រថយន្តទំនើប

ចូលស្បថកាន់តំណែង នាយករដ្ឋមន្ត្រីថៃជិះឡានប្រណីតតម្លៃជាង ២០ម៉ឺនដុល្លារ
លោក Srettha Thavisin បានចូលស្បថកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី០៥ ខែកញ្ញាសប្ដាហ៍នេះ ខណៈគេសង្កេតឃើញថា លោកបានជិះឡានប្រណីត មានតម្លៃរាប់លានបាត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Thaipbs បានបង្ហាញថា រថយន្តដែលលោក Srettha ជិះនោះ គឺជារថយន្ត Lexus LM 350h Executive ពាក់ស្លាកលេខ Kor 6506 Bangkok ដែល​នាយករដ្ឋមន្ត្រីរូបនេះ ដកលុយពីហោប៉ៅជាង ២០ម៉ឺនដុល្លារទិញតែម្ដង។

រថយន្តដ៏ប្រណីតមួយនេះ ទើបនឹងដាក់លក់លើទីផ្សារស្រុកថៃកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុណ្ណោះ ខណៈតម្លៃរបស់វាគឺប្រមាណ ៧,៥៩លានបាត ឬប្រហែល ២១៣ ៣០០ដុល្លារអាមេរិក។

ជាមួយគ្នានោះ សារព័ត៌ក្នុងស្រុកដដែលបានបន្ថែមថា នាយករដ្ឋមន្ត្រីថៃមានបំណងប្រើប្រាស់​ឡានមួយគ្រឿងនេះ សម្រាប់បំពេញការងារផ្សេងៗ បើទោះជារដ្ឋាភិបាលបាន​រៀបចំ​រថយន្ត ២គ្រឿងសម្រាប់លោក ដែលមានដូចជា រថយន្ត Mercedes-Benz និងរថយន្តសម្រាប់នាយករដ្ឋមន្ត្រី៕

The post ចូលស្បថកាន់តំណែង នាយករដ្ឋមន្ត្រីថៃជិះឡានប្រណីតតម្លៃជាង ២០ម៉ឺនដុល្លារ appeared first on .

ក្រុមហ៊ុនរថយន្តស្ព័រ Ferrari ត្រូវប៉ាន់ខ្លាំងលើទីផ្សារចិន ជាមួយអតិថិជនជាមនុស្សស្រី
បច្ចុប្បន្ន ចិនកំពុងក្លាយជាប្រទេសទីមួយ ដែលក្រុមហ៊ុនរថយន្តស្ព័រ Ferrari NV មានអត្រាលក់​រថយន្តបានច្រើនបំផុត ខណៈប្រហែល ១/៤ នៃការលក់របស់ពួកគេ គឺប្រគល់ជូនអតិថិជន​ដែលជាមនុស្សស្រី។

ចំនួនអតិថិជនដែលជាមនុស្សស្រីនៅប្រទេសចិន របស់ក្រុមហ៊ុន Ferrari គឺមានរហូតដល់ ២៦% ក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយ ខណៈតួលេខមួយនេះមិនរាប់បញ្ចូលពីទិន្នន័យនៅទីក្រុង​ហុងកុង និងកោះតៃវ៉ាន់ឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

តួលេខនៃការលក់រថយន្តសរុបរបស់ក្រុមហ៊ុន Ferrari នៅប្រទេសចិន ទីក្រុងកុងហុង និង​កោះតៃវ៉ាន់ កើនឡើងជិត ១ ៦០០គ្រឿង ដែលច្រើនជាងទ្វេដង បើធៀបនឹងរយៈពេល ៥ឆ្នាំមុន ខណៈអ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនរថយន្តអ៊ីតាលី សុំមិនបញ្ចេញតួលេខជាក់លាក់ ពីការទិញរថយន្តរបស់អតិថិជនស្រីៗឡើយ។

សូមជម្រាបបន្ថែមថា ទីផ្សារសម្ភារៈនិយមនៅប្រទេសចិន​ហាក់មានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីមានការលុបចោលនូវវិធានការរឹតបន្តឹងកូវីដ ១៩ កាលពីដើមឆ្នាំនេះ ខណៈវិនិយោគិន​បរទេសធំៗជាច្រើនរូប ចាប់ផ្ដើមបោះទុនជាបន្តបន្ទាប់នៅប្រទេសចិនឡើងវិញ៕

The post ក្រុមហ៊ុនរថយន្តស្ព័រ Ferrari ត្រូវប៉ាន់ខ្លាំងលើទីផ្សារចិន ជាមួយអតិថិជនជាមនុស្សស្រី appeared first on .

លក្ខណៈពិសេស​ 5​ ចំណុចដែលបានធ្វើឱ្យរថយន្ត MG GT លក់ដាច់បំផុតនៅប្រទេសកម្ពុជា
រថយន្តស៊ីឌាន គឺជារថយន្តដែលមានដំណើរការបើកបរល្អ និងកម្លាំងខ្លាំង ហើយកៅអីវិញ គឺផ្តល់នូវផាសុកភាពខ្ពស់សម្រាប់អ្នកបើកបរនិងអ្នករួមដំណើរ អមជាមួយលក្ខណៈពិសេសទំនើបៗនិងមានការរចនារូបរាងបែបស្ព័រដែលប្រៀបដូចអ្នកកំពុងបើកបររថយន្តស្ព័រថ្លៃៗអុីចឹង ។ រថយន្តស៊ីឌាន ក៏បានបំពាក់មកនូវប្រព័ន្ធសុវត្ថិភាពជាច្រើនដែរ ដែលធ្វើឲ្យអ្នកបើកបរកាន់តែមានទំនុកចិត្តនិងសុវត្ថិភាពខ្ពស់ក្នុងពេលធ្វើដំណើរ។ នៅកម្ពុជាបច្ចុប្បន្ននេះ គឺមានមនុស្សជាច្រើនដូចជា យុវវ័យជំនាន់ថ្មី, អ្នកជំនួញ, ម្ចាស់អាជីវកម្ម, គ្រួសារតូច និងគូស្នេហ៍ថ្មី ឬអ្នកដែលចូលចិត្តលេងគ្រឿងតុបតែងលើរថយន្ត ដែលកំពុងតែស្វែងរករថយន្តប្រភេទស៊ីឌានដែលមានតម្លៃសមរម្យ កម្លាំងខ្លាំងជាមួយនឹងទំហំម៉ាស៊ីនតូចជាងមុនដែលជួយដល់ការសន្សំសំចៃខ្ពស់ និងទំហំរថយន្តធំទូលាយងាយស្រួលដល់ការបើកបរប្រកបដោយផាសុកភាពខ្ពស់។ ហេតុនោះ ហើយបានធ្វើឱ្យរថយន្ត MG GT ក្លាយជារថយន្តស៊ីឌានដែលលក់ដាច់ខ្លាំងបំផុតក្នុងប្រទេសកម្ពុជា ព្រោះវាមានគ្រប់យ៉ាងនូវអ្វីដែលមនុស្សត្រូវការ ហើយខាងក្រោមនេះគឺជាចំណុចពិសេសទាំង5 ដែលធ្វើឱ្យ MG GT ក្លាយជារថយន្តលក់ដាច់បំផុតក្នុងប្រទេសកម្ពុជា៖

