លោក ងន សាំង

អគ្គនាយកក្រុមហ៊ុន RMA ប្តេជ្ញាគាំទ្រ និងជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជា បានបង្ហាញការប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។ការប្តេជ្ញានេះ ត្រូវបានធ្វ់ឡើងក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់។

កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣  ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។

នាឱកាសនោះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC បានលើកឡើងថា“ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។

លោកបន្តថា៖« យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ»។

លោកបានបន្ថែមទៀតថា វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។

លោកក៏បានបន្ថែមទៀតថា៖«ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត ខណៈយើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។

ជាងនេះទៀត ក្រុមហ៊ុន RMA (CAMBODIA) PLC បានសាងសង់រោងចក្ររថយន្ត Ford  នៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក៕

អត្ថបទ៖ ពិសី

The post អគ្គនាយកក្រុមហ៊ុន RMA ប្តេជ្ញាគាំទ្រ និងជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា appeared first on .

ក្រុមហ៊ុនលក់រថយន្តទំនើប៣បានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកំពុងបង្ករក្តីបារម្ភដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា
គិតត្រឹមដើមខែមេសាឆ្នំា២០២៣នេះមានក្រុមហ៊ុននាំចូលរថយន្តទំនើបៗចំនួន៣ក្រុមហ៊ុនបានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាដោយសារពុំអាចប្រកួតប្រជែងទីផ្សារបាន។ការបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុនទំាង៣នេះក៏បាននិងកំពុងបង្ករក្តីបារម្ភផងដែរទៅដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថ្មីៗនេះបានសម្តែងការសោកស្តាយក្រោយពេលក្រុមហ៊ុន Precision Car Cambodia ដែលជាសមាជិករបស់សហព័ន្ធនិងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខរថយន្តម៉ាក Porsche ក្នុងប្រទេសកម្ពុជាពុំអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបន្តទៀតនៅក្នុងប្រទេសកម្ពុជា។

បើតាមសហព័ន្ធឧស្សាហកម្មយានយន្តគូសបញ្ជាក់ថា «នេះជាក្រុមហ៊ុនរថយន្តប្រណីតទី៣ ដែលបានប្រកាសបញ្ឈប់ការចែកចាយរថយន្តប្រណីតក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Mercedes Benz និង ក្រុមហ៊ុន Audi បានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មរៀងៗខ្លួន កាលពីចុងឆ្នាំ ២០២២ និង ចុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ ដោយពុំអាចមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារប្រទេសកម្ពុជាបាន»។

ក្នុងនាមសហព័ន្ធ ដែលជាតំណាងក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយក្នុងប្រទេសកម្ពុជា បាននឹងកំពុងស្វែងរកដំណោះស្រាយជាមួយក្រសួងសាម៉ីក៏ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយសមស្របណាមួយជូនដល់សមាជិករបស់សហព័ន្ធដែលកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានេះ ដែលនឹងអាចឈានដល់ការបិទក្រុមហ៊ុនជាបន្តបន្ទាប់នាពេលខាងមុខ។

អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានឱ្យដឹងថាបញ្ហានេះយើងគួរបារម្ភទំាងអស់គ្នាដែរ ហើយបញ្ហាមិនមែនដោយសារតែរថយន្តទំាងអស់នោះលក់មិនបាននោះទេ គឺលក់បានមួយចំនួន ហើយរថយន្តទំាងនោះមានវត្តមាននៅក្នុងស្រុកខ្មែរ។

