មហាសេដ្ឋីអាមេរិក

ហេតុអ្វីបានជាមហាសេដ្ឋីកំពូលៗរបស់អាមេរិក ព្រមទទួលយកប្រាក់ខែពីក្រុមហ៊ុនតែ ១ដុល្លារ?
យោងតាមសាស្រ្តាអាមេរិកម្នាក់ បានចង្អុលបង្ហាញឲ្យដឹងថា ការព្រមទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារ និងការដាក់បញ្ចាំភាគហ៊ុន បានជួយឲ្យមហាសេដ្ឋីកំពូលៗជាច្រើន អាចបង្កើនចំនួនទ្រព្យសម្បត្តិរបស់ពួកគេ មានលុយសម្រាប់ការចំណាយច្រើន ប៉ុន្តែបង់ពន្ធក្នុងចំនួនតិចតួចប៉ុណ្ណោះ។

ក្នុងក្នុងចំណោមនោះគឺលោក Mark Zuckerberg ដែលបច្ចុប្បន្នគឺជាអ្នកមានបំផុតទី៦ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៥ពាន់លានដុល្លារ។ ប៉ុន្តែនៅឆ្នាំ២០២៤ លោកគឺជាបុគ្គលិកដែលមានប្រាក់ខែទាបជាងគេបំផុតនៅក្នុងក្រុមហ៊ុន Meta ដោយអាចរកចំណូលបានត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។

ក្រៅតែពីនាយកប្រតិបត្តិរបស់ Facebook រូបនេះ នៅមានមហាសេដ្ឋីកំពូលៗរបស់អាមេរិកជាច្រើនទៀត ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk , នាយកប្រតិបត្តិក្រុមហ៊ុន Oracle លោក Larry Ellison និងសហស្ថាបនិក Google លោក Sergey Brin ក៏ចូលចិត្តក្នុងការទទួលយកប្រាក់ទាបបំផុត ផងដែរ។

យ៉ាងណាមិញ បើតាមលោកស្រី Ray Madoff សាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Boston បាននិយាយថា ចំពោះហេតុផលចម្បង គឺពន្ធ។ នៅក្នុងសហរដ្ឋអាមេរិក កម្មករត្រូវបង់ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់បៀវត្សរ៍។ អ្នកធ្វើការងារឯករាជ្យដែលមានប្រាក់ចំណូល ៦០ ០០០ដុល្លារ អាចត្រូវបង់ពន្ធលើប្រាក់ចំណូល និងប្រាក់បៀវត្សរ៍ច្រើនជាង ១ ៣០០០ដុល្លារ។ ទន្ទឹមនឹងនេះ អ្នករកប្រាក់ចំណូលខ្ពស់ដែលមានប្រាក់ខែ ៤សែនដុល្លារត្រូវបង់ប្រហែល ៣០% នៃប្រាក់ចំណូលរបស់ពួកគេ នៅក្នុងពន្ធទាំងពីរនេះ។

លោកស្រី បានសង្កត់ធ្ងន់ទៀតថា ដូច្នេះហើយជំហានដំបូងដើម្បីចៀសវាងពន្ធគឺការទទួលបានប្រាក់ខែទាបបំផុត។ នោះហើយជាអ្វីដែលជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនបំផុតតែងតែធ្វើនាពេលបច្ចុប្បន្ននេះ។

ជម្រាបជូនផងដែរថា លោក Elon Musk ដែលជាមហាសេដ្ឋីមានដាច់គេលលើលោក មិនតទទួលបានប្រាក់ខែសូម្បីតែមួយសេន នៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០២៤។ ហើយចំណែកឯមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានប្រាក់ខែខ្ពស់បំផុតគឺលោក Warren Buffett ប៉ុន្តែបើបូកប្រាក់ខែ និងប្រាក់រង្វាន់សរុបរបស់លោក មានចំនួនត្រឹមតែ ១សែនដុល្លារក្នុងមួយឆ្នាំ ប៉ុណ្ណោះ៕​

The post ហេតុអ្វីបានជាមហាសេដ្ឋីកំពូលៗរបស់អាមេរិក ព្រមទទួលយកប្រាក់ខែពីក្រុមហ៊ុនតែ ១ដុល្លារ? appeared first on .

ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗទាំង១០ របស់អាមេរិក កើនឡើងដល់ជិត ៧០០ពាន់លានដុល្លារ
មហាសេដ្ឋីមានបំផុតទាំង១០ នៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានបន្ថែមចំនួនទឹកប្រាក់រហូតដល់ទៅ ៦៩៨ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់ពួកគេ កាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ Oxfam ដែលជាសម្ព័ន្ធអន្តរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា ជាមធ្យម មហាសេដ្ឋីម្នាក់របស់អាមេរិក បានបន្ថែមចំនួនទ្រព្យសម្បត្តិរបស់ពួកគេចំនួន ៦៩,៨ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺច្រើនជាង ៤៣៣ ៦០០ ដងនៃអ្វីដែលគ្រួសារអាមេរិកធម្មតា អាចរកបាន។

គួរឲ្យដឹងថាជនជាតិអាមេរិកដែលមានជាងគេបំផុតទាំង១០ រូបភាគច្រើនស្ថិតនៅក្នុងវិស័យបច្ចេកវិទ្យា ដោយទទួលបានប្រាក់ចំណេញពីការរីកចម្រើននៃបញ្ញាសិប្បនិម្មិត និងការច្នៃប្រឌិតឌីជីថល។

បញ្ជីនេះរួមមានបុរសដែលមានជាងគេបំផុតរបស់ពិភពលោក Elon Musk ដែលត្រូវបានគេរំពឹងថានឹងក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេក្នុងប្រវត្តិសាស្ត្រផងដែរ។

យ៉ាងណាមិញចំពោះអ្នកផ្សេងទៀតនៅក្នុងបញ្ជីនេះ គឺសហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ស្ថាបនិក Amazon លោក Jeff Bezos លោក Larry Page និង Sergey Brin សហស្ថាបនិករបស់ Google មេធំក្រុមហ៊ុន Meta លោក Mark Zuckerberg នាយកប្រតិបត្តិ Nvidia លោក Jensen Huang អតីតនាយកប្រតិបត្តិ Microsoft លោក Steve Ballmer និងស្ថាបនិកក្រុមហ៊ុន Dell លោក Michael Dell។

ជម្រាបជូនផងដែរថា ខណៈពេលដែលអ្នកមានកាន់តែមាន អង្គការ Oxfam បានរាយការណ៍ថា ជនជាតិអាមេរិកជាង ៤០% រួមទាំងកុមារជិតពាក់កណ្តាលនៃកុមារសរុបទាំងអស់ រស់នៅក្នុងគ្រួសារក្រីក្រ ឬមានប្រាក់ចំណូលទាប៕​

The post ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗទាំង១០ របស់អាមេរិក កើនឡើងដល់ជិត ៧០០ពាន់លានដុល្លារ appeared first on .

យន្តហោះឯកជនរបស់មហាសេដ្ឋីអាមេរិក ជាច្រើនត្រូវបានហាមឃាត់មិនឲ្យហោះហើរ ក្រោយបិទរដ្ឋាភិបាល
សហរដ្ឋអាមេរិក បានដាក់កម្រិតទៅលើការហោះហើរដោយសារតែខ្វះអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដោយសារតែរដ្ឋាភិបាលបានបិទដំណើរការ ហើយក្នុងនោះក៏បានរារាំងដោយការហោះហើរនៃយន្តឯកជនរបស់មហាសេដ្ឋីកំពូលជាច្រើន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនបានហាមឃាត់ស្ទើតែទាំងស្រុងនូវការធ្វើដំណើរតាមយន្តហោះឯកជន នៅក្នុងអាកាសយានដ្ឋានចំនួន ១២ ក្នុងចំណោមអាកាសយានដ្ឋានធំៗទាំង ៤០ របស់ប្រទេស។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារដដែលនេះ ក៏បានបញ្ជាឲ្យធ្វើការកាត់បន្ថយចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មចំនួន ១០% នៅទូទាំងប្រទេសផងដែរ ដើម្បីធានានូវសុវត្ថិភាព ដោយសារតែកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ក្នុងអំឡុងពេលរដ្ឋាភិបាលបានបិទដំណើរការអស់រយៈពេលវែងបំផុត។