1.  សមត្ថភាពខ្ពស់ក្នុងការបើកបរ និងការរចនាបែបស្ព័រ៖ រថយន្ត MG GT បានបំពាក់មកជាមួយម៉ាស៊ីនសាំងទំហំ 1.5T បន្ថែមដោយតួបូដែលជំនួយកម្លាំងនិងផ្តល់នូវសមត្ថភាពខ្ពស់ក្នុងការបើកបរដោយបញ្ចេញថាមពល 179hp និងកម្លាំងរមួល 250Nm ហើយភ្ជាប់មកជាមួយប្រអប់លេខអូតូ7វគ្គ។ ក្នុងពេលជាមួយគ្នានេះដែរ វាបានផ្តល់នូវការសន្សំសំចៃប្រេងឥន្ធនៈខ្ពស់ដោយស៊ីត្រឹមតែ 5.9លីត្រក្នុង រយៈចម្ងាយ 100km សម្រាប់ផ្លូវលាយ។ MG GT ក៏មានការរចនារូបរាងដ៏ល្អឥតខ្ចោះយ៉ាងគួរឱ្យទាក់ទាញដូចទៅនឹងរថយន្តស្ព័រថ្លៃៗ អមជាមួយដំណើរការបើកបរយ៉ាងល្អឥតខ្ចោះ និងសន្សំសំចៃខ្ពស់។

2.  បច្ចេកវិទ្យាថ្មីទំនើប៖ ប្រសិនបើយើងនិយាយអំពីបច្ចេកវិទ្យាវិញ វាពិតជាមានមុខងារឆ្លាតវៃជាច្រើននៅលើរថយន្ត MG GT ស៊េរីថ្មីនេះ។ ចាប់ផ្តើមពីប្រព័ន្ធសោឆ្លាតវៃ (smart key) ជាមួយនឹងការចេញចូលរថយន្តដោយមិនបាច់ប្រើសោរ, Paddle shift control, អេក្រង់កម្សាន្តទំហំ10.1 អ៊ីញដែលអាចភ្ផាប់ជាមួយទូរស័ព្ទស្មាតហ្វូននិងផ្តល់នូវការកម្សាន្តយ៉ាងរីករាយពីទូរស័ព្ទរបស់អ្នកតាមរយៈមុខងារ Apple CarPlay, កៅអីមុខអូតូ, កុងទ័រឌីជីថលទំហំ12.3អ៊ីញ។ ដូច្នេះលោកអ្នកអាចរីករាយកម្សាន្តជាមួយរថយន្តនិងការធ្វើដំណើររបស់អ្នក ទោះកំពុងបើកបរលើផ្លូវក៏ដោយដែលវាពិតជាមានប្រតិបត្តិការងាយស្រួលនិងមុខងារប្រើប្រាស់ទំនើបៗ។

3.  លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាព៖ ចាប់ផ្តើមពីចំណុចពិសេសនៃប្រព័ន្ធសុវត្ថិភាពដំបូងគឺពោងសុវត្ថិភាពចំនួន៦, កាមេរ៉ា360ដឺក្រេសម្រួលដល់ការចតរថយន្ត, ប្រព័ន្ធផ្តល់ដំណឹងពេលបើកបរចាកគន្លងផ្លូវ, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធបើកបរ Auto Hold, និងប្រព័ន្ធកំណត់ល្បឿនថេរ និងមានមុខងារជាច្រើនទៀតដែលធ្វើឱ្យរថយន្ត MG GT 2023 អាចធានាបាននូវសន្តិភាពផ្លូវចិត្តសម្រាប់ម្ចាស់រថយន្តក្នុងពេលបើកបរ។

4.  តម្លៃ៖ ជាទូទៅរថយន្តស៊េរីទំនើបដែលមានការរចនាបែបស្ព័រគឺតែងតែមានតម្លៃថ្លៃ ក៏ប៉ុន្តែរថយន្ត MG GT វិញគឺមានតម្លៃយ៉ាងសមរម្យចាប់ពី $34,999 តែប៉ុណ្ណោះជាមួយនឹងថែមជូនកាដូរដោយឥតគិតថ្លៃជាច្រើនមុខសម្រាប់អ្នកទិញមានដូចជា កម្រាលជើងប្រណិត, ស្កុតUVការពារកម្តៅ និងសេវាថ្លៃស្លាកលេខវែង។ រថយន្ត MG GT ពិតជាបានយកឈ្នះដៃគូរប្រកួតប្រជែងរបស់ខ្លួនតាមរយៈការសន្សំសំចៃប្រេងឥន្ធនៈខ្ពស់ និងការធានារយៈពេលយូររហូតដល់ 5ឆ្នាំ ឬ 150,000Km ។

5.  មានផាសុកភាពខ្ពស់៖ ចាប់ផ្តើមពីប្រព័ន្ធសោរឆ្លាតវៃ (smart key) ដែលចេញចូលរថយន្តដោយមិនបាច់ប្រើសោរ ដែលអ្នកគ្រាន់តែចុចប៊ូតុងមួយនៅលើដៃទ្វារនោះអ្នកនឹងអាចចូលទៅក្នុងរថយន្ត MG GT របស់អ្នកបានយ៉ាងងាយស្រួល និងកៅអីផ្នែកខាងមុខសារ៉េចុចដោយស្វ័យប្រវត្តិជាមួយនឹងកៅអីពូកស្បែកក្នុងពណ៌ក្រហមលាយខ្មៅប្រភេទ MG Trophy edition ដែលបានរំលេចរូបរាងដ៏ប្រណិត។ បន្ថែមលើសពីនោះវាក៏បានបំពាក់ដោយ ដំបូលលើ sunroof ដែលអនុញ្ញាត្តិឱ្យអ្នកអាចមើលទិដ្ឋភាពពីលើមេឃបានផងដែរ។ សម្រាប់ភាពធំទូលាយវិញ រថយន្ត MG GT អាចផ្ទុកអ្នកដំណើរបានច្រើនរហូតដល់5នាក់យ៉ាងល្មមនិងសមរម្យដោយមានចំណុះរហូតដល់ 401លីត្រ ហើយវាក៏មានមុខងារដែលអាចដោះចេញ ឬអាចបត់បែនកៅអីក្រោយបានយ៉ាងងាយដែលនឹងផ្តល់ឱ្យអ្នកនូវផាសុកភាពខ្ពស់ ឬអាចផ្ទុកសម្ភារៈដែលមានទំហំវែងបានយ៉ាងច្រើន។