លោក ងន សាំង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបញ្ជាក់ថា «ប៉ុន្តែអ្វីដែលសំខាន់ក្រុមហ៊ុនដែលមកវិនិយោគផ្ទាល់ទាក់ទងនិងខាងរថយន្តគាត់រកស៊ីអត់បានទេ ដោយសារតែតម្លៃរថយន្តដែលគាត់លក់វាថ្លៃជាងអ្នកលក់ខាងក្រៅ។ខាងក្រុមហ៊ុនលក់ថ្លៃជាងអ្នកខាងក្រៅនេះមិនមែនមានន័យថាគាត់យកចំណេញច្រើនជាងនោះទេគឺដោយសារការបង់ពន្ធចំណាយច្រើនជាង ព្រោះបារ៉ែនពន្ធរបស់កម្ពុជាវាមិនទាន់ត្រូវទៅតាមតម្លៃពិតប្រាកដដែលរថយន្តនោះនាំចូលមក»។

លោក ងន សំាង លើកជាឧទាហរណ៍ថារថយន្តមួយគ្រឿងយកចេញពីរោងចក្រមានតម្លៃ១០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែបារ៉ែនពន្ធរបស់កម្ពុជាវានៅទាមជាងនេះ។ដូចនេះសម្រាប់ក្រុមហ៊ុនត្រូវបង់ពន្ធលើតម្លៃ១០ម៉ឺនដុល្លារអាមេរិក តែអ្នកខាងក្រៅគេនាំចូលមកគេបង់ពន្ធតិចជាងខាងក្រុមហ៊ុន ហេតុដូច្នេះធ្វើឱ្យការលក់មិនអាចប្រកួតប្រជែងឈ្នះគេទេ អ៊ីចឹងត្រូវការបិទទ្វា។ លោកបញ្ជាក់ថា «នេះគឺជាមូលហេតុចម្បងតែម្តងចំពោះការបិទទ្វារបស់ក្រុមហ៊ុនខាងលើ»។
បើយោងតាមអនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅពេលកន្លងមករថយន្តទំាង៣ប្រភេទបើតាមការប៉ាន់ប្រមាណរបស់អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាថាក្នុងមួយឆ្នំាអាចលក់បានពី៤០០ទៅ៥០០គ្រឿង ហើយបច្ចុប្បន្នក្នុងនាមជាសហព័ន្ធឧស្សាហកម្មយានយន្ត កំពុងចរចារជាមួយខាងរាជរដ្ឋាភិបាលដែលជាដៃគូដែរ ដោយស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យតម្លៃរដ្ឋយន្តនោះឡើងវិញ។បានន័យថាបើក្រុមហ៊ុនមានសិទ្ធនាំចូលពិតប្រាកដត្រូវបង់ពន្ធ១ម៉ឺនដុល្លារអាមេរិក សូមឱ្យអ្នកដទៃដែលនាំចូលផ្សេងទៀតត្រូវបង់១ម៉ឺនដុល្លារអាមេរិកដូចគ្នាដើម្បីឱ្យមានតម្លាភាព។ បច្ចុប្បន្នសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាមានសមាជិកជាង២០ក្រុមហ៊ុនរាប់ចូលទំាងក្រុមហ៊ុនទំាងបីដែលបានបញ្ឈប់អាជីវកម្ម៕អត្ថបទ៖សារេត

The post ក្រុមហ៊ុនលក់រថយន្តទំនើប៣បានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកំពុងបង្ករក្តីបារម្ភដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា appeared first on .

កម្ពុជានាំចូលរថយន្តមានទឹកប្រាក់ជិត ១៥០០លានដុល្លារអាមេរិកស្របពេលការប្រើប្រាស់រថយន្តថ្មីមានការកើនឡើង
ក្នុងឆ្នាំ២០២២កន្លងមកនេះ កម្ពុជាបាននាំចូលរថយន្តពីខាងក្រៅមកលក់ឬចែកចាយនៅក្នុងស្រុកមានទំហំទឹកប្រាក់ ១៤៩២លានដុល្លារអាមេរិកកើនឡើងប្រមាណ ២៨៥លានដុល្លារអាមេរិក ឬស្មើរប្រមាណ២៤% បើប្រៀបធៀបទៅនិងឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ១២០៧លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ស្ថិតិនាំចូលមុខទំនិញសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ។

