រថភ្លើង

ក្រុមហ៊ុន Tesla បញ្ចេញរថភ្លើងអគ្គិសនីដំបូងបង្អស់របស់ពិភពលោក នៅក្នុងប្រទេសអាល្លឺម៉ង់
Giga Train ដែលជារថភ្លើងដើរថាមពលអគ្គិសនីដំបូងអង្អស់នៅលើពិភពលោក ត្រូវបានក្រុមហ៊ុន Tesla របស់មហាសដ្ឋី Elon Musk ដាក់ឲ្យដំណើរការជាលើដំបូង នៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

រថភ្លើង Giga Train បានចាប់ផ្តើមសាកល្បងដឹកជញ្ជូនអ្នកដំណើរជាលើកដំបូង ចេញពីពីស្ថានីយ៍ Erkner ទៅកាន់ Tesla Sud ដែលជាស្ថានីយ៍មានទីតាំងនៅក្នុងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ចម្ងាយប្រហែលជាង ៣០ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុងប៊ែរឡាំង។

បច្ចុប្បន្ន រថភ្លើងដើរដោយថាមពលអគ្គិសនីនេះ អាចផ្ទុកមនុស្សសរុបចំនួន ៥០០នាក់ ជាមួយនឹងកៅអីអង្គុយចំនួន ១២០ ក៏ដូចជាមានកន្លែងសម្រាប់ដាក់កង់ និងរួមទាំងប្រព័ន្ធផ្តល់ព័ត៌មានសម្រាប់អ្នកដំណើរផងដែរ។ ហើយមិនត្រឹមតែបុគ្គលិករបស់ក្រុមហ៊ុន Tesla ប៉ុណ្ណោះទេ ប៉ុន្តែអ្នកដំណើរធម្មតាដែលជិះរថភ្លើងនេះ ក៏មិនគិតថ្លែចំណាយផងដែរ។

គួរឲ្យដឹងថា Giga Train រំពឹងថានឹងដឹកជញ្ជូនបុគ្គលិកចំនួន ៤ ៥០០នាក់ក្នុងមួយថ្ងៃ ទាំងទៅ និងមកពីរោងចក្រ Tesla ចំនួន ៣លើក ស្របពេលចំនួននៃការដឹកជញ្ជូនមនុស្សនិងកើនឡើងបន្ថែមទៀត នៅពេលចំណតផ្សេងទៀតនឹងត្រូវបានបន្ថែម ក្រោយការសាងសង់ត្រូវបានបញ្ចប់។

ទន្ទឹមនឹងនេះ លោកស្រី Theresa Eggler អ្នកគ្រប់គ្រងគម្រោងនៅ Tesla បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ rbb24 ថា ៖ “យើងមានសេចក្តីរីករាយ នៅពេលដែលរថភ្លើងរបស់ Tesla ឥឡូវនេះអាចដើរដោយថាមពលអគ្គិសនី ព្រោះវាមានលក្ខណៈសាមញ្ញជាមួយនឹងបេសកកម្មរបស់ក្រុមហ៊ុនរបស់យើង ដើម្បីពន្លឿនដល់ការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ” ។

មិនតែប៉ុណ្ណោះ លោកស្រី Eggler បន្ថែមឲ្យដឹងទៀតថា រថភ្លើងនេះត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយការបំពុលកាបូនឌីអុកស៊ីតបានរហូតដល់ទៅ ៥០ តោន បើប្រៀបធៀបទៅនឹងរថភ្លើងប្រភេទផ្សេងទៀត៕

The post ក្រុមហ៊ុន Tesla បញ្ចេញរថភ្លើងអគ្គិសនីដំបូងបង្អស់របស់ពិភពលោក នៅក្នុងប្រទេសអាល្លឺម៉ង់ appeared first on .

តើអ្នកឧកញ៉ា គិត ម៉េង បណ្តាក់ទុនប៉ុន្មានលានដុល្លារក្នុង«ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ» អភិវឌ្ឍផ្លូវរថភ្លើង
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ។ បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត។

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៩ នៅពេលដែលរដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានរយៈពេល ៣០ឆ្នាំដែលអនុញ្ញាតឱ្យក្រុមហ៊ុនToll Cambodia Co Ltd ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Toll Holding Ltd មានមូលដ្ឋាន​នៅប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Royal Group of Companies Ltd គ្រប់គ្រងប្រតិបត្តិការប្រព័ន្ធផ្លូវដែកនៅកម្ពុជា។

នៅឆ្នាំ២០១៤ ក្រុមហ៊ុន Toll Holding បានផ្ទេរភាគហ៊ុនទាំងអស់ទៅដៃគូក្នុងស្រុករបស់ខ្លួនដែលធ្វើឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ក្លាយជាម្ចាស់ភាគហ៊ុនតែមួយ។ ក្រុមហ៊ុននេះត្រូវបានប្តូរឈ្មោះទៅជារ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia)។ បច្ចុប្បន្នលោក John Ivor Guiry នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក។

អ្នកឧកញ៉ា គិត ម៉េង ធ្លាប់បានលើកឡើងថា សព្វថ្ងៃវាមិនត្រឹមតែដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងរីកចម្រើន ហើយត្រូវការធនធានបន្ថែមទៀត។ ផ្លូវដែកបានចាប់ផ្តើមដំណើរការម្តងទៀតក្នុងឆ្នាំ២០១០ ចាប់តាំងពីពេលនោះមកអ្នកឧកញ៉ាបានបណ្តាក់ទុនជាង ១០០លានដុល្លារ ហើយបានអភិវឌ្ឍផ្លូវដែកឱ្យមានលក្ខណៈដូចបច្ចុប្បន្ន។

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានចុះបញ្ជីលក់មូលបត្របំណុលក្នុងឆ្នាំ២០២២ សម្រាប់ផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក។

ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅផ្សារមូលបត្រកម្ពុជា កាលពីឆ្នាំ២០២២កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា ការបន្លឺកណ្ដឹងសម្រាប់ការចុះបញ្ជីមូលបត្របំណុលទីមួយចំនួន ១០លានដុល្លារ នៅលើទីផ្សារមូលបត្រកម្ពុជា និងមូលបត្របំណុលទីពីរចំនួន ២០លានដុល្លារ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ្នកឧកញ៉ា និងការវិនិយោគបន្តទៅក្នុងផ្លូវដែក។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា «ផ្លូវដែក គឺជាគោលដៅមួយក្នុងចំណោមគោលដៅរបស់អ្នកឧកញ៉ា ក្នុងការសម្រេចបាននូវសេវាកម្មដឹកជញ្ជូន ដើម្បីជួយដល់ការរីកចម្រើនរបស់ប្រទេស»៕

ទន្ទឹមនឹងនេះ អ្នកឧកញ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍផ្លូវដែកកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ជំនួយជាយុទ្ធសាស្ត្រសម្រាប់គម្រោងផ្លូវដែក។

សូមជម្រាបជូនថា ថ្មីៗនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជួសជុលលើកកម្រិត ផ្លូវដែក ស្ពាន ស្ថានីយ និងផ្លូវឆ្លងកាត់ផ្លូវដែក ព្រមទាំងផែនការសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិថែមទៀតផង៕

The post តើអ្នកឧកញ៉ា គិត ម៉េង បណ្តាក់ទុនប៉ុន្មានលានដុល្លារក្នុង«ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ» អភិវឌ្ឍផ្លូវរថភ្លើង appeared first on .

វៀតណាមគ្រោងនឹងសាងសង់ផ្លូវរថភ្លើងចំនួន ២ខ្សែ មុនឆ្នាំ២០៣០
គម្រោងវិនិយោគលើការសាង់សង់ផ្លូវរថភ្លើងចំនួន ២ខ្សែ ត្រូវបានក្រសួងដឹកជញ្ជូនរបស់វៀតណាម(MOT)បញ្ជាក់ថា ខ្លួនកំពុងរៀបចំសម្រាប់ការកៀរគរទុន ដោយគម្រោងនេះនឹងចាប់ផ្តើមមុនឆ្នាំ២០៣០។ នេះបើតាមការអោយដឹងពីសារព័ត៌មាន VN Express ។

យ៉ាងណាមិញគម្រោងទាំងពីរនៃការសាង់សង់ផ្លូវរថភ្លើង Lao Cai-Hai Phong និង Bien Hoa-Vung Tau ដែលតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រនោះ ត្រូវការទុនសរុបប្រមាណ ១៧ពាន់លានដុល្លារ។

