ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើវៀតណាមពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥ មេដឹកនាំនៃប្រទេសទាំងបី រួមមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា , លោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ បានជួបពិភាក្សាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ឱ្យកាន់ជិតស្និទ្ធបន្ថែម។

ក្នុងឱកាសនៃជំនួប, ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។

ជាមួយនឹងប្រទេសឡាវ សម្ដេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។

សូមរម្លឹកដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ គម្រោងនេះសាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។ តាមគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ នឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៦ ឬនៅដើមឆ្នាំ២០២៧ខាងមុខនេះដូចគ្នា ដោយការតភ្ជាប់គឺពី ភ្នំពេញ-មកកាន់ច្រកទ្វារអន្តរជាតិកម្ពុជាបាវិត-ម៉ុកបៃ ហើយបន្តពីម៉ុកបៃ ទៅហូជីមិញតែម្តង។

The post នាយករដ្ឋមន្រ្តីកម្ពុជា ស្នើវៀតណាមពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ appeared first on .

អ្នកនាំពាក្យ៖ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានអនុវត្តតាមផែនការដែលបានគ្រោងទុក
គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានអនុវត្តតាមផែនការ​បាន​គ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព និងអនុលោមភាពស្តង់ដារបច្ចេកទេស​នៃការសាងសង់។នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ផន រឹម បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់​បម្រើឱ្យ​ដំណើរ​ការ​គម្រោង​សាង​សង់​ស្ពាន​ដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានរៀបចំរួចរាល់ ក្រោយ​ពេល​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីសម្ពោធបើកការដ្ឋានជាឱឡារិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យដដែល ​បន្តថា មកទល់ពេលនេះ គម្រោងបានដំណើរលើនីតីវិធី និងអនុវត្តតាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានា​បាន​ការ​អនុ​លោម​ភាព​ស្តង់​ដារ​បច្ចេក​ទេស​នៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។

បន្ថែមពីនេះ លោកថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាន​ចាត់ឱ្យភាគីពាក់ព័ន្ធ ចុះទៅពិនិត្យតម្រាយផ្លូវ, ទីតាំង​ការដ្ឋាន, កន្លែង​ស្នាក់​នៅ​, ការិយាល័យ​បំពេញការងារប្រចាំថ្ងៃ ,កន្លែងផលិតគ្រឿងសំណង់ និងគ្រឿងបង្គុំ, បន្ទប់​ពិសោធន៍​សំណង់ ជាពិសេសចុះពិនិត្យទីចុងបញ្ចប់ នៃខ្សែផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រង់​ចំណុច​បង្គោល​ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង ផងដែរ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០​គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយ​តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕ អត្ថបទ៖ រង្សី

The post អ្នកនាំពាក្យ៖ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានអនុវត្តតាមផែនការដែលបានគ្រោងទុក appeared first on .

លោក អូន ព័ន្ធមុនីរ័ត្ន៖ ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយតភ្ជាប់ស្ពានចំនួនពីរ
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយស្ពានឆ្លងកាត់ពីជ្រោយចង្វារ មកកាន់ក្រុងអរិយក្សត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកកៀនស្វាយ មកស្រុកល្វាឯមស្ថាបនារួចនៅឆ្នាំ២០២៧ខាងមុខនេះ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ២ខ្សែ ផ្លូវក្រាលគ្រួសក្រហម ចំនួន១ខ្សែ នៅស្រុកល្វាឯម ខេត្តកណ្តាល កាលថ្ងៃទី២៣ ខែមិថុនា លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា គម្រោងស្ពានដែលឆ្លងកាត់ពីស្រុកកៀនស្វាយ មកស្រុកល្វាឯមនេះ គ្រោងនឹងធ្វើថ្នល់លើអាកាស រហូតដល់ផ្លូវល្បឿនលឿនតែម្ដង តែឆ្លងកាត់តាមការពិចារណាក្នុងទិសដៅ ដើម្បីផលប្រយោជន៍ប្រជាជន ក្រសួងសាម៉ីពាក់ព័ន្ធ បានពិភាក្សាគ្នាដោយឈរលើផលប្រយោជន៍ប្រជាជនជាធំ ក៏សម្រេចថា សាងសង់ជាផ្លូវក្រោមវិញ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ចដីធ្លី និងការធ្វើដំណើរផងដែរ។

លោកបន្តថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាននិងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ នៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម។

