មហាសេដ្ឋីហុងកុង

អ្នកមានដាច់គេទី២ ហុងកុង ប្រកាសលក់ក្រុមហ៊ុនថាមពលអគ្គិសនីនៅអង់គ្លេស តម្លៃជាង ១៤ពាន់លានដុល្លារ
ក្រុមហ៊ុន CK Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេទី២ របស់ហុងកុង លោក Li Ka-shing បានយល់ព្រមលក់ក្រុមហ៊ុនបណ្តាញចែកចាយថាមពលធំជាងគេរបស់ចក្រភពអង់គ្លេស ចំពេលមានការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយនៃអាណាចក្រអាជីវកម្មរបស់អ្នកជំនួញរូបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។

យោងតាមឯកសារដែលបានដាក់ជូនទៅកាន់ទីផ្សារហ៊ុនហុងកុង ក្រុមហ៊ុន CK Infrastructure Group បាននិយាយថា ខ្លួនរំពឹងថានឹងលក់ក្រុមហ៊ុន U.K. Power Networks ទៅឱ្យក្រុមហ៊ុន Engie របស់បារាំង ក្នុងតម្លៃសរុប ១០,៥ពាន់លានផោន (១៤,២ពាន់លានដុល្លារ)។

ប្រតិបត្តិការលក់ដែលត្រូវបានគេរំពឹងថានឹងបិទបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ នេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏ទូលំទូលាយនៃផលប័ត្ររបស់ក្រុមហ៊ុន រួមទាំងការលក់ទ្រព្យសម្បត្តិ នៅក្នុងការផ្លាស់ប្តូរមួយនៃអាណាចក្រអាជីវកម្មដែលបង្កើតឡើងដោយលោក Li Ka-shing។

ជម្រាបជូនថា លោក Li Ka-shing វ័យ ៩៧ឆ្នាំ បច្ចុប្បន្នគឺជាបុគ្គលមានបំផុតទីពីរនៅហុងកុង ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៤៦,៦ពាន់លានដុល្លារ តាមពីក្រោយមហាសេដ្ឋីអាជីវកម្មថ្ម ​​Robin Zeng ដែលមានទ្រព្យសម្បត្តិចំនួន ៥៣,៦ពាន់លានដុល្លារ៕​

The post អ្នកមានដាច់គេទី២ ហុងកុង ប្រកាសលក់ក្រុមហ៊ុនថាមពលអគ្គិសនីនៅអង់គ្លេស តម្លៃជាង ១៤ពាន់លានដុល្លារ appeared first on .

លោក Li Ka-shing កើបលុយបានរាប់ពាន់លានដុល្លារ បន្តគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេនៅហុងកុង
យោងតាមទស្សនាវដ្តី Forbes ថ្មីៗនេះ បានរាយការណ៍ថា លោក Li Ka-shing បានបន្ថែមទ្រព្យសម្បត្តិចំនួន ៦ពាន់លានដុល្លារ ដែលធ្វើឲ្យលោកបន្តកាន់តំណែងជាអ្នកមានដាច់គេរបស់ហុងកុង នៅក្នុងចំណោមបុគ្គលមានជាងគេបំផុតទាំង៥០ របស់ទីក្រុងនេះ។

លោក Li ដែលរកស៊ីទៅលើអាជីវកម្មអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងឱសថតាមរយៈក្រុមហ៊ុនធំៗដូចជា CK Asset Holdings និង CK Hutchison បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៤៥,១ពាន់លានដុល្លារ ពោលគឺកើនឡើងពីចំនួន ៣៨,៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។

មិនតែប៉ុណ្ណោះ ទស្សនាវដ្តី Forbes ក៏បាននិយាយទៀតថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីមានដាច់គេបំផុតទាំង៥០ របស់ហុងកុង បានកើនឡើង ២២% ដល់កម្រិតខ្ពស់បំផុតគ្រប់ពេលចំនួន ៣៦៦ពាន់លានដុល្លារ ពីចំនួនត្រឹម ៣០១ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ជម្រាបជូនថា សម្រាប់ចំណាត់ថ្នាក់អ្នកមានដាច់គេទីពីររបស់ហុងកុង បានទៅលើលោក Peter និងលោក Martin Lee ព្រមទាំងក្រុមគ្រួសារ ដែលជាភាគទុនិកគ្រប់គ្រងក្រុមហ៊ុន Henderson Land Development ជាមួយទ្រព្យសម្បត្តិសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៤,៩ពាន់លានដុល្លារអាមេរិក៕​

The post លោក Li Ka-shing កើបលុយបានរាប់ពាន់លានដុល្លារ បន្តគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេនៅហុងកុង appeared first on .

