លោក ស សុខា

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ កៀរគរធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការជាមួយសមត្ថកិច្ច បង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងផ្ដល់សារសំខាន់ និងចាត់ទុកជាកិច្ចការចាំបាច់ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។

ថ្លែងនៅក្នុងឱកាសបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ស សុខា បានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារ ហើយដែលប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ ទៅគណនីធនាគារ របស់ជនល្មើស។

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបន្ថែមថា រូបភាពនៃការបន្លំបោកប្រាស់ទាំងនោះ ដូចជាការបន្លំខ្លួនធ្វើជាមន្ត្រីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយជនខិលខូចបានទំនាក់ទំនងទូរសព្ទទៅជនរងគ្រោះដោយបន្លំថា ទាក់ទងដើម្បីផ្ដល់រង្វាន់សំណាង ប៉ុន្តែបានតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ជាមុន ករណីខ្លះទៀត ជនខិលខូច បានបន្លំបោកប្រាស់តាមរយៈការទិញលក់ទំនិញបញ្ចុះតម្លៃ ដោយតម្រូវឱ្យអតិថិជនជាជនរងគ្រោះផ្ញើប្រាក់ទៅខ្លួនជាមុន ប៉ុន្តែទីបំផុតបានទទួលប្រាក់ហើយក៏បិទផ្ដាច់ទំនាក់ទំនង ខណៈករណីខ្លះ ជនល្មើសបានបន្លំលួចចូលគណនីធនាគាររបស់ជនរងគ្រោះដើម្បីធ្វើសកម្មភាពដក ឬបង្វែរបញ្ជូនសាច់ប្រាក់ជាដើម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ផ្ដើមចេញពីក្រសួងមហាផ្ទៃទៅតែម្ដង ដែលលោកបានណែនាំឱ្យអង្គភាពជំនាញ រៀបចំយន្តការក្រុមការងារសហការស្រាវជ្រាវបង្ក្រាបបទល្មើសបោកប្រាស់ដូចបានបញ្ជាក់ខាងលើនេះ។ តាមរយៈយន្តការនេះ លោកបានអះអាងថា មន្ត្រីជំនាញប្រចាំការ នឹងធ្វើការងារនេះ២៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីសហការជាមួយតំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងករណីទទួលបានបណ្ដឹងពីជនរងគ្រោះ ក្នុងនោះក៏រួមទាំងសហការស្នើសុំបង្កកប្រាក់ក្នុងគណនីជនល្មើស៕

The post រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ កៀរគរធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការជាមួយសមត្ថកិច្ច បង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ appeared first on .

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវប្រជាពលរដ្ឋបន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការអំពាវនាវរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស សុខា បានលើកឡើងថា យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរៀបចំពិធីនាឱកាសនេះ។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បាននិងកំពុងបន្តវេនដឹកនាំប្រទេសជាតិយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានបន្តប្តេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលជាឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ៕

The post រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវប្រជាពលរដ្ឋបន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ appeared first on .

ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា លោកនៅតែផ្ដល់តម្លៃខ្ពស់ចំពោះពាក្យមួយឃ្លាថា«ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ»។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង នៅលើបណ្ដាញសង្គមផ្លូវការផ្ទាល់ខ្លួន របស់លោកនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

លោក ស សុខា បានលើកឡើងថា «ជាថ្មីម្ដងទៀត! ខ្ញុំនៅតែផ្ដល់តម្លៃខ្ពស់ចំពោះពាក្យមួយឃ្លាថា “ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ!” ខ្ញុំក៏សូមយកឱកាស បញ្ជាក់ក្នុងនាមជាកូនខ្មែរ គឺរូបខ្ញុំ ក៏មិនខុសពីប្រជាជនកម្ពុជា ក្មេងចាស់ ប្រុសស្រី ទាំងក្នុង និងក្រៅប្រទេសផ្សេងទៀតដែរ ពួកយើងមានស្មារតីរួបរួមសាមគ្គីក្នុងនាមជាខ្មែរយ៉ាងរឹងមាំល្អណាស់!»។

