រដ្ឋមន្ត្រីការបរទេសចិន

មកដឹងប្រវត្តិ និងស្មាដៃធំៗរបស់ប្រមុខការទូតចិន ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា
ថ្មីៗនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិយាយថា ប្រមុខការទូតចិន លោក Wang Yi ដែលទើបតែនឹងចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសាជាថ្មីនោះ នឹងត្រូវបំពេញទស្សនកិច្ចកិច្ចនៅប្រទេសក្នុងតំបន់អាស៊ាននាសប្តាហ៍នេះ ដោយក្នុងនោះ ក៏រួមមានទាំងកម្ពុជា ផងដែរ ។

យ៉ាងណាមិញ បើតាមការបញ្ជាក់ពីសារព័ត៌មានធំៗ បានបង្ហាញថា លោក Wang Yi នឹងចាប់ផ្តើមធ្វើដំណើទស្សនកិច្ចទៅកាន់ប្រទេសិង្ហបុរីមុនគេ បន្ទាប់មកនៅប្រទេសម៉ាឡេស៊ី និងចុងក្រោយនៅកម្ពុជា ខណ:ការមកកាន់ប្រទេសនៅតំបន់អាស៊ាននេះ ត្រូវបានគេរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសជើងរូបនេះ មានគោលបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគី រវាងចិន និងប្រទេសទាំងបី ក៏ដូចជាចង់អភិវឌ្ឍនូវគោលនយោបាយ និងការវិនិយោគ បន្ថែមទៀត។

ជុំវិញវត្តមានប្រមុខការទូតចិនដ៏មានឥទ្ធពលរូបនេះ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ឧកញ៉ាញូស៍ សូមលើកយកប្រវត្តិទាក់ទងខ្លះៗ ក៏ដូចជាស្មាដៃធំៗ របស់លោក Wang Yi មកបង្ហាញជូញដូចតទៅ ៖

លោក Wang Yi បានកើតនៅខែតុលាឆ្នាំ ១៩៥៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយគាត់បានចាប់ផ្តើមការងារដំបូងរបស់ខ្លួន នៅក្នុងខែកញ្ញាឆ្នាំ ១៩៦៩ និងបានចូលរួមជាមួយបក្សកុម្មុយនីស្តចិន (CPC) នៅខែឧសភាឆ្នាំ ១៩៨១។

ចំពោះប្រវត្តិសិក្សា លោក Wang បានបញ្ចប់ការសិក្សាពីនាយកដ្ឋានអាស៊ី និង ភាសាអាហ្វ្រិក នៃវិទ្យាស្ថានភាសាបរទេសទី ២ របស់ទីក្រុងប៉េកាំង ដោយលោកបានបញ្ចប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រភាសាជប៉ុន ខណ: លោកក៏ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចផងដែរ ។

ក្រឡេកទៅមើលបទពិសោធការងាររបស់លោក Wang ពិតជាមិនធម្មតានោះទេ ឧកញ៉ាញូស៍សូមលើកយកបទពិសោធនការងារសំខាន់ៗ ដូចខាងក្រោម៖

-នៅឆ្នាំ ១៩៨២-១៩៨៩ ជាអនុប្រធាននាយកដ្ឋានក្រសួងការបរទេស និងនាយកដ្ឋានកិច្ចការអាស៊ី

-ឆ្នាំ ១៩៨២-១៩៨៩ ជាប្រធាននាយកដ្ឋានក្រសួងការបរទេស និងនាយកដ្ឋានកិច្ចការអាស៊ី

-ក្នុងឆ្នាំ ១៩៨២-១៩៨៩ ជាមន្ត្រីក្រសួងការបរទេស នាយកដ្ឋានកិច្ចការអាស៊ី

-ឆ្នាំ ១៩៨៩-១៩៩៤ ជាទីប្រឹក្សាស្ថានទូតចិនជប៉ុន តូក្យូ

-ឆ្នាំ ១៩៩៤-១៩៩៥ ជាអនុប្រធានក្រសួងការបរទេស នាយកដ្ឋានកិច្ចការអាស៊ី

-ឆ្នាំ ១៩៩៥-១៩៩៨ ជាប្រធានក្រសួងការបរទេស នាយកដ្ឋានកិច្ចការអាស៊ី

-ឆ្នាំ ១៩៩៨-២០០១ ជានាយកក្រសួងការបរទេស និងការិយាល័យស្រាវជ្រាវគោលនយោបាយ

-ឆ្នាំ ១៩៩៨-២០០១ ជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស ឆ្នាំ ២០០១-២០០៤ ជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសឆ្នាំ ២០០៤-២០០៧ ជាឯកអគ្គរដ្ឋទូតចិន ប្រចាំស្ថានទូតជប៉ុនក្នុងទីក្រុងតូក្យូ