មិនតែប៉ុណ្ណោះ យោងតាមសមាគមអាកាសចរណ៍ពាណិជ្ជកម្មជាតិ (NBAA) បានបង្ហាញឲ្យដឹងទៀតថា ការរឹតបន្តឹងនេះ ក៏អនុវត្តចំពោះយន្តហោះឯកជននៅអាកាសយានដ្ឋានសំខាន់ៗនៅ Atlanta, Chicago, Dallas, Denver, New York, Los Angeles និង Washington, DC ផងដែរ។ យន្តហោះឯកជន គឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ដែលត្រូវបានប្រើប្រាស់ដោយមហាសេដ្ឋីអាមេរិកជាច្រើន។

ជម្រាបជូនថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរាប់ពាន់នាក់នៅទូទាំងសហរដ្ឋអាមេរិកបានធ្វើការដោយគ្មានប្រាក់ឈ្នួលអស់រយៈពេលជាងមួយខែមកហើយ ខណៈដែលរដ្ឋាភិបាលបានបន្តបិទទ្វារ។ ជុំវិញមូលហេតុនេះហើយ បានធ្វើឲ្យបុគ្គលិកមួយចំនួនធំឈប់សម្រាក និងធ្វើឲ្យមានកង្វះខាតយ៉ាងខ្លាំង ចំពោះក្រុមការងារនៅក្នុងវិស័យនេះ៕​

The post យន្តហោះឯកជនរបស់មហាសេដ្ឋីអាមេរិក ជាច្រើនត្រូវបានហាមឃាត់មិនឲ្យហោះហើរ ក្រោយបិទរដ្ឋាភិបាល appeared first on .

មហាសេដ្ឋីរូបណាខ្លះ កំពុងគាំទ្រលោកស្រី Harris ឲ្យឡើងធ្វើជាប្រធានាធិបតីអាណត្តិថ្មី?
យោងតាមការចុះផ្សាយពីទស្សនាវដ្ឋី Forbes បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីចំនួន ៧៦ នាក់ កំពុងគាំទ្រទៅលើអនុប្រធានាធិបតី លោកស្រី Kamala Harris ឲ្យឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី ខណ:ពេលដែលមហាសេដ្ឋីចំនួន ៤៩ នាក់ សម្រេចជ្រើសគាំទ្រលោក ដូណាល់ ត្រាំ។

ជាក់ស្តែង នៅពេលដែលការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ នេះ កាន់តែមានភាពក្តៅគគុកខ្លាំងឡើង មហាសេដ្ឋីនៅទូទាំងប្រទេស​ ហាក់កំពុងចូលរួមគាំទ្រយ៉ាងស្ងៀមស្ងាត់ ដោយខ្លះបានផ្តល់ការគាំទ្រទៅលើបេក្ខភាពរបស់ខ្លួន តាមរយ:ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ស្របពេលមហាសេដ្ឋីមួយចំនួនទៀត ដូចជាលោក Elon Musk បានបង្ហាញការគាំទ្ររបស់ខ្លួនជាសាធារណ: ជាដើម។

ទន្ទឹមនឹងនេះ តើមហាសេដ្ឋីអាមេរិករូបណាខ្លះ កំពុងបង្ហាញការគាំទ្រដល់លោកស្រី Kamala Harris?