លោកបានសង្កត់ធ្ងន់ថា  «ពួកយើង បាននឹងកំពុងគោរព និងអនុវត្តគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល គោលនយោបាយរបស់គណបក្សយ៉ាងម៉ឹងម៉ាត់ និងប្រកបដោយវិន័យខ្ពស់! ពោលគឺពួកយើង គ្មានថ្ងៃឱ្យស្មារតីជាតិ និងក៏គ្មានថ្ងៃបណ្ដែតបណ្ដោយឱ្យការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សរបស់យើង មានភាពរញ៉េរញ៉ៃ នាំឱ្យអាប់ឱនដល់កិត្តិយសជាតិ យុវជន ប្រជាជន និងបញ្ញវន្តកម្ពុជាដូចថៃ នោះឡើយ»។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា « ពួកយើងជាកូនចៅជំនាន់ក្រោយ របស់ដូនតាអ្នកសាងអង្គរ! ពួកយើងជាអ្នកជំនាន់ក្រោយនៃដូនតាដែលកកើតលើដែនដីសុវណ្ណភូមិ! ពួកយើងជាអ្នកជំនាន់ក្រោយរបស់មេដឹកនាំដែលរំដោះ និងកសាងជាតិពីបាតដៃទទេ រហូតឈរប្រកបដោយកិត្តិយសលើឆាកអន្តរជាតិ! ពួកយើងគោរពគាំទ្រសម្ដេចតេជោ អគ្គមគ្គុទេសក៏នយោបាយឈ្នះ-ឈ្នះកម្ពុជា! សម្ដេចធិបតី អគ្គប្រតិបត្តិករនយោបាយកម្ពុជា!»៕

The post ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ appeared first on .

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការធ្វើជាជនបង្កប់ដើម្បីបម្រើឱ្យបរទេសឈ្លានពាន គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុតប្រឈមនឹងការ«ដកសញ្ជាតិ»ដោយគ្មានការលើកលែង
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះបានគូសបញ្ជាក់ថា ការធ្វើជាជនបង្កប់ដើម្បីបម្រើឱ្យបរទេសឈ្លានពាន គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុតប្រឈមនឹងការ«ដកសញ្ជាតិ»ដោយគ្មានការលើកលែង។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា «ខ្ញុំសូមសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃ តាមខ្សែបន្ទាត់ព្រំដែន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយបានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង»។

ឧបនាយករដ្ឋមន្រ្តី ​ស សុខា ក៏បានបញ្ជាក់ថា «ទង្វើដូចបានរៀបរាប់ខាងលើនេះ ឬទោះតាមវិធីសាស្រ្តណាក៏ដោយ ឱ្យតែប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពប្រជាជន មិនថាក្នុងកាលៈទេសៈនេះ ឬទោះក្នុងស្ថានភាពណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជារបស់យើង មានច្បាប់ព្រហ្មទណ្ឌ បានចែងអំពីទោសបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ពិសេសប្រឈមនឹងការដកសញ្ជាតិ ដោយគ្មានការលើកលែង។

ក្រមព្រហ្មទណ្ឌ បានចែកច្បាស់ណាស់អំពីទោសនៃអំពើក្បត់ជាតិ ជាអាទិ៍ ១. ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ២. អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំទៅ១៥ឆ្នាំ។ ៣. ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។ និង៤. ការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ»។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានរំលឹកជាថ្មីទៀតថា «ក្នុងករណីបងប្អូនត្រូវបានភាគីថៃ អូសទាញឱ្យធ្វើជាជនបង្កប់ក្បត់ជាតិ សូមបងប្អូនមានស្មារតីភ្ញាក់ខ្លួនថា ឈាមខ្មែររាប់រយជំនាន់ កំពុងរត់ពេញរាងកាយរបស់បងប្អូន! ភូមិស្រុកទឹកដីកំណើតយើងបានឆ្លងកាត់សង្គ្រាមសោកនាដកម្មរាប់រយឆ្នាំមកហើយ! មាតុប្រទេសដ៏កំសត់របស់យើង ធ្លាប់ក្លាយជាសមរភូមិប្រយុទ្ធរបស់សត្រូវឈ្លានពានជាច្រើនជំនាន់មកហើយ។

មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលនាំឱ្យជាតិយើងជួបស្ថានភាពដូចបានរៀបរាប់មកនេះ គឺក៏ព្រោះតែជនបង្កប់ក្បត់ជាតិនេះដែរ។ ទម្រាំយើងអាចការពារបានបូរណភាពទឹកដីអធិបតេយ្យភាពជាតិដូចបច្ចុប្បន្ន ថ្នាក់ដឹកនាំ និងកងកម្លាំងរបស់ជាតិ ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ បានធ្វើពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់ ឆ្អឹងគរស្ទើរក្លាយជាភ្នំ ទឹកភ្នែកក្រុមគ្រួសារសាច់ញាតិ យំសោកសឹងក្លាយជាសាគរ។

ជាក់ស្ដែងណាស់ឥឡូវនេះ កងទ័ពយើងកំពុងតតាំងប្រយុទ្ធដ៏អង់អាចដើម្បីការពារទឹកដីដូនតា បានបន្សល់ទុក ប៉ុន្តែគួរឱ្យសោកស្ដាយបំផុត ដែលទង្វើក្បត់របស់បងប្អូនមួយចំនួនតូច បានបង្កឱ្យកងទ័ពយើងពលីក្នុងសមរភូមិសង្គ្រាម។

ដូច្នេះសូមបងប្អូនមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់! សូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះបងប្អូនជាជនក្បត់ជាតិ ក្នុងពេលដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន បាននិងកំពុងរួមប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

សូមបងប្អូនចងចាំថា យើងទាំងអស់គ្នាសុទ្ធតែជាអ្នកស្នេហាជាតិដ៏បរិសុទ្ធ ឱ្យតែយើងមិនធ្វើអ្វីដែលនាំដល់ការបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ទោះបីយើងជានរណា? មានតួនាទីអ្វី? និងនៅទីណាក៏ដោយ»៕

The post រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការធ្វើជាជនបង្កប់ដើម្បីបម្រើឱ្យបរទេសឈ្លានពាន គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុតប្រឈមនឹងការ«ដកសញ្ជាតិ»ដោយគ្មានការលើកលែង appeared first on .

លោក ស សុខា៖ បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ
លោក ស សុខា  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។

លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីលោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងពិធីនោះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។

ដោយលោកបានលើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។  ដូច្នេះ លោករដ្ឋមន្រ្តីបានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។

សូមបញ្ជាក់ថា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ  នាយកមន្ត្រីកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ«សម្អាតផ្ទះយើង» ដោយក៏បានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរ ពោលគឺមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយ ដោយបណ្ដេញចេញពីក្របខ័ណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់។មិនត្រឹមតែអ្នកដែលជួញដូរនោះទេ មន្ត្រីស៊ីវិល និងកងកម្លាំងដែលប្រើប្រាស់គ្រឿងញៀន តួយ៉ាងក្រសួងមហាផ្ទៃ ក៏បានអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការសេពគ្រឿងញៀននេះផងដែរ៕

ប្រភព៖ ក្រសួងមហាផ្ទៃ

The post លោក ស សុខា៖ បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ appeared first on .

ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពឱ្យមានការវិនិយោគធ្វើផ្ទះលក់ សម្រាប់មន្ដ្រីរាជការក្នុងតម្លៃសមរម្យ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ឱ្យពិនិត្យលទ្ធភាព និងគិតគូរលើកទឹកចិត្ត ជំរុញឱ្យអ្នកវិនិយោគបណ្តាក់ទុនសាងសង់ធ្វើផ្ទះដែលមានតម្លៃសមរម្យ សម្រាប់លក់ជូនមន្ត្រីរាជការ ក្នុងតម្លៃចន្លោះពី ២ម៉ឺនដុល្លារ ទៅ៣ម៉ឺនដុល្លារ។

ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍បញ្ជាក់ថា៖ “ខ្ញុំសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ គិតគូរវិនិយោគធ្វើផ្ទះលក់ សម្រាប់មន្ត្រីរាជការ ដើម្បីសម្របសម្រួលជីវភាព។ ខ្ញុំគិតថា យើងអាចពិនិត្យមើលនៅតាមបុរីមួយចំនួន ឱ្យគាត់ផ្តោតទៅលើចំណុចនេះ ប៉ុន្តែកុំឱ្យលើសពីតម្រូវការ”។

បើតាមឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក្នុងករណីផ្ទះដាក់លក់ក្នុងតម្លៃចន្លោះពី ២ទៅ៣ម៉ឺនដុល្លារ នោះមន្ត្រីរាជការ ដែលមានប្រាក់បៀវត្សចន្លោះពី ១,៥លានរៀល ទៅ ២លានរៀល អាចនឹងមានលទ្ធភាពក្នុងការបង់រំលស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនពិនិត្យលទ្ធភាព ក្នុងការសាងសង់ផ្ទះប្រភេទនេះ ហើយរដ្ឋក៏ពិនិត្យលទ្ធភាពក្នុងការអនុគ្រោះកម្រិតណាមួយ ដើម្បីឱ្យគម្រោងនេះលេចចេញជារូបរាងឡើង។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានណែនាំដល់រដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះទីតាំងដីដែលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគហើយ ប៉ុន្តែក្រុមហ៊ុននោះមិនទាន់កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍទីតាំងដែលខ្លួនទទួលបានសិទ្ធិ។ ឯកឧត្តមបន្ថែមថា បើសិនជាក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណ ហើយទុកដីឱ្យនៅទំនេរ ក៏ជះឥទ្ធិពលមិនល្អដល់ការរៀបចំផែនការអភិវឌ្ឍន៍ដូចគ្នា។

សូមជម្រាបថា យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ បានឱ្យដឹងថា បច្ចុប្បន្នលំនៅឋានតម្លៃសមរម្យនៅកម្ពុជាមានចំនួន ៤គម្រោង ក្នុងនោះមានលំនៅឋានសរុបចំនួន ៨,៣៣១ ខ្នងផ្ទះ និង ៣,១៦៤ ចំណែកឯកជន (ខុនដូ) ត្រូវបានអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ចំនួន២គម្រោង និងខេត្តកណ្តាលចំនួន ២គម្រោង រួមទាំងគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ក្រុមហ៊ុន World Bridge Home Co., Ltd របស់អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល លើផ្ទៃដីប្រមាណ ២៤ហិកតាផងដែរ៕

The post ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពឱ្យមានការវិនិយោគធ្វើផ្ទះលក់ សម្រាប់មន្ដ្រីរាជការក្នុងតម្លៃសមរម្យ appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំង ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ស សុខា ជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បាន​ចេញ​សេចក្តីសម្រេច​​តែងតាំង​សមាសភាព​គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម​ថ្នាក់ជាតិ​ចំនួន ២៥រូប។

ក្នុងសេចក្តីសម្រេចលេខ ២១៣ សសរ របស់រាជរដ្ឋាភិបាល ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​បាន​តែងតាំង​ជា សហប្រធាន ព្រមទាំង​មាន​ឥស្សរជន និង​​ថ្នាក់ដឹកនាំ​ចំនួន​ ២៣រូប​ទៀត​ ជា​អនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ និង​ជា​អគ្គលេខាធិការរង។