សរុបមករថយន្ត MG GT គឺជារថយន្តប្រភេទស៊ីឌានដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជាដែលមានអត្ថប្រយោជន៍ជាច្រើននិងផ្តល់ជូនអ្នកនូវផាសុកភាពខ្ពស់, សន្សំសំចៃប្រេងឥន្ធនៈនិងការបង់ពន្ធផ្លូវក៏ទាបដែរ ព្រមទាំងមានដំណើរការបើកបរល្អកម្លាំងខ្លាំង ដែលពិតជាល្អស័ក្តសមជាមួយនឹងលក្ខខណ្ឌនៃផ្លូវប្រទេសកម្ពុជាដូចជាផ្លូវល្បឿនលឿន Express way ។ ហើយវាក៏មានរូបរាងទាក់ទាញនិងបង្ហាញពីស្ទីលផ្ទាល់ខ្លួនរបស់ម្ចាស់រថយន្តតាមរយៈការលេងជាមួយគ្រឿងតុបតែងផងដែរ។ ដូច្នេះ ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តស៊េរីទំនើបប្រភេទស៊ីឌាន នោះរថយន្ត MG GT គឺជាជម្រើសដ៏ល្អជាមួយនឹងតម្លៃត្រឹមតែជាង៣ម៉ឺន ហើយមានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ក្រហម សរ ខ្មៅ ប្រផេះ លឿង ខៀវ និង Grey Meteorite Edition។

The post លក្ខណៈពិសេស​ 5​ ចំណុចដែលបានធ្វើឱ្យរថយន្ត MG GT លក់ដាច់បំផុតនៅប្រទេសកម្ពុជា appeared first on .

ក្រុមហ៊ុនលក់រថយន្តទំនើប៣បានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកំពុងបង្ករក្តីបារម្ភដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា
គិតត្រឹមដើមខែមេសាឆ្នំា២០២៣នេះមានក្រុមហ៊ុននាំចូលរថយន្តទំនើបៗចំនួន៣ក្រុមហ៊ុនបានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាដោយសារពុំអាចប្រកួតប្រជែងទីផ្សារបាន។ការបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុនទំាង៣នេះក៏បាននិងកំពុងបង្ករក្តីបារម្ភផងដែរទៅដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថ្មីៗនេះបានសម្តែងការសោកស្តាយក្រោយពេលក្រុមហ៊ុន Precision Car Cambodia ដែលជាសមាជិករបស់សហព័ន្ធនិងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខរថយន្តម៉ាក Porsche ក្នុងប្រទេសកម្ពុជាពុំអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបន្តទៀតនៅក្នុងប្រទេសកម្ពុជា។

បើតាមសហព័ន្ធឧស្សាហកម្មយានយន្តគូសបញ្ជាក់ថា «នេះជាក្រុមហ៊ុនរថយន្តប្រណីតទី៣ ដែលបានប្រកាសបញ្ឈប់ការចែកចាយរថយន្តប្រណីតក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Mercedes Benz និង ក្រុមហ៊ុន Audi បានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មរៀងៗខ្លួន កាលពីចុងឆ្នាំ ២០២២ និង ចុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ ដោយពុំអាចមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារប្រទេសកម្ពុជាបាន»។

ក្នុងនាមសហព័ន្ធ ដែលជាតំណាងក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយក្នុងប្រទេសកម្ពុជា បាននឹងកំពុងស្វែងរកដំណោះស្រាយជាមួយក្រសួងសាម៉ីក៏ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយសមស្របណាមួយជូនដល់សមាជិករបស់សហព័ន្ធដែលកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានេះ ដែលនឹងអាចឈានដល់ការបិទក្រុមហ៊ុនជាបន្តបន្ទាប់នាពេលខាងមុខ។

អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានឱ្យដឹងថាបញ្ហានេះយើងគួរបារម្ភទំាងអស់គ្នាដែរ ហើយបញ្ហាមិនមែនដោយសារតែរថយន្តទំាងអស់នោះលក់មិនបាននោះទេ គឺលក់បានមួយចំនួន ហើយរថយន្តទំាងនោះមានវត្តមាននៅក្នុងស្រុកខ្មែរ។

លោក ងន សាំង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបញ្ជាក់ថា «ប៉ុន្តែអ្វីដែលសំខាន់ក្រុមហ៊ុនដែលមកវិនិយោគផ្ទាល់ទាក់ទងនិងខាងរថយន្តគាត់រកស៊ីអត់បានទេ ដោយសារតែតម្លៃរថយន្តដែលគាត់លក់វាថ្លៃជាងអ្នកលក់ខាងក្រៅ។ខាងក្រុមហ៊ុនលក់ថ្លៃជាងអ្នកខាងក្រៅនេះមិនមែនមានន័យថាគាត់យកចំណេញច្រើនជាងនោះទេគឺដោយសារការបង់ពន្ធចំណាយច្រើនជាង ព្រោះបារ៉ែនពន្ធរបស់កម្ពុជាវាមិនទាន់ត្រូវទៅតាមតម្លៃពិតប្រាកដដែលរថយន្តនោះនាំចូលមក»។

លោក ងន សំាង លើកជាឧទាហរណ៍ថារថយន្តមួយគ្រឿងយកចេញពីរោងចក្រមានតម្លៃ១០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែបារ៉ែនពន្ធរបស់កម្ពុជាវានៅទាមជាងនេះ។ដូចនេះសម្រាប់ក្រុមហ៊ុនត្រូវបង់ពន្ធលើតម្លៃ១០ម៉ឺនដុល្លារអាមេរិក តែអ្នកខាងក្រៅគេនាំចូលមកគេបង់ពន្ធតិចជាងខាងក្រុមហ៊ុន ហេតុដូច្នេះធ្វើឱ្យការលក់មិនអាចប្រកួតប្រជែងឈ្នះគេទេ អ៊ីចឹងត្រូវការបិទទ្វា។ លោកបញ្ជាក់ថា «នេះគឺជាមូលហេតុចម្បងតែម្តងចំពោះការបិទទ្វារបស់ក្រុមហ៊ុនខាងលើ»។
បើយោងតាមអនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅពេលកន្លងមករថយន្តទំាង៣ប្រភេទបើតាមការប៉ាន់ប្រមាណរបស់អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាថាក្នុងមួយឆ្នំាអាចលក់បានពី៤០០ទៅ៥០០គ្រឿង ហើយបច្ចុប្បន្នក្នុងនាមជាសហព័ន្ធឧស្សាហកម្មយានយន្ត កំពុងចរចារជាមួយខាងរាជរដ្ឋាភិបាលដែលជាដៃគូដែរ ដោយស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យតម្លៃរដ្ឋយន្តនោះឡើងវិញ។បានន័យថាបើក្រុមហ៊ុនមានសិទ្ធនាំចូលពិតប្រាកដត្រូវបង់ពន្ធ១ម៉ឺនដុល្លារអាមេរិក សូមឱ្យអ្នកដទៃដែលនាំចូលផ្សេងទៀតត្រូវបង់១ម៉ឺនដុល្លារអាមេរិកដូចគ្នាដើម្បីឱ្យមានតម្លាភាព។ បច្ចុប្បន្នសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាមានសមាជិកជាង២០ក្រុមហ៊ុនរាប់ចូលទំាងក្រុមហ៊ុនទំាងបីដែលបានបញ្ឈប់អាជីវកម្ម៕អត្ថបទ៖សារេត