រាជរដ្ឋាភិបាល បានបង្ហាញគម្រោងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារទៅកាន់អរិយត្សក្រ និងស្ពានមួយទៀត ឆ្លង់កាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។

លោកបណ្ឌិត គី សេរីវឌ្ឍ មន្រ្តីស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានលើកឡើងថា ស្រុកឯ​ល្វាឯម ​នឹង​ក្លាយជា​ក្រុង​ទំនើប​សម័យថ្មី​ដែល​បង្ហាញ​ពី​ការលូតលាស់​របស់​ប្រទេស​កម្ពុជា ហើយ​ម្យ៉ាង​ល្វាឯម​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរាជធានី​ភ្នំពេញ ​ដោយ​មាន​ស្ពាន​ជា​តំណ​ភ្ជាប់​ដែល​នឹង​ធ្វើឱ្យ​មាន​ការ​លូតលាស់​ផ្នែក​អចលនទ្រព្យ​ទៅជាមួយ។

ចំពោះសក្តានុពលនៃការអភិវឌ្ឍនៅតំបន់អរិយក្សត្រ ស្រុកល្វាឯម អ្នកជំនាញបានលើកឡើងថា នឹងធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ ហើយធ្វើឲ្យតម្លៃអចលនទ្រព្យមានតម្លៃកាន់តែឡើងខ្ពស់ខ្លាំង។

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ ប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា នៅពេលមានស្ពានប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នកវិនិយោគទុនជាតិ អន្តរជាតិ ក៏អាចវិនិយោគអចលនទ្រព្យនៅតំបន់នោះ ព្រោះចរាចរនឹងកើនឡើងខ្ពស់ ហើយការអភិវឌ្ឍនឹងរីកចម្រើនលឿនដោយសារមានស្ពានភ្ជាប់ជាមួយរាជធានី៕

The post លោក អូន ព័ន្ធមុនីរ័ត្ន៖ ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយតភ្ជាប់ស្ពានចំនួនពីរ appeared first on .

ប្រធានក្រុមហ៊ុន CRBC ប្តេជ្ញាចំពោះមុខសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្លូវល្បឿនលឿនទី២ និងសិក្សាគម្រោងភ្នំពេញទៅសៀមរាប-ប៉ោយប៉ែត ឲ្យបានលឿន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លោក ទូ ហ្វី(DU Fei) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះ លោកទូហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយសជាគណៈអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប , និងសៀមរាបទៅប៉ោយប៉ែត។

ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិត ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការរីករាយជាមួយនឹងវត្តមានរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ។

ទន្ទឹមនឹងនោះសម្ដេចតេជោ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។

សូមជម្រាបជូនថា គម្រោងសាង​សង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃពុធនេះ ទំហំទឹកប្រាក់ប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ខណ:គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) រួចរាល់ហើយដែរនារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣៕

The post ប្រធានក្រុមហ៊ុន CRBC ប្តេជ្ញាចំពោះមុខសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្លូវល្បឿនលឿនទី២ និងសិក្សាគម្រោងភ្នំពេញទៅសៀមរាប-ប៉ោយប៉ែត ឲ្យបានលឿន appeared first on .

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្តល់អត្រាផលចំណេញផ្នែកសេដ្ឋកិច្ចជិត២០%
បើទោះបីគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ទើបប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៧ ខែមិថុនាក្តី តែគម្រោងមួយនេះ មានការវាយតម្លៃឬធ្វើប៉ាន់ប្រមាណថា ផ្តល់អត្រាផលចំណេញផ្នែកសេដ្ឋកិច្ចរហូតដល់ជិត២០% ពោលច្រើនជាងគម្រោងសាងសង់មុនៗ ដែលមានអត្រាផលចំណេញផ្នែកសេដ្ឋកិច្ចជាង១២%ប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា គម្រោងនីមួយៗប្រើថវិកាសម្រាប់សាងសង់មានថវិកាជាប្រាក់កម្ចី និងជាថវិកាជាតិ ហើយអ្នកវិនិយោគគេមើលអត្រានៃការចំណេញផ្នែកសេដ្ឋកិច្ចសង្គមក៏ដូចជាអត្រាចំណេញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសាងសង់។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «យើងសិក្សាទៅលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ យើងទទួលបានអត្រាចំណេញផ្នែកសេដ្ឋកិច្ចច្រើន មានរហូតដល់ជិត២០% ពោលច្រើនជាងគម្រោងសាងសង់មុនៗមានអត្រាចំណេញផ្នែកសេដ្ឋកិច្ចជាង១២%»។