-ឆ្នាំ ២០០៧-២០១២ ជាសមាជិកកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន CPC ទី ១៧

-ឆ្នាំ ២០០៨-១៣ ជាមន្ត្រីការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ

-ឆ្នាំ ២០១២-២០១៧ ជាសមាជិកកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន CPC ទី ១៨

-ឆ្នាំ ២០១៣-២០១៨ ជារដ្ឋមន្ត្រីក្រសួងការបរទេស

-ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្ន ជាសមាជិកនៃគណៈកម្មាធិការកណ្តាល CPCទី ១៩ ទីប្រឹក្សារដ្ឋ សមាជិកមន្ត្រីជាន់ខ្ពស់របស់ CPC និងជារដ្ឋមន្តីក្រសួងការបរទេស ។

តទៅនេះ សូមបង្ហាញស្នាដៃធំៗមួយចំនួន ដែលលោក Wang អាចសម្រេចបាន នាពេលកន្លងមក ៖

• ពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង ដើម្បីកសាងជញ្ជាំងដ៏ធំប្រឆាំងនឹងកូវីដ ១៩

• លើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកពហុភាគីនិយម

• បញ្ចប់ការប្រើប្រាស់អំពើហឹង្សាជាបន្ទាន់ ដើម្បីរក្សាភាពស្មើគ្នា និងយុត្តិធម៌

• ផ្តោតលើកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងភាពខុសគ្នា៖ នាំចិន-អាមេរិក វិលមកចាប់ដៃគ្នាឆ្ពោះទៅរកការអភិវឌ្ឍដោយសំឡេង និងស្ថិរភាព

ទោះជាយ៉ាងណា នៅមានស្នាដៃធំៗជាច្រើនផ្សេងទៀត របស់លោក Wang Yi ដែលយើងមិនអាចរៀបរាប់អស់ ៕

The post មកដឹងប្រវត្តិ និងស្មាដៃធំៗរបស់ប្រមុខការទូតចិន ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា appeared first on .

ក្រោយចូលកាន់តំណែងថ្មី ប្រមុខការទូតចិន Wang Yi នឹងមកកាន់កម្ពុជាសប្តាហ៍នេះ
រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយថា ប្រមុខការទូតចិន លោក Wang Yi ដែលទើបចូលកាន់តំណែងរដ្ឋមន្រ្តីការបរទេសសាជាថ្មីកាលពីខែមុន នឹងត្រូវបំពេញទស្សនកិច្ចមកកាន់កម្ពុជា រួមទាំងប្រទេស២ទៀត នៅតំបន់អាស៊ាននាសប្ដាហ៍នេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជើងចាស់រូបនេះ នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីមុនគេ គឺចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែសីហានេះ។ ក្នុងដំណើរទស្សនកិច្ចនាពេលនេះ លោក Wang Yi នឹងចូលជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និង ឧបនាយករដ្ឋមន្ត្រី Lawrence Wong ផងដែរ។

បើតាមរដ្ឋាភិបាលក្រុងបេ៉ងកាំង បន្ទាប់ពីបញ្ចប់ភារកិច្ច នៅប្រទេសកូនខ្លាសេដ្ឋកិច្ចអាស៊ីមួយនេះ រដ្ឋមន្ត្រីការបរទេសចិន Wang Yi នឹងទៅបំពេញ ទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលជាសម្ព័ន្ធមិត្តដែកថែប រហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ។