តាមការសិក្សាលំអិតលើគម្រោងផ្លូវដែក Bien Hoa-Vung Tau ដែលមានរង្វាស់ ១,៤៣៥មីលីម៉ែត្រ និងមានប្រវែង ១២៨គីឡូម៉ែត្រ ត្រូវការទុនវិនិយោគសរុបប្រមាណ ៦,២ពាន់លានដុល្លារ ខណៈគម្រោង Lao Cai-Hanoi-Hai Phong ដែលមានប្រវែង ៣៨០គីឡូម៉ែត្រ ត្រូវបានសិក្សាលំអិតជាស្ថារពរ ដោយត្រូវការទុនវិនិយោគសរុបចំនួនប្រមាណ ១១ពាន់លានដុល្លារ។

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សាជីវកម្មផ្លូវដែករបស់វៀតណាម(VNR)បានបង្ហាញថា ត្រឹមរយៈពេលត្រឹម៦ខែដំបូងនៃឆ្នាំ២០២៣នេះ ប្រាក់ចំណូលសរុបរបស់ខ្លួនបានកើនឡើងដល់ ៣,៧ពាន់ពាន់លានដុង ឬស្មើរនឹង ១៥៦,៤លានដុល្លារ កើនឡើងប្រមាណ ១៧ភាគរយបើធៀបនឹងឆ្នាំមុន៕

The post វៀតណាមគ្រោងនឹងសាងសង់ផ្លូវរថភ្លើងចំនួន ២ខ្សែ មុនឆ្នាំ២០៣០ appeared first on .

ចិន ប្រកាសគាំទ្រនិងផ្តល់ក្រុមការងារបច្ចេកទេសពន្លឿនសិក្សាគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
ចិន ប្រកាសគាំទ្រពេញទំហឹងនូវគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងសន្យានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា។

ការប្រកាសគាំទ្រគម្រោងដ៏ធំផ្នែកផ្លូវដែកល្បឿនលឿនដំបូងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ក្នុងជំនួបនោះភាគីចិនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់។

ជាមួយគ្នានេះដែរ ភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាព។ ចំពោះការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសនេះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់ការឯកភាព ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ។

តាមរយៈការសិក្សាបឋមរបស់ក្រសួងសាធារណការ បានបញ្ជាក់ថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម នឹងគ្រោងត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕

The post ចិន ប្រកាសគាំទ្រនិងផ្តល់ក្រុមការងារបច្ចេកទេសពន្លឿនសិក្សាគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត appeared first on .

ដំណឹងល្អ! គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សារួចរាល់ហើយ
ក្រុមហ៊ុនធំៗចំនួន៣ នៃប្រទេសចិន បានប្រកាសថា គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ បានសិក្សារួចរាល់ហើយ។ នេះបើយោងតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាប្រទេសចិន កាលរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនធំៗចំនួន៣ នៃប្រទេសចិន រួមមាន៖ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited  បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ ក្នុងការពិនិត្យលទ្ធភាពបន្តវិនិយោគបន្ថែម លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា ខណៈក្រុមហ៊ុនទាំងបី ក៏បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្តផងដែរ។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងគម្រោងនេះដែរ បើតាមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ធ្លាប់បានអះអាងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសនៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងគ្រោងដាក់ជូនសម្តេចតេជោ ហ៊ុន សែន ពិនិត្យសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។

លោកថា បើពុំមានបញ្ហារាំងស្ទះណាមួយកើតឡើងទេនោះ គម្រោងនេះត្រូវបានរំពឹងថា នឹងអាចបើកការដ្ឋានសាងសង់នៅក្រោយការបោះឆ្នោតអាណត្តិក្រោយនេះ៕ អត្ថបទ៖ ពិសី

The post ដំណឹងល្អ! គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សារួចរាល់ហើយ appeared first on .

កម្ពុជា ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារ សាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់
លទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងដំណាងក្រុមចិនដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

តាមរយៈការសិក្សាបឋមនេះ បានបញ្ជាក់ថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)។

សូមជម្រាបជូនថា គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

បើតាមក្រសួងសាធារណការ គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕

The post កម្ពុជា ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារ សាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់ appeared first on .