The post ក្រុមហ៊ុនលក់រថយន្តទំនើប៣បានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកំពុងបង្ករក្តីបារម្ភដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា appeared first on .

ជាង១ខែ ពន្ធដារ និងសមត្ថកិច្ចផាកពិន័យរថយន្តដែលមិនប្រកាសបង់ពន្ធបានលុយ ១,៥២លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយកម្លាំងសមត្ថកិច្ច ធ្វើការផាកពិន័យយានយន្តបានចំនួន ៨,៥៣៧ គ្រឿង ដែលមិនបានប្រកាសបង់ពន្ធ ជាមួយនឹងប្រាក់ពិន័យចំនួន ១,៥២លានដុល្លារ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៣ ខែមីនា បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងចុះតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យ ការអនុវត្តការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសំដៅធានាបាននូវសមភាព និងតម្លាភាពនៃការបង់ពន្ធប្រភេទនេះ ដែលយុទ្ធនាការនេះបានចាប់ផ្តើមពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតមក។

បើតាមអគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ពន្ធដារ រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានផាកពិន័យនៅនឹងកន្លែងគោលដៅត្រួតពិនិត្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានយានយន្តចំនួន ៨ ៥៣៧ គ្រឿង ដែលមិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលាស្របតាមការកំណត់ដោយច្បាប់ ហើយយានយន្តទាំងនោះតម្រូវឲ្យបង់ប្រាក់ពន្ធ រួមទាំងប្រាក់ពិន័យមានចំនួន ៦ ០៩៥ ០៧០ ០០០ រៀល (ប្រមាណ ១.៥២ លានដុល្លាអាមេរិក)។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានជម្រាបដល់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ឬសាធារណជន ដែលជាម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងអស់មេត្តា ដែលមិនទាន់បានប្រកាសបង់ពន្ធនៅតែបន្តធ្វើចរាចរណ៍នៅលើដងផ្លូវនៅឡើយ ដូចនេះក្រុមការងារចម្រុះ នៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យលើយានយន្តណា ដែលមិនទាន់បានបង់ពន្ធប្រភេទនេះ ដើម្បីឲ្យច្បាស់ថា យានយន្តទាំងអស់បានបំពេញកាតព្វកិច្ចបង់ពន្ធ ដោយស្មើភាពគ្នាតាមការកំណត់ដោយច្បាប់៕

The post ជាង១ខែ ពន្ធដារ និងសមត្ថកិច្ចផាកពិន័យរថយន្តដែលមិនប្រកាសបង់ពន្ធបានលុយ ១,៥២លានដុល្លារ appeared first on .

កម្ពុជានាំចូលរថយន្តមានទឹកប្រាក់ជិត ១៥០០លានដុល្លារអាមេរិកស្របពេលការប្រើប្រាស់រថយន្តថ្មីមានការកើនឡើង
ក្នុងឆ្នាំ២០២២កន្លងមកនេះ កម្ពុជាបាននាំចូលរថយន្តពីខាងក្រៅមកលក់ឬចែកចាយនៅក្នុងស្រុកមានទំហំទឹកប្រាក់ ១៤៩២លានដុល្លារអាមេរិកកើនឡើងប្រមាណ ២៨៥លានដុល្លារអាមេរិក ឬស្មើរប្រមាណ២៤% បើប្រៀបធៀបទៅនិងឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ១២០៧លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ស្ថិតិនាំចូលមុខទំនិញសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ។

ស្របពេលការនាំចូលរថយន្តមកពីខាងក្រៅមានការកើនឡើង២៤%នៅឆ្នាំ២០២២ អ្នកជំនាញនៅក្នុងវិស័យយានយន្តសង្កេតឃើញថា ការនាំចូលនៅរថយន្តថ្មីមានការកើនឡើងគួរឱ្យកត់សម្គាល់តាមរយៈតម្រូវការប្រើប្រាស់រថយន្តថ្មីពីសំណាក់ប្រជាពលរដ្ឋមានកើនឡើង។ លោក ងន សាំង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនRMA មានប្រសាសន៍ថា បើតាមទំហំទឹកប្រាក់នៃការនាំចូលរថយន្តខាងលើបង្ហាញថានាំចូលរថយន្តសរុបមកកម្ពុជាមានការកើនឡើង ហើយក្នុងនោះការនាំចូលរថយន្តថ្មីក៏មានការកើនឡើងផងដែរ។