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា ក្នុងចំណោមមហាសេដ្ឋី ៧៦ នាក់ដែលគាំទ្រ លោកស្រី Harris មាន ២៨ នាក់បានបរិច្ចាគទឹកប្រាក់ដល់ទៅ ១លានដុល្លារ ឬច្រើនជាងនេះ ទៅកាន់មូលនិធិឃោសនាបោះឆ្នោតរបស់លោកស្រី ដោយក្នុងនោះរួមមាន៖
លោក Michael Bloomberg (អតីតអភិបាលក្រុងញូវយ៉ក)
លោក Arthur Blank (សហស្ថាបនិកក្រុមហ៊ុន Home Depot )
លោក Reid Hoffman (ប្រធានក្រុមហ៊ុន LinkedIn)
លោក Vinod Khosla (ប្រធានក្រុមហ៊ុន Khosla Ventures)
លោក Dustin Moskovitz (សហស្ថាបនិកក្រុមហ៊ុន Facebook)
លោក Steven Spielberg (អ្នកផលិតកុនហូលីវូដ)

លើសពីនេះក្នុងមហាសេដ្ឋីចំនួន ៣៦ នាក់ផ្សេងទៀត ដែលបានចូលរួមបរិច្ចាគពី ៥ម៉ឺនដុល្លារ ដល់ក្រោម ១លានដុល្លារ មានដូចជា៖
លោក Tory Burch (អ្នករចនាម៉ូដ)
លោក Reed Hastings (ប្រធានក្រុមហ៊ុនNetflix)
លោក Chris Larsen (សហស្ថាបនិកក្រុមហ៊ុន Ripple)
លោកស្រី Lauren Powell Jobs (ភរិយាអតីតស្ថាបនិកក្រុមហ៊ុនApple)

ជម្រាបជូនផងដែរថា នៅមានមហាសេដ្ឋី និងឥស្សរជនលេចធ្លោមួយចំនួនទៀត ក៏បានប្រកាសគាំទ្រផ្នែកហិរញ្ញវត្ថុ និងបានចុះហត្ថលេខាលើលិខិតគាំទ្រផ្សេងៗ ទៅកាន់បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ រូបនេះផងដែរ៕

The post មហាសេដ្ឋីរូបណាខ្លះ កំពុងគាំទ្រលោកស្រី Harris ឲ្យឡើងធ្វើជាប្រធានាធិបតីអាណត្តិថ្មី? appeared first on .

សម្រង់សម្ដី ៦ ឃ្លាដ៏មានតម្លៃពី​មហាសេដ្ឋី Warren Buffett ទុក​ជា​គន្លឹះ​អភិវឌ្ឍន៍ខ្លួនឯង
កំពូលមហាសេដ្ឋីអាមេរិកលោក Warren Buffett ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ហើយមានភាគហ៊ុនជិត ១៣០ ពាន់លានដុល្លារនៅក្នុងភាគហ៊ុន បានឈានចូលវ័យ ៩៤ ឆ្នាំហើយ។

ត្បិតថាជាអ្នកជំនួញជើងចាស់ តែលោកបានបានងាកមកចាប់អារម្មណ៍លើកិច្ចការសប្បុរសធម៌។ កាលពេលថ្មីៗនេះ លោកបានប្រកាសថានឹងបរិច្ចាគភាគហ៊ុនចំនួន ៥,៣ ពាន់លានដុល្លារអាមេរិកនៃភាគហ៊ុន Berkshire Hathaway ដល់មូលនិធិ Bill & Melinda Gates និងអង្គការសប្បុរសធម៌គ្រួសារដែលគ្រប់គ្រងដោយកូនបីនាក់របស់គាត់ ក្រោយពេលមរណភាពទៅ។

ខាងក្រោមនេះជាសម្រង់សម្ដី ៦ ឃ្លាដ៏មានតម្លៃពីកំពូលមហាសេដ្ឋីជើងចាស់ដ៏ល្បីល្បាញ៖

១. Start Investing Young សំដៅដល់ ការផ្តើមវិនិយោគបន្តិចម្ដងៗពីឥឡូវទៅពីអាយុតិចទៅកាន់តែប្រសើរ

២. Be Ready When Opportunity Comes សំដៅដល់ ការត្រៀមខ្លួនទុកមុនជាស្រេចចាប់យកឳកាសដែលហុចមក

៣. «Learn the Language of Business សំដៅដល់ ការស្វ័យសិក្សាស្វែងយល់ដោយខ្លួនឯងពីភាសាជំនួញ ឬភាសាអ្នករកសុី ប្រសិនបើអ្នកចង់ប្រឡូកក្នុងជំនួញមិនថាតូចឬធំក្ដី ដាច់ខាតត្រូវរៀនស្វែងយល់ឲ្យដឹងការតូចធំជាមុន