សម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជើងចាស់រូបនេះ មកកាន់ប្រទេសនៅតំបន់អាស៊ាន ត្រូវបានគេរាយការណ៍ថា ក្នុងគោលបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងចិន និងប្រទេសទាំង ៣ ខាងលើ ក៏ដូចជា ចង់អភិវឌ្ឍន៍បន្ថែមនូវគោលនយោបាយនានា និងជជែកគ្នាពីការវិនិយោគ នាថ្ងៃអនាគតផងដែរ។

យ៉ាងណា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិមកកាន់កម្ពុជា គឺស្របពេលដែលកម្ពុជារៀបចំសមាសគណៈរដ្ឋមន្រ្តីថ្មីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខណៈឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងនាយករដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិទី៧នេះ៕

The post ក្រោយចូលកាន់តំណែងថ្មី ប្រមុខការទូតចិន Wang Yi នឹងមកកាន់កម្ពុជាសប្តាហ៍នេះ appeared first on .

Wang Yi បំពេញទស្សនកិច្ចទៅកាន់ប្រទេសតួកគីជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិនថ្មី
លោក Wang Yi ទើបនឹងទទួលបាន​តំណែងជារដ្ឋមន្ត្រីការបរទេសចិនថ្មី បន្តតំណែងពី​លោក Qin Gang ដែលបាត់មុខពីទីសាធារណៈ​រយៈពេលជាង ១ខែ ខណៈថ្មីៗនេះ​លោកក៏បាន​បំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគីផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CGTN បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចទៅកាន់​ទីក្រុង Ankara រដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាជាមួយ​នឹងប្រធានាធិបតី Recep Tayyip Erdogan ផងដែរ។

ប្រភពដដែលបន្ថែមថា ភាគីទាំងសងខាងបានជជែកគ្នាពី​ការ​អភិវឌ្ឍន៍ និងការពង្រឹងទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេសចិន និងតួកគី ខណៈលោក Wang បាន​ប្រាប់ទៅកាន់ប្រធានាធិបតីថា ចិន នឹងធ្វើការជាមួយតួកគី ដោយផ្ដោតសំខាន់លើការរក្សា និងធ្វើឲ្យស៊ីជម្រៅ លើការជឿទុកចិត្តគ្នាផ្នែកនយោបាយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-តួកគីដល់កម្រិតថ្មីមួយ។

ដោយឡែក លោក Erdogan ក៏បានឆ្លើយតបថា តួកគី និងចិនគឺជាប្រទេស​ដែលមានឥទ្ធិពល​បំផុត​លើលោក ខណៈសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំង ២ នឹងជួយ​ដល់​សេដ្ឋកិច្ចសកលលោក៕

The post Wang Yi បំពេញទស្សនកិច្ចទៅកាន់ប្រទេសតួកគីជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិនថ្មី appeared first on .

Qin Gang របូតតំណែងរដ្ឋមន្ត្រីការបរទេស ចំពេលលេចលឺមានចំណងស្នេហាលួចលាក់
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Qin Gang ត្រូវបានបណ្តេញចេញពីមុខតំណែង បន្ទាប់ពីបាត់មុខពីភ្នែកសាធារណ:ជនអស់រយ:ពេលជាងមួយខែកន្លងមកនេះ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានលួចលាក់មានសេ្នហាជាមួយពិធីការនីទូរទស្សន៍ម្នាក់ និងថែមទាំងមានកូនជាមួយគ្នាថែមទៀតផង។ នេះបើតាមការចុះផ្សាយពី The NY Post ។

ប៉ុន្តែបើតាមការបញ្ជាក់ពីអាជ្ញាធរ បានបង្ហាញថាមិនទាន់មានហេតុផលជាក់លាក់ណាមួយ ត្រូវបានបង្ហើបពីការចាកចេញរបស់ លោក Qin Gang នោះឡើយ ខណ:ពេលដែល លោក Wang Yi ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីមុននោះ នឹងវិលត្រលប់មកកាន់តំណែងរបស់ខ្លួន សារជាថ្មីម្តងទៀត ។

គួរឱ្យដឹងថា លោក Gang បានចូលកាន់តំណែងរបសស់ខ្លួន ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ ប៉ុន្តែលោកបានបាត់មុខពីសាធារណៈចាប់តំាងពីថ្ងៃទី ២៥ ខែមិថុនា បន្ទាប់ពីពេលចុងក្រោយ ដែលលោកបានជួបជាមួយរដ្ឋមន្ត្រីស្រីលង្កា នៅទីក្រុងប៉េកាំង។