កម្ពុជាអាចនឹងមានផ្លូវរថភ្លើងល្បឿនលឿនកើតឡើងតាមរយៈទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ចិន
ស្របពេលដែលអ្នកជំនាញសេដ្ឋកិច្ចចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាមានការអភិវឌ្ឍបន្ថែមទៅលើការដឹកជញ្ជូនទំនិញនៅតាមផ្លូវដែកនិងតាមផ្លូវទឹកឱ្យមានភាពល្អប្រសើរនៅថ្ងៃខាងមុខ។ កម្ពុជាអាចនឹងមានការស្ថាបនាឬសាងសង់ឱ្យមានផ្លូវរថភ្លើងល្បឿនលឿននៅក្នុងប្រទេសដែលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។

ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថាសម្តេចនឹងធ្វើទស្សនៈកិច្ចទៅប្រទេសចិននៅថ្ងៃទី១២ខែកុម្ភៈខាងមុខនេះហើយនៅក្នុងដំណើរទស្សនៈកិច្ចនៅដើមឆ្នំា២០២៣នេះនិងស្នើឱ្យមិត្តចិនជួយកសាងផ្លូវដែលរបស់កម្ពុជា។

សម្តេចតេជោ មានប្រសាសន៍ថា«ខ្ញុំសង្ឃឹមថាទស្សនៈកិច្ចរបស់ខ្ញុំនាពេលខាងមុខមានគម្រោងថ្មីៗថែមទៀតដែលយើងត្រូវពឹងពាក់ពីមិត្តចិនដើម្បីអភិវឌ្ឍន៍កម្ពុជា ហើយក្នុងហ្នឹងប្រហែលជាយើងត្រូវរៀបចំអំពីគម្រោងទាក់ទងនិងផ្លូវរថភ្លើងល្បឿនលឿន ដោយសារយើងមានផ្លូវរថភ្លើងរួចហើយតែមិនទាន់អាចប្រើប្រាស់បានទាន់ពេលវេលាប្រហែលជាយើងមានគម្រោងនេះ ដើម្បីនឹងស្នើរឱ្យមិត្តចិនជួយនៅក្នុងការកសាងផ្លូវដែករបស់កម្ពុជា រួមនិងគម្រោងនិងកិច្ចសហប្រតិបត្តិដ៏ទៃទៀត»។

ទាក់ទងនិងផ្លូវរថភ្លើងនៅកម្ពុជានៅពេលកន្លងមកក៏ដូចនៅពេលបច្ចុប្បន្នគេមើលឃើញថាការដឹកជញ្ជូនតាមផ្លូវដែកមួយនៅគឺមានកម្រិត។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា«បើនិយោប្រពន្ធដឹកជញ្ជូនតាមផ្លូវដែក(រថភ្លើង)នៅក្នុងប្រទេសកម្ពុជាគឺនៅមានកម្រិតនៅឡើយ ដោយសារយើងនៅប្រើប្រាស់ផ្លូវរថភ្លើងសល់ពីជំនាន់បារាំងយកមកកែសម្រួលជាមួយទូរថភ្លើងចាស់ៗ។ តែទោះជាយ៉ាងណាវាជាមធ្យោបាយមួយសម្រាប់ធ្វើការដឹកជញ្ជូនទំនិញដែលមានថ្លៃដើមទាប»។

បើតាមអ្នកសេដ្ឋកិច្ចរូបនេះថា ចំពោះស្ថានភាពនៃការដឹកជញ្ជូននៅកម្ពុជាឃើញថាការប្រើប្រាស់រថយន្តកុងតេន័រធំៗសម្រាប់ដឹកទំនិញជាមធ្យោបាយល្អបំផុត។ ប៉ុន្តែការដឹកជញ្ជូនតាមរថយន្តនេះបានបរិមាណតិច មានភាពប្រថុយប្រថាននិងគ្រោះថ្នាក់ព្រមទាំងជួបនិងវិបត្តិចំណាយថ្លៃដើមខ្ពស់។

លោកបណ្ឌិតបន្តថា«ដូច្នេះហើយដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរាជរដ្ឋាភិបាលគួរថែមឬអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លាទៅលើវិស័យដឹកជញ្ជូនទៅតាមផ្លូវដែកឬតាមផ្លូវទឹក»៕ អត្ថបទ៖ សារេត

The post កម្ពុជាអាចនឹងមានផ្លូវរថភ្លើងល្បឿនលឿនកើតឡើងតាមរយៈទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ចិន appeared first on .

