រ៉ែ

លោក ត្រាំ ប្រកាសបើកដំណើរការឃ្លាំងស្តុកទុករ៉ែកម្រតម្លៃ ១២ពាន់លានដុល្លារ ដើម្បីទប់ទល់ចិន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផែនការ ដើម្បីបើកដំណើរការឃ្លាំងស្តុកទុករ៉ែកម្រ​ សំខាន់ៗជាយុទ្ធសាស្រ្ត ដែលមានតម្លៃរហូតដល់ជាង ១០ពាន់លានដុល្លារ និងត្រូវបានគាំទ្រដោយធនាគារ EXIM អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯការិយាល័យ Oval ថា ៖” អស់រយៈពេលជាច្រើនឆ្នាំមកហើយ អាជីវកម្មអាមេរិកបានប្រថុយទៅនឹងកង្វះខាតរ៉ែសំខាន់ៗ ក្នុអំឡុងពេលមានវិបត្តិទីផ្សារ។ តែថ្ងៃនេះ យើងកំពុងបើកដំណើរការនូវអ្វីដែលត្រូវបានស្គាល់ថាជា Project Vault ដើម្បីធានាបានថា អាជីវកម្ម និងកម្មករអាមេរិកមិនរងផលប៉ះពាល់ដោយកង្វះខាតណាមួយទៀតឡើយ”។

ជុំវិញគម្រោងដ៏សំខាន់នេះ ទីក្រុងវ៉ាស៊ីនតោន នឹងមានសមត្ថភាពក្នុងការរក្សាបាននូវការផ្គត់ផ្គង់រ៉ែកម្រៗ ខណៈពេលដែលប្រទេសចិនត្រូវបានគេមើលឃើញថាកំពុងគ្រប់គ្រងលើការនាំចេញប្រភេទរ៉ែសំខាន់ ដូចជាលីចូម នីកែល និងរ៉ែកម្រៗផ្សេងទៀត ដែលមានសារៈសំខាន់សម្រាប់ការផលិតយានយន្តអគ្គិសនី អាវុធ បច្ចេកវិទ្យាកម្រិតខ្ពស់ និងទំនិញជាច្រើនផ្សេងទៀត។

មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយផងដែរថា គម្រោងនេះនឹងរួមបញ្ចូលគ្នានូវមូលនិធិឯកជនចំនួន ២ពាន់លានដុល្លារ ជាមួយនឹងប្រាក់កម្ចីចំនួន ១០ពាន់លានដុល្លារផ្សេងទៀត ពីធនាគារ EXIM ដើម្បីទិញ និងស្តុកទុករ៉ែកម្រ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតផ្សេងទៀត៕

The post លោក ត្រាំ ប្រកាសបើកដំណើរការឃ្លាំងស្តុកទុករ៉ែកម្រតម្លៃ ១២ពាន់លានដុល្លារ ដើម្បីទប់ទល់ចិន appeared first on .

ចិន កំពុងចាត់វិធានការដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញធនធានរ៉ែកម្ររបស់ខ្លួន
ប្រទេសចិន កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមចាត់វិធានការថ្មីចុងក្រោយមួយ ដើម្បីផ្តល់អាជ្ញាប័ណ្ណនាំចេញរ៉ែកម្ររបស់ខ្លួន ដែលមានល្បឿនលឿនជាងមុន និងមានភាពរលូនជាងមុន ពោលគឺចាប់តាំងពីមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលបង្ហាញឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្មចិន បានប្រាប់ក្រុមហ៊ុនមួយចំនួនថា ដំណើរការសម្រាប់ការទទួលបានអាជ្ញាប័ណ្ណនាំចេញរ៉ែកម្រ នឹងត្រូវបានសម្រួលនាពេលខាងមុខ ដោយគូសបញ្ជាក់ពីប្រភេទឯកសារដែលត្រូវការ។

