ ៤០% លើទំនិញប្រេស៊ីល។ លោកក៏បានរំលឹកឡើងវិញថា ពួកគេគឺជាប្រទេសមួយក្នុងចំណោមប្រទេស G20 ចំនួនបី ដែលសហរដ្ឋអាមេរិក មានអតិរេកពាណិជ្ជកម្មខ្ពស់។

ជម្រាបជូនផងដែរថា ប្រេស៊ីលដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាមេរិកឡាទីន បច្ចុប្បន្នកំពុងទទួលរងនូវពន្ធគយសរុប ៥០% លើកនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក រួមទាំងពន្ធ ៤០% បន្ថែម​ដែលប្រកាសដោយលោក ត្រាំ កាលពីថ្ងៃទី៩ ខែកក្កដា។

ជុំវិញបញ្ហានេះ លោក ត្រាំ បាននិយាយថា ភាគីទាំងពីរ នឹងបន្តការពិភាក្សា និងជួបគ្នាម្តងទៀតនាពេលខាងមុខ នៅក្នុងប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក។ លោកក៏បានចាត់ឲ្យរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បន្តការចរចារពន្ធជាមួយអនុប្រធានាធិបតីប្រេស៊ីល Geraldo Alckmin ផងដែរ ស្របពេលប្រធានាធិបតីប្រេស៊ីល លោក Lula បានបង្ហាញឆន្ទៈក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបដោយផ្ទាល់ជាមួយលោក ត្រាំ៕​

The post ប្រធានាធិបតីប្រេស៊ីល ទទូចសុំឲ្យលោក ត្រាំ ដកពន្ធគយ ៤០% ពីទំនិញប្រទេសខ្លួន appeared first on .

អាមេរិក ដាក់ពន្ធប្រេស៊ីល ៥០%​ ក្រោយមេដឹកនាំប្រទេសទាំងពីរទាស់ទែងសម្តីគ្នា​
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បាននិយាយកាលពីថ្ងៃទី៩​ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ៥០%​ លើការនាំចូលទំនិញទាំងអស់ពីប្រេស៊ីល បន្ទាប់ពីមានជម្លោះពាក្យសម្តី បានកើតឡើងនៅក្នុងសប្តាហ៍នេះ​ ក្រោយប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ប្រាប់លោក ត្រាំ ថា ពិភពលោកនេះ​ មិនត្រូវការអធិរាជឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

នៅក្នុងលិខិតមួយ​ដែលបានផ្ញើទៅកាន់រដ្ឋាភិបាលប្រេស៊ីល លោក ត្រាំ​ បានភ្ជាប់ទៅជាមួយសារបង្ហាញពីការដាក់ពន្ធគយថ្មី រួមទាំងការប្រព្រឹត្តរបស់អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលកំពុងត្រូវបានកាត់ទោសលើការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារដើម្បីបញ្ឈប់ លោក​ Lula ពីការចូលកាន់តំណែង​ នៅឆ្នាំ២០២៣។

ក្នុងលិខិតនោះ​ បាននិយាយថា ការយកពន្ធគយខ្ពស់ ត្រូវតែដាក់ ដោយសារតែការវាយប្រហារដ៏អាក្រក់របស់ប្រេស៊ីលលើការបោះឆ្នោតដោយសេរី​ និងសិទ្ធិនិយាយដោយសេរីជាមូលដ្ឋានរបស់ជនជាតិអាមេរិក។

យ៉ាងណាមិញ ជាការឆ្លើយតប ជុំវិញការប្រកាសរបស់លោក ត្រាំ នេះ​ប្រធានាធិបតីប្រេស៊ីល លោក Lula បាននិយាយថា ពន្ធថ្មីរបស់សហរដ្ឋអាមរិក នឹងត្រូវឆ្លើយតបជាមួយនឹងវិធានការពន្ធបដិការ ត្រលប់ទៅវិញ។

ជម្រាបជូនថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់ប្រេស៊ីល បន្ទាប់ប្រទេសចិន ហើយការប្រកាសដាក់ពន្ធ ៥០%​ នេះ​ គឺបានកើនឡើងយ៉ាងច្រើន បើធៀបទៅនឹង ១០%​ ដែលត្រូវបានប្រកាស កាលពីដើមខែមេសាកន្លងទៅ។ លិខិតរបស់លោក ត្រាំ​ បាននិយាយថា ពន្ធ ៥០%​ នេះ​ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ហើយនឹងត្រូវអនុវត្តចំពោះគ្រប់វិស័យទាំងអស់៕​

The post អាមេរិក ដាក់ពន្ធប្រេស៊ីល ៥០%​ ក្រោយមេដឹកនាំប្រទេសទាំងពីរទាស់ទែងសម្តីគ្នា​ appeared first on .