៤. Focus on Overlooked Opportunities សំដៅដល់ ការផ្ដោតអារម្មណ៍និងសង្កេតឲ្យម៉ត់ហ្មត់នូវឳកាសដែលមនុស្សភាគច្រើនមើលរំលង

៥. Surround Yourself With Great People សំដៅដល់ ការដាក់ខ្លួនអ្នកឲ្យកៀកជាមួយអ្នករៀនសូត្រពីមនុស្សជុំវិញខ្លួនជាពិសេស មនុស្សអស្ចារ្យដែលសម្រេចបានកិច្ចការណាមួយជោគជ័យ

៦. Do What You Love and the Money Will Come សំដៅដល់ ការដាក់ចិត្តដាក់កាយធ្វើអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត ចង់ធ្វើវាបំផុត នោះអ្នកនឹងធ្វើបានដោយងាយហើយប្រាក់នឹងរត់តាមរកជាមិនខានឡើយ៕

The post សម្រង់សម្ដី ៦ ឃ្លាដ៏មានតម្លៃពី​មហាសេដ្ឋី Warren Buffett ទុក​ជា​គន្លឹះ​អភិវឌ្ឍន៍ខ្លួនឯង appeared first on .

ប្រទេសទាំង ១០ បណ្ដុំដោយ កំពូលមហាសេដ្ឋីលើ​លោកដែល​មាន​ប្រាក់​ពាន់លានដុល្លារច្រើនជាងគេ
គិតត្រឹមត្រីមាសទី៣នៃឆ្នាំ ២០២៤ ប្រទេសចិន បានហក់ឡើងយ៉ាងលឿនរហ័សមកឈរលេខមួយនៅក្នងបញ្ជីឈ្មោះប្រទេសដែលមានចំនួនមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេនៅលើពិភពលោក ពោលគឺកើនឡើងដល់ចំនួនសរុប ៨១៤ នាក់កំពុងរស់នៅនិងធ្វើជំនួញក្នុងប្រទេសចិនផ្ទាល់ រីឯ សហរដ្ឋអាមេរិក បានរំកិលខ្លួនពីចំណាត់ថ្នាក់លេខមួយមកលេខពីរវិញនោះគឺមានចំនួនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារសរុប ៨០០ នាកដែលកំពុងធ្វើជំនួញនៅជុំវិញពិភពលោក។ នេះបើយោងរបាយការណ៍ចេញផ្សាយដោយស្ថាប័នស្ថិតិទិន្នន័យ © Statista គិតចាប់ពីខែមករាមកដល់ខែកក្កដាឆ្នាំ ២០២៤ ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង ១០ បណ្ដុំដោយកំពូលមហាសេដ្ឋីលើលោក៖

1. ប្រទេសចិន មានចំនួនសរុប ៨១៤ នាក់
2. សហរដ្ឋអាមេរិក មានចំនួនសរុប ៨០០ នាក់
3. ប្រទេសឥណ្ឌា មានចំនួនសរុប ២៧១ នាក់
4. ចក្រភពអង់គ្លេស មានចំនួនសរុប ១៤៦ នាក់
5. ប្រទេសអាឡឺម៉ង់ មានចំនួនសរុប ១៤០ នាក់
6. ប្រទេសស្វីស មានចំនួនសរុប ១០៦ នាក់
7. ប្រទេសរុស្សុី មានចំនួនសរុប ៧៦ នាក់
8. ប្រទេសអុីតាលី មានចំនួនសរុប ៦៩ នាក់
9. ប្រទេសបារាំង មានចំនួនសរុប ៦៨ នាក់
10. ប្រទេសប្រេសុីល មានចំនួនសរុប ៦៤ នាក់៕

រូបភាព៖ Hurun Global Rich List Graphic

The post ប្រទេសទាំង ១០ បណ្ដុំដោយ កំពូលមហាសេដ្ឋីលើ​លោកដែល​មាន​ប្រាក់​ពាន់លានដុល្លារច្រើនជាងគេ appeared first on .