ស្របពេលការនាំចូលរថយន្តមកពីខាងក្រៅមានការកើនឡើង២៤%នៅឆ្នាំ២០២២ អ្នកជំនាញនៅក្នុងវិស័យយានយន្តសង្កេតឃើញថា ការនាំចូលនៅរថយន្តថ្មីមានការកើនឡើងគួរឱ្យកត់សម្គាល់តាមរយៈតម្រូវការប្រើប្រាស់រថយន្តថ្មីពីសំណាក់ប្រជាពលរដ្ឋមានកើនឡើង។ លោក ងន សាំង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនRMA មានប្រសាសន៍ថា បើតាមទំហំទឹកប្រាក់នៃការនាំចូលរថយន្តខាងលើបង្ហាញថានាំចូលរថយន្តសរុបមកកម្ពុជាមានការកើនឡើង ហើយក្នុងនោះការនាំចូលរថយន្តថ្មីក៏មានការកើនឡើងផងដែរ។

លោកបន្តថា ការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកមកកាន់កម្ពុជាវានៅតែមានច្រើនដដែល ប៉ុន្តែមកដល់ពេលនេះបរិមាណនៃការនាំចូលរថយន្តថ្មីកើនឡើងជាលំដាប់ពីមួយឆ្នំាទៅមួយឆ្នាមដោយសារ៖១)-ប្រជាជនយើងមានការយល់ដឹងពីគុណតម្លៃនៃរថយន្តថ្មី ការប្រើប្រាស់វាមានសុវត្ថិភាពជាង សន្សំសំចៃថវិកាបានច្រើននិងចំណេញពេលវេលាជាងការប្រើប្រាស់រថយន្តជជុះ ដែលជាប្រភេទរថយន្តគ្រោះថ្នាក់ឬជារថយន្តដែលគេហាមមិនឱ្យប្រើប្រាស់ ដែលបាននាំចូលមកស្រុកខ្មែរ។បើយើងទៅមើលដូចនៅសហរដ្ឋអាមេរិកដែលជាប្រទេសដែលគេនាំចូលរថយន្តជជុះមកពីអាមេរិកច្រើន មិនមែនគេអត់មានរថយន្តចាស់ទេ គេមានច្រើនអីចឹងរថយន្តដែលគេនាំចូលមកគឺមានបញ្ហាមួយចំនួន ដល់ពេលយើងទិញមកជិះវាអាចមានបញ្ហាដោយចៃដន្យណាមួយដែលយើងមើលមិនឃើញអាចមានច្រើន។២)-ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនមានការកើនឡើងជំរុញឱ្យគាត់ចង់ប្រើប្រាស់រថយន្តថ្មីដែរផ្អែកលើជីវភាពរបស់ពួកគាត់។៣)-តម្លៃរថយន្តថ្មីនិងរថយន្តជជុះវាមិនខុសគ្នាច្រើននោះទេតម្លៃខុសគ្នាតិចតួចប៉ុណ្ណោះនៅពេលសព្វថ្ងៃនេះ ខណៈដែលវិស័យហិរញ្ញវត្ថុនៅក្នុងស្រុកមានការរីកចម្រើន ពុំចំាបាច់ឱ្យយើងទិញរថយន្តថ្មីតម្រូវឱ្យទៅបង់លុយទំាងអស់ក្នុងពេលតែម្តងនោះទេ យើងមានលុយតែល្មមបង់ដើមឱ្យគេបានហើយ បន្ទាប់មកយើងចំាបង់រំលស់ប្រចាំខែឱ្យតែយើងមានការងារធ្វើអាចរកលុយទិញរថយន្តថ្មីបាន។ ជារួមកំណើននៃការប្រើប្រាស់រថយន្តថ្មីកើនឡើងច្រើនជាងរថយន្តជជុះហើយ នៅរយៈពេល១ឆ្នាំឬ២ឆ្នាំទៀត ការប្រើប្រាស់រថយន្តថ្មីនឹងនាំមុខរថយន្តជជុះវិញមិនខាន។