ប្រេស៊ីល ច្រានចោលវិធានការដំឡើងពន្ធសងសឹកលើក្រុមហ៊ុនអាមេរិក ក្រោយ ត្រាំ គ្រោង​ទារ​ពន្ធលើដែក
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសប្រេស៊ីល លោក ហ្វឺណាន់ដូ ហាដដាដ (Fernando Haddad) កាលពីថ្ងៃចន្ទកន្លងទៅ បានច្រានចោលនូវរបាយការណ៍ជាច្រើន ដែលនិយាយថារដ្ឋាភិបាលខ្លួន គ្រោងនឹងដាក់ពន្ធសងសឹកទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ បន្តផែនការដាក់ពន្ធ ២៥% ទៅលើការនាំចូលដែក ពីគ្រប់ប្រទេសទាំងអស់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Fernando Haddad បានសរសេរសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ព័ត៌មានទាំងនេះគឺមិនត្រឹមត្រូវនោះទេ បន្ទាប់ពីកាសែតក្នុងស្រុក Folha de S.Paulo បានរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតី លោក លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីវ៉ា (Luiz Inacio Lula da Silva ) កំពុងរៀបចំផែនការគិតពន្ធគយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដើម្បីជាការសងសឹកវិញ។

បើតាមរបាយការណ៍របស់ Folha ដែលបានលើកឡើងនោះ បានបង្ហាញឲ្យដឹងថា វិធានការពន្ធគយថ្មីរបស់ប្រស៊ីល អាចប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Amazon, Meta Platforms របស់ Facebook និង Instagram និង Alphabet ដែលជាក្រុមហ៊ុនមេរបបស់ Google ជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Haddad បានចេញមុខបដិសេធ និងសង្កត់ធ្ងន់ថា ៖”រដ្ឋាភិបាលប្រេស៊ីល នឹងធ្វើការសម្រេចចិត្តដ៏សមហេតុសមផលមួយ ដើម្បីធ្វើសេចក្តីថ្លែងការណ៍ក្នុងពេលវេលាសមស្រប និងផ្អែកលើការសម្រេចចិត្តជាក់ស្តែង មិនមែននៅលើសេចក្តីប្រកាសដែលអាចត្រូវបានបកស្រាយខុស ឬមានការកែសម្រួលនោះទេ” ។

គួរឲ្យដឹងផងដែរថា ប្រេស៊ីល ជាប្រភពដ៏ធំបំផុតមួយនៃការនាំចូលដែកថែបរបស់សហរដ្ឋអាមេរិក ក៏ដូចជាទីផ្សារកំពូលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ចេញលិខិតណែនាំថ្មីមួយ ស្តីពីការដំឡើងពន្ធថ្មីចំនួន ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ពីលើពន្ធលោហៈដែលមានស្រាប់ ដែលត្រូវបានចាត់ទុកថាជាវិធានការក្តៅមួយផ្សេងទៀត នៃគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីរូបនេះ៕

The post ប្រេស៊ីល ច្រានចោលវិធានការដំឡើងពន្ធសងសឹកលើក្រុមហ៊ុនអាមេរិក ក្រោយ ត្រាំ គ្រោង​ទារ​ពន្ធលើដែក appeared first on .

ប្រេស៊ីល បញ្ជាឲ្យផ្អាកសាងសង់រោងចក្ររបស់ BYD ក្រោយរកឃើញថាកម្មករធ្វើការប្រៀបដូចជា​ទាសករ​
អាជ្ញាធរប្រេស៊ីល បានបញ្ជាឲ្យផ្អាកការសាងសង់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD បណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាកម្មករសំណង់នៅទីនោះធ្វើការ និងរស់នៅប្រៀបបីដូចជាទាសករ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាការងារសាធារណៈ (MPT) បានបង្ហាញឲ្យដឹងថា កម្មករដែលជាជនជាតិចិនជាង ១៦០ នាក់ ត្រូវបានជួយសង្គ្រោះ នៅទីតាំងសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន BYD ដែលស្ថិតនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។

