មជ្ឈិមបូព៌ា

ការនាំចេញរថយន្តរបស់ជប៉ុន ទៅកាន់មជ្ឈិមបូព៌ាធ្លាក់ចុះក្នុងខែមេសា ដោយសារសង្គ្រាមអ៊ីរ៉ង់
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ការនាំចេញយានយន្តរបស់ជប៉ុនទៅកាន់មជ្ឈិមបូព៌ាស្ទើតែធ្លាក់ចុះទាំងស្រុង នៅក្នុងខែមេសា ខណៈពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានរំខានដល់ការដឹកជញ្ជូនទៅកាន់នេះ ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Toyota និង Nissan។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនេះ បានបង្ហាញថា ការដឹកជញ្ជូនរថយន្តដឹកអ្នកដំណើរ ឡានដឹកទំនិញ និងឡានក្រុងទៅកាន់តំបន់នេះ ភាគច្រើនត្រូវបានរារាំង បន្ទាប់ពីមានការបិទច្រកសមុទ្រ Hormuz យ៉ាងតឹងរ៉ឹងតឹង។

ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានបង្ហាញឲ្យដឹងទៀតថា នៅក្នុងខែមេសា ការនាំចេញយានយន្តទៅកាន់មជ្ឈិមបូព៌ាបានធ្លាក់ចុះជាង ៩០% ទាំងតម្លៃ និងបរិមាណ បើធៀបទៅនឹងឆ្នាំមុន។ តួលេខរបស់រដ្ឋាភិបាលបានបង្ហាញផងដែរថា តំបន់នេះមានចំនួនប្រហែល ១៤% នៃការនាំចេញយានយន្តសកលរបស់ជប៉ុន ក្នុងឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោក Toshihiro Mibe អនុប្រធានក្រុមអ្នកតំណាងរថយន្តរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧស្សាហកម្មរថយន្តរបស់ប្រទេសជប៉ុន កំពុងមានអារម្មណ៍ថារងផលប៉ះពាល់ខ្លាំងរួចទៅហើយពីសង្គ្រាមតាមរយៈការរំខានដល់ការដឹកជញ្ជូន ខណៈសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន រំពឹងថាផលប៉ះពាល់នឹងត្រូវបានកំណត់ជាចម្បងចំពោះការដឹកជញ្ជូន ដោយបន្ថែមថា ខ្លួននឹងបន្តតាមដានស្ថានភាពបន្ថែមទៀត៕​

The post ការនាំចេញរថយន្តរបស់ជប៉ុន ទៅកាន់មជ្ឈិមបូព៌ាធ្លាក់ចុះក្នុងខែមេសា ដោយសារសង្គ្រាមអ៊ីរ៉ង់ appeared first on .

រដ្ឋឈូងសមុទ្រប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ខណៈសង្រ្គាមនៅអ៊ីរ៉ង់បន្តអូសបន្លាយ
ប្រទេសនៅមជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត គិតចាប់តាំងពីជំងឺរាតត្បាត ដោយផលិតផលក្នុងស្រុកសរុប (GDP) អាចនឹងធ្លាក់ចុះរហូតដល់ ៦% នៅឆ្នាំនេះ ដោយសារតែជម្លោះ។

នៅក្នុងការស្ទង់មតិចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយបង្ហាញថា អ្នកសេដ្ឋកិច្ចបានបន្ទាបការព្យាករកំណើនរបស់ពួកគេសម្រាប់ប្រទេសជាច្រើននៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។

ជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់ទីផ្សារថាមពល ដែលត្រូវបានចាត់ទុកថាជាខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅក្នុងតំបន់។ជុំវិញបញ្ហាទាំងនេះ អាចនឹងធ្វើឲ្យការងើបឡើងវិញពីវិបត្តិថាមពល នឹងត្រូវបន្តរហូតដល់ឆ្នាំក្រោយ។

យ៉ាងណាមិញ ចំពោះផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកាតា គុយវ៉ែត និងបារ៉ែន ត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ៦%, ៤,៤% និង ២,៩% រៀងគ្នា នៅឆ្នាំ២០២៦។ តួលេខទាំងនេះ គឺផ្ទុយស្រឡះពីការប៉ាន់ស្មានកាលពីខែមករាអំពីកំណើនសេដ្ឋកិច្ចនៅមុនផ្ទុះសង្រ្គាម ដែលមានចម្លោះពី ៣-៥%។

ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប់រួម UAE ​វិញ ទំនងជានៅតែបន្តជាប់គាំងស្ទើរតែទាំងស្រុង ដោយកាលពីដើមឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថានឹងកើនឡើង ៥%។

ដោយឡែកអារ៉ាប៊ីសាអូឌីត ដែល​ជា​ប្រទេស​នាំចេញ​ប្រេងឆៅ​ធំ​បំផុត​របស់​ពិភពលោក និង​អូម៉ង់ ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់តិចតួច បើធៀបទៅនឹងប្រទេសក្នុងតំបន់ផ្សេងទៀត។ សេដ្ឋកិច្ច​របស់ប្រទេសទាំងពីរ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង ២,៦% និង ២,២% រៀងៗខ្លួន​នៅ​ឆ្នាំនេះ។

ជម្រាបជូនថា កាលពីដើមខែមេសា ទស្សនាវដ្តី The Economist បានប៉ាន់ប្រមាណថា រដ្ឋ​ឈូងសមុទ្រ​បាន​រង​ការខាតបង់​រាប់សិប​ពាន់​លាន​ដុល្លារ​ដោយសារ​ជម្លោះ​នៅអ៊ីរ៉ង់។ តួលេខ​នេះ​បាន​មក​ពី​ការធ្លាក់ចុះ​នៃ​ការលក់​ប្រេង និង​ឧស្ម័ន ក៏ដូចជាការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ការចំណាយ​លើ​ប្រព័ន្ធ​ស្ទាក់ចាប់ ការពារ​ដែនអាកាសផងដែរ៕​

The post រដ្ឋឈូងសមុទ្រប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ខណៈសង្រ្គាមនៅអ៊ីរ៉ង់បន្តអូសបន្លាយ appeared first on .

ក្រុមហ៊ុនប្រេងខ្នាតយក្សធំៗ កើបលុយបានរាប់ពាន់លានដុល្លារ ក្រោយជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើង
តម្លៃប្រេងឆៅប្រទេស Brent ជាមធ្យមក្នុងខែមីនាបានកើនឡើងជាង ៣០% បើប្រៀបធៀបទៅនឹងខែមុន ដែលផ្តល់អត្ថប្រយោជន៍ ជាមួយនឹងផលចំណេញយ៉ាងច្រើនដល់ក្រុមហ៊ុនប្រេងខ្នាតយក្សធំៗដែលគ្មានមូលដ្ឋាននៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសាព័ត៌មាន Reuters។

យ៉ាងណាមិញ​ថ្នាក់ដឹកនាំក្រុមហ៊ុនប្រេងធំៗជាច្រើន នឹងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលសកលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ តែទោះជាយ៉ាងណាក៏ដោយ នេះមិនអាចបដិសេធការពិតដែលថាពួកគេកំពុងតែអាចរកបានចំណូលរាប់ពាន់លានដុល្លារ ដោយសារតែតម្លៃថាមពលកើនឡើងបាននោះឡើយ។

ជាមធ្យមក្នុងខែមីនា តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់ ៩៧ដុល្លារក្នុងមួយបារ៉ែល ដែលជាការកើនឡើង ៣៣% បើប្រៀបធៀបទៅនឹងខែកុម្ភៈ។ តម្លៃឧស្ម័ននៅក្នុងតំបន់ជាច្រើនលើពិភពលោកក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ ជម្លោះនៅមជ្ឈិមបូព៌ាដែលមានរយៈពេលជិតមួយខែកន្លងមកនេះ បានផ្តល់ការរំខានដល់លំហូរប្រេងឆៅសកលប្រមាណ ២០% និងឧស្ម័នធម្មជាតិរាវ (LNG) ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

នៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៥ ក្រុមហ៊ុន Chevron (US) បានផលិតប្រេងចំនួន ៤ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងតម្លៃជាមធ្យម ៦៤ដុល្លារក្នុងមួយបារ៉ែល។ បើតាមសារព័ត៌មាន Reuters បានគណនាថា ជាមួយនឹងការកើនឡើង ៣៣ដុល្លារ ក្នុងមួយបារ៉ែល នោះមានន័យថាប្រាក់ចំណូលពីការលក់ប្រេងរបស់ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាមេរិកមួយនេះ បានកើនឡើងរហូតដល់ ៤ពាន់លានដុល្លារ នៅក្នុងខែមីនា។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Exxon ផលិតបានប្រហែល ៥ លានបារ៉ែលក្នុងមួយថ្ងៃ។ ដោយសន្មតថាមានការកើនឡើងស្រដៀងគ្នា ពួកគេនឹងទទួលបានប្រាក់ចំណូលបន្ថែម ៥,១ពាន់លានដុល្លារនៅខែមីនានេះ។