លោកបន្តថា ការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកមកកាន់កម្ពុជាវានៅតែមានច្រើនដដែល ប៉ុន្តែមកដល់ពេលនេះបរិមាណនៃការនាំចូលរថយន្តថ្មីកើនឡើងជាលំដាប់ពីមួយឆ្នំាទៅមួយឆ្នាមដោយសារ៖១)-ប្រជាជនយើងមានការយល់ដឹងពីគុណតម្លៃនៃរថយន្តថ្មី ការប្រើប្រាស់វាមានសុវត្ថិភាពជាង សន្សំសំចៃថវិកាបានច្រើននិងចំណេញពេលវេលាជាងការប្រើប្រាស់រថយន្តជជុះ ដែលជាប្រភេទរថយន្តគ្រោះថ្នាក់ឬជារថយន្តដែលគេហាមមិនឱ្យប្រើប្រាស់ ដែលបាននាំចូលមកស្រុកខ្មែរ។បើយើងទៅមើលដូចនៅសហរដ្ឋអាមេរិកដែលជាប្រទេសដែលគេនាំចូលរថយន្តជជុះមកពីអាមេរិកច្រើន មិនមែនគេអត់មានរថយន្តចាស់ទេ គេមានច្រើនអីចឹងរថយន្តដែលគេនាំចូលមកគឺមានបញ្ហាមួយចំនួន ដល់ពេលយើងទិញមកជិះវាអាចមានបញ្ហាដោយចៃដន្យណាមួយដែលយើងមើលមិនឃើញអាចមានច្រើន។២)-ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនមានការកើនឡើងជំរុញឱ្យគាត់ចង់ប្រើប្រាស់រថយន្តថ្មីដែរផ្អែកលើជីវភាពរបស់ពួកគាត់។៣)-តម្លៃរថយន្តថ្មីនិងរថយន្តជជុះវាមិនខុសគ្នាច្រើននោះទេតម្លៃខុសគ្នាតិចតួចប៉ុណ្ណោះនៅពេលសព្វថ្ងៃនេះ ខណៈដែលវិស័យហិរញ្ញវត្ថុនៅក្នុងស្រុកមានការរីកចម្រើន ពុំចំាបាច់ឱ្យយើងទិញរថយន្តថ្មីតម្រូវឱ្យទៅបង់លុយទំាងអស់ក្នុងពេលតែម្តងនោះទេ យើងមានលុយតែល្មមបង់ដើមឱ្យគេបានហើយ បន្ទាប់មកយើងចំាបង់រំលស់ប្រចាំខែឱ្យតែយើងមានការងារធ្វើអាចរកលុយទិញរថយន្តថ្មីបាន។ ជារួមកំណើននៃការប្រើប្រាស់រថយន្តថ្មីកើនឡើងច្រើនជាងរថយន្តជជុះហើយ នៅរយៈពេល១ឆ្នាំឬ២ឆ្នាំទៀត ការប្រើប្រាស់រថយន្តថ្មីនឹងនាំមុខរថយន្តជជុះវិញមិនខាន។

បើតាមលោក ងន សាំង ការប្រើប្រាស់រថយន្តថ្មីនិងរថយន្តជជុះនៅកម្ពុជាកន្លងមកនេះវាមានការប្រែប្រួលជាប្រចាំ។ តួយ៉ាងនៅឆ្នាំ២០២២កន្លងមកនេះ ការប្រើប្រាស់រថយន្តថ្មីមានប្រហែល៤០% ហើយនៅឆ្នាំ២០២១មានប្រហែល៣៣%ឬ៣៤% ។ ដូចនេះបង្ហាញថា ការប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាបន្តបន្ទាប់។

លោកលើកជាឧទាហរណ៍ថា ក្នុងឆ្នាំ២០២១ ក្នុងចំណោមរថយន្តនាំចូលមក១០០គ្រឿងក្នុងនោះ៣៤%ជារថយន្តថ្មីនិង៦៦%ជារថយន្តជជុះ តែមកដល់ឆ្នាំ២០២២ ក្នុងចំណាមរថយន្តនាំចូលមក ១០០គ្រឿងដដែលមាន៤០ជារថយន្តថ្មីនិង៦០ជារថយន្តជុះ។ ដូចនេះកំណើននៃការនាំចូលរថយន្តថ្មីវាកើនឡើងលឿនជាងរថយន្តជជុះ។

លោកលើកឡើងថា តាមពិតទៅរថយន្តជជុះយើងអត់ដឹងអំពីប្រវត្តិរបស់វាទេ ដូចនេះប្រសិនជាពលរដ្ឋខ្មែរមានលទ្ធភាពគ្រប់គ្រាន់ហើយមិនគួរទៅប្រើប្រាស់រថយន្តជជុះទេដើម្បីសុវត្ថិភាពក្រុមគ្រួសារក៏ដូចជាអ្នកបើកបរ។

លោកសង្កត់ធ្ងន់ថា«ខ្ញុំគិតថាប្រជាជនយើងជាមួយនិងស្ថានភាពសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារនៅពេលបច្ចុប្បន្ននេះយើងគួរតែប្រើរថយន្តថ្មីហើយជំនួសឱ្យការប្រើប្រាស់រថយន្តជជុះវិញ។លើសពីនេះរាជរដ្ឋាភិបាលបានចានផ្តើមឆ្នំាមុននេះគឺយើងមានស្តង់ដាសុវត្ថិភាព ហើយនឹងចាប់ផ្តើមអនុវត្តទៅលើរថយន្តថ្មី មានន័យថារថយន្តដែលបាននាំចូលមកបានលុះណា ធ្វើទៅតាមអនុលោមតាមស្តង់ដាពិភពលោក ស្តង់ដាសុវត្ថិភាពរបស់កម្ពុជាទើបអាចយកចូលបាន»៕ អត្ថបទ៖សារេត

The post កម្ពុជានាំចូលរថយន្តមានទឹកប្រាក់ជិត ១៥០០លានដុល្លារអាមេរិកស្របពេលការប្រើប្រាស់រថយន្តថ្មីមានការកើនឡើង appeared first on .

ក្រុមហ៊ុន GM ប្រមូលរថយន្តចូលឃ្លាំងវិញ ជាង ៨ សែនគ្រឿង ដោយសារភ្លើងចង្កៀងមុខ
កាលពីថ្ងៃទី ១៤ ធ្នូកន្លងទៅ ក្រុមហ៊ុន General Motors ហៅកាត់ GM បាន​ធ្វើការប្រមូលរថយន្ត​ប្រមាណ ៨២៥ ០០០ គ្រឿង ជាប្រភេទបែប Pick-Up និង SUV ដោយសារតែ​ចង្កៀងបំភ្លឺផ្លូវ​នៃ​រថយន្តទាំងនោះ​មាន​បញ្ហា។

ក្រុមបាន​បញ្ជាក់​ថា ភ្លើង​ដែលបើក​បំភ្លឺ​ពេលថ្ងៃ អាច​នឹង​មិន​ត្រូវបាន​បិទ​នៅពេល​ដែល​បើកភ្លើង​ហ្វា ដូច្នេះ​វា​អាច​បង្ក​ឲ្យ​មាន​ចំណាំងផ្លាត​ខ្លាំង ទៅកាន់​អ្នកបើកបរ​មក​ពី​ទិសផ្ទុយ។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហាញ​ថា រោងចក្រ​ផលិត​រថយន្ត​ធំ​បំផុត​នៅ​អាមេរិក​នេះ បាន​ប្រមូល​រថយន្ត​ជាច្រើន​ប្រភេទ​ដូចជា​ Cadillac CT4 និង CT5, Buick Envision, រថយន្ត Cadillac Escalade និង Escalade ESV, Chevrolet Silverado 1500, Suburban, Tahoe, GMC Sierra 1500, Yukon និង Yukon XL ពីឆ្នាំ ២០២០ ដល់ម៉ូដែលឆ្នាំ ២០២៣។

សូមជម្រាបដែរថា រថយន្តជាង ៨ សែនគ្រឿងដែល GM ប្រមែប្រមូល​ចូលឃ្លាំង​វិញនោះគឺ​មាន ៧៤០ ០០០ គ្រឿងនៅអាមេរិក និង ៨៥ ០០០ គ្រឿងទៀត​គឺ​នៅ​ប្រទេសកាណាដា៕

The post ក្រុមហ៊ុន GM ប្រមូលរថយន្តចូលឃ្លាំងវិញ ជាង ៨ សែនគ្រឿង ដោយសារភ្លើងចង្កៀងមុខ appeared first on .