មហាសេដ្ឋីមានដាច់គេទាំង៥ របស់ហុងកុង កាន់កាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជាង ១៤០ពាន់លានដុល្លារ
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង៥ របស់ហុងកុង ដោយកាន់កាប់ទ្រព្យសម្បត្តិរួមគ្នាសរុបចំនួន ១៤១,២ពាន់លានដុល្លារដុល្លារ។

យ៉ាងណាមិញ ក្នុងចំណោមមហាសេដ្ឋីទាំងនោះ ទ្រព្យសម្បត្តិសរុបប្រមាណ ៨០%​ ត្រូវបានកាន់កាប់ដោយគ្រួសារមហាសេដ្ឋីធំៗទាំងបួន របស់ទីក្រុង ដោយក្នុងនោះរួមមានលោក Li Ka Sing ផងដែរ។

លោក Li Ka Sing បច្ចុប្បន្នវ័យ ៩៧ឆ្នាំ នៅតែជាមហាសេដ្ឋីមានដាច់គេបំផុតរបស់ហុងកុង បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក កើនឡើង ៧,៨ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈពេលចុងក្រោយនេះ​ដែលធ្វើឲ្យចំនួនសរុបឈានដល់ ៤៥,១ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦។

លោក Li កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន CK Hutchison ដែលរកស៊ីលើកំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរស័ព្ទចល័ត ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ CK Asset ផងដែរ។

ចំណែកឯគ្រួសារមហាសេដ្ឋីមានបំផុតទីពីរ គឺលោក Peter និងលោក Martin Lee ដែលជាសហប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Henderson Land Development ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៣៤,៩ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Henry Cheng ដែលជាអ្នកកាន់ក្រុមហ៊ុនធំៗជាច្រើនរបស់គ្រួសារ ដូចជាក្រុមហ៊ុន New World Development និងក្រុមហ៊ុន Chow Tai Fook Jewellery Group ជាប់នៅតំណែងលេខបី​ ជាមួយទ្រព្យសម្បត្តិសរុបជាង ២៦ពាន់លានដុល្លារ។

លើសពីនេះ គ្រួសារត្រកូល Lee ដែលមានលោក Lee Charlie , Sammy , Eddy , David , Elizabeth ដែលជាកូនៗរបស់លោក Lee Man Tat ប្រធានក្រុមហ៊ុន Lee Kum Kee Group មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧,៦ពាន់លានដុល្លារ ជាប់តំណែងលេខ៤ របស់ទីក្រុង។

ចុងក្រោយគេ គឺលោកស្រី Kwong Siu Hing ដែលគ្រប់គ្រងលើក្រុមហ៊ុន Sun Hung Kai Properties ដែលជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលប្រចាំទីក្រុង ត្រូវបាន Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រហែល ១៧,៥ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីមានដាច់គេទាំង៥ របស់ហុងកុង កាន់កាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជាង ១៤០ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋីហុងកុងម្នាក់ គ្រោងដាក់ដេញថ្លៃលក់ស្រាកម្រៗ ក្នុងតម្លៃសរុបជិត ៦លានដុល្លារ
មហាសេដ្ឋីលំដាប់កំពូលមួយរបស់ហុងកុង លោក Joseph Lau ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់ដេញថ្លៃលក់ស្រា Wine កម្រៗ ប្រណីតៗជាង ២០០ ដប ដែលលោកបានប្រមូលទុក នៅក្នុងតម្លៃសរុបជាង ៣៥លានដុល្លារហុងកុង (ឬស្មើ ៥,៨លានដុល្លារអាមេរិក) ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថា ក្នុងចំណោមស្រា Wine ល្អៗប្រណីត ដែលលោក Lau នឹងត្រូវដាក់ដេញថ្លៃលក់នេះ រួមមានស្រាម៉ាកល្បីៗដូចជា Henri Jayer,  Petrus និង Domaine de la Romanee-Conti ជាដើម។

