ចិន សម្រេចមិនរឹតបន្តឹងការនាំចេញធនធានរ៉ែកម្រទៅអាមេរិក រយៈពេល ១ឆ្នាំ

អន្តរជាតិ

យោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី៣០ ខែតុលានេះថា ប្រទេសចិន បានយល់ព្រមមិនរឹតត្បិតការនាំចេញធនធានរ៉ែកម្ររបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក រួមទាំងពិភពលោកទាំងមូល ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្រាប់រយៈពេលមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា៖”រ៉ែកម្រទាំងអស់ត្រូវបានដោះស្រាយរួចរាល់ហើយ។ កិច្ចព្រមព្រៀងនេះ គឺសម្រាប់ពិភពលោក។ អ្នកអាចនិយាយវាបានថាជាស្ថានភាពរបស់ពិភពលោក មិនមែនគ្រាន់តែជាស្ថានភាពរបស់សហរដ្ឋអាមេរិកនោះឡើយ”។

គួរឲ្យដឹងថា រ៉ែកម្រ ត្រូវបានប្រើប្រាស់យ៉ាងសំខាន់នៅក្នុងឧស្សាហកម្មរថយន្ត យន្តហោះ និងការផលិតអាវុធជាដើម។ ប៉ុន្តែវាបានក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាប្រភពដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសចិន នៅក្នុងសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅក្នុងជំនួបដ៏កម្រមួយរវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅឯខាងក្រៅកិច្ចប្រជុំ APEC ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនផ្សេងទៀត ក៏ត្រូវបានធ្វើឡើងផងដែរ ដូចជាការកាត់បន្ថយពន្ធ ១០% នៅទំនិញរបស់ចិនដែលពាក់ព័ន្ធទៅនឹងថ្នាំ​ Fentanyl ផងដែរ៕​