លោក ហ៊ុន ម៉ានី

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា «តម្លាភាព និងយុត្តិធម៌» គណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានគូសបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំនូវតម្លាភាព និងយុត្តិធម៌។

លើកឡើងនៅក្នុងឱកាសជួបសំណេះសំណាល និងជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងទីតាំងភូមិសាស្រ្តរដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា បេក្ខជន និងគណៈកម្មការទាំងអស់ នឹងមើលឃើញជាក់ស្តែងជាមួយគ្នានូវការបែងចែកប៉ុស្តិ៍នីមួយៗ និងជ្រើសរើសផ្អែកលើគោលការណ៍អាទិភាពដូចជា អាទិភាពសម្រាប់គ្រូជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុជូនបេក្ខជនជ្រើសរើសជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «នៅពេលដែលប្អូនៗត្រឡប់ទៅផ្ទះវិញ ប្អូនៗនឹងដឹងថា អ្នកណានឹងទៅបង្រៀនគោលដៅណា អ្នកណានឹងទៅបង្រៀនគោលដៅណា ដែលនេះគឺជាតម្លាភាព និងយុត្តិធម៌ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ»។

សូមជម្រាបជូនថា ពិធីជួបសំណេះសំណាល និងជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ខាងលើនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា និងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធរួមមាន មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃខេត្តទាំង៥, ក្រុមការងារគណៈកម្មការរៀបចំការប្រឡងប្រជែង, ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងបេក្ខជនប្រឡងជាប់ជាស្ថាពរ សរុបប្រមាណ ៣,២០០នាក់៕

The post រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា «តម្លាភាព និងយុត្តិធម៌» គណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ appeared first on .

លោក ហ៊ុន ម៉ានី៖ រយៈពេល ២៥ ឆ្នាំ ដែលក្លាយជាសមាជិកអាស៊ាន កម្ពុជាបានបង្កើតសមិទ្ធផលជាច្រើន
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា រយៈពេល ២៥ ឆ្នាំ នៃដំណើររួមគ្នា ក្នុងសហគមន៍ជោគវាសនាតែមួយ អាស៊ាន និងកម្ពុជាបានបង្កើតសមិទ្ធផលជាច្រើនសម្រាប់ប្រជាជាតិយើងទាំងអស់គ្នា។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី គឺដើម្បីអបអរសារទរនៃខួបលើកទី២៥ ដែលព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN) ដោយគិតឆាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ន។

លោក ហ៊ុន ម៉ានី បានលើកឡើងថា៖«ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN)។ ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា បានធ្វើឱ្យសមាគមប្រជាជាតិមួយនេះ ក្លាយជាអង្គការតំបន់ដែលប្រមូលផ្តុំប្រទេសទាំងអស់នៃតំបន់អាស៊ីអាគ្នេយ៍។ រយៈពេល ២៥ ឆ្នាំ នៃដំណើររួមគ្នា ក្នុងសហគមន៍ជោគវាសនាតែមួយ អាស៊ាន និងកម្ពុជាបានបង្កើតសមិទ្ធផលជាច្រើនសម្រាប់ប្រជាជាតិយើងទាំងអស់គ្នា»។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងទៀតថា ព្រះរាជាណាចក្រកម្ពុជាតែងតែចូលរួមជាអ្នកគាំទ្រយ៉ាងសកម្ម ក្នុងដំណើរការកសាងសហគមន៍អាស៊ាន សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម-វប្បធម៌ ស្របតាមស្មារតីជឿជាក់ សាមគ្គីភាព រួបរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយ ប្រកបដោយ សន្តិភាព វឌ្ឍនភាព វិបុលភាព និង បរិយាប័ន្ន៕

The post លោក ហ៊ុន ម៉ានី៖ រយៈពេល ២៥ ឆ្នាំ ដែលក្លាយជាសមាជិកអាស៊ាន កម្ពុជាបានបង្កើតសមិទ្ធផលជាច្រើន appeared first on .

សម្តេចធិបតី ស្នើតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ២រូបទៀត ជាទេសរដ្ឋមន្ត្រី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានស្នើតែងតាំងលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំចំនួន២រូបទៀត ជាទេសរដ្ឋមន្រ្តី។ នេះបើតាមកាហ្វេសប៊ុកលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាបានឱ្យដឹងថា តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នឹងរៀបចំឡើងនៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈនេះ ដោយមានរបៀបវារៈតែមួយ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប មាន ៖

–  លោក ហ៊ុន ម៉ានី   ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

–  លោក ស៊្រី ថាមរុង្គ   ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

–  លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

ប្រធានរដ្ឋសភា បានឱ្យដឹងទៀតថា ទាក់ទិននឹងការតែងតាំងនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួនពីរលើកនាពេលខាងមុខនេះ ដែលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី១នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៤។ការប្រជុំនេះដែរ គឺធ្វើឡើងស្របតាមសំណើរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី ស្នើតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ២រូបទៀត ជាទេសរដ្ឋមន្ត្រី appeared first on .