McLaren Automotive បង្ហាញកំពូលរថយន្ត Hybrid សមត្ថភាពខ្ពស់ និងទម្ងន់ស្រាលស៊េរីថ្មី Artura
រថយន្ត McLaren Artura បានបង្ហាញខ្លួនទៅដល់ពិភពលោកតាមបែបឌីជីថល ដ៏អស្ចារ្យដែលចេញមកពីទី​ ស្នាក់ការកណ្តាលរបស់ខ្លួន អមនឹងវត្តមានអ្នកបើកបររថយន្តប្រណាំង Formula 1 ថ្មីរបស់ McLaren គឺលោក Daniel Ricciardo ។

Artura ថ្មីទាំងស្រុងនេះ គឺជារថយន្តស៊េរីទំនើបបំពាក់បច្ចេកវិទ្យា Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ដំបូងបង្អស់របស់ក្រុមហ៊ុន និងជាកូនសោចាក់បើកទំព័រសករាជថ្មី នៃរថយន្តអគ្គិសនីគ្រប់ម៉ូឌែលក្រោយៗរបស់ McLaren ។

ជាមួយនឹងស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មី ជាឆ្អឹងខ្នងសំខាន់ សម្រាប់ Artura ដែលជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់ McLaren​ ក្នុងវិស្វកម្មទម្ងន់ស្រាល ដើម្បីផ្តល់នូវកម្រិតដ៏អស្ចារ្យនៃការប្រើប្រាស់ និងការចូលរួមដ៏គួរឱ្យរំភើប ហើយវាដំណើរការដោយប្រព័ន្ធ Hybrid powertrain ថ្មីដែលមានលក្ខណៈពិសេសនៃម៉ាស៊ីន V6 ។

“គ្រប់ផ្នែកដែលផលិតចេញមក សុទ្ឋសឹងតែបានមកពីបទពិសោធន៍ និងជំនាញរបស់ McLaren ដែលត្រូវបានច្របាច់បញ្ចូលទៅក្នុងរថយន្ត Artura ។ រថយន្ត Hybrid ថ្មីស្រឡាងរបស់យើង ផ្តល់នូវសមត្ថភាពទាំងអស់នៃការចូលរួមរបស់អ្នកបើកបរ និងភាពល្អឥតខ្ចោះដែល McLaren តែងតែល្បីល្បាញ ជាមួយនឹងអត្ថប្រយោជន៍បន្ថែមពីលើសមត្ថភាពបើកបរដោយថាមពលអគ្គិសនី។

“ការបង្ហាញខ្លួននៃកំពូលរថយន្ត Artura គឺជាពេលវេលាដ៏ពិសេសមួយដែលមិនអាចបំភ្លេចបាន – មិនត្រឹមតែ សម្រាប់ McLaren និងអតិថិជនរបស់យើង ដែលនឹងរីករាយជាមួយរថយន្តនេះនៅគ្រប់កម្រិតអារម្មណ៍ នៃទីផ្សាររថយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់វិស័យយានយន្តដ៏ធំទូលាយ ខណៈដែលយើងបង្ហាញថា វិស្វកម្ម​រថយន្តទម្ងន់ស្រាល និងថាមពលរថយន្តអគ្គិសនីត្រូវតែដើរទន្ទឹមគ្នា ដើម្បីផ្តល់នូវដំណើរការប្រកបដោយ ភាព​រស់រវើក និងការចូលរួមរបស់អ្នកប្រើប្រាស់ដែលជាផ្នែកមួយនៃអនាគតរថយន្តអគ្គិសនី»។ នេះបើតាមសម្ដីលោក Mike Flewitt នាយកប្រតិបត្តិក្រុមហ៊ុន McLaren Automotive។

ការរចនារថយន្តទំនើបដ៏អស្ចារ្យទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ

សិល្បៈផ្នែកវិស្វកម្មនៅក្រោមស្បែកនៃរថយន្ត Artura ត្រូវបានបំពេញបន្ថែមដោយ ការរចនាផ្នែកខាងក្រៅរបស់ វា។

ផ្នែកខាង​មុខទាប និងកម្ពស់​​ខ្ពស់នៅផ្នែកខាងក្រោយ ​គឺជា​រថយន្ត​ទំនើប​បែបស្ព័រដ៏ល្អឥតខ្ចោះ ជាមួយ​នឹងទ្វារ Dihedral ដែលជាអត្តសញ្ញាណ​របស់ McLaren ​បើក​ចូល​ទៅ​ជិត​តួ និង​កញ្ចក់​ដែល​បត់​ចូល​កាន់តែអឹបណែន។ វា​ជា​ជំហរ​យ៉ាងរឹងមាំសម្រាប់​ពង្រឹង​បន្ថែម​ទៅលើរថយន្ត Artura ដែលមានតួរខ្លី និងកម្ពស់ទាប។

ឥទ្ធិពលជារួមផ្តល់ឱ្យ Artura នូវរូបរាង ‘បែបតូចច្រឡឹងដ៏ទាក់ទាញ’ ដែលបង្ហាញពីការវិវត្តន៍នៃ វិធីសាស្រ្ត រចនារថយន្តរបស់ McLaren ដែលឃើញនៅក្នុងម៉ូឌែលថ្មីៗ។

រាងតូចច្រឡឹង តាម​បែប​ផែនបច្ចេក​ទេសគ្រឿងបង្គុំដ៏សាមញ្ញ មាន​តែ​ខ្សែ​ដំណរតួរ និង​បន្ទះដំណរភ្ជាប់បន្តិចបន្តួច។

រូបរាងរបស់ Artura ត្រូវបានឆ្លាក់ឡើងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងគ្រប់គ្រងលំហូរជ្រែកខ្យល់បានល្អ ផ្តល់ភាពត្រជាក់ដល់រថយន្ត ដែលស្របតាមគោលការណ៍រចនារបស់ McLaren ‘ Everything for reason​ ‘ ។

នៅផ្នែកខាងក្នុង អ្នកបើកបរនឹងឃើញថា Artura កាន់តែពិសេស ដោយកាប៊ីនរថយន្តស្ថិតនៅចំកណ្តាល ក្តោបព័ទ្ធជុំវិញ​អ្នកបើកប។