យ៉ាងណាមិញ ចំពោះអវត្តមានរបស់បុរសវ័យ ៥៧ ឆ្នាំរូបនេះ បានធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលបានបង្ហាញថា លោក Gang ដែលជាបុរសរៀបការរួចហើយនោះ បានបង្កើតចំណងស្នេហាលួចលាក់ជាមួយពិធីការនីទូរស្សន៍ ឈ្មោះថា Fu Xiaotian ។

មុនពេលមានពាក្យចចាមអារ៉ាមទាំងនេះ អ្នកនាង Xiaotian ក៏បានបាត់ខ្លួនពីភ្នែកសាធារណ:ជន ក្នុងអំឡុងពេលតែមួយជាមួយលោក Gang ផងដែរ នេះបើយោងទៅតាម កាសែតតៃវ៉ាន់ និងហុងកុងបានគូសបញ្ជាក់ ។

ជម្រាបជូនផងដែរថា ចំពោះការបាត់ខ្លួនលោក Gang រហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានការបញ្ជាក់ពីសំណាក់រដ្ឋាភិបាលចិននោះឡើយ ហើយបច្ចុប្បន្នក៏មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ច្បាស់លាស់ពីកន្លែងដែលលោកកំពុងស្នាក់នៅ ផងដែរ៕

The post Qin Gang របូតតំណែងរដ្ឋមន្ត្រីការបរទេស ចំពេលលេចលឺមានចំណងស្នេហាលួចលាក់ appeared first on .

លោក Qin Gang ខកខានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយសារហេតុផលសុខភាព
យោងតាមសម្តីរបស់អ្នកពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នឹងមិនអាចចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាសប្តាហ៍នេះបាននោះឡើយ ដោយសារតែហេតុផលសុភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ដោយជំនួសឱ្យអវត្តមានរបស់លោក Qin Gang នេះ ប្រមុខការទូតចិន លោក Wang Yi នឹងចូលរួមនៅក្នុងកិច្ចប្រជុំ ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជំនួសវិញ។

គួរឱ្យដឹងផងដែរថា រដ្ឋមន្ត្រីការបរទេសមកពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងចិន គ្រោងនឹងជួបប្រជុំពិភាក្សាគ្នា នៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកក្កដាខាងមុខ មុនពេលបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន នៅថ្ងៃសុក្រ ។

យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋចិន លោក Wang Wenbin បាននិយាយថា ៖ ” ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស លោក Qin Gang មិនអាចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន បាននោះឡើយ ដោយសារតែហេតុផលសុខភាព ” ។ ខណ:ពេលដែលអ្នកនាំពាក្យរូបនេះ មិនបានធ្វើការបញ្ជាក់លម្អិតអ្វីទៀតនោះឡើយ ។

ជម្រាបជូនផងដែរថា លោក Qin ដែលបច្ចុប្បន្នមានវ័យ ៥៧ ឆ្នាំ បានចូលកាន់តំណែងបន្តពីលោក Wang Yi ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិន កាលពីខែធ្នូឆ្នាំទៅ ហើយលោកត្រូវបានគេឃើញ បង្ហាញវត្តមានជាសាធារណ:ចុងក្រោយបំផុត នៅថ្ងៃទី ២៥ ខែមិថុនា ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីបានជួបប្រជុំជាមួយមន្ត្រីមកពីប្រទេសស្រីលង្កា រុស្ស៊ី និងវៀតណាម ៕

The post លោក Qin Gang ខកខានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយសារហេតុផលសុខភាព appeared first on .