បើតាមលោក ងន សាំង ការប្រើប្រាស់រថយន្តថ្មីនិងរថយន្តជជុះនៅកម្ពុជាកន្លងមកនេះវាមានការប្រែប្រួលជាប្រចាំ។ តួយ៉ាងនៅឆ្នាំ២០២២កន្លងមកនេះ ការប្រើប្រាស់រថយន្តថ្មីមានប្រហែល៤០% ហើយនៅឆ្នាំ២០២១មានប្រហែល៣៣%ឬ៣៤% ។ ដូចនេះបង្ហាញថា ការប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាបន្តបន្ទាប់។

លោកលើកជាឧទាហរណ៍ថា ក្នុងឆ្នាំ២០២១ ក្នុងចំណោមរថយន្តនាំចូលមក១០០គ្រឿងក្នុងនោះ៣៤%ជារថយន្តថ្មីនិង៦៦%ជារថយន្តជជុះ តែមកដល់ឆ្នាំ២០២២ ក្នុងចំណាមរថយន្តនាំចូលមក ១០០គ្រឿងដដែលមាន៤០ជារថយន្តថ្មីនិង៦០ជារថយន្តជុះ។ ដូចនេះកំណើននៃការនាំចូលរថយន្តថ្មីវាកើនឡើងលឿនជាងរថយន្តជជុះ។

លោកលើកឡើងថា តាមពិតទៅរថយន្តជជុះយើងអត់ដឹងអំពីប្រវត្តិរបស់វាទេ ដូចនេះប្រសិនជាពលរដ្ឋខ្មែរមានលទ្ធភាពគ្រប់គ្រាន់ហើយមិនគួរទៅប្រើប្រាស់រថយន្តជជុះទេដើម្បីសុវត្ថិភាពក្រុមគ្រួសារក៏ដូចជាអ្នកបើកបរ។

លោកសង្កត់ធ្ងន់ថា«ខ្ញុំគិតថាប្រជាជនយើងជាមួយនិងស្ថានភាពសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារនៅពេលបច្ចុប្បន្ននេះយើងគួរតែប្រើរថយន្តថ្មីហើយជំនួសឱ្យការប្រើប្រាស់រថយន្តជជុះវិញ។លើសពីនេះរាជរដ្ឋាភិបាលបានចានផ្តើមឆ្នំាមុននេះគឺយើងមានស្តង់ដាសុវត្ថិភាព ហើយនឹងចាប់ផ្តើមអនុវត្តទៅលើរថយន្តថ្មី មានន័យថារថយន្តដែលបាននាំចូលមកបានលុះណា ធ្វើទៅតាមអនុលោមតាមស្តង់ដាពិភពលោក ស្តង់ដាសុវត្ថិភាពរបស់កម្ពុជាទើបអាចយកចូលបាន»៕ អត្ថបទ៖សារេត

The post កម្ពុជានាំចូលរថយន្តមានទឹកប្រាក់ជិត ១៥០០លានដុល្លារអាមេរិកស្របពេលការប្រើប្រាស់រថយន្តថ្មីមានការកើនឡើង appeared first on .

មកស្គាល់ឧកញ៉ា និង CEO ៤រូប ដែលនាំចូលម៉ូតូឡានទំនើបៗមកកាន់ទីផ្សារកម្ពុជា
ទីផ្សារម៉ូតូ និង​រថយន្ត​នៅ​កម្ពុជា​បច្ចុប្បន្ន​ កំពុង​មាន​ភាព​សម្បូរ​បែប​ ដោយសារ​តែ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ បាន​នាំ​ចូល​ និង​ចែក​ចាយ​លក់​បន្ត​នូវ​ផលិត​ផល​ទំនើបៗ​ទាន់​សម័យ​ ​​មក​ពី​ក្រុមហ៊ុន​ដើម​​លំដាប់​ធំៗ​នៅ​លើ​ពិភពលោក។ ​ថ្ងៃនេះ ឧកញ៉ាញូស៍ សូម​ណែនាំ​ឱ្យ​ស្គាល់​ឧកញ៉ា និងជា​អគ្គនាយកក្រុមហ៊ុន​​ខ្មែរចំនួន​៤​រូប​ ដែល​បាន​នាំ​ចូល និង​លក់​​ចែក​ចាយ​ម៉ូតូ​ និង​រថយន្ត​ទំនើបៗ​នៅ​កម្ពុជា ដែល​មាន​ដូច​ខាង​ក្រោម៖ ​