យ៉ាងណាមិញ ចំពោះអាជ្ញាប័ណ្ណថ្មីនេះ ត្រូវបានគេរំពឹងថានឹងមានសុពលភាពរយៈពេលមួយឆ្នាំ ហើយទំនងជាត្រូវបានអនុញ្ញាតឲ្យមានការនាំចេញរ៉ែកម្រកាន់តែច្រើន។ ហើយមិនតែប៉ុណ្ណោះ ដើម្បីរៀបចំឯកសារថ្មី ក្រុមហ៊ុននានា នឹងត្រូវសួរអតិថិជនទិញរ៉ែកម្រនៅក្រៅប្រទេសរបស់ពួកគេ សម្រាប់ព័ត៌មានបន្ថែម។

ជម្រាបជូនផងដែរថា ជុំវិញវិធានការបន្ធូរបន្ថយការនាំចេញរ៉ែកម្រនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែតុលាកន្លងទៅ៕

The post ចិន កំពុងចាត់វិធានការដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញធនធានរ៉ែកម្ររបស់ខ្លួន appeared first on .

ចិន សម្រេចមិនរឹតបន្តឹងការនាំចេញធនធានរ៉ែកម្រទៅអាមេរិក រយៈពេល ១ឆ្នាំ
យោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី៣០ ខែតុលានេះថា ប្រទេសចិន បានយល់ព្រមមិនរឹតត្បិតការនាំចេញធនធានរ៉ែកម្ររបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក រួមទាំងពិភពលោកទាំងមូល ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្រាប់រយៈពេលមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា៖”រ៉ែកម្រទាំងអស់ត្រូវបានដោះស្រាយរួចរាល់ហើយ។ កិច្ចព្រមព្រៀងនេះ គឺសម្រាប់ពិភពលោក។ អ្នកអាចនិយាយវាបានថាជាស្ថានភាពរបស់ពិភពលោក មិនមែនគ្រាន់តែជាស្ថានភាពរបស់សហរដ្ឋអាមេរិកនោះឡើយ”។

គួរឲ្យដឹងថា រ៉ែកម្រ ត្រូវបានប្រើប្រាស់យ៉ាងសំខាន់នៅក្នុងឧស្សាហកម្មរថយន្ត យន្តហោះ និងការផលិតអាវុធជាដើម។ ប៉ុន្តែវាបានក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាប្រភពដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសចិន នៅក្នុងសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅក្នុងជំនួបដ៏កម្រមួយរវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅឯខាងក្រៅកិច្ចប្រជុំ APEC ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនផ្សេងទៀត ក៏ត្រូវបានធ្វើឡើងផងដែរ ដូចជាការកាត់បន្ថយពន្ធ ១០% នៅទំនិញរបស់ចិនដែលពាក់ព័ន្ធទៅនឹងថ្នាំ​ Fentanyl ផងដែរ៕​

The post ចិន សម្រេចមិនរឹតបន្តឹងការនាំចេញធនធានរ៉ែកម្រទៅអាមេរិក រយៈពេល ១ឆ្នាំ appeared first on .

អាមេរិក និងជប៉ុន ឈានដល់ការចុះកិច្ចព្រមព្រៀងលើរ៉ែកម្រ ក្នុងអំឡុងដំណើរទស្សនកិច្ចលោក ត្រាំ
សហរដ្ឋអាមេរិក និងជប៉ុន បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធានាលើការផ្គត់ផ្គង់រ៉ែកម្រ និងរ៉ែយុទ្ធសាស្រ្ត ក្នុងអំឡុងដំណើរទេស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ​ ទៅកាន់ប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញគោលដៅនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅទីក្រុងតូក្យូ នៅថ្ងៃទី២៨ នេះ គឺដើម្បីគាំទ្រដល់ប្រទេសទាំងពីរ ក្នុងការបង្កើនការពឹងផ្នែកលើខ្លួនឯង និងធានានូវសន្តិសុខ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែយុទ្ធសាស្រ្ត និងរ៉ែកម្រ។