ប្រមុខការទូតចិន Wang Yi នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជំនួសលោក Qin Gang
រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នឹងមិនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី នាសប្ដាហ៍នេះឡើយ បន្ទាប់ពីរបាយការណ៍​ថា រដ្ឋមន្ត្រីការបរទេសម្នាក់នេះ បានបាត់មុខពីសាធារណៈអស់រយៈពេលច្រើនជាង ២សប្ដាហ៍មកហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ជំនួសឲ្យ​អវត្តមាន​របស់​លោក Qin Gang ប្រមុខការទូតចិន Wang Yi នឹងចូលរួមកិច្ចប្រជុំ ដែលនឹងធ្វើឡើងនៅទីក្រុងហ្សាកាតា ក្នុងនាម​ជា​អ្នកតំណាងឲ្យប្រទេសចិន។

ប្រភពដដែលបន្ថែមថា កិច្ចប្រជុំកំពូល​រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន គ្រោងធ្វើឡើងនៅ​ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកក្កដាខាងមុខ មុនពេលបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃសុក្រ និងវេទិកាតំបន់អាស៊ាន។

គួររំលឹកដែរថា លោក Qin ដែលមានវ័យ ៥៧ឆ្នាំ បានក្លាយជាអ្នកស្នងតំណែងជា​រដ្ឋមន្ត្រីការបរទេស​ពីលោក Wang កាលពីខែធ្នូឆ្នាំទៅ ហើយ​លោកបាន​បង្ហាញខ្លួន​ជា​សាធារណៈ​ចុងក្រោយ​បំផុតគឺ កាលពីថ្ងៃទី ២៥ ខែមិថុនា បន្ទាប់ពី​ជួប​ប្រជុំជាមួយ​ស្រីលង្កា រុស្ស៊ី និងវៀតណាម៕

The post ប្រមុខការទូតចិន Wang Yi នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជំនួសលោក Qin Gang appeared first on .

រដ្ឋមន្ត្រីការបរទេសចិន-កម្ពុជា សន្យាជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ឱ្យទទួលបានផ្លែផ្កាកាន់តែច្រើន
ក្រោយពីបញ្ចប់កិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង នារសៀលថ្ងៃទី ១០ កុម្ភៈ ២០២៣ រដ្ឋមន្ត្រីការបរទេសថ្មី Qin Gang ក៏បាន​ចូលជួប​ជជែក​ការងារ​ជាមួយឧបនាយករដ្ឋមន្ត្រី​ និងរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន​នាថ្ងៃដដែលផងដែរ។

យោងតាម​ការចុះផ្សាយពី CCTimes បាន​ឲ្យដឹងថា លោក Qin បាន​បង្ហាញ​ចំណាប់អារម្មណ៍​ខ្ពស់​រវាង​ទំនាក់ទំនង​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ២ ហើយលោក​ក៏បាន​ទម្លាយប្រាប់​លោក​ ប្រាក់ សុខុន​ថា ចិន​ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីរួមគ្នាអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំប្រទេសទាំងពីរសម្រេចបាន បន្តគាំទ្រយ៉ាងមុតមាំទៅវិញទៅមក ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍រៀងៗខ្លួន និងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ឱ្យកាន់តែរឹងមាំ និងទទួលបាន​ផ្លែផ្កា​រឹតតែច្រើនថែមទៀត។

ដោយឡែក លោក ប្រាក់ សុខុនវិញ​ក៏បាន​សម្ដែង​ក្ដីសាទរ​ចំពោះ​ចិន សម្រាប់​ការ​គាំទ្រ​ និងតែងតែ​ជួយ​ជ្រោមជ្រែងដល់​កម្ពុជា ដើម្បី​លើកកំពស់​ដល់​វិស័យសេដ្ឋកិច្ច​ឲ្យកាន់តែរីចម្រើន និង​សន្យា​ថា នឹង​រក្សា​ឆន្ទៈ​ធ្វើការ​ជាមួយចិន បង្កើតសហគមន៍​កម្ពុជា-ចិន ដើម្បី​អាច​សម្រេចគោលដៅ​នា​ថ្ងៃអនាគត​ព្រមគ្នា ក៏ដូចជា​រឹតបន្តឹង​មិត្តភាពមួយនេះ​ឲ្យកាន់តែ​រឹងមាំ​ផងដែរ។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ភាគីកម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងកិច្ចការអន្តរជាតិ គាំទ្រ ហើយនឹងចូលរួមយ៉ាងសកម្មក្នុងការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក និងគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក ដែលរួមចំណែកក្នុងការលើកកម្ពស់ ក្នុងការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៕

The post រដ្ឋមន្ត្រីការបរទេសចិន-កម្ពុជា សន្យាជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ឱ្យទទួលបានផ្លែផ្កាកាន់តែច្រើន appeared first on .

