លោក Li Ka-shing កើបលុយបានរាប់ពាន់លានដុល្លារ បន្តគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេនៅហុងកុង

អន្តរជាតិ

យោងតាមទស្សនាវដ្តី Forbes ថ្មីៗនេះ បានរាយការណ៍ថា លោក Li Ka-shing បានបន្ថែមទ្រព្យសម្បត្តិចំនួន ៦ពាន់លានដុល្លារ ដែលធ្វើឲ្យលោកបន្តកាន់តំណែងជាអ្នកមានដាច់គេរបស់ហុងកុង នៅក្នុងចំណោមបុគ្គលមានជាងគេបំផុតទាំង៥០ របស់ទីក្រុងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Li ដែលរកស៊ីទៅលើអាជីវកម្មអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងឱសថតាមរយៈក្រុមហ៊ុនធំៗដូចជា CK Asset Holdings និង CK Hutchison បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៤៥,១ពាន់លានដុល្លារ ពោលគឺកើនឡើងពីចំនួន ៣៨,៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។

មិនតែប៉ុណ្ណោះ ទស្សនាវដ្តី Forbes ក៏បាននិយាយទៀតថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីមានដាច់គេបំផុតទាំង៥០ របស់ហុងកុង បានកើនឡើង ២២% ដល់កម្រិតខ្ពស់បំផុតគ្រប់ពេលចំនួន ៣៦៦ពាន់លានដុល្លារ ពីចំនួនត្រឹម ៣០១ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ជម្រាបជូនថា សម្រាប់ចំណាត់ថ្នាក់អ្នកមានដាច់គេទីពីររបស់ហុងកុង បានទៅលើលោក Peter និងលោក Martin Lee ព្រមទាំងក្រុមគ្រួសារ ដែលជាភាគទុនិកគ្រប់គ្រងក្រុមហ៊ុន Henderson Land Development ជាមួយទ្រព្យសម្បត្តិសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៤,៩ពាន់លានដុល្លារអាមេរិក៕​