ចំណុច Ergonomics ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន។ ហេតុដូច្នេះហើយ ដៃចង្កូតត្រូវរក្សាឱ្យដាច់ពីកុងតាក់ ដែលមិនចាំបាច់ ហើយអ្នកបើកបរអាចកែសម្រួលរបៀបបើកបរដោយមិនចាំបាច់ដកដៃចេញពីចង្កូត ដោយរក្សា ឱ្យពួកគេភ្ជាប់យ៉ាងពេញលេញទៅនឹងបទពិសោធន៍នៃការបើកបរ។

ប្រព័ន្ធ infotainment និងការតភ្ជាប់ជាមួយរថយន្ត McLaren ថ្មីទាំងអស់នេះមានប្រើប្រាស់ ដោយអេក្រង់ គុណភាពខ្ពស់ បង្ហាញព័ត៌មានច្បាស់លាស់ចំនួនពីរ។ Artura ក៏មានបំពាក់នូវបច្ចេកវិទ្យា ប៊្លូធូសរលកសញ្ញា ទាបសម្រាប់រថយន្ត ដែលអាចចាប់បាននៅពេលដែលម្ចាស់រថយន្តកំពុង ធ្វើដំណើរឆ្ពោះទៅកាន់ Artura ហើយរថយន្តនឹងផ្តល់ការស្វាគមន៍ ទៅកាន់ម្ចាស់។ នេះរាប់បញ្ចូលទាំងភ្លើង ‘ Hidden-Until-Lit ‘ នៅក្នុងទ្វារ ដែលដើរតួជាសញ្ញាប្រាប់អ្នកប្រើប្រាស់ដែលចង់បើកបរនៅពេលយប់។

នៅខាងក្នុង Artura អ្នកបើកបរអាចជ្រើសរើសរបៀបឲ្យរថយន្តផ្លាស់ប្តូរទម្រង់នៃការបើកបរចំនួន 4 រួមទាំង E-mode សម្រាប់ការបើកបរក្នុងរយៈចម្ងាយ 30 គីឡូម៉ែត្រ ដោយមិនបញ្ចេញការបំភាយឧស្មន័ចេញពីម៉ាស៊ីន ពោលគឺ ដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង។

មុខងារ Comfort សន្សំសំចៃបើកបរបានឆ្ងាយ និងប្រសិទ្ធភាពខ្ពស់ ដោយម៉ាស៊ីនចំហេះនឹងធ្វើការបិទដំណើរ ការដោយស្វ័យប្រវត្តិ ពេលបើកបរក្រោម 40 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឈប់ និងចាប់ផ្តើមបញ្ឆេះឡើងវិញ ស្វ័យប្រវត្តពេលមានតម្រូវការល្បឿននៅពេលចាំបាច់។

ចំពោះការបើកបរនៅក្នុងទម្រង់ Sport និង Track ថាមពលអគ្គិសនីត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុង លក្ខណៈកាន់តែខ្លាំងក្លាសម្រាប់ជំនួយដល់សន្ទុះនៃការបង្កើនល្បឿនឲ្យកាន់តែមានប្រសិទ្ធភាព ហើយប្រព័ន្ធជើង ក្រោម បច្ចេកវិទ្យាទប់លំនឹងរថយន្ត នឹងផ្លាស់ប្តូរតាមការចង់បានរបស់អ្នកប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ឬអាកាស ធាតុផ្សេងៗ

Powertrain និងសមត្ថភាពថ្ម

Artura ត្រូវបានគាំទ្រដោយបច្ចេកវិទ្យាអគ្គិសនីរបស់ McLaren នៃវិស្វកម្មទម្ងន់ស្រាលទំនើប ដែល​ជំនួយ ក្នុងការជាន់ហ្គែរបង្កើនល្បឿនរថយន្តកាន់តែលឿន ការបំភាយឧស្ម័នទាប និងអាចដំណើរការក្នុងរបៀប EV ទាំងស្រុងសម្រាប់ការធ្វើដំណើរគ្មានការបំភាយឧស្ម័នរហូតដល់រយៈចម្ងាយ 30 គីឡូម៉ែត្រ។

ក្នុងនាមជាម៉ូឌែលថ្មីទាំងស្រុង Artura បានបង្ហាញដល់អ្នករចនា និងវិស្វកររបស់ McLaren នូវឱកាសក្នុង ការច្នៃប្រឌិត ដែលសំខាន់ក្នុងចំនោមវិធីទាំងនេះគឺរបៀបរក្សាសមត្ថភាពផ្នែកវិស្វកម្មទម្ងន់ស្រាលរបស់ McLaren នៅពេលបន្ថែមធាតុថាមពលអគ្គិសនី Hybrid រួមទាំង E-motor និងកញ្ចប់ថ្ម។

Artura ត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពសាកអគ្គិសនីផង និងសាំងផង  (PHEV) ហើយអាចសាក បានដល់កម្រិត 80 ភាគរយក្នុងរយៈពេលត្រឹមតែ 2.5 ម៉ោងប៉ុណ្ណោះ។

ថ្មរបស់រថយន្តនេះក៏អាចប្រមូលថាមពលបញ្ចូលថ្មពីម៉ាស៊ីនចំហេះកំឡុងពេលបើកបរ និងបត់បែបតាមរបៀប បើកបរដែលបានជ្រើសរើស។

ការច្នៃប្រឌិតសាក់ស៊ី (តួរថយន្ត)

Artura គឺជារថយន្តទំនើបដំបូងគេរបស់ McLaren ដែលមានស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មីនៅស្នូលឆ្អឹងខ្នងរបស់វា។

រចនា និងផលិតនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា McLaren Composites (MCTC) ក្នុងតំបន់ Sheffield ដែលត្រូវបានបើកសម្ពោធក្រោមអធិបតីរបស់ Duke និង Duchess of Cambridge ក្នុងឆ្នាំ 2018 MCLA បានកំណត់ស្តង់ដារថ្មីសម្រាប់ការរចនាតួរថយន្តទំនើបរបស់ McLaren ។

ធ្វើឱ្យប្រសើរសម្រាប់កម្មវិធី Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ MCLA រួមបញ្ចូលនូវផ្នែកថ្មតាមតម្រូវការ និងណែនាំស្ថាបត្យកម្មអគ្គិសនី Ethernet ដែលមានមូលដ្ឋានលើដែនដែលកាត់បន្ថយការភ្ជាប់ខ្សែបាន 25 ភាគរយខណៈពេលដែលអាចង្កើនល្បឿននៃការបញ្ជូនទិន្នន័យ។

គ្រប់រថយន្ត Artura មានភ្ជាប់មកជាមួយការធានារថយន្តរយៈពេល 5 ឆ្នាំ ការធានាថ្មរយៈពេល 6 ឆ្នាំ និងការធានាលើតួរថយន្តរយៈពេល 10 ឆ្នាំ។