ប្រភពដដែលនេះ បាននិយាយទៀតថា កម្មករសំណង់ទាំងនោះ ​ត្រូវបានបង្ខិតបង្ខំឲ្យធ្វើការងារជាច្រើន ពោលគឺសឹងតែគ្មានពេលឈប់សម្រាក ស្របពេលលិខិត​ឆ្លង​ដែន​ និង​ប្រាក់​ខែ​របស់​ពួក​គេ​ ត្រូវ​បាន​ក្រុមហ៊ុន​ម៉ៅការសាងសង់​ដកហូតទុកផងដែរ។

ទន្ទឹមនឹងនេះ អធិការកិច្ចការងារ លោក​ស្រី Liane Durao ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា​៖ “​យើង​បាន​រក​ឃើញ​ថា​ការងារ​របស់កម្មករ​សំណង់ទាំង ១៦៣ នាក់​ ​ត្រូវ​បាន​អនុវត្ត​ក្នុង​លក្ខខណ្ឌ​ការងារប្រៀបដូច​ទាសភាព។ ហើលក្ខខណ្ឌសុវត្ថិភាពអប្បបរមាមិនត្រូវបានបំពេញនៅក្នុងបរិយាកាសការងារនៅទីនោះឡើយ”។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធ ហើយនៅតែប្តេជ្ញាចិត្តចំពោះ ការអនុលោមតាមច្បាប់ពេញលេញ ជាមួយរដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល។

ជម្រាបជូនផងដែរថា រោងចក្រថ្មីនេះ គ្រោងនឹងដំណើរការនៅខែមីនា ឆ្នាំ២០២៥ ហើយត្រូវបានកំណត់ថាជារោងចក្រផលិតរថយន្ត EV ដំបូងគេបង្អស់របស់ BYD ដែលស្ថិតនៅខាងក្រៅតំបន់អាស៊ី៕

The post ប្រេស៊ីល បញ្ជាឲ្យផ្អាកសាងសង់រោងចក្ររបស់ BYD ក្រោយរកឃើញថាកម្មករធ្វើការប្រៀបដូចជា​ទាសករ​ appeared first on .

ឥណ្ឌូណេស៊ីនិងប្រេស៊ីល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជិត ៣ពាន់លានដុល្លារ នៅក្រៅកិច្ចប្រជុំកំពូល G20
ប្រទេសឥណ្ឌូណេស៊ី និងប្រេស៊ីល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានតម្លៃរហូតដល់ ២,៦៥ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជាថាមពលកកើតឡើងវិញ កសិកម្ម និងបច្ចេកវិទ្យា ក្នុងអំឡុងវេទិកាធុរកិច្ចឥណ្ឌូណេស៊ី-ប្រេស៊ីល នៅឯខាងក្រៅកិច្ចប្រជុំកំពូល G20 ដែលរៀបធំធ្វើឡើងនៅទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

នៅក្នុងព្រឹត្តិការណ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៊ីទើបជាប់ឆ្នោតថ្មី លោក Prabowo Subianto បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសលោក ក្នុងការលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តាមរយៈភាពជាដៃគូជាមួយប្រទេសជាដៃគូ ដូចជាប្រេស៊ីល។

លោកបានបន្ថែមឲ្យដឹងទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ថាមពលកកើតឡើងវិញ កសិកម្មប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយកាបូន ភាគីទាំងពីរអាចបង្កើតអនាគតកាន់តែប្រសើរឡើងសម្រាប់ប្រជាជាតិទាំងពីរ ដោយនឹងចូលរួមចំណែកដល់គោលដៅក្នុងការអភិវឌ្ឍជាសកល។

មិនតែប៉ុណ្ណោះ លោក Prabowo ក៏បានបន្ថែមឲ្យដឹងទៀតថា ប្រទេសប្រេស៊ីល មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មជាច្រើនរបស់ខ្លួន ខណៈពេលដែលប្រទេសឥណ្ឌូណេស៊ី ក៏កំពុងតាមបង្កើនល្បឿនអភិវឌ្ឍរបស់ខ្លួន តាមរយៈឧស្សាហូបនីយកម្មផងដែរ។ ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដែលត្រូវបានគេរំពឹងថានឹងបង្កើតឱកាសកាន់តែច្រើន សម្រាប់ការផ្តល់អត្ថប្រយោជន៍រវាងគ្នាទៅវិញទៅមក៕

The post ឥណ្ឌូណេស៊ីនិងប្រេស៊ីល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជិត ៣ពាន់លានដុល្លារ នៅក្រៅកិច្ចប្រជុំកំពូល G20 appeared first on .