គួរឲ្យដឹងផងដែរថា ការដេញថ្លៃលក់ស្រា Wine របស់លោក Lau នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខ ខណ:នេះជាការដេញថ្លៃលក់លើកទីបីហើយ បន្ទាប់ពីការដេញថ្លៃទទួលបានភាពជោគជ័យដល់ទៅពីរលើក ក្នុងឆ្នាំ២០២២ ដែលអាចរកចំណូលបានដល់ ១៦លានដុល្លារអាមេរិក។

ជម្រាបជូនថា លោក Lau បច្ចុប្បន្នវ័យ ៧៣ឆ្នាំ គឺជាបុគ្គលដ៏លេចធ្លោបំផុតម្នាក់ នៅក្នុងទីផ្សារដេញថ្លៃ ក្នុងនាមជាអ្នកប្រមូលទិញ និងជាអ្នកលក់។ លោក មានទ្រព្យសម្បត្តិសរុបប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដោយប្រភពចំណូលជាចម្បងរបស់លោក គឺបានមកពីការកាន់កាប់អចលនទ្រព្យពាណិជ្ជកម្មផ្ទាល់ខ្លួន និងគ្រួសារ រួមទាំងភាគហ៊ុន នៅក្នុងក្រុមហ៊ុន China Estates Holdings Ltd ផងដែរ៕

The post មហាសេដ្ឋីហុងកុងម្នាក់ គ្រោងដាក់ដេញថ្លៃលក់ស្រាកម្រៗ ក្នុងតម្លៃសរុបជិត ៦លានដុល្លារ appeared first on .

មហាសេដ្ឋីមានដាច់គេទីពីររបស់ហុងកុង ទទួលមរណភាពក្នុងវ័យ ៩៧ឆ្នាំ
ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ហុងកុង Henderson Land បានប្រកាសជាផ្លូវការថាស្ថាបនិករបស់ខ្លួន គឺលោក Lee Shau Kee បានទទួលមរណភាពហើយ នៅក្នុងវ័យ ៩៧ឆ្នាំ កាលពីថ្ងៃទី១៧ ខែមីនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា លោក Lee Shau Kee កើតនៅឆ្នាំ១៩២៨ នៅខេត្ត Guangdong ប្រទេសចិន។ ក្នុងវ័យជំទង់ លោក Lee បានរកស៊ីជួញដូរមាស និងរូបិយប័ណ្ណ។ លុះដល់អាយុ ២០ ឆ្នាំ លោកក៏បានសម្រេចចិត្តផ្លាស់ទៅរស់នៅទីក្រុងហុងកុងវិញ ដែលជាកន្លែងដែលលោកបានសហការបង្កើតក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Properties រួមជាមួយអ្នករកស៊ីជើងចាស់ផ្សេងទៀត ដូចជា Fung King Hey និង Kwok Tak-Seng ជាដើម។

លុះនៅឆ្នាំ១៩៧៦ លោក Lee ក៏បានចាប់ផ្តើមបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Henderson Land ដែលជាអាណាចក្រអចលនទ្រព្យដ៏ធំបំផុតមួយប្រចាំនៅក្នុងទីក្រុងហុងកុងតែម្តង។ មហាសេដ្ឋីរូបនេះ នៅតែកាន់តំណែងជាប្រធានរហូតដល់ពេលលោកចូលនិវត្តន៍ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩ នៅក្នុងវ័យ ៩១ឆ្នាំ។ នៅពេលនោះក្រុមហ៊ុន Henderson Land មានបុគ្គលិកសរុបប្រមាណ ១ម៉ឺននាក់។

ឥឡូវនេះ ក្រុមហ៊ុន Henderson Land ត្រូវបានគ្រប់គ្រងដោយកូនប្រុសពីរនាក់របស់លោក Lee គឺលោក Peter និង Martin Lee ។ មុនពេលលោក Lee Shau Kee ទទួលមរណភាព ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា លោកមានទ្រព្យសម្បត្តិសរុបជាង ២៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីមានបំផុតលំដាប់ទីពីរ នៅហុងកុង បន្ទាប់ពីលោក Li Ka-shing។

ជម្រាបជូនផងដែរថា ដូចគ្នាទៅនឹងមហាសេដ្ឋីផ្សេងទៀតនៅហុងកុងដែរ លោក Lee បានកាន់កាប់អាជីវកម្មធំៗជាច្រើន រួមមានអចលនទ្រព្យ វិស័យថាមពល ការលក់រាយ និងការដឹកជញ្ជូន ជាដើម។ ហើយមិនតែប៉ុណ្ណោះ លោក Lee ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយមេដឹកនាំចិនកំពូលៗដូចជាលោក Deng Xiaoping និង Jiang Zemin ផងដែរ៕

The post មហាសេដ្ឋីមានដាច់គេទីពីររបស់ហុងកុង ទទួលមរណភាពក្នុងវ័យ ៩៧ឆ្នាំ appeared first on .