រដ្ឋមន្ត្រីការបរទេសចិនថ្មី ចូលប្រឡូកក្នុងឆាកនយោបាយតាំងពីវ័យក្មេង
ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចតែងតាំង លោក Qin Gang ដែលជាឯកអគ្គរដ្ឋទូតប្រចាំនៅសហរដ្ឋអាមេរិក មកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី ។

លើសពីនេះ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post បានបង្ហាញថាលោក Qin ដែលមានវ័យ ៥៦ ឆ្នាំ នឹងត្រូវចូលមកដឹកនាំក្នុងក្រសួងការបរទេសចិន ជំនួសលោក Wang Yi ដែលទំនងជានៅតែបន្តធ្វើជាទីប្រឹក្សារដ្ឋទទួលបន្ទុកផ្នែកការទូត។

យ៉ាងណាមិញ ជុំវិញការឡើងកាន់តំណែងថ្មីនេះ ឧកញ៉ាញូវ សូមលើកយកប្រវត្តិទាក់ទងខ្លះៗរបស់លោក Qin Gang មកចែករំលែកជូនប្រិយមិត្តឱ្យបានដឹងដូចតទៅ ៖

លោក Qin Gang បានកើតក្នុងខែមីនា ឆ្នាំ ១៩៦៦ នៅឯទីក្រុង Tianjin ប្រទេសចិន។ លោកបានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ នៅទីក្រុងប៉េកាំង ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនយោបាយអន្តរជាតិ នៅក្នុងឆ្នាំ ១៩៨៨ ។

លោក Qin បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួន ជាបុគ្គលិកបម្រើការ នៅក្នុងការរិយាល័យបេសកកម្មការទូត នៅឆ្នាំដែលលោកបញ្ចប់ការសិក្សានោះ។ អំឡុងចន្លោះឆ្នាំ ១៩៩២ ដល់ ២០០២ សមត្ថភាពក្នុងការផ្តល់សេវាការទូតរបស់លោក Qin មានភាពរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនៅក្នុងកិច្ចការអឺរ៉ុប រហូតដល់គាត់អាចឡើងកាន់តំណែងជាលេខា និងនាយកនៅក្នុងនាយកដ្ឋានកិច្ចការអឺរ៉ុបខាងលិច របស់ក្រសួងការបរទេស ។

នៅចន្លោះឆ្នាំ ២០០២ ដល់ ២០០៥ លោក Qin បានបន្តចូលបម្រើការជាទីប្រឹក្សា ហើយក្រោយមកក្លាយជារដ្ឋមន្រី្ត ដែលត្រូវបានរដ្ឋាភិបាល បញ្ចូនទៅកាន់ស្ថានទូតនៃសារធារណរដ្ឋប្រជាមានិតចិន ប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។

រហូតដល់ចន្លោះឆ្នាំ ២០០៥ និង ២០១០ លោក Qin បានបម្រើការជាអគ្គនាយករងនៃនាយកដ្ឋានព័ត៌មាននៅក្រសួងការបរទេស មុនពេលក្លាយជាអគ្គនាយកនៅក្នុងឆ្នាំ ២០១១ ។ នៅឆ្នាំ ២០១៤ លោកបានក្លាយជាអគ្គនាយកនៃនាយកដ្ឋានពិធីការសម្រាប់ដំណើរទស្សនកិច្ចអន្តរជាតិ ហើយលោក ត្រូវបានគេរាយការណ៍ថា ទទួលបានការទុកចិត្តខ្ពស់ពីសំណាក់ប្រធានាធិបតី លោក Xi Jinping នៅពេលដែលគាត់បានចូលរួម នៅក្នុងការរៀបចំសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រធានាធិបតី ហើយក្រោយមកត្រូវបានតែងតាំងជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស។

នៅវ័យត្រឹម ៤៩ ឆ្នាំ លោក Qin បានឡើងកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណ:រដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ ២០១៨ ។ ជាមួយនឹងសមត្ថភាពក្នុងការបញ្ចេញមតិ នៅក្នុងក្រសួងការបរទេស លោក Qin ត្រូវបានរដ្ឋាភិបាល បញ្ចូនទៅកាន់សហរដ្ឋអាមរិក ដើម្បីជាជាឯកអគ្គរដ្ឋទូត នៅក្នុងខែកក្កដា ឆ្នាំ ២០២១ អំឡុងពេលគ្រាដ៏លំបាកមួយ ក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ។

