រដ្ឋាភិបាលចិន បន្តរឹតបន្តឹងទៅលើការនាំចេញធនធានរ៉ែកម្រ ទៅក្រៅប្រទេស

អន្តរជាតិ

នៅថ្ងៃទី៩ ខែតុលា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសអំពីការពង្រីកវិធានការត្រួតពិនិត្យការនាំចេញធនធានរ៉ែកម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់ និងត្រូវបានផ្គត់ផ្គង់នៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតនៅក្រោមច្បាប់ថ្មីនេះ ការរឹតបន្តឹងការនាំចេញលើបច្ចេកវិទ្យាសម្រាប់ផលិតផលរ៉ែមេដែកកម្រនឹងត្រូវបានពង្រីក ដើម្បីរួមបញ្ចូលទៅក្នុងផលិតរ៉ែជាច្រើនប្រភេទផ្សេងទៀត ដែលត្រូវបានហាមឃាត់ការនាំចេញ។

មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះក៏ហាមឃាត់ក្រុមហ៊ុនចិនមិនឱ្យសហការជាមួយក្រុមហ៊ុនបរទេសក្នុងវិស័យរ៉ែកម្រដោយគ្មានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។ លើសពីនេះ ក្រុមហ៊ុនបរទេសដែលប្រើប្រាស់គ្រឿងបង្គុំ ឬគ្រឿងចក្ររបស់ចិន ក៏ត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណនាំចេញសម្រាប់ទំនិញក្នុងបញ្ជីដែលស្ថិតនៅក្រោមការគ្រប់គ្រងផងដែរ។

ជុំវិញការសម្រេចចិត្តថ្មីរបស់ប្រទេសចិននេះ បានបញ្ជាក់ និងពង្រីកវិធានការដែលបានប្រកាសនៅក្នុងខែមេសា នៅពេលដែលប្រទេសចិន បានរឹតបន្តឹងការនាំចេញរ៉ែកម្រចំនួនប្រាំពីរប្រភេទ និងសម្ភារៈពាក់ព័ន្ធ ដើម្បីជាការឆ្លើយតបទៅនឹងពន្ធនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕​