មកដឹងប្រវត្តិ និងស្មាដៃធំៗរបស់ប្រមុខការទូតចិន ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិយាយថា ប្រមុខការទូតចិន លោក Wang Yi ដែលទើបតែនឹងចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសាជាថ្មីនោះ នឹងត្រូវបំពេញទស្សនកិច្ចកិច្ចនៅប្រទេសក្នុងតំបន់អាស៊ាននាសប្តាហ៍នេះ ដោយក្នុងនោះ ក៏រួមមានទាំងកម្ពុជា ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើតាមការបញ្ជាក់ពីសារព័ត៌មានធំៗ បានបង្ហាញថា លោក Wang Yi នឹងចាប់ផ្តើមធ្វើដំណើទស្សនកិច្ចទៅកាន់ប្រទេសិង្ហបុរីមុនគេ បន្ទាប់មកនៅប្រទេសម៉ាឡេស៊ី និងចុងក្រោយនៅកម្ពុជា ខណ:ការមកកាន់ប្រទេសនៅតំបន់អាស៊ាននេះ ត្រូវបានគេរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសជើងរូបនេះ មានគោលបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគី រវាងចិន និងប្រទេសទាំងបី ក៏ដូចជាចង់អភិវឌ្ឍនូវគោលនយោបាយ និងការវិនិយោគ បន្ថែមទៀត។

ជុំវិញវត្តមានប្រមុខការទូតចិនដ៏មានឥទ្ធពលរូបនេះ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ឧកញ៉ាញូស៍ សូមលើកយកប្រវត្តិទាក់ទងខ្លះៗ ក៏ដូចជាស្មាដៃធំៗ របស់លោក Wang Yi មកបង្ហាញជូញដូចតទៅ ៖

លោក Wang Yi បានកើតនៅខែតុលាឆ្នាំ ១៩៥៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយគាត់បានចាប់ផ្តើមការងារដំបូងរបស់ខ្លួន នៅក្នុងខែកញ្ញាឆ្នាំ ១៩៦៩ និងបានចូលរួមជាមួយបក្សកុម្មុយនីស្តចិន (CPC) នៅខែឧសភាឆ្នាំ ១៩៨១។

ចំពោះប្រវត្តិសិក្សា លោក Wang បានបញ្ចប់ការសិក្សាពីនាយកដ្ឋានអាស៊ី និង ភាសាអាហ្វ្រិក នៃវិទ្យាស្ថានភាសាបរទេសទី ២ របស់ទីក្រុងប៉េកាំង ដោយលោកបានបញ្ចប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រភាសាជប៉ុន ខណ: លោកក៏ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចផងដែរ ។

ក្រឡេកទៅមើលបទពិសោធការងាររបស់លោក Wang ពិតជាមិនធម្មតានោះទេ ឧកញ៉ាញូស៍សូមលើកយកបទពិសោធនការងារសំខាន់ៗ ដូចខាងក្រោម៖

-នៅឆ្នាំ ១៩៨២-១៩៨៩ ជាអនុប្រធាននាយកដ្ឋានក្រសួងការបរទេស និងនាយកដ្ឋានកិច្ចការអាស៊ី

-ឆ្នាំ ១៩៨២-១៩៨៩ ជាប្រធាននាយកដ្ឋានក្រសួងការបរទេស និងនាយកដ្ឋានកិច្ចការអាស៊ី

-ក្នុងឆ្នាំ ១៩៨២-១៩៨៩ ជាមន្ត្រីក្រសួងការបរទេស នាយកដ្ឋានកិច្ចការអាស៊ី

-ឆ្នាំ ១៩៨៩-១៩៩៤ ជាទីប្រឹក្សាស្ថានទូតចិនជប៉ុន តូក្យូ

-ឆ្នាំ ១៩៩៤-១៩៩៥ ជាអនុប្រធានក្រសួងការបរទេស នាយកដ្ឋានកិច្ចការអាស៊ី

-ឆ្នាំ ១៩៩៥-១៩៩៨ ជាប្រធានក្រសួងការបរទេស នាយកដ្ឋានកិច្ចការអាស៊ី

-ឆ្នាំ ១៩៩៨-២០០១ ជានាយកក្រសួងការបរទេស និងការិយាល័យស្រាវជ្រាវគោលនយោបាយ

-ឆ្នាំ ១៩៩៨-២០០១ ជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស ឆ្នាំ ២០០១-២០០៤ ជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសឆ្នាំ ២០០៤-២០០៧ ជាឯកអគ្គរដ្ឋទូតចិន ប្រចាំស្ថានទូតជប៉ុនក្នុងទីក្រុងតូក្យូ

-ឆ្នាំ ២០០៧-២០១២ ជាសមាជិកកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន CPC ទី ១៧

-ឆ្នាំ ២០០៨-១៣ ជាមន្ត្រីការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ

-ឆ្នាំ ២០១២-២០១៧ ជាសមាជិកកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន CPC ទី ១៨

-ឆ្នាំ ២០១៣-២០១៨ ជារដ្ឋមន្ត្រីក្រសួងការបរទេស

-ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្ន ជាសមាជិកនៃគណៈកម្មាធិការកណ្តាល CPCទី ១៩ ទីប្រឹក្សារដ្ឋ សមាជិកមន្ត្រីជាន់ខ្ពស់របស់ CPC និងជារដ្ឋមន្តីក្រសួងការបរទេស ។

តទៅនេះ សូមបង្ហាញស្នាដៃធំៗមួយចំនួន ដែលលោក Wang អាចសម្រេចបាន នាពេលកន្លងមក ៖

• ពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង ដើម្បីកសាងជញ្ជាំងដ៏ធំប្រឆាំងនឹងកូវីដ ១៩

• លើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកពហុភាគីនិយម

• បញ្ចប់ការប្រើប្រាស់អំពើហឹង្សាជាបន្ទាន់ ដើម្បីរក្សាភាពស្មើគ្នា និងយុត្តិធម៌

• ផ្តោតលើកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងភាពខុសគ្នា៖ នាំចិន-អាមេរិក វិលមកចាប់ដៃគ្នាឆ្ពោះទៅរកការអភិវឌ្ឍដោយសំឡេង និងស្ថិរភាព

ទោះជាយ៉ាងណា នៅមានស្នាដៃធំៗជាច្រើនផ្សេងទៀត របស់លោក Wang Yi ដែលយើងមិនអាចរៀបរាប់អស់ ៕