Warren Buffett កើបលុយពីការលក់ភាគហ៊ុនក្នុងធនាគារកំពូលអាមេរិក ជាង ៦ពាន់លានដុល្លារ
ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានបន្តលក់ភាគហ៊ុនក្នុងធនាគារកំពូលអាមេរិក Bank of America ជាបន្តបន្ទាប់ និងទទួលបានប្រាក់រាប់ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា តាំងពីពាក់កណ្ដាលខែកក្កដា រហូតដល់ដើមខែកញ្ញានេះ ក្រុមហ៊ុន Berkshire បានលក់ភាគហ៊ុនក្នុងធនាគារ BoA ប្រហែល ១៥០លានហ៊ុន និងទទួលបានប្រាក់ ៦,២ពាន់លានដុល្លារចូលហោប៉ៅរួចហើយ។

បើទោះជាបន្តលក់ភាគហ៊ុនអស់ច្រើនបែបនេះក្ដី ក៏ប៉ុន្តែក្រុមហ៊ុន Berkshire នៅតែជាម្ចាស់ភាគហ៊ុនធំបំផុត ប្រចាំធនាគារខ្នាតយក្សអាមេរិកមួយនេះ ដោយនៅសល់ភាគហ៊ុនប្រហែល ៨៨៣លានហ៊ុន សរុបជាទឹកប្រាក់ជិត ៣៦ពាន់លានដុល្លារ។

សូមជម្រាបដែរថា បិតាវិនិយោគិន Warren Buffett បានចាត់ទុកការវិនិយោគនៅក្នុងធនាគារកំពូលនេះ ជាផលចំណេញច្រើនបំផុតមួយរបស់ខ្លួន ដ្បិតកាលពីឆ្នាំ២០១១ រូបលោកបានចាយលុយត្រឹម ៥ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុនទាំងនេះ ខណៈបច្ចុប្បន្នប្រាក់ចំណេញកើនឡើងសឹងតែស្មើ ១០ដងនៃទំហំវិនិយោគ៕

The post Warren Buffett កើបលុយពីការលក់ភាគហ៊ុនក្នុងធនាគារកំពូលអាមេរិក ជាង ៦ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋី Warren Buffett លក់ភាគហ៊ុនក្នុងធនាគារធំបំផុតទី២ នៅអាមេរិក ជិត ១ពាន់លានដុល្លារ
មហាសេដ្ឋី Warren Buffett បានប្រកាសលក់ភាគហ៊ុននៅក្នុងធនាគារ Bank of America ដែលជាធនាគារធំបំផុតទី២ នៅសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រហែល ៩៨២លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

នេះមិនមែនជាការលក់លើកដំបូងរបស់បិតាវិនិយោគិនឡើយ ពោលរយៈពេលជាងមួយខែចុងក្រោយ ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋីរូបនេះ បានលក់ភាគហ៊ុនក្នុងធនាគារកំពូលនៅអាមេរិក គឺទទួលបានទឹកប្រាក់ប្រហែល ៥,៤ពាន់លានដុល្លាររួចទៅហើយ។

បើទោះជាលក់ភាគហ៊ុនអស់ច្រើនសម្បើមក្ដី តែក្រុមហ៊ុន Berkshire Hathaway នៅសេសសល់ភាគហ៊ុនក្នុងធនាគារ Bank of America ប្រមាណ ១៣% និងជាម្ចាស់ភាគហ៊ុនធំបំផុតដដែល ពោលនៅសល់ជាង ៩០៣លានហ៊ុន សរុបជាទឹកប្រាក់ជិត ៣៦ពាន់លានដុល្លារ៕

The post មហាសេដ្ឋី Warren Buffett លក់ភាគហ៊ុនក្នុងធនាគារធំបំផុតទី២ នៅអាមេរិក ជិត ១ពាន់លានដុល្លារ appeared first on .

រយៈពេលតែមួយថ្ងៃ កំពូលមហាសេដ្ឋី ៣រូប របូតលុយអស់ជិត ១៥ពាន់លានដុល្លារ
កាលពីថ្ងៃទី២៣ ខែសីហា កំពូលមហាសេដ្ឋី Elon Musk, Jeff Bezos និងលោក Jensen Huang បានរបូតលុយអស់ជិត ១៥ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុននៃក្រុមហ៊ុនរបស់ពួកគេ បានដាំក្បាលចុះជាខ្លាំង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Nairametrics បានឲ្យដឹងថា ក្នុងចំណោមមហាសេដ្ឋី ៣រូបនេះ មេធំក្រុមហ៊ុន Tesla រងការខាតបង់ច្រើនជាងគេ ប្រហែល ៧ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ ថយចុះប្រមាណ ៦%។

ទន្ទឹមនឹងនោះ CEO ក្រុមហ៊ុន Nvidia របូតទ្រព្យសម្បត្តិប្រមាណ ៤ពាន់លានដុល្លារ ក្រោយតម្លៃហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សមួយនេះ ជួបប្រទះការធ្លាក់ចុះជិត ៤%។

ដោយឡែក ស្ថាបនិកក្រុមហ៊ុន Amazonមហាសេដ្ឋី Jeff Bezos ក៏របូតលុយអស់ ៣,៧ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ថយចុះ ២,២%៕

The post រយៈពេលតែមួយថ្ងៃ កំពូលមហាសេដ្ឋី ៣រូប របូតលុយអស់ជិត ១៥ពាន់លានដុល្លារ appeared first on .

និយ័តករពិន័យមហាសេដ្ឋីអាមេរិកមួយរូបចំនួន ២លានដុល្លារ ក្រោយមិនប្រកាសពីបំណុលផ្ទាល់ខ្លួន
មហាសេដ្ឋីអាមេរិក Carl Icahn និងក្រុមហ៊ុនរបស់លោក ត្រូវបាននិយ័តករពិន័យជាទឹកប្រាក់ប្រហែល ២លានដុល្លារ ដោយសារតែមិនបានប្រកាសពីបំណុលផ្ទាល់ខ្លួន សរុបជាសាច់ប្រាក់ខ្ទង់ពាន់លានដុល្លារឯណោះ។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញថា គណៈកម្មការមូលបត្របានប្រាប់ថា ក្រុមហ៊ុន Icahn Enterprises និងមហាសេដ្ឋីរូបនេះ មិនបានបង្ហាញពីមូលបត្របំណុល ដូចដែលបានសន្យានៅក្នុងរបាយការណ៍ប្រចាំឆ្នាំឡើយ ដូច្នេះទើបពួកគេទទួលរងការផាកពិន័យ។

ដើម្បីបញ្ចប់រឿងនេះ មហាសេដ្ឋី Icahn ក៏បានយល់ព្រមបង់ប្រាក់ពិន័យ ១,៥លានដុល្លារ និងចំនួន ៥០០ ០០០ដុល្លារទៀតក្នុងទោសរដ្ឋប្បវេណី ដោយមិនបានទាមទាររកខុសរកត្រូវអ្វីឡើយ។

សូមជម្រាបដែរថា លោក Carl Icahn គឺជាស្ថាបនិកក្រុមហ៊ុន Icahn Enterprises ដែលមានមុខជំនួញជាច្រើនក្នុងដៃ ហើយបច្ចុប្បន្នរូបលោកមានទ្រព្យសម្បត្តិប្រហែល ៥,៥ពាន់លានដុល្លារ៕

The post និយ័តករពិន័យមហាសេដ្ឋីអាមេរិកមួយរូបចំនួន ២លានដុល្លារ ក្រោយមិនប្រកាសពីបំណុលផ្ទាល់ខ្លួន appeared first on .