អាមេរិក ប្រកាសដាក់ពន្ធ ២៥% លើការនាំចូលទំនិញមួយចំនួនពីប្រទេសប្រេស៊ីល

អន្តរជាតិ

លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាថា សហរដ្ឋអាមេរិកមានគម្រោងដាក់ពន្ធ ២៥% លើការនាំចូលទំនិញមួយចំនួនពីប្រទេសប្រេស៊ីល ក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញសកម្មភាពចុងក្រោយនេះ ត្រូវធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំ ដែលបានសន្និដ្ឋានថា គោលនយោបាយរបស់ប្រេស៊ីលលើពាណិជ្ជកម្មឌីជីថល ពន្ធ កម្មសិទ្ធិបញ្ញា ការចូលប្រើប្រាស់អេតាណុល និងការកាប់បំផ្លាញព្រៃឈើ គឺជាការដាក់បន្ទុកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ប្រេស៊ីលកំពុងត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកវិញ ពាក់ពន្ធទៅនឹងការដាក់ទណ្ឌកម្ម ២៥% លើការនាំចូលទំនិញរបស់ខ្លួននេះ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ ប៉ុន្តែមិនទទួលបានផល។

មិនតែប៉ុណ្ណោះ លោក Greer បាននិយាយថាសកម្មភាពនៃការដាក់ពន្ធគយចុងក្រោយនេះ​ គឺមានភាពចាំបាច់ ដើម្បីដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដើម្បីបានធានាថា កម្មករ និងក្រុមហ៊ុនអាមេរិកអាចប្រកួតប្រជែងដោយស្មើភាពគ្នា។

គួរជម្រាបជូនថា ​ប្រេស៊ីល​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ត្រូវ​បាន​កំណត់​គោលដៅ​ក្រោម​យុទ្ធសាស្ត្រ​ពន្ធ​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ពឹងផ្អែក​លើ​មាត្រា ៣០១ នៃ​ច្បាប់​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក និងជា​បទប្បញ្ញត្តិ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​៕​