១. ឧកញ៉ា ង៉ូវ លាងហួត ៖ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន HGB Group

ឧកញ៉ា ង៉ូវ លាងហួត ជា​អ្នក​ជំនួញ​លេចធ្លោ​មួយរូប​នៅ​កម្ពុជា ប៉ុន្តែលោក​​មិន​សូវ​ចេញ​មុខ​ចេញ​មាត់​ខ្លាំង​នោះ​ទេ។ ​ឧកញ៉ា ង៉ូវ លាងហួត ជា​ម្ចាស់​​ក្រុមហ៊ុន HGB Group ដែលនាំ​ចូល​រថយន្ត​ម៉ាក​ល្បីៗ​ ប្រណីតៗ និង​ថ្លៃៗ​បំផុត​នៅ​លើ​ពិភព​លោក​ ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា។ រថយន្ត​ប្រណីតៗ​ដែល​ក្រុមហ៊ុន​ HGB Group នាំចូល និង​លក់​​ចែក​ចាយ​នៅ​កម្ពុជា មាន​ដូច​ជា៖ Rolls Royce, Bentley, Lamborghini, Aston Martin, McLaren, Maserati, Jeep, RAM, BMW, Volvo, Volkswagen, Kia, Harley-Davidson និង​ Mazda។

២. ឧកញ៉ា គង់ ងួន ៖ អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប និងក្រុមហ៊ុន Toyota Cambodia

ក្រុមហ៊ុន​ គង់ នួន គ្រុប​ របស់​ឧកញ៉ា ​​​គង់ នួន ​​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ​១៩៩១ ​​ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​ធំ​មួយ​ ក្នុង​ការ​នាំ​ចូល និង​ចែក​ចាយ​​​គ្រឿង​យន្ត​ដូច​ជា ការ​នាំ​ចូល​និង​ចែក​ចាយ​គ្រឿង​ចក្រ​សាង​សង់​ផ្លូវ​ គ្រឿង​ចក្រ​សំណង់ និង​គ្រឿង​ចក្រ​​ផ្នែក​កសិកម្ម​ផ្សេងៗ។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦ ​​ក្រុមហ៊ុន​ គង់ នួន គ្រុប​ បាន​ក្លាយ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់ ដែល​​ទទួល​បាន​សិទ្ធិ​នាំ​ចូល និង​ចែក​ចាយ​ម៉ូតូ​យ៉ាម៉ាហា ​​របស់​ក្រុមហ៊ុន​ Yamaha​ Motor​ នៃ​ប្រទេស​ជប៉ុន ក្នុង​ទីផ្សារ​​ប្រទេស​កម្ពុជា។ ឧកញ៉ា ​​​គង់ នួន ក៏ជា​អគ្គនាយក​ក្រុមហ៊ុន Toyota Cambodia ក្នុង​ការ​នាំ​ចូល​ និង​ចែក​ចាយ​រថយន្ត​ម៉ាក​ Toyota ​​ផង​ដែរ។

៣. លោក ងន សាំង ៖ អគ្គនាយក​ក្រុមហ៊ុន RMA Cambodia (ក្រុមហ៊ុន Ford)