យោងតាមលោក ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត នៅពេលសាងសាង់រួចរាល់ដាក់ឱ្យដំណើរដូចទៅនិងផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ធ្វើឱ្យអ្នកធ្វើដំណើរចំណេញពេលវេលា ចំណេញប្រេងសំាង និងមិនមានគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកបន្តថា «ផ្លូវថ្មីនេះ បានតភ្ជាប់រវាងកម្ពុជា និងវៀតណាម ដោយសារផ្លូវល្បឿនលឿននេះ ជាផ្នែកមួយនៃផ្លូវអាស៊ានហៃវេលេខ១ដែលដឹកទំនិញឆ្លងកាត់ពីប្រទេសចិន ភូមា ថៃ មកដល់កម្ពុជាយើង តាមផ្លូវជាតិលេខ៥ហើយឆ្លងមកផ្លូវជាតិលេខ១ឬផ្លូវល្បឿនលឿននេះ ដើម្បីដឹកទំនិញទៅវៀតណាមឬពីវៀតណាមមកកម្ពុជាហើយទៅប្រទេសថៃវិញ ដូច្នេះជាផលចំណេញមួយដ៏ធំផ្នែកសេដ្ឋកិច្ច»។

លោកលើកឡើងថា សម្រាប់ក្រុមហ៊ុន បានប្រាក់កម្រៃនៅពេលយើងប្រើប្រាស់ផ្លូវល្បឿនលឿននេះ តាមរយៈការយកប្រាក់១៣៥០លានដុល្លារអាមេរិក មកវិនិយោគ ដែលជាធម្មតាការវិនិយោគលើផ្លូវល្បឿនលឿនមិនងាយបានប្រាក់ចំណេញលឿនទេ ក្នុងរយៈពេល១០ឆ្នំាដំបូង។ប៉ុន្តែនេះ គឺជាការចូលរួមរបស់រដ្ឋាភិបាលចិនជម្រុញឱ្យអ្នកវិនិយោគចិនមកដាក់ទុននៅកម្ពុជា ដើម្បីឱ្យតំបន់យើងក៏ដូចជាពិភពលោកមានការរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចោទជាសំនួរថា តើក្រុមហ៊ុនចិនគេហ៊ានយកលុយ១៣៥០លានដុល្លារអាមេរិកមកដាក់ទុននៅកម្ពុជាឬទេ?

លោកសង្កត់ធ្ងន់ថា បើគេគ្មានទំនុកទុកចិត្តលើប្រទេសជាតិយើង គេមិនយកលុយមកវិនិយោគនោះទេ។ដូច្នេះបង្ហាញថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី​​ មានការទុកចិត្តពីប្រទេសដៃគូអភិវឌ្ឍន៍ផ្សេងៗ ផ្តល់ជាជំនួយឥតសំណង សប្បទាន ឬវិនិយោគឯកជនដើម្បីស្តារ លើកកម្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយតម្លៃដឹកជញ្ជូន ឡូជីស្ទិក ដែលអនុញ្ញាតឱ្យយើងទាក់ទាញអ្នកវិនិយោគចូលមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ធ្វើឱ្យយើងមានឱកាសដើម្បីយកកសិផល ផលិតផលយើងទៅលក់នៅបរទេស ទាក់ទាញទេសចររាប់លាននាក់មកលេងនៅកម្ពុជាយើង»៕

អត្ថបទ៖សារេត

The post គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្តល់អត្រាផលចំណេញផ្នែកសេដ្ឋកិច្ចជិត២០% appeared first on .

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោង​ចំណាយ​ថវិកាសរុ​ប​ប្រមា​ណ ១,៣៥ប៊ីលានដុល្លារ ប្រើពេល ៤៨ខែសាងសង់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅព្រឹក​ថ្ងៃពុធ ទី៧ ខែមិថុនាស្អែកនេះ។

គម្រោងផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់​ពីផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល​ពីឆ្នាំ២០២២កន្លងទៅនេះ។ ក្រៅតែពីការបើកការដ្ឋានសាង​សង់​ផ្លូវល្បឿនលឿនទី២ហើយនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។

តាមការឲ្យដឹងពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោង​ចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់​វិនិយោគសាងសង់-ប្រតិ​បបត្តិការ -ផ្ទេរ​(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិ​យោគ​របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចី​របស់ក្រុមហ៊ុន។

ដោយឡែកស្ពានឆ្លងកាត់​ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧៕

រូបភាព៖ Fresh News

The post ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោង​ចំណាយ​ថវិកាសរុ​ប​ប្រមា​ណ ១,៣៥ប៊ីលានដុល្លារ ប្រើពេល ៤៨ខែសាងសង់ appeared first on .