សម្តេច ហ៊ុន សែន ពន្លឿនឱ្យសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួនពីរខ្សែ
ប្រមុខរាជរដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ពន្លឿន​ការ​សិក្សា​គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ និង​ផ្លូវរថភ្លើង​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ​ដោយ​ត្រូវអភិវឌ្ឍ​លើ​ផ្លូវ​រថភ្លើង​ ដែល​មានស្រាប់។

បើតាមសម្តេចតេជោ​​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ លើកឡើងនៅក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​​​​​ នា​ថ្ងៃ​ទី​១៣​ ខែ​​មករា ឆ្នាំ​២០២៣​នេះ​ ការអភិវឌ្ឍរថភ្លើងទាំងពីរខ្សែនេះ ដើម្បី​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​កាន់​តែ​សម្បូរ​បែប ​ជំរុញ​កំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និង​លើក​កម្ពស់​ជីវភាព​ប្រជាជន។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​ ពេលកន្លងទៅក៏ធ្លាប់បាន​ជំរុញ​ឱ្យ​មានការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ផ្លូវដែក​ដែល​មានស្រាប់​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ​ការ​កសាង​ផ្លូវ​រថភ្លើង​ថ្មី​ក្នុងស្រុក​ ​និង​តភ្ជាប់​ផ្លូវដែក​ទៅកាន់​ប្រប្រទេសជិតខាង។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ចំនួន​ ​៣​៨ខ្សែ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូបវ័ន្ត​ផ្សេងទៀត​ក្នុង​ក្រុង​សៀមរាប​ ​ខេត្ត​សៀមរាប​ កាលពីឆ្នាំ២០២២កន្លងទៅ បានលើកឡើងថា ​ផ្លូវ​រថភ្លើង​ពីរ​ខ្សែ​ដែល​មានស្រាប់​គឺជា​ខ្សែ​ប្រពៃណី​ដែល​រត់​ក្នុង​ល្បឿន​អតិបរមា​ ​៣​០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ​ហើយ​មិន​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​​​ដឹកជញ្ជូន​បានទេ​។​​ ជាមួយគ្នានេះ សម្តេចតេជោបាន​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​សហការ​ជាមួយ​វិ​ស័យ​ឯកជន​ ​ដើម្បី​កែ​លម្អ​ផ្លូវ​រថភ្លើង​ដែល​មានស្រាប់​ ​ទៅជា​ផ្លូវ​ល្បឿន​លឿន​។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា​ ​ខ្សែ​រថភ្លើង​ថ្មី​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​ដើម្បី​សម្រួល​ដល់​ការ​​​ដឹកជញ្ជូន​ទំនិញ​ ​និង​ការ​កៀរគរ​ប្រជាជន​ ​និង​តភ្ជាប់​ផ្លូវដែក​ជាមួយ​ខ្សែ​រថភ្លើង​ក្នុង​ប្រទេសជិតខាង​។​​

សូមជម្រាបថា កម្ពុជាមានផ្លូវ​ដែក​ពីរ​ខ្សែ​ ​ដែល​ចាប់ផ្តើម​ក្នុង​សម័យ​អាណានិគម​បាបារាំ។ ​ផ្លូវដែក​ត្រូវ​បាន​ជួសជុល​ឡើងវិញ​ ​មុននឹង​បន្ត​សេវា​ដឹកជញ្ជូន​ផ្លូវដែក​ឡើងវិញ​ក្នុង​ឆ្នាំ​ ​២​០​១​០​ ​ប៉ុណ្ណោះ​។​ ផ្លូវដែក​ភាគ​ខាងជើង​មាន​ប្រវែង​ ​៣​៨​៦​ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ (​ព្រំដែន​កម្ពុជា​-​ថៃ​) ​ហើយ​ត្រូវ​បាន​សាងសង់​ ​និង​ដំណើរការ​ចន្លោះ​ឆ្នាំ​ ​១​៩​២​៩​ ​ដល់​ ​១​៩​៤​២​។​ ​ផ្លូវដែក​ភាគ​ខាងត្បូង​ត្រូវ​បាន​សាងសង់​នៅចន្លោះ​ឆ្នាំ​ ​១​៩​៦​០​ ​ដល់​ ​១​៩​៦​៩​ ​និង​មាន​ប្រវែង​សរុប​ ​២​៦​៤​ គីឡូម៉ែត ដែលមានក្រុមហ៊ុន​ ​Royal​ ​Railway​ ​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ ​Royal​ ​Group​ ​គ្រប់គ្រង​ ​និង​ដំណើរការ​ផ្លូវដែក​ក្រោម​ការ​វិនិយោគ​សសម្បទាន។