មិនតែប៉ុណ្ណោះ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ បាននិយាយថា ប្រទេសទាំងពីរមានគម្រោងសម្របសម្រួលដល់ការប្រើប្រាស់ឧបករណ៍គោលនយោបាយសេដ្ឋកិច្ច និងវិនិយោគ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សារចម្រុះ សម្រាប់រ៉ែយុទ្ធសាស្ត្រ និងរ៉ែកម្រ។

ជម្រាបជូនថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ត្រាំ ទៅកាន់ប្រទេសជប៉ុន ហើយវាត្រូវបានកើតឡើងក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនការចូលប្រើប្រាស់រ៉ែសំខាន់ៗ បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរ៉ែដ៏កម្ររបស់ខ្លួន៕​

The post អាមេរិក និងជប៉ុន ឈានដល់ការចុះកិច្ចព្រមព្រៀងលើរ៉ែកម្រ ក្នុងអំឡុងដំណើរទស្សនកិច្ចលោក ត្រាំ appeared first on .

អាមេរិក ឈានដល់ការចុះកិច្ចព្រមព្រៀងធនធានរ៉ែកម្រជាមួយប្រទេសម៉ាឡេស៊ី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលនឹងជំរុញសមត្ថភាពរបស់អាមេរិក ក្នុងការទទួលបានធនធានរ៉ែកម្រពីប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ស្ថិតនៅក្រោមកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសទាំងពីរ បានសន្យាគ្នាថានឹងមិនហាមឃាត់ ឬដាក់កូតានាំចេញរ៉ែសំខាន់ៗ ទៅកាន់សហរដ្ឋអាមេរិកនោះទេ ជាថ្នូរទៅនឹងការដែលទីក្រុងវ៉ាស៊ីនតោន យល់ព្រមបន្ថយអត្រាពន្ធ ១៩% លើទំនិញរបស់ម៉ាឡេស៊ី។

ទន្ទឹមនឹងនេះ ម៉ាឡេស៊ី ក៏បានសន្យាទៀតថា នឹងពន្លឿនការអភិវឌ្ឍវិស័យរ៉ែសំខាន់ៗរបស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាមេរិក រួមទាំងការពង្រីកអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ពួកគេ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ផងដែរ។

ជម្រាបជូនផងដែរថា កាលពីឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ី​ ធ្លាប់បាននិយាយថាខ្លួនមានទុនបំរុងរ៉ែដ៏កម្រដែលមិនទាន់បានទាញយកប្រហែល ១៦,២ លានតោន។ ប្រទេសនេះបានដាក់បម្រាមទូទាំងប្រទេសលើការនាំចេញរ៉ែដ៏កម្រឆៅចាប់ពីដើមឆ្នាំ២០២៤ មក ដើម្បីលើកទឹកចិត្តដល់ការកែច្នៃក្នុងស្រុក៕​

The post អាមេរិក ឈានដល់ការចុះកិច្ចព្រមព្រៀងធនធានរ៉ែកម្រជាមួយប្រទេសម៉ាឡេស៊ី appeared first on .

ឥណ្ឌូណេស៊ី ខាតបង់លុយជាង ២ពាន់លានដុល្លារ ដោយសារការជីករ៉ែខុសច្បាប់
ការជីកយករ៉ែ និងការរត់ពន្ធរ៉ែសំណប៉ាហាំងខុសច្បាប់ កំពុងធ្វើឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ខាតបង់ទឹកប្រាក់អស់ប្រហែល ៣០ទៅ ៤០ទ្រីលានរូពី​ (១,៨ពាន់លានដុល្លារ ទៅ ២,៤ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានបញ្ជាក់បែបនេះ កាលពីថ្ងៃទី២០ ខែតុលា ដោយអំពាវនាវឲ្យមានសកម្មភាពបន្ថែម ដើម្បីរក្សាទុករ៉ែជាចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសឥណ្ឌូណេស៊ី។

យ៉ាងណាមិញ ក្នុងអំឡុងថ្លែងទៅក្នុងពិធីមួយ នៅពេលដែលអគ្គមេធាវី បានប្រគល់ទឹកប្រាក់ចំនួន ១៣ទ្រីលានរូពី ទៅឲ្យរដ្ឋាភិបាល ដែលរឹបអូសបានក្នុងសំណុំរឿងពុករលួយប្រឆាំងទៅនឹងក្រុមហ៊ុនប្រេងដូងចំនួនបី លោក Prabowo បាននិយាយថា អាជ្ញាធរក៏ចាំបាច់ត្រូវបន្តស៊ើបអង្កេតករណីប្រព្រឹត្តខុស នៅក្នុងវិស័យធនធានធម្មជាតិបន្ថែមទៀត ផងដែរ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបសកម្មភាពខុសច្បាប់ នៅក្នុងវិស័យធនធានធម្មជាតិរបស់ខ្លួន ដូចជារ៉ែសំណប៉ាហាំង និងប្រេងដូងជាដើម៕​

The post ឥណ្ឌូណេស៊ី ខាតបង់លុយជាង ២ពាន់លានដុល្លារ ដោយសារការជីករ៉ែខុសច្បាប់ appeared first on .

ក្រោយចិនរឹតបន្តឹង អាមេរិក ងាកទៅចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអូស្រ្តាលីជំនួសវិញ​
ប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃទី២០ ខែតុលា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើរ៉ែសំខាន់ៗ រួមទាំងរ៉ែកម្រផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមឯកសារផ្លូវការមួយដែលបានចេញផ្សាយដោយរដ្ឋាភិបាលទាំងពីរ ប្រទេសនីមួយៗនឹងបោះទុនវិនិយោគចំនួន ១ពាន់លានដុល្លាររៀងខ្លួន ក្នុងរយៈពេល ៦ខែខាងមុខ សម្រាប់គម្រោងរ៉ុករករ៉ែ និងដំណើរការ ក៏ដូចជាកំណត់តម្លៃសម្រាប់សារធាតុរ៉ែសំខាន់ៗ។

គួរឲ្យដឹងផងដែរថា ការវិនិយោគនេះ នឹងជួយគាំទ្ររដល់ការកែច្នៃឡើងវិញនៃផលិតកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមទប់ទល់នឹងការរឹតបន្តឹងចំពោះការនាំចេញរបស់ប្រទេសចិន និងធានាភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់លោកខាងលិច។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងអាមេរិក-អូស្ត្រាលី កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកការពង្រីកការផ្គត់ផ្គង់រ៉ែសំខាន់ៗជាសកល ចំពេលមានការទប់ស្កាត់ការនាំចេញរបស់ទីក្រុងប៉េកាំង។ ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីប្រទេសចិនបានប្រកាសពីការទប់ស្កាត់ជាលើកទីពីររបស់ខ្លួនលើការនាំចេញវត្ថុធាតុកម្រ និងសម្ភារៈពាក់ព័ន្ធនៅឆ្នាំនេះ៕​

The post ក្រោយចិនរឹតបន្តឹង អាមេរិក ងាកទៅចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអូស្រ្តាលីជំនួសវិញ​ appeared first on .

រដ្ឋាភិបាលចិន បន្តរឹតបន្តឹងទៅលើការនាំចេញធនធានរ៉ែកម្រ ទៅក្រៅប្រទេស
នៅថ្ងៃទី៩ ខែតុលា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសអំពីការពង្រីកវិធានការត្រួតពិនិត្យការនាំចេញធនធានរ៉ែកម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់ និងត្រូវបានផ្គត់ផ្គង់នៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ស្ថិតនៅក្រោមច្បាប់ថ្មីនេះ ការរឹតបន្តឹងការនាំចេញលើបច្ចេកវិទ្យាសម្រាប់ផលិតផលរ៉ែមេដែកកម្រនឹងត្រូវបានពង្រីក ដើម្បីរួមបញ្ចូលទៅក្នុងផលិតរ៉ែជាច្រើនប្រភេទផ្សេងទៀត ដែលត្រូវបានហាមឃាត់ការនាំចេញ។

មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះក៏ហាមឃាត់ក្រុមហ៊ុនចិនមិនឱ្យសហការជាមួយក្រុមហ៊ុនបរទេសក្នុងវិស័យរ៉ែកម្រដោយគ្មានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។ លើសពីនេះ ក្រុមហ៊ុនបរទេសដែលប្រើប្រាស់គ្រឿងបង្គុំ ឬគ្រឿងចក្ររបស់ចិន ក៏ត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណនាំចេញសម្រាប់ទំនិញក្នុងបញ្ជីដែលស្ថិតនៅក្រោមការគ្រប់គ្រងផងដែរ។

ជុំវិញការសម្រេចចិត្តថ្មីរបស់ប្រទេសចិននេះ បានបញ្ជាក់ និងពង្រីកវិធានការដែលបានប្រកាសនៅក្នុងខែមេសា នៅពេលដែលប្រទេសចិន បានរឹតបន្តឹងការនាំចេញរ៉ែកម្រចំនួនប្រាំពីរប្រភេទ និងសម្ភារៈពាក់ព័ន្ធ ដើម្បីជាការឆ្លើយតបទៅនឹងពន្ធនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕​

The post រដ្ឋាភិបាលចិន បន្តរឹតបន្តឹងទៅលើការនាំចេញធនធានរ៉ែកម្រ ទៅក្រៅប្រទេស appeared first on .

ការនាំចេញរ៉ែកម្ររបស់ចិន ទៅកាន់សហរដ្ឋអាមេរិក ហក់ឡើងខ្ពស់កប់ពពក ក្នុងខែមិថុនា
យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងថា ការនាំចេញរ៉ែកម្ររបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់ ៧ដង បើធៀបទៅនឹងបរិមាណនៅក្នុងខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា កាលពីខែមុន ការនាំចេញរ៉ែកម្ររបស់ចិន ទៅកាន់សហរដ្ឋអាមេរិក បានឈានដល់ចំនួន ៣៥៣ តោន ពោលគឺបានកើនឡើង ៦៦០% បើធៀបទៅនឹងខែឧសភា ដែលជាសញ្ញានៃការងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា។

ជុំវិញកំណើននេះ បានកើតឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងកាលពីខែមិថុនា ដោយបានដោះស្រាយបញ្ហាការលក់រ៉ែកម្រ ទៅឲៀ្យសហរដ្ឋអាមេរិក ស្របពេលក្រុមហ៊ុនបន្ទះឈីបអាមេរិក Nvidia ក៏បានយល់ព្រមលក់បន្ទះឈីប AI H20 របស់ខ្លួន ទៅកាន់ប្រទេសចិនវិញ ផងដែរ។

ជម្រាបជូនផងដែរថា ប្រទេសចិន បាននាំចេញរ៉ែកម្ររបស់ខ្លួនសរុបចំនួន ៣ ១៨៨ តោន ទៅកាន់ប្រទេសនៅទូទាំងពិភពលោក កាលពីខែមុន ពោលគឺបានកើនឡើង ១៥៧% បើធៀបទៅនឹងខែឧសភា។ ប្រទេសដែលទិញរ៉ែកម្រើពីចិនច្រើនជាងគេ​ ក្នុងខែមិថុនា រួមមានអាល្លឺម៉ង់ សហរដ្ឋអាមេរិក វៀតណាម កូរ៉េខាងត្បូង និងប្រទេសថៃ៕

The post ការនាំចេញរ៉ែកម្ររបស់ចិន ទៅកាន់សហរដ្ឋអាមេរិក ហក់ឡើងខ្ពស់កប់ពពក ក្នុងខែមិថុនា appeared first on .