សម្តេច ហ៊ុន សែន៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំង
គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានកម្ពុជា-ចិនចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនជាផ្លូវការហើយ ខណៈគម្រោងនេះ នឹងប្រកាសបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះផងដែរ។ទាក់ទិន នឹងគម្រោងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏អះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងថែមទៀត។

ការថ្លែងរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ត្រូវបានក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនទី១ ហើយ គឺផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈនៅខែខាងមុខនេះ ផ្លូវល្បឿនទី២ ដែលភ្ជាប់ពីភ្នំពេញទៅកាន់ព្រំដែនវៀតណាម គឺម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងចាប់ផ្តើមសាងសង់ហើយ។

សម្តេច បញ្ជាក់ថា តាមមរយៈគម្រោងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន យល់ថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ច វិស័យដឹកជញ្ជូន និងទេសចរណ៍កម្ពុជាកាន់តែរីកលូតលាស់ ថែមទៀត។

គួរបញ្ជាក់ដែរថា បើតាមរដ្ឋមន្រ្តីក្រសួងសារធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាសថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបញ្ជាក់ទៀតថា ដំណើរការសាងសង់ផ្លូវនេះ នឹងប្រើពេលសាងសង់ក្នុងរយៈពេល៤ឆ្នាំ ដើម្បីបញ្ចប់ឱ្យទាន់គម្រោងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាម ដែលចេញពីហូជីមីញ ភ្ជាប់មកកាន់តំបន់ព្រំដែនម៉ុកបៃ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ជាងនេះទៀត គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន ម​ក​ភូ​មា​​ មកប្រទេសថៃ មកកម្ពុជា ទៅ​វៀតណាមថែមទៀត៕ អត្ថបទ៖ ពិសី

The post សម្តេច ហ៊ុន សែន៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំង appeared first on .

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត តម្លៃជិត១៤០០ លានដុល្លារ ឈានដល់ការចុះកិច្ចសន្យាភាពជាដៃគូ និងធ្វើការសាងសង់ហើយ
គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដែលមានតម្លៃទុនវិនិយោជិត១៤០០លានដុល្លារអាមេរិក បានឈានមកដល់រៀបចំពិធីចុះហត្ថលេខា លើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនិងតំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន ហៅកាត់ថាCRBC នៅព្រឹកថ្ងៃទី១៨ ឧសភានេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះគ្រោងចុះហត្ថលេខានៅប្រទេសចិននៅពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ចើញទៅទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិនកន្លងមក។ប៉ុន្តែពេលនោះ យើងមិនបានចុះហត្ថលេខាទេ ដោយសារនីតិវិធីផ្ទៃក្នុងរបស់ចិន រៀបចំមិនទាន់បានសព្វគ្រប់ ដូច្នេះនាយករដ្ឋមន្ត្រីទំាងពីរប្រទេសមិនអាចធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនបានទេ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា «ឥលូវនេះ នីតិវិធី និងបែបបទទំាងអស់ទំាងខាងកម្ពុជា និងចិន បានធ្វើចប់សព្វគ្រប់ហើយ ដូច្នេះនៅថ្ងៃនេះ យើងរៀបចំធ្វើការចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ហើយនឹងត្រៀមបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែមិថុនា ឆ្នំា២០២៣ ខាងមុខនេះ»។

ពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត បើយោងតាមក្រសួង បានបង្ហាញថា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯក ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ ១.កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង ២. ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។ ទន្ទឹមនេះ កិច្ចសន្យា PPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្ត ក្រោមក្របខណ្ឌច្បាប់ស្ដីពី PPP និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើគោលការណ៍មិនផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា “ខ” និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

បើតាមក្រសួង បានបញ្ជាក់ថា « គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់ប្រតិបត្តិការផ្ទេរ ហៅកាត់ថា BOT ដូចគ្នាទៅនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល»។

ដោយឡែកហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម “ខ” និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចសន្យា PPP។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថា នឹងរួចរាល់ក្នុងពេលដំណាលគ្នា។ គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖សារេត

The post គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត តម្លៃជិត១៤០០ លានដុល្លារ ឈានដល់ការចុះកិច្ចសន្យាភាពជាដៃគូ និងធ្វើការសាងសង់ហើយ appeared first on .