កម្របានឃើញ! មហាសេដ្ឋីមានដាច់គេនៅហុងកុង ពាក់នាឡិកាដៃរបស់ក្រុមហ៊ុន Apple ជាលើកដំបូង
លោក Li Ka Shing ដែលត្រូវបានគេចាត់ទុកជាមហាសេដ្ឋីមានដាច់គេបំផុតរបស់ហុងកុង ជាមួយនឹងទ្រព្យសម្បត្តិសរុបមានចំនួនរហូតដល់ទៅ ៣៦ពាន់លានដុល្លារ ថ្មីៗនេះ​ត្រូវបានគេប្រទះឃើញពាក់នាឡិកាដៃរបស់ក្រុមហ៊ុន Apple ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

រូបភាពមួយសន្លឹងដែលត្រូវបានចែកចាយដោយលោកស្រី Zhen Xu សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Michigan កាលពីដើមខែនេះ បានបង្ហាញថា លោក Li បានផ្លាស់ប្តូរមកពាក់នាឡិកាដៃ Apple Watch ជំនួសវិញ បន្ទាប់ពីមហាសេដ្ឋីរូបនេះ ត្រូវបានគេស្គាល់ថាជាមនុស្សមិនងាយនឹងប្តូរនាឡិកាដៃដែលខ្លួនពាក់នោះឡើយ ជាពិសេសម៉ាក Citizen ដែលលោកប្រើប្រាស់វាអស់រយ:ពេលជាច្រើនឆ្នាំមកហើយ។

មិនតែប៉ុណ្ណោះ លោក Louis Kraar អ្នកសារព័ត៌មានអាស៊ីរបស់ទស្សនាវដ្ដី Fortune and Time បានបង្ហើបប្រាប់ឲ្យដឹងថា នៅដែលលោកបានជួបជាមួយ លោក Li ដំបូង គាត់ពាក់តែនាឡិកាដៃធម្មតាមួយប៉ុណ្ណោះ ដែលមានតម្លៃត្រឹមតែ ៥០ដុល្លារ។

គួរឲ្យដឹងថា មហាសេដ្ឋីរូបនេះ ត្រូវបានគេថតរូបជាប់ជាញឹកញាប់ ជាមួយនឹងនាឡិកាដៃសាមញ្ញមួយម៉ាក Citizen នៅលើដៃរបស់គាត់ជាប់ជានិច្ច ខណ:ក្នុងបទសម្ភាសមួយ លោកបាននិយាយថាមិនចាំបាច់ត្រូវប្រុងប្រយ័ត្នអ្វីច្រើននោះឡើយ ដែលនេះហើយគឺជាមូលហេតុដែលលោកមិនសូវពាក់នាឡិកាដៃមានតម្លៃថ្លៃៗ។

ជម្រាបជូនផងដែរថា លោក Li Ka Shing ក្តោបក្តាប់ទៅលើមុខជំនួញជាច្រើននៅក្នុងវិស័យឧស្សាហកម្ម រួមទាំងការដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ ការលក់រាយ និងថាមពល និងឧបករណ៍ប្រើប្រាស់ជាច្រើន។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានប៉ាន់ស្មានថាមានចំនួន ៣៥,៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោក Li ក្លាយជាអ្នកមានបំផុតនៅហុងកុង និងជាអ្នកមានបំផុតទី៤៩ នៅលើពិភពលោក៕

The post កម្របានឃើញ! មហាសេដ្ឋីមានដាច់គេនៅហុងកុង ពាក់នាឡិកាដៃរបស់ក្រុមហ៊ុន Apple ជាលើកដំបូង appeared first on .