ជម្រាបជូនផងដែរថា ស្ថានភាពនេះគឺស្រដៀងគ្នាទៅនឹងឆ្នាំ២០២២ ដែរ នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង ដែលធ្វើឲ្យទីផ្សារថាមពលរង្គោះរង្គើ។ នៅពេលនោះ ក្រុមហ៊ុនប្រេងបានបង់ភាគលាភកំណត់ត្រា និងទិញភាគហ៊ុនមួយចំនួនធំមកវិញ៕​

The post ក្រុមហ៊ុនប្រេងខ្នាតយក្សធំៗ កើបលុយបានរាប់ពាន់លានដុល្លារ ក្រោយជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើង appeared first on .

តើកន្លែងស្តុកប្រេង និងឧស្ម័នធំៗលើពិភពលោកណាខ្លះដែល​រងការវាយប្រហារ​ក្នុង​សង្គ្រាម​​អ៊ីរ៉ង់?
ជម្លោះនៅមជ្ឈិមបូព៌ាបានឈានចូលដល់ដំណាក់កាលដ៏គ្រោះថ្នាក់បំផុត គឺយុទ្ធសាស្ត្រ «ថាមពលដូរនឹងថាមពល»។ អ្វីដែលចាប់ផ្តើមត្រឹមតែជាការបិទខ្ទប់ផ្លូវទឹកច្រកសមុទ្រ Hormuz ឥឡូវនេះបានក្លាយជាការវាយប្រហារយ៉ាងច្បាស់ៗ ទៅលើរោងចក្រប្រេង និងឧស្ម័នដែលសំខាន់បំផុតរបស់ពិភពលោក។

គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ខាងក្រោមនេះគឺជាស្ថានភាពនៃទីតាំងថាមពលសំខាន់ៗដែលកំពុងឆាបឆេះក្នុងអណ្តាតភ្លើងសង្រ្គាម៖

១. មហាយក្ស “South Pars” (អ៊ីរ៉ង់) រងការទម្លាក់គ្រាប់បែក

កាលពីថ្ងៃទី១៨ ខែមីនា សង្រ្គាមបានវាយប្រហារចំបេះដូងសេដ្ឋកិច្ចអ៊ីរ៉ង់។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើវាលឧស្ម័ន South Pars ដែលជាប្រភពឧស្ម័នដ៏ធំបំផុតនៅលើពិភពលោក។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់ The Guardian។

អ្នកជំនាញប៉ាន់ប្រមាណថា សមត្ថភាពផលិតប្រហែល ១៤% (ជិត ១០០លានម៉ែត្រគូបក្នុងមួយថ្ងៃ) ត្រូវកាត់ផ្តាច់ភ្លាមៗ ដែលបង្កឲ្យមានការដាច់ចរន្តអគ្គិសនីពាសពេញប្រទេសអ៊ីរ៉ង់ និងផ្អាកការនាំចេញឧស្ម័នទៅកាន់ប្រទេសតួកគី និងអ៊ីរ៉ាក់។

២. ការវាយបកលើ “ធុងហ្គាសពិភពលោក”៖ Ras Laffan (កាតា)

ក្នុង​របាយការណ៍​របស់ The Washington Post ប៉ុន្មានម៉ោងក្រោយការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់មកអ៊ីរ៉ង់បានបាញ់មីស៊ីលរាប់សិបគ្រាប់តបតទៅលើតំបន់ Ras Laffan របស់ប្រទេសកាតា។ វាជាលើកទីមួយហើយដែលភាគីកាតារងការវាយប្រហារចំៗបែប​នេះដែលបណ្តាលឱ្យក្រុមហ៊ុន QatarEnergy រងការខូចខាតធ្ងន់ធ្ងរនូវ​​​ឧបករណ៍​ចម្រាញ់ឧស្ម័នរាវ (LNG) ចំនួនពីរ។ កាតាគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នរាវ ២០% ដល់ពិភពលោក។ នៅពេលរោងចក្រនេះផ្អាក តម្លៃឧស្ម័ននៅអឺរ៉ុប និងអាស៊ីបានហក់ឡើងជាង ៣០% ត្រឹមតែមួយថ្ងៃ។