នៅក្នុងផ្លូវដែកភាគខាងជើង ប្រទេសកម្ពុជាបានភ្ជាប់ផ្លូវដែកជាផ្លូវការទៅនឹងផ្លូវដែករបស់ប្រទេសថៃក្នុងឆ្នាំ ២០១៨។ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែនមិនត្រូវបានធ្វើឡើងចាប់តាំងពីពេលនោះមក៕

The post សម្តេច ហ៊ុន សែន ពន្លឿនឱ្យសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួនពីរខ្សែ appeared first on .

កម្ពុជា ស្នើជប៉ុនសិក្សាលទ្ធភាពលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សាលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway)នាពេលខាងមុខនេះ។ ការស្នើនេះ ត្រូវបានធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងារក្រុមហ៊ុន NIPPON KOEI លើគម្រោងការកែលម្អផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណងនៃជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI ទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួន បីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើងដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនឱ្យបានកាន់តែប្រសើរឡើង។

ជាងនេះទៀត លោកក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សាលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway) ដែលជាប្រភេទដឹកជញ្ជូនមួយបែបមានការនិយមចូលចិត្តប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារJICAបានសិក្សារួចកន្លងមកផងដែរ។

បើតាមក្រសួងសារធារណការបានឱ្យដឹងថា ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូន ជប៉ុន ឬហៅកាត់ថាJTCA (Japan Transport Cooperative Association) ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់លើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

គួរបញ្ជាក់ដែរថា ក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ ក៏ធ្លាប់បានជំរុញក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ឱ្យពន្លឿនការសិក្សាលម្អិត និងស៊ីជម្រៅលើគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ឱ្យបានឆាប់បំផុត ព្រោះនេះជាជម្រើសដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ៕

The post កម្ពុជា ស្នើជប៉ុនសិក្សាលទ្ធភាពលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ appeared first on .

ក្រសួងសហការជាមួយអ្នកឧកញ៉ា គិត ម៉េង ដាក់ដំណើរការរថភ្លើងឥតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ដាក់ដំណើរការខ្សែរថភ្លើងដោយមិនបង់ប្រាក់ រយៈពេល៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋអាចជិះរថភ្លើងទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

បើតាមសេចក្តីជូនដំណឹងក្រសួងសាធារណការ កាលពីថ្ងៃទី១៦ កញ្ញាម្សិលមិញ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការរថភ្លើងឥតគិតថ្លៃ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ចំនួន២គោលដៅ ដែលគោលដៅទី១ពីភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង។ ឯគោលដៅទី២ ភ្នំពេញ-តាកែវ-កំពត់-ព្រះសីហនុ។

សម្រាប់សំបុត្រកត់ការធ្វើដំណើរទាំង២ខ្សែនេះនឹងចែកជូននៅស្ថានីយ៍រថភ្លើងភ្នំពេញ និងស្ថានីយ៍នៅតាមបណ្តាខេត្តរយៈពេល ២ថ្ងៃមុនធ្វើដំណើរ។

សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់​បម្រើ​សេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។ ក្នុងនោះ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់​រថយន្ត ក្រុង ៥៥គ្រឿង និងសម្រាប់ប្រជាពលរដ្ឋដែលនឹង​ធ្វើ​​ដំណើរ​ទៅតាម​បណ្ដាខេត្ត និងត្រលប់​មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន១២០គ្រឿង៕

The post ក្រសួងសហការជាមួយអ្នកឧកញ៉ា គិត ម៉េង ដាក់ដំណើរការរថភ្លើងឥតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ appeared first on .