នៅទីក្រុងវ៉ាស៊ីនតោន លោក Qin បានប្រកាន់ជំហរការពារចិន លើបញ្ហាធំៗដូចជាសិទ្ធិមនុស្ស នៅស៊ីនជាំង ហុងកុង ក៏ដូចជាការទាមទារអធិបតេយ្យភាព លើកោះតៃវ៉ាន់ រួមទាំងពេលដែលមានភាពតានតឹងកើនឡើង បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅ​ទស្សនកិច្ច​នៅលើកោះនោះ កាលពីខែសីហាផងដែរ។

ជម្រាបជូនផងដែរថា ការតែងតាំងរបស់លោក Qin ជារដ្ឋមន្ត្រីការបរទេសថ្មីនេះ គឺជាការផ្លាស់ប្តូរចុងក្រោយបំផុតមួយ នៅក្នុងជួរការទូតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ខណ:កាលពីថ្ងៃពុធកន្លងទៅ លោក Song Tao ដែលជាអតីតប្រធានាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់គណបក្សកាន់អំណាច ក៏ត្រូវបានតែងតាំងជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់ថ្មី ជំនួសតំណែងលោក Liu Jieyiផងដែរ ៕

The post រដ្ឋមន្ត្រីការបរទេសចិនថ្មី ចូលប្រឡូកក្នុងឆាកនយោបាយតាំងពីវ័យក្មេង appeared first on .

ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មីជំនួស Wang Yi
កាលពី​ថ្ងៃសុក្រទី ៣០ ធ្នូ ២០២២ រដ្ឋាភិបាល​ចិន​បាន​សម្រេច​តែងតាំង​លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ឡើង​តំណែង​ជា​រដ្ឋមន្ត្រីការ​បរទេស​ថ្មី​ ជំនួស​លោក Wang Yi ដែល​កាន់តួនាទីនេះ អស់រយៈពេល ៩ ឆ្នាំ។

យោងតាម​ការ​ចុះផ្សាយពី NPR បាន​ឲ្យដឹងថា លោក Wang Yi ដែល​ទើប​នឹង​ឡើង​ឋានៈ​នៅក្នុង​ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិនកាលពីខែតុលា ត្រូវបានរំពឹងថា នឹង​កាន់តែ​ឡើងតំណែង​ធំ​ជាងមុនទៀត​ ក្នុងគោលនយោបាយការបរទេស។

ដោយឡែក លោក Qin Gang ដែល​នឹង​ត្រូវចូល​មក​ជំនួស​លោក Wang Yi នឹង​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​វ័យក្មេង​បំផុត​មួយ​រូប​របស់​ចិន ពោល​បច្ចុប្បន្ន​លោក​ទើប​នឹង​មាន​វ័យ ៥៦ ឆ្នាំ​ប៉ុណ្ណោះ។

សូមជម្រាបដែរថា ​រដ្ឋមន្ត្រីការបរទេសវ័យក្មេងរូបនេះ ធ្លាប់​បាន​កាន់តំណែងជាច្រើន​លើ​ឆាកនយោបាយ​ដូចជា ធ្លាប់ជាអ្នកនាំពាក្យក្រសួង ប្រធានពិធីការរបស់មេដឹកនាំរវាងឆ្នាំ ២០១៤ និង ២០១៨ និង​តំណែង​ចុងក្រោយ​គឺ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ដែល​ទើប​នឹង​ប្រកាស​តែងតាំងកាលពី​ឆ្នាំ ២០២១។

លោក Qin នឹង​ត្រឡប់​មក​ទីក្រុងប៉េកាំង​វិញ បន្ទាប់​ពី​កាន់ការងារ​នៅ​ទីក្រុង​វ៉ាស៊ីងតោន​អស់​រយៈពេល ១៧ ខែ ក្នុង​ឋានៈ​ជា​ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក​ទី ១១៕

The post ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មីជំនួស Wang Yi appeared first on .