ការបញ្ជាទិញជាមុនសម្រាប់ McLaren Artura ឥឡូវនេះកំពុងត្រូវបានយកទៅលក់នៅអាគាតាំងបង្ហាញរបស់ McLaren ជាមួយនឹងការដឹកជញ្ជូនលើកដំបូងដល់អតិថិជនដែលរំពឹងទុកនៅក្នុងត្រីមាសទី 3 នៃឆ្នាំនេះ។

សម្រាប់ព័ត៌មានបន្ថែម​ទាក់ទង​នឹង​កំពូល​រថយន្តដ៏​ទំនើប​នេះ លោកអ្នក​អាច​ធ្វើការ​សាកសួរ​តាម​រយៈ​លេខទូរស័ព្ទ 095 666 500 ឬអាច​ទៅ​ទីតាំងផ្ទាល់​នៅ McLaren Phnom Penh តែម្ដង៕

The post McLaren Automotive បង្ហាញកំពូលរថយន្ត Hybrid សមត្ថភាពខ្ពស់ និងទម្ងន់ស្រាលស៊េរីថ្មី Artura appeared first on .

កំពូលរថយន្តប្រធានាធិបតីអាមេរិក តម្លៃជាង ១៥ លានដុល្លារ មិនប្រើសាំងស៊ុបពែរ
រថយន្តម៉ាក Cadillac Escalade ឬ​មាន​ឈ្មោះថា The Beast ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រធានាធិបតី​អាមេរិក គឺ​បាន​កែច្នៃ និង​បំពាក់នូវ​​បច្ចេកវិទ្យា​ទំនើបៗជាច្រើន រហូត​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​មួយគ្រឿង​នេះ​កើនដល់​ជាង ១៥ លាន​ដុល្លារ​អាមេរិក។

ដោយសារ​សម្រិតសម្រាំង​ឡើង​យ៉ាងពិសេស ដើម្បី​ធានា​ដល់​សុវត្ថិភាព​ប្រធានាធិបតី ជាជាង​ល្បឿន និង​ការសន្សំសំចៃ​ប្រេង The Beast មិនប្រើប្រាស់​ម៉ាស៊ីនសាំងឡើយ ដោយសារ​វា​ប្រឈម​នឹង​ហានិភ័យ​ឆាបឆេះ​ជាង​ម៉ាស៊ីន​ម៉ាស៊ូត។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Getjerry។

ប្រភពដដែល​បន្ថែមទៀត​ថា ម៉ាស៊ីន​ដែល​បាន​បំពាក់​មក​ជាមួយ The Beast គឺ​ជា​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត Duramax ៦,៥ លីត្រ ពី​ក្រុមហ៊ុន GM ដែល​តែងតែ​បំពាក់​ម៉ាស៊ីន​មួយ​នេះ​លើ​រថយន្ត​ខ្នាត​ធំ។

សូមជម្រាប​ដែរ​ថា The Beast បង្កើតឡើង​តំបូង​ក្នុង​ឆ្នាំ ២០០៩ និង​ត្រូវបាន​ប្រើប្រាស់​ដោយ​អតីត​ប្រធានាធិបតី Barack Obama ហើយ ៩ ឆ្នាំ​ក្រោយ កំពូល​រថយន្ត​មួយ​នេះ​ត្រូវបាន​គេ​យក​មក​ច្នៃ​ឲ្យ​កាន់តែ​ទំនើប​ជាងមុន ហើយ​ប្រធានាធិបតី​ដែល​ប្រើប្រាស់​ម៉ូដែល​ចុងក្រោយ​តំបូង​បំផុត​គឺ ដូណាល់ ត្រាំ កាលពី​ឆ្នាំ ២០១៨៕

The post កំពូលរថយន្តប្រធានាធិបតីអាមេរិក តម្លៃជាង ១៥ លានដុល្លារ មិនប្រើសាំងស៊ុបពែរ appeared first on .

រំលេចទង់ជាតិកម្ពុជា លើរថយន្ត Cadillac The Beast តម្លៃជាង ១៥ លានដុល្លារ
Cadillac The Beast គឺជា​រថយន្ត​របស់​ប្រធានាធិបតី​អាមេរិក​ ហើយ​គ្រប់គ្នា​ចាប់ផ្ដើម​ចាប់អារម្មណ៍​ជាមួយ​វា​ខ្លាំង តាំងពី​សម័យ​លោក Donald Trump នៅ​កាន់តំណែង​ប្រធានាធិបតី​កាលពី​ឆ្នាំ ២០១៨។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​វា​ទទួល​បាន​ប្រជាប្រិយភាព​បែបនេះ ដោយសារ​រូបរាង​សាមញ្ញ ប៉ុន្តែ​គ្រឿងគ្រៅ​ រចនាបថខាងក្នុង និង​បច្ចេកវិទ្យា​ដែល​បំពាក់​មក​ជាមួយ​វា ពិតជា​មិនធម្មតា​នោះ​ឡើយ។

បើតាម​ប្រភព​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះ​ផ្សាយ រថយន្ត​ប្រភេទ​ខាងលើ​អាច​មាន​តម្លៃ​ប្រមាណ ១,៥ លាន​ដុល្លារ ប៉ុន្តែ​សម្រាប់ The Beast ដែល​កែច្នៃ​ទំនើប​យ៉ាងហ្នឹង វា​មាន​តម្លៃ​មិន​ក្រោម ១៥ លាន​ដុល្លារ​នោះឡើយ។

ហើយ​ថ្មីៗនេះ រថយន្ត​ខាងលើ​បាន​លេច​វត្តមាន​នៅ​ប្រទេស​កម្ពុជា ដោយសារ​ប្រធានាធិបតី ចូ បៃឌិន ត្រូវ​មក​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី ៤០ និង ៤១ នៅ​ទីក្រុងភ្នំពេញ ហើយ​គេ​សង្កេតឃើញ​ទៀតថា មាន​ទង់ជាតិ​កម្ពុជា និង​ទង់ជាតិអាមេរិក អបសងខាង​នៃ​មុខរថយន្ត​តម្លៃ​ជាង ១៥ លាន​ដុល្លារ​នេះ​ទៀតផង។

សូមជម្រាបដែរថា លោក ចូ បៃឌិន​បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១២ វិច្ឆិកា ២០២២ ហើយ​នៅ​រសៀលថ្ងៃទី ១៣ វិច្ឆិកា ២០២២ លោក​នឹង​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ប្រទេសឥណ្ឌូណេស៊ី ត្រៀមចូល​រួម​កិច្ចប្រជុំកំពូល G20៕

The post រំលេចទង់ជាតិកម្ពុជា លើរថយន្ត Cadillac The Beast តម្លៃជាង ១៥ លានដុល្លារ appeared first on .