សូមជម្រាបថា គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ត្រូវ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​រៀបចំ​ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី​ថ្នាក់ជាតិ សំដៅធានា ដែនដីនៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ត្រូវបាន​គ្រប់គ្រង ប្រើប្រាស់ ការពារ និង​អភិវឌ្ឍ​តាម​រយៈការ​ធ្វើ​សមាហរណកម្ម​នូវ​ផែនការ​​យុទ្ធសាស្ត្រ​រៀបចំដែនដី និង​ការ​ធ្វើ​ឱ្យ​រលូន​នូវ​វិធាន និង​ឧបករណ៍​ចាំបាច់នានា តាម​វិស័យ​ប្រកប​ដោយ​ភាពសុខុដុមរមនា​នៅ​តាម​តំបន់​ភូមិសាស្ត្រ​នីមួយៗ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំង ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ស សុខា ជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ appeared first on .

លោក ស សុខា តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ថែមលើមុខតំណែងពីរទៀត
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តី​សម្រេច​តែងតាំង​លោក​ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យ​ទទួលបន្ទុក​ជាប្រធាន​មណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) នៃអគ្គនាយកដ្ឋានពន្ធនាគារ បន្ថែមលើ​មុខតំណែង​បច្ចុប្បន្ន។

ការតែងតាំងខាងលើនេះ គឺបន្ទាប់ពីសម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកភាព​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ដែល​បាន​រៀបចំ​ចាត់​វិធានការ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ពន្ធនាគារ «ម១» ឬ​ហៅថា​គុក​ព្រៃស បន្ទាប់ពី​មាន​ឃ្លីប​វីដេអូ​មួយ​បែកធ្លាយ​តាម​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ពី​ឧក្រិដ្ឋជន​ជនជាតិ​ចិន ប្រើប្រាស់​គ្រឿងញៀន​រាំរែក​ជប់លៀង​យ៉ាង​សប្បាយ​នៅ​ក្នុង​ពន្ធនាគារ។

ក្នុង​ពិធី​អបអរ​ខួប ៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ ព្រឹក​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៤ សម្តេចធិបតី​ ហ៊ុន ម៉ាណែត បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឱ្យ​ពិនិត្យ និង​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ករណី​ជនជាតិ​ចិន និង​ខ្មែរ​ជប់លៀង​រាំរែក និង​ផឹកស៊ី​នៅ​ក្នុង​ពន្ធនាគារ។ សម្តេច​បាន​បន្ថែម​ថា ដើម្បី​ពង្រឹង​ការ​ដឹកនាំ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នេះ លុះត្រា​ណា​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​ទីនោះ​ត្រូវតែ​មាន​ការ​ផ្លាស់ប្ដូរ។

មណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) មានទីតាំង​ស្ថិតនៅ​ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រធាន​មណ្ឌលអប់រំកែប្រែទី១ ពីមុន​ដឹកនាំដោយ​លោក យិន គន្ធ ប៉ុន្តែ​លោក​បាន​ចូលនិវត្តរ៍ ត្រឹម​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ហើយ​​ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ​ម៉ុង ម៉េងអ៊ាន់ ត្រូ​វបាន​តែង​តាំង​ជា​ប្រ​ធាន​ស្តី​ទី​បណ្តោះអាសន្ន។

សូមជម្រាបថា លោក នុត សវនា បច្ចុប្បន្ន​ក៏មាន​តួនាទី​ជាអ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ។ លើសពីនេះ លោកក៏ជា​ថ្នាក់ដឹកនាំ​មួយរូប​នៃ​សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមហាផ្ទៃ និង​ជា​ក្រុមការងារ​គណបក្សចុះជួយស្រុកមេសាង ខេត្តព្រៃវែងផងដែរ៕

The post លោក ស សុខា តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ថែមលើមុខតំណែងពីរទៀត appeared first on .