ប្រទេសនៅអាសុី ២ ដែលសំបូរមហា​សេដ្ឋី​ពាន់​លាន​ដុល្លារច្រើន​ជាង​គេ​បំផុត
ប្រទេសចំនួនពីរដែលកំពុងកាន់កាប់កំពូលតារាងមហាសេដ្ឋីពាន់លានដុល្លារប្រចាំទ្វីបអាសុីនោះគឺ ប្រទេសចិននិងឥណ្ឌា ដែលត្រូវបានគេ ដឹងថា នៅតែឈរលេខរៀងទីមួយនិងទីពីរ។ ក្នុងនោះមហាសេដ្ឋីជនជាតិឥណ្ឌា មានចំនួន ៥ នាក់ រីឯមហាសេដ្ឋីជនជាតិចិនមានចំនួន ៣ នាក់ក្នុងចំណោមមហាសេដ្ឋី ១០ នាក់មកពីទ្វីបអាសុី។

បុគ្គលដែលគួរឲ្យកត់សម្គាល់នោះគឺ លោក Mukesh Ambani ជនជាតិឥណ្ឌាមានទ្រព្យមហាសាលសរុបដល់ទៅ ១១៦ ពាន់លានដុល្លារដែលចំនួននេះកើនឡើងយ៉ាងឆាប់រហ័សត្រឹមតែ ៩ ខែឆ្នាំ ២០២៤ ប៉ុណ្ណោះនាំឲ្យអ្នកជំនួញរូបនេះជាប់ជា មហាសេដ្ឋីមានដាច់គេនៅទ្វីបអាស៊ី និងជាប់ចំណាត់ថ្នាក់ទី ១២ នៅលើពិភពលោក។ ចំណែក ឯលោក Ma Huateng ជនជាតិចិនមានទ្រព្យមហាសាលកើនឡើងដល់ទៅ ៥១ ពាន់លានដុល្លារគិតត្រឹម ៩ ខែឆ្នាំ ២០២៤ ។ លោកគឺជាស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យា Tencent ដ៏មានឥទ្ធិពលបំផុតក្នុងពិភពជំនួញបច្ចេកវិទ្យានៅប្រទេសចិន។ របាយការណ៍ចេញផ្សាយដោយ Bloomberg Billionaires Index គិតត្រឹមចុងខែកញ្ញា។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេបំផុតនៅអាសុី៖

លោក Manuel Villar

១០. លោក Manuel Villar (ហ្វីលីពីន) ធ្វើជំនួញលើវិស័យចំរុះ មានទ្រព្យសម្បត្តិសរុប ១២២,៥ពាន់លានដុល្លារ
(កើន ៨ ពាន់លានដុល្លារ) ។

លោក He Xiangjian

៩. លោក He Xiangjian (ចិន) ធ្វើជំនួញលើវិស័យបោះដុំ មានទ្រព្យសម្បត្តិសរុប ៣៣ ពាន់លានដុល្លារ
(កើន ៩ ពាន់លានដុល្លារ) ។

លោក Zeng Yuqun

៨. លោក Zeng Yuqun (ហុងកុង) ធ្វើជំនួញលើវិស័យឧស្សាហកម្ម មានទ្រព្យសម្បត្តិសរុប ៣៤ ពាន់លានដុល្លារ
(កើន ១០ ពាន់លានដុល្លារ)។

លោក Dilip Shanghvi

៧. លោក Dilip Shanghvi (ឥណ្ឌា) ធ្វើជំនួញលើវិស័យសុខាភិបាល មានទ្រព្យសម្បត្តិសរុប ៣១ ពាន់លានដុល្លារ
(កើន ១១ ពាន់លានដុល្លារ)។

លោក Sunil Mittal

៦. លោក Sunil Mittal (ឥណ្ឌា) ធ្វើជំនួញលើវិស័យផ្សព្វផ្សាយនិងទូរគមនាគមន៍ ទ្រព្យសម្បត្តិ ២៧ ពាន់លានដុល្លារ
(កើន ១១ ពាន់លានដុល្លារ)។

លោកស្រី Savitri Jindal

៥. លោកស្រី Savitri Jindal (ឥណ្ឌា) ធ្វើជំនួញលើវិស័យកសិ-ឧស្សាហកម្ម មានទ្រព្យសម្បត្តិសរុប ៣៦ ពាន់លានដុល្លារ
(កើន ១៣ ពាន់លានដុល្លារ)។

លោក Tadashi Yanai

៤. លោក Tadashi Yanai (ជប៉ុន) ធ្វើជំនួញលើវិស័យលក់រាយ មានទ្រព្យសម្បត្តិសរុប ៤៧ ពាន់លានដុល្លារ
(កើន ១៥ ពាន់លានដុល្លារ)។