ឥណ្ឌា បង្ហាញមហិច្ឆតាចង់ជំនួសចិន ក្នុងការផ្គត់ផ្គង់ធនធានរ៉ែកម្រធំបំផុតលើលោក
ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនការវិនិយោគបន្ថែមទៀត ដើម្បីក្លាយជាអ្នកផ្គត់ផ្គត់ធនធានរ៉ែកម្រធំបំផុតរបស់ពិភពលោក ស្របពេលប្រទេសចិន កំពុងរឹតបន្តឹងការនាំចេញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពិភពលោកបានប្រឈមមុខនឹងកង្វះខាតនៃធនធានរ៉ែកម្រ ដោយសារតែការទប់ស្កាត់ការនាំចេញរបស់ចិន ដែលជាប្រទេសផ្គត់ផ្គង់រ៉ែកម្រធំបំផុតរបស់ពិភពលោក។ បញ្ហានេះ បានធ្វើឲ្យបណ្តាក្រុមហ៊ុនផលិតរថយន្ត នៅឥណ្ឌា អាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអាឡឺម៉ង់ សុទ្ធសឹងតែបានរងផលប៉ះពាល់ទាំងអស់។

ទាក់ទិននឹងបញ្ហានេះ ក្រុមមន្ត្រីរបស់ប្រទេសឥណ្ឌា កំពុងពិចារណាពីលទ្ធភាពនៃការជំរុញការផលិតកម្មរបស់ក្រុមហ៊ុនរដ្ឋ Indian Rare Earths (IREL) បន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា លោក Piyush Goyal បានហៅការរឹតបន្តឹងរបស់ប្រទេសចិន ក្នុងការនាំចេញរ៉ែកម្រថា ជាការដាស់តឿន សម្រាប់ពិភពលោក និងជាឱកាសសម្រាប់ឥណ្ឌា ដើម្បីក្លាយជាជម្រើសជំនួសវិញ។

គួរឲ្យដឹងថា កង្វះខាតនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីភាពលេចធ្លោរបស់ប្រទេសចិន នៅក្នុងវិស័យនេះ។ បច្ចុប្បន្ននេះ ចិនផលិតបានប្រហែល ៩០% នៃធនធានរ៉ែកម្ររបស់ពិភពលោក ដែលផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង នូវអត្ថប្រយោជន៍យ៉ាងធំធេង ដោយសាររ៉ែប្រភេទនេះ មានសារៈសំខាន់ចំពោះបច្ចេកវិទ្យាទំនើបជាច្រើន រួមទាំងមនុស្សយន្ត ថាមពលស្អាត អាគុយ និងឧបករណ៍យោធា ជាដើម។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានបង្ហាញឲ្យដឹងថា ប្រទេសចិនមានទុនបំរុងរ៉ែកម្រដ៏ធំបំផុតរបស់ពិភពលោក ដែលមានចំនួន ៤៤ លានតោន ខណ:ប្រទេសឥណ្ឌាមានប្រហែល ៦,៩ លានតោន ពោលគឺជាប់ចំណាត់ថ្នាក់ទីបីនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Gracelin Baskaran នាយកកម្មវិធីសន្តិសុខរ៉ែជាយុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានបង្ហាញឲ្យដឹងថា បើទោះបីជាឥណ្ឌា មានទីតាំងល្អក៏ដោយ ប៉ុន្តែនៅតែខ្វះសមត្ថភាពរុករករ៉ែ បច្ចេកវិទ្យាទាញយក និងកែច្នៃវត្ថុធាតុដើម ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន។ បច្ចុប្បន្ន​នេះ ឥណ្ឌា​បាន​ចូល​រួម​ចំណែក​តិច​ជាង ១% ប៉ុណ្ណោះ នៃ​ការ​ផលិត​រ៉ែ​កម្រ​របស់ពិភពលោក៕

The post ឥណ្ឌា បង្ហាញមហិច្ឆតាចង់ជំនួសចិន ក្នុងការផ្គត់ផ្គង់ធនធានរ៉ែកម្រធំបំផុតលើលោក appeared first on .