រដ្ឋមន្រ្តី ស សុខា ឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈកម្ពុជាថ្លៃជាងគេក្នុងតំបន់
ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែកញ្ញានេះ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោកថ្លែងថា៖ «បន្ដពិនិត្យឡើងវិញ នូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេស ក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទាប ។ មួយទៀត ប្រទេសថៃ ប្រទេសសិង្ហបុរី លើសមធ្យមតិចតួច។ ប៉ុន្ដែចំណែកកម្ពុជារបស់យើង តម្លៃហាក់ដូចមានភាពខ្ពស់ សូមឲ្យអង្គភាពពាក់ព័ន្ធ ពិនិត្យពិចារណា ហើយការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ»។

ជាមួយគ្នានោះ លោក ស សុខា ក៏បានប្រាប់មន្ដ្រីក្រោមឱវាទធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ កុំឲ្យពីមួយអាណត្តិទៅមួយអាណត្តិ ការធ្វើលិខិតឆ្លងដែនមានការឡើងថ្លៃរហូត។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា បន្តជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានលិខិតឆ្លងដែនថ្លៃជាងគេ នៅក្នុងតំបន់អាស៊ាន ដូចជា(នៅប្រទេថៃតម្លៃលិខិតឆ្លងដែនគឺ ៣០ដុល្លារ វៀតណាម ១២ដុល្លារ ឡាវ ៣៥ដុល្លារ។ ប្រជាពលរដ្ឋមួយចំនួន ក៏តែងតែត្អូញត្អែរថា ការធ្វើលិខិតឆ្លងដែនមានតម្លៃថ្លៃពេកដែរ។

យោងតាមសេចក្តីសម្រេចរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃលិខិតឆ្លងដែនសេវាធម្មតាមានតម្លៃ ១០០ដុល្លារ ត្រូវរង់ចាំរយៈពេល ១៥ថ្ងៃ, សេវាឆាប់រហ័សកម្រិតមធ្យមមានតម្លៃ ១៥០ដុល្លារ ត្រូវរង់ចាំរយៈពេល៧ថ្ងៃ និងសេវាឆាប់រហ័សកម្រិតខ្ពស់មានតម្លៃ ២០០ដុល្លារ រង់ចាំរយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការ៕

The post រដ្ឋមន្រ្តី ស សុខា ឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈកម្ពុជាថ្លៃជាងគេក្នុងតំបន់ appeared first on .

លោក ស សុខា ប្រគល់តំណែងមេប៉ូលីសក្រុងភ្នំពេញឲ្យលោក ជួន ណារិន្ទ ដឹកនាំបន្តពីលោក ស ថេត
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រគល់ភារកិច្ចជូនឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនៃស្នងការដ្ឋាននគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ការប្រគល់ភារកិច្ចឲ្យឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាស្នងការនគរបាលរាជធានីភ្នំពេញ ពេលនេះបន្ទាប់ពីនាយឧត្តមសេនីយ៍ ស ថេត ត្រូវបានតែងតាំងជាអគ្គស្នងការនៃស្នងការដ្ឋាននគរបាលជាតិ ក្រោយលោក នេត សាវឿន ឡើងតំណែងជាឧបនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧។

កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានផ្ទេរចេញពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួររម្លឹកថា លោក ជួន ណារិន្ទ ជាអតីតប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌកាលពីឆ្នាំ២០១៤ និងជាប្រធាន ក្លិប អគ្គស្នងការ រដ្ឋាន នគរបាលជាតិ។ នៅឆ្នាំ២០១៥ លោកត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រះសីហនុ អស់រយៈពេល ៩ឆ្នាំទម្រាំទទួលការតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕

The post លោក ស សុខា ប្រគល់តំណែងមេប៉ូលីសក្រុងភ្នំពេញឲ្យលោក ជួន ណារិន្ទ ដឹកនាំបន្តពីលោក ស ថេត appeared first on .