​​លោក ងន សាំង បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន RMA ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​នាម​ជា​បុគ្គលិក​ហាត់​ការ។ លោក​ធ្លាប់​កាន់​តួនាទី​សំខាន់ៗ​ជាច្រើន​ដូចជា​ក្នុង​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​ក្រោយ​មក​ក៏​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​និង​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០០៧។​ លោកបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យាអាស៊ី (Asian Instituteof Technology) ពី​ប្រទេស​ថៃ។​

លោក ងន សាំង ​​ជា​ជនជាតិខែ្មរ​ទីមួយ ដែល​បាន​ទទួល​ការ​សិក្សាជំនាញ គ្រប់គ្រងអាជីវកម្ម​ ពី​សាកលវិទ្យា​ល័យ​ហាវើត ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋ​អាមេរិច (Harvard​ Business School General Management Program)។ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនមេមួយ ដែលនាំ​ចូល​និង​​លក់​ចែក​ចាយ​នូវ​រថយន្ត​ទំនើប​ Ford។

៤. ឧកញ៉ា ស៊ីវ ថៃ ៖ អគ្គនាយកក្រុមហ៊ុន OMC

លោកឧកញ៉ា ស៊ីវ ថៃ ទីប្រឹក្សា​ផ្ទាល់​​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន ជាអគ្គនាយកក្រុមហ៊ុន​ OMC ​​​​ដែល​បាន​នាំ​ចូល​ និង​ចែក​ចាយ​​​រថយន្ត​ម៉ាក Suzuki មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា។

The post មកស្គាល់ឧកញ៉ា និង CEO ៤រូប ដែលនាំចូលម៉ូតូឡានទំនើបៗមកកាន់ទីផ្សារកម្ពុជា appeared first on .

អគ្គនាយក​​​ជាជនជាតិ​ខ្មែរ​ ឡើង​គ្រប់​គ្រង​ក្រុមហ៊ុន​លំដាប់​ពិភពលោក RMA ប្រចាំនៅ​​កម្ពុជា
ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនដ៏ធំលំដាប់អន្តរជាតិ ដែល​ចាប់ផ្តើម​អាជីវកម្ម​នៅប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ ១៩៩២។

តាំងពីចាប់ផ្តើមបើកអាជីវកម្មក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន RMA មានអ្នកគ្រប់គ្រង និងអគ្គនាយកជាជនជាតិបរទេស ប៉ុន្តែនៅឆ្នាំ២០១៤ ក្រុមហ៊ុន​បាន​តែងតាំំង​លោក ងន សាំង ​ជាជនជាតិខ្មែរ​​ឡើង​កាន់កាប់តំណែងកំពូល​​ជា​អគ្គនាយកជំនួសជនបរទេស​ជា​លើកដំបូង។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia

ក្នុង​ជីវប្រវត្តិ​បាន​បញ្ជាក់​ថា លោក ងន សាំង បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន RMA ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​នាម​ជា​បុគ្គលិក​ហាត់​ការ។ រយៈកាល​បន្តបន្ទាប់ លោក​បាន​វិវឌ្ឍន៍​ខ្លួន​មកកាន់​តួនាទី​សំខាន់ៗ​ជាច្រើន​ដូចជា​ក្នុង​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​ក្រោយ​មក​​ឡើង​​ជា​អគ្គនាយករង​និង​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០០៧។​

លោក ងន សាំង ជាកូនកសិករ រស់នៅក្នុងភូមិក្រាំងឡង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ លោកមានបងប្អូន​ ៦ នាក់ ដែលសុទ្ធតែមានការជំរុញឲ្យបានសិក្សារៀនសូត្រ ពីលោកឪពុកអ្នកម្តាយរបស់លោក។

លោក ងន សាំង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យាអាស៊ី (Asian Instituteof Technology) ពី​ប្រទេស​ថៃ។​ លោក​គឺ​ជា​ជនជាតិខែ្មរ​ទីមួយ ដែល​បាន​ទទួល​ការ​សិក្សាជំនាញ គ្រប់គ្រង អាជីវកម្ម​ពី​សាកលវិទ្យាល័យ​ហាវើត ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋ​អាមេរិច (Harvard​ Business School General Management Program)។