លោក Ma Huateng

៣. លោក Ma Huateng (ចិន) ធ្វើជំនួញលើវិស័យបច្ចេកវិទ្យា មានទ្រព្យសម្បត្តិសរុប ៥១ ពាន់លានដុល្លារ
(កើន ១៩ ពាន់លានដុល្លារ)។

លោក Gautam Adani

២. លោក Gautam Adani (ឥណ្ឌា) ធ្វើជំនួញលើវិស័យឧស្សាហកម្ម មានទ្រព្យសម្បត្តិសរុប ១១៦ ពាន់លានដុល្លារ
(កើន ៤៨ពាន់លានដុល្លារ)។

លោក Mukesh Ambani

១. លោក Mukesh Ambani (ឥណ្ឌា) ធ្វើជំនួញលើវិស័យប្រេង មានទ្រព្យសម្បត្តិសរុប ១១៩,៥ពាន់លានដុល្លារ
(កើន ២៧,៥ពាន់លានដុល្លារ)។

អត្ថបទពាក់ព័ន្ធ៖ ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង ១០០នាក់របស់ឥណ្ឌា កើនដល់ ១ទ្រីលានដុល្លារ ជាលើកដំបូង

The post ប្រទេសនៅអាសុី ២ ដែលសំបូរមហា​សេដ្ឋី​ពាន់​លាន​ដុល្លារច្រើន​ជាង​គេ​បំផុត appeared first on .

មហាសេដ្ឋីហុងកុងម្នាក់ លាលែងពីតំណែង CEO ក្រោយដឹកនាំក្រុមហ៊ុនខាតលុយជាង ២ពាន់លានដុល្លារ
ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ហុងកុង New World Development បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញាកន្លងទៅថា នាយកប្រតិបត្តិរបស់ខ្លួនគឺលោក Adrian Cheng បានលាលែងចេញពីតំណែងហើយ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំជាង ២,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងឯកសារមួយដែលបាន​ផ្ញើ​​ទៅកាន់ទីផ្សារហ៊ុនហុងកុង ក្រុមហ៊ុន New World Development បាននិយាយថា៖ “Adrian បានសម្រេចចិត្តលាលែងចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហើយ ដើម្បីផ្តោតបន្ថែមលើផ្នែកសេវាកម្មសាធារណៈ និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួនផ្សេងទៀត” ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបន្ថែមថា លោក Ma Siu-cheung ដែលពីមុនធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍហុងកុង នឹងត្រូវចូលមកជំនួសតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនជំនួសវិញ។

ក្រុមហ៊ុន New World Development បានប្រកាសពីការខាតបង់សរុបចំនួន ២,៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់ទៅ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលនេះគឺជាការខាតបង់ប្រចាំឆ្នាំដ៏ធំបំផុតជាលើកដំបូង ក្នុងរយៈពេលពីរទសវត្សចុងក្រោយ៕

ជម្រាបជូនផងដែរថា Adrian Cheng ជាចៅប្រុសរបស់មហាសេដ្ឋីហុងកុង Cheng Yu-tung ដែលត្រូវបានចាត់ទុកថាជាអ្នកស្នងមរតក នៅក្នុងអាណាចក្រជំនួញដ៏ធំបំផុតមួយដែលគ្របដណ្តប់លើអចលនទ្រព្យ គ្រឿងអលង្ការ ហាងលក់ទំនិញ និងភស្តុភារ ខណ:ត្រកូល Cheng មានទ្រព្យសម្បត្តិសរុបប្រមាណ ២២,១ពាន់លានដុល្លារ។ នេះបើតាមទស្សនាវដ្ដី Forbes ៕

The post មហាសេដ្ឋីហុងកុងម្នាក់ លាលែងពីតំណែង CEO ក្រោយដឹកនាំក្រុមហ៊ុនខាតលុយជាង ២ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋីហុងកុង តែងតាំងកូនប្រុសម្នាក់ជា CEO ចំពេលរកអ្នកស្នងមរតកមិនទាន់ឃើញ
មហាសេដ្ឋីហុងកុង Henry Cheng បានប្រកាសតែងតាំងកូនប្រុសទី០៤ ដែលមានឈ្មោះថា Christopher ជាសហនាយកប្រតិបត្តិ Co-CEO ប្រចាំក្រុមហ៊ុន North Asia Investments ចំពេលលេចលឺថា កំពុងមានចម្រូងចម្រាស់ក្នុងគ្រួសារ ជុំវិញបញ្ហាស្នងមរតក។