ស្រ្តីទី១ របស់ប្រទេសប្រេស៊ីល ប្រើពាក្យសម្តីប្រមាថមហាសដ្ឋី Elon Musk នៅកណ្តាលកិច្ចប្រជុំអន្តរជាតិ
ស្ត្រីទី១ របស់ប្រទេសប្រេស៊ីល​ គឺលោកស្រី Janja Lula da Silva ថ្មីៗនេះ បានប្រើពាក្យសម្តីជេរប្រមាថចំៗទៅលើមហាសេដ្ឋី Elon Musk ដែលជាម្ចាស់បណ្តាញសង្គម X ក្នុងអំឡុងកិច្ចប្រជុំអន្តរជាតិមួយ ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល។

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ខណ:ពេលដែលលោកស្រី Janja Lula កំពុងនិយាយពីប្រធានបទគ្រប់គ្រងព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាសង្គម ក្នុងព្រឹត្តិការណ៍ G20 ស្រាប់តែពេលនោះ លោកស្រីត្រូវបានរំខានដោយសំឡេងស៊ីផ្លេរបស់កប៉ាល់ និងបានជំរុញឲ្យលោកស្រី និយាយថាភ្លាមៗនៅកណ្តាលកិច្ចប្រជុំថា “ខ្ញុំគិតថា Elon Musk ជាអ្នកធ្វើវា” មុនពេលបន្ថែមពាក្យជេរទៀតថា “ខ្ញុំមិនខ្លាចអ្នកទេ”។

ជុំវិញការបោះពាក្យសម្តីឌឺដងមកកាន់ខ្លួនបែបនេះ លោក Musk បានបង្ហាញប្រតិកម្មលើបណ្តាញសង្គម X វិញ ដោយការបង្ហោះសារមួយភ្ជាប់ទៅនឹងរូប Emoji សើច ហើយបានបញ្ចេញមតិថា “ពួកគេនឹងចាញ់ការបោះឆ្នោតបន្ទាប់ ជាមិនខាន”។

គួរឲ្យដឹងផងដែរថា កន្លងមក ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានរិះគន់បណ្តាញសង្គម X របស់លោក Musk ដែលបាន​បង្ក​ឲ្យមានព័ត៌មានមិនពិតចែកចាយនៅក្នុងប្រទេសរបស់ខ្លួន ខណ:ពេលដែលលោកបាននិយាយថា “យើងនឹងមិនអាចអនុញ្ញាតឲ្យវេទិកាណាមួយធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើងបានទេ” ។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់ភរិយា លោក Luiz Inacio វិញ ក៏បានធ្វើឲ្យមានប្រតិកម្មតបវិញពីសំណាក់ឥស្សរជនរបស់បក្សប្រឆាំងផងដែរ រួមទាំងអតីតប្រធានាធិបតី Jair Bolsonaro ដែលបានព្រមានថា ការអត្ថាធិប្បាយរបស់លោកស្រី អាចនឹងនាំឲ្យបញ្ហាការទូតសម្រាប់រដ្ឋបាលបច្ចុប្បន្ន។

ជម្រាបជូនផងដែរថា កម្មវិធីបណ្តាញសង្គមរបស់លោក Musk ត្រូវបានបិទនៅក្នុងប្រទេសប្រេស៊ីល អស់រយៈពេលមួយខែក្នុងឆ្នាំនេះ សម្រាប់ការមិនអើពើទៅនឹងបញ្ជារបស់តុលាការ ក្នុងការទប់ស្កាត់គណនីដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងសារ​ញុះញង់​បង្កឲ្យមានការរើសអើង៕

The post ស្រ្តីទី១ របស់ប្រទេសប្រេស៊ីល ប្រើពាក្យសម្តីប្រមាថមហាសដ្ឋី Elon Musk នៅកណ្តាលកិច្ចប្រជុំអន្តរជាតិ appeared first on .