ក្នុង​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​កាលពី​ឆ្នាំ ២០១៦ លោកបានលើកពីទម្លាប់ពេល​បំពេញ​ការងារ​ថា៖

“ខ្ញុំតែងតែធ្វើការងារឲ្យរួចរាល់ ខ្ញុំអត់ចាំបាច់ឲ្យគេមកសួរខ្ញុំថា ធ្វើហើយនៅទេ។ នៅពេលដែលខ្ញុំធ្វើការងាររួចរាល់ហើយ នៅសល់ពេលខ្ញុំតែងតែ សួរអ្នកគ្រប់គ្រង់ថា តើខ្ញុំអាចជួយ ធ្វើអ្វីបាន មានអ្វីខ្លះសល់មិនទាន់ធ្វើ?។ និយាយទៅខ្ញុំតែងតែ ចង់បានការងារធ្វើច្រើន ហើយដោយសារជោគជ័យ ដែលយើងបានធ្វើនេះហើយ និងដោយសារតែលក្ខណៈសម្បត្តិ នៃការងាររបស់យើង ទើបខ្ញុំចេះតែត្រូវបានថ្នាក់ដឹកនាំ ដំឡើងតំណែងបន្ត​បន្ទាប់​នៅក្នុងក្រុមហ៊ុន RMA»។

លោក ងន សាំង ក៏បានចែករំលែកនូវសារ ដែលគន្លឹះសម្រាប់យុវជន យុវនារី ដែលចង់បានជោគជ័យការងារយ៉ាងដូច្នេះថា «ស្អីក៏ដោយសួរខ្លួនឯងសិន។ សួរថាអ្វីដែលយើងធ្វើនេះ យើងពេញចិត្តឬអត់? ប្រសិនបើយើងអត់ទាន់ពេញចិត្ត អ្នកដទៃគេអត់ពេញចិត្តទេ។ ប្រសិនយើងធ្វើ យើងសួរខ្លួនយើង ហើយយើងពេញចិត្តខ្លួនយើង គឺអ្នកដទៃគេពេញចិត្តហើយ យើងនឹងជោគជ័យ។ កត្តាជោគជ័យវាមានច្រើន តែគា្រន់ថា វាជាកត្តាសំខាន់បំផុត គឺកន្លែងនឹងឯង បើយើងធ្វើអីក៏ដោយសួរថា យើងពេញចិត្តអត់ យើងយល់ខ្លួនឯងអត់ យើងចេះគិតថា អាហ្នឹងយកជាការបានអត់ បើចម្លើយយើងឆ្លើយខ្លួនឯងថា បានៗ បានៗ គេក៏បានដែរ តែបើខ្លួនយើងអត់ យើងធ្វើមិនបាន ទៅសួរគេ គេក៏អត់ដូចយើងដែរ»។

សព្វថ្ងៃក្រុមហ៊ុន RMA Cambodia បានពង្រីកសេវាកម្មរបស់ខ្លួន តាមរយៈផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ដូចជារថយន្ត (Ford, Jaguar, Land Rover, Range Rover) គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រ (John Deere, JCB, Mitsubishi Fuso) សម្ភារៈសម្រាប់ឃ្លាំង និងមានក្រុមហ៊ុន ៣ ជាបុត្រសម្ព័ន្ធ៖ ក្រុមហ៊ុន RMA Financial Services (សេវាហិរញ្ញប្បទាន) ក្រុមហ៊ុន ជួលរថយន្ត​ (AVIS) និងក្រុមហ៊ុនសេវាចំណីរអាហារ (EFG)៕

The post អគ្គនាយក​​​ជាជនជាតិ​ខ្មែរ​ ឡើង​គ្រប់​គ្រង​ក្រុមហ៊ុន​លំដាប់​ពិភពលោក RMA ប្រចាំនៅ​​កម្ពុជា appeared first on .