អ៊ឺរ៉ង់គំរាមមិនឱ្យប្រេងសូម្បីមួយតំណក់ដឹកចេញពីមជ្ឈិមបូព៌ា បើអាមេរិក-អ៊ីស្រាអែលនៅតែបន្តវាយប្រហារ

អន្តរជាតិ

កងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) នៃប្រទេសអ៊ឺរ៉ង់ នៅថ្ងៃទី១០មីនានេះ បានព្រមានថា ពួកគេនឹងមិនអនុញ្ញាតឱ្យប្រេងសូម្បីតែមួយតំណក់ អាចដឹកជញ្ជូនចេញពីតំបន់មជ្ឈិមបូព៌ាឡើយ ប្រសិនបើសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល នៅតែបន្តវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្មាំបដិវត្តន៍អ៊ឺរ៉ង់ បានបន្ថែមថា អ៊ឺរ៉ង់គឺជាអ្នកកំណត់ពីទីបញ្ចប់នៃសង្រ្គាម។ ការលើកឡើងបែបនេះ បាននាំឱ្យមានការចេញសារព្រមានពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដោយលោកឆ្លើយតបថា «ប្រសិនបើអ៊ឺង់ហ៊ានរារាំងលំហូរប្រេងនៅច្រកសមុទ្រ Hormuz ពួកគេនឹងរងការវាយប្រហារខ្លាំងជាងពេលនេះ ដល់ទៅ២០ដង»

ច្រកសមុទ្រ Hormuz ជាទីដែលប្រេងឆៅប្រមាណជា២០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ជាប្រចាំ បានជាប់គាំងចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