យោងតាមការចុះផ្សាយពីគេហទំព័រ Spears បានបង្ហាញថា មហាសេដ្ឋីវ័យ ៧៧ឆ្នាំរូបនេះ គឺមានកូនៗចំនួន ៦នាក់ ដោយក្បាលម៉ាស៊ីនធំៗក្នុងក្រុមហ៊ុន គឺសុទ្ធសឹងតែកាប់កាន់ ដោយសមាជិកគ្រួសាររបស់លោក យ៉ាងតិចណាស់ ៩នាក់។

ក្នុងនោះកូនប្រុសច្បង ដែលមានឈ្មោះថា Adrian គឺជា CEO នៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំ New World Development ស្របពេលកូនស្រីច្បង ឈ្មោះថា Sonia Cheng គឺជា CEO នៃក្រុមហ៊ុន Rosewood Hotel Group។

ការតែងតាំងកូនប្រុសទី០៤ ឲ្យក្លាយជាក្បាលម៉ាស៊ីន នៃក្រុមហ៊ុនធំមួយទៀត រឹតតែធ្វើឲ្យមានមន្ទិលសង្ស័យកាន់តែខ្ពស់ ជុំវិញបេក្ខភាពស្នងមរតករបស់មហាសេដ្ឋីហុងកុង ដែលមានទ្រព្យសម្បត្តិប្រហែល ២២ពាន់លានដុល្លារ ខណៈបច្ចុប្បន្នកំពូលអ្នកមានមួយរូបនេះ នៅតែជាក្បាលម៉ាស៊ីនធំ សម្រាប់អាជីវកម្មគ្រួសារនៅឡើយ ពោលមិនទាន់ប្រលែងការងារឲ្យកូនៗដាច់មុខនោះទេ៕

The post មហាសេដ្ឋីហុងកុង តែងតាំងកូនប្រុសម្នាក់ជា CEO ចំពេលរកអ្នកស្នងមរតកមិនទាន់ឃើញ appeared first on .

មហាសេដ្ឋីម្នាក់ចាយលុយជាង ១៤០លានដុល្លារ ទិញផ្ទះ ៤ល្វែងនៅទីក្រុងហុងកុង
ស្ថាបនិកក្រុមហ៊ុនផលិតកញ្ចក់ស្មាតហ្វូនធំបំផុតលើលោក Grand Tai Enterprises Developement លោក Yeung Kin-man បានចាយលុយប្រហែល ១,១ពាន់លានដុល្លារហុងកុង ឬប្រហែល ១៤១លានដុល្លារអាមេរិក ដើម្បីទិញផ្ទះ ៤ល្វែងនៅក្នុងទីក្រុងដីកោះមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ផ្ទះ ៤ល្វែងជាប់ៗគ្នា ដែលមហាសេដ្ឋីរូបនេះបានទិញ គឺស្ថិតនៅក្នុងតំបន់អភិជន The Peak ដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុងហុងកុង។

គួររំលឹកបន្តិចថា អចលនទ្រព្យតម្លៃខ្ទង់រយលានដុល្លារនេះ គឺមានទំហំប្រហែល ៤០០ម៉ែត្រការ៉េក្នុងមួយល្វែង ហើយត្រូវបានដាក់លក់លើទីផ្សារដោយគ្រួសារត្រកូល Ho Shung Pun ប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Kowloon Investment។

សូមជម្រាបបន្ថែមថា មហាសេដ្ឋីហុងកុង ដែលជាម្ចាស់ផ្ទះថ្មីរូបនេះ គឺមានទ្រព្យសម្បត្តិរប្រហែល ២,៣ពាន់លានដុល្លារ និងជាកំពូលអ្នកមានទ្រព្យស្តុកស្ដម្ភបំផុតទី២៧ ប្រចាំទីក្រុងហុងកុងផងដែរ៕

The post មហាសេដ្ឋីម្នាក់ចាយលុយជាង ១៤០លានដុល្លារ ទិញផ្ទះ ៤ល្វែងនៅទីក្រុងហុងកុង appeared first on .