៣. ការបិទផ្លូវវាង៖ រោងចក្រចម្រាញ់ SAMREF (អារ៉ាប៊ីសាអូឌីត)

អារ៉ាប៊ីសាអូឌីតបានព្យាយាមបញ្ជូនប្រេងតាមផ្លូវគោកទៅកាន់សមុទ្រក្រហម ដើម្បីចៀសវាងច្រកសមុទ្រ Hormuz ដែលត្រូវបានបិទ។ ប៉ុន្តែនៅថ្ងៃទី១៩ ខែមីនា ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា អ៊ីរ៉ង់បានពង្រីកវិសាលភាពសង្រ្គាម ដោយប្រើដ្រូនវាយប្រហាររោងចក្រ SAMREF នៅទីក្រុង Yanbu។ ការវាយប្រហារនេះបង្ហាញថា សូម្បីតែផ្លូវវាងដែលស្មានថា «សុវត្ថិភាព» ក៏ស្ថិតក្នុង​ការ​ដៅព្រួញរបស់អ៊ីរ៉ង់ដែរ។

៤. ការផ្អាកដំណើរការនៅទូទាំងតំបន់៖ អេមីរ៉ាត និង គុយវ៉ែត

អារ៉ាប់រួម (UAE)៖ អាជ្ញាធរត្រូវបានបង្ខំ​ឲ្យ​បិទរោងចក្រឧស្ម័ន Habshan និងវាលប្រេង Bab បន្ទាប់ពីមានការស្ទាក់ចាប់មីស៊ីល និងដ្រូនជាច្រើនលើក។

គុយវ៉ែត៖ រោងចក្រចម្រាញ់ប្រេងចំនួនពីរត្រូវបានគេរាយការណ៍ថា កំពុងឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងរលកនៃការវាយប្រហារតបតចុងក្រោយនេះ។

ផលវិបាកជាសកល៖ «ការថប់ដង្ហើមនៃសេដ្ឋកិច្ច»

ការបំផ្លិចបំផ្លាញទាំងនេះ បូករួមនឹងការបិទច្រកសមុទ្រ Hormuz ជិតទាំងស្រុង បានបង្កើត​ឲ្យ​មានវិបត្តិផ្គត់ផ្គង់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ៖

តម្លៃប្រេង៖ ប្រេងឆៅប្រភេទ Brent បានហក់ឡើងលើស ១១៩ដុល្លារ ក្នុងមួយបារ៉ែល។

ការខ្វះខាត៖ ទីផ្សារពិភពលោកកំពុងប្រឈមនឹងការខ្វះខាតប្រេងប្រហែល ២០លានបារ៉ែលក្នុងមួយថ្ងៃ។

ទោះបីជាអាមេរិកបានបញ្ចេញប្រេងបម្រុងចំនួន ៤០០លានបារ៉ែលដើម្បីទប់លំនឹងតម្លៃក៏ដោយ ក៏​អ្នកវិភាគព្រមានថា ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មនៅតែបន្តត្រូវ​បាន​គេកម្ទេចបែបនេះ ការខូចខាតដល់សេដ្ឋកិច្ចពិភពលោកអាចនឹងអូសបន្លាយរាប់ឆ្នាំ។ នេះលែងត្រឹមតែជាការយឺតយ៉ាវនៃកប៉ាល់ដឹកជញ្ជូនទៀតហើយ វាគឺជា «ការរុះរើប្រព័ន្ធថាមពលពិភពលោក»៕

The post តើកន្លែងស្តុកប្រេង និងឧស្ម័នធំៗលើពិភពលោកណាខ្លះដែល​រងការវាយប្រហារ​ក្នុង​សង្គ្រាម​​អ៊ីរ៉ង់? appeared first on .