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងសាងសង់យ៉ាងយូរត្រឹមខែ៦ ឆ្នាំ២០២៣
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងផ្លូវល្បឿនលឿនទី២របស់កម្ពុជាពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង ដល់ព្រំប្រទល់កម្ពុជា-វៀតណាម គ្រោងនឹងបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹមខែ៦ ឆ្នាំ២០២៣នេះ ហើយគ្រោងសាងសង់រួចរាល់នៅឆ្នាំ២០២៧ខាងមុខ។

ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកទី១៥ ខែកុម្ភៈនេះ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានប្រវែងប្រមាណ ១៣៥គីម៉ែត្រ ឬក៏ហៅថាផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះ មានការជជែកគ្នាមួយចំនួនថាមិនទាន់ឃើញមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនៃការសាងសង់ផ្លូវមួយនេះ ដោយអ្នកខ្លះមានចម្ងល់ ថាតើអាចនឹងមានការលុបចោល ឬយ៉ាងណា? ដើម្បីឆ្លើយតបនឹងចម្ងល់នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មិនមានការលុបចោលការស្ថាបនានោះទេ។

លោកបន្តថា ចំពោះការយឺតយ៉ាវនៃការចុះហត្ថលេខាគឺទាក់ទងទៅនឹងនីតិវិធីផ្ទៃក្នុងមួយចំនួននៅខាងភាគីចិនដោយសារតែកកន្លងទៅប្រទេសចិនមានបញ្ហាកូវីដ១៩ ជាដើមទើបធ្វើឲ្យការរៀបចំវិធីចុះហត្ថលេខា ដោយត្រូវមានថ្នាក់ដឹកនាំប្រទេសទាំង២ចូលរួមជាសាក្សីនោះមានភាពយឺតយ៉ាវ  តែទោះជាយ៉ាងណាក្រុមហ៊ុនដែលទទួលសាងសង់ផ្លូវមួយនេះបានសន្យាហើយថានឹងបើកការដ្ឋានសាងសង់ផ្លូវយ៉ាងយូរត្រឹមខែ៦ ឆ្នាំ២០២៣នេះ។

បើតាមលោក ស៊ុន ចាន់ថុល គ្រឿងចក្រមួយចំនួនក៏បានបញ្ជូនទៅកាន់ទីតាំងដែលត្រូវធ្វើបើកការដ្ឋានសាងសង់រួចហើយ ដោយគ្រោងសាងសង់ឲ្យរួចរាល់នៅឆ្នាំ ២០២៧ខាងមុខ ដើម្បីឲ្យស្របគ្នានឹងផ្លូវពីហូជីមិញមកម៉ុខបាយខាងភាគីវៀតណាម ដើម្បីធ្វើការតភ្ជាប់គ្នានៅបាវិតខេត្តស្វាយរៀងរបស់កម្ពុជា ដោយផ្លូវខាងភាគីវៀតណាមនឹងធ្វើរួចក្នុងឆ្នាំ ២០២៧ ដូចគ្នា។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងសាងសង់ស្ពានមួយឆ្លងទន្លេមេគង្គត្រង់ចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋពីប៉ែកខាងផ្លូវជាតិលេខ១ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត ដែលជាកន្លែងច្រកចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៕

The post គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងសាងសង់យ៉ាងយូរត្រឹមខែ៦ ឆ្នាំ២០២៣ appeared first on .

ចិន បញ្ជាក់ច្បាស់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងសាងសងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ
យោងតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងក្រុមហ៊ុនធំៗរបស់ចិនទាំង៣ ជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលរសៀលថ្ងៃទី៩ ខែកុម្ភៈ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចគ្រោងនឹងសាងសងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ។

នាឱកាសនោះ ក្រុមហ៊ុនទាំងអស់ បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិនទាំង៣ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូច្នេះថា៖ «ការសាងសង់ និងដាក់ឱ្យប្រតិបត្តិផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧»។

ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិនខាងលើនោះ រួមមាន៖ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ។

គួរបញ្ជាក់ថា បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រកាស គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

គម្រោងនេះ ក៏រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ៥គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ១៦៣៨លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ពិសី

The post ចិន បញ្ជាក់ច្បាស់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងសាងសងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ appeared first on .