អ៊ឺរ៉ង់គំរាមមិនឱ្យប្រេងសូម្បីមួយតំណក់ដឹកចេញពីមជ្ឈិមបូព៌ា បើអាមេរិក-អ៊ីស្រាអែលនៅតែបន្តវាយប្រហារ
កងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) នៃប្រទេសអ៊ឺរ៉ង់ នៅថ្ងៃទី១០មីនានេះ បានព្រមានថា ពួកគេនឹងមិនអនុញ្ញាតឱ្យប្រេងសូម្បីតែមួយតំណក់ អាចដឹកជញ្ជូនចេញពីតំបន់មជ្ឈិមបូព៌ាឡើយ ប្រសិនបើសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល នៅតែបន្តវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឆ្មាំបដិវត្តន៍អ៊ឺរ៉ង់ បានបន្ថែមថា អ៊ឺរ៉ង់គឺជាអ្នកកំណត់ពីទីបញ្ចប់នៃសង្រ្គាម។ ការលើកឡើងបែបនេះ បាននាំឱ្យមានការចេញសារព្រមានពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដោយលោកឆ្លើយតបថា «ប្រសិនបើអ៊ឺង់ហ៊ានរារាំងលំហូរប្រេងនៅច្រកសមុទ្រ Hormuz ពួកគេនឹងរងការវាយប្រហារខ្លាំងជាងពេលនេះ ដល់ទៅ២០ដង»។

ច្រកសមុទ្រ Hormuz ជាទីដែលប្រេងឆៅប្រមាណជា២០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ជាប្រចាំ បានជាប់គាំងចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

The post អ៊ឺរ៉ង់គំរាមមិនឱ្យប្រេងសូម្បីមួយតំណក់ដឹកចេញពីមជ្ឈិមបូព៌ា បើអាមេរិក-អ៊ីស្រាអែលនៅតែបន្តវាយប្រហារ appeared first on .

កាតា ចាប់ខ្លួនមនុស្សជាង ៣០០ នាក់ ពីបទបង្ហោះព័ត៌មានក្លែងក្លាយជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា
ប្រទេសកាតា បានចាប់ខ្លួនមនុស្សសរុប ៣១៣ នាក់ ពីបទថត ចែករំលែករូបភាព និងព័ត៌មានដែលចាត់ទុកថាជាការបំភាន់ទាក់ទងនឹងជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រសួងមហាផ្ទៃកាតា បានប្រកាសនៅថ្ងៃទី៩ ខែមីនាថា មនុស្សសរុបចំនួន ៣១៣នាក់ ត្រូវបានចាប់ខ្លួនពីបទថត និងចែកចាយវីដេអូ ក៏ដូចជាបង្ហោះព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាម ដែលអាចញុះញង់មតិសាធារណៈ។ នាយកដ្ឋានបង្ការឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៃអគ្គនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មកាតា បានបន្ថែមថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ មានសញ្ជាតិជាច្រើនផ្សេងៗគ្នា។

យ៉ាងណាមិញជុំវិញការប្រកាសចាប់ខ្លួននេះ ត្រូវបានធ្វើឡើងចំពេលមានកំពុងមានការវាយប្រហារជាញឹកញាប់ដោយអ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសក្នុងតំបន់ឈូងសមុទ្រ។

ទន្ទឹមនឹងនេះ ពលរដ្ឋនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ក៏ត្រូវបានព្រមានអំពីហានិភ័យផ្នែកច្បាប់ ប្រសិនបើពួកគេចែករំលែក រូបភាពរសើប ឬព័ត៌មានមិនគួរឲ្យទុកចិត្តណាមួយ។ អាជ្ញាធរអារ៉ាប់រួម ក៏បានព្រមានប្រឆាំងនឹងការថត បោះពុម្ពផ្សាយ ឬចែករំលែករូបភាពនៃកន្លែងកើតហេតុ ឬការខូចខាតដែលបណ្តាលមកពីវត្ថុធ្លាក់ ឬបំណែកគ្រាប់ ផងដែរ។

ជម្រាបជូនថាមជ្ឈិមបូព៌ាត្រូវបានហ៊ុំព័ទ្ធដោយជម្លោះចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈមក។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបើកការសងសឹកវិញយ៉ាងចាស់ដៃដោយការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅកាន់មូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ និងប្រទេសអារ៉ាប់ជាច្រើន៕​

The post កាតា ចាប់ខ្លួនមនុស្សជាង ៣០០ នាក់ ពីបទបង្ហោះព័ត៌មានក្លែងក្លាយជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា appeared first on .