លោក ហ៊ុន ម៉ានី៖ «វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរ»
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន១០០នាក់ ក្នុងចំណោមផែនការក្របខណ្ឌ ២០៨៨នាក់ ដែលជាផែនការក្របខណ្ឌរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងចាប់ផ្តើម ក្នុងពេល២ថ្ងៃទៀត។

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្រសួងមុខងារសាធារណៈមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំយន្តការ និងនិយាមជ្រើសរើសមន្ត្រីរាជការស៊ីវិលដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបជាមួយទំនុកចិត្តដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ដែលមានឆន្ទៈខ្ពស់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការបង្កើតបរិយាកាស ឬឱកាសស្មើៗគ្នា ក្នុងការចូលរួមប្រឡងប្រជែង។ ក្នុងន័យនេះ វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន។

សូមជម្រាបជូនថា ការប្រឡងប្រជែងនាពេលដ៏ខ្លីខាងមុខនេះ នឹងមានបេក្ខជនប្រឡងចំនួន ១៨៩២ រូប និងមានការចូលរួមសង្កេតការពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៨៧រូប, សាធារណៈជន ចំនួន៤៤ រូប, តំណាងសាកលវិទ្យាល័យចំនួន១០ រូប, និងសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០រូប រួមទាំងវត្តមានសារព័ត៌មានចម្រុះស្ថាប័នផ្សេងៗទៀត។

ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅដោយបែងចែកជា២ ប្រភេទវិញ្ញាសាគឺ៖ (១) ប្រភេទវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង(២) ប្រភេទវិញ្ញាសាអនុវត្តកីឡា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅមណ្ឌលប្រឡងវិទ្យាស្ថានអប់រំកាយ និងកីឡា៕

The post លោក ហ៊ុន ម៉ានី៖ «វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរ» appeared first on .

ដើមសប្ដាហ៍ទី២ ឆ្នាំ២០២៤ ក្រៅពីស្ពានថ្មីសាងសង់ដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ សមិទ្ធផលថ្មី១ទៀតបានដាក់សម្ពោធក្នុងពេលដំណាលគ្នា
នៅដើមសប្ដាហ៍ទី២ ពោលគឺថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សមិទ្ធផលថ្មីចំនួនពីរបានដាក់សម្ភោធក្នុងពេលដំណាលគ្នា មានដូចជា ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្ដេចតេជោ ហ៊ុន សែន កាលនៅកុមារ។

សមិទ្ធផលថ្មីចំនួន២ដែលដាក់សម្ពោធក្នុងថ្ងៃតែមួយនេះ ទទួលបានការអញ្ជើញចូលរួមដាក់សម្ពោធពីកូនប្រុសសម្ដេចតេជោ ២រូប ដោយស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ អញ្ជើញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ត្រូវបានកសាងឡើងដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ។ ស្ពាននេះតភ្ជាប់រវាង ភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ជាមួយនឹងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចំណាយថវិកាសាងសង់ប្រមាណ១,៤លានដុល្លារអាមេរិក បានបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក្រោយពីបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២។

ស្ពានថ្មីនេះ មានអត្ថប្រយោជន៍ជាច្រើនយ៉ាង ដូចជាជួយសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ផ្ដល់នូវការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ងាយស្រួលក្នុងការបង្កើតមុខរបរនិងការងារ។

ដោយឡែក សមិទ្ធផលថ្មីមួយទៀតគឺ ស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចតេជោ ហ៊ុន សែន កាលនៅកុមារ មានការអញ្ជើញជាអធិបតីដាក់សម្ពោធក្រោមវត្តមាន លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ស្បុករូបសំណាកនេះត្រូវបានកសាងឡើងនៅ ស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងគោលបំណងរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូបាធ្យាយ អប់រំទូន្មានប្រៀនប្រដៅ និងផ្គត់ផ្គង់ការសិក្សាដល់សម្តេចតេជោ ហ៊ុន សែន កាលនៅវ័យកុមារ ឱ្យមានចំណេះចេះដឹងក្លាយជាបញ្ញវន្ត និងជាវីរជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃ៕

អត្ថបទ៖ សុកធា

The post ដើមសប្ដាហ៍ទី២ ឆ្នាំ២០២៤ ក្រៅពីស្ពានថ្មីសាងសង់ដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ សមិទ្ធផលថ្មី១ទៀតបានដាក់សម្ពោធក្នុងពេលដំណាលគ្នា appeared first on .

ក្នុងចំណោមបេក្ខជនជាង៣ពាន់នាក់ ចម្រាញ់បាន២៥០នាក់ប៉ុណ្ណោះជាមន្រ្តីកសិកម្មឃុំ
មានបេក្ខជនសរុបចំនួន ២៥០នាក់ក្នុងនោះស្រ្តីចំនួន ៩៤នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣តំបូងឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលទ្ធផលប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំឆ្នាំ២០២៣ ចេញផ្សាយដោយក្រសួងមុខងារសាធារណៈ។

ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានបេក្ខជនចូលរួមប្រឡងចំនួនសរុប ៣,៣៨១នាក់ ដោយជ្រើសរើសយកចំនួន ២៥០នាក់ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ គឺមានភាពសុក្រឹតគ្រប់ដំណាក់កាលទាំងអស់ ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ការកែ និងការបូកស្រង់ពិន្ទុ ពោលគឺបេក្ខជនដែលជាប់ជាស្ថាពរ គឺមានសមត្ថភាពពិតប្រាកដ ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត។

លោកថ្លែងថា៖ បេក្ខជនដែលបានដាក់ពាក្យប្រឡងសុទ្ធ តែមានឆន្ទៈខ្ពស់ ក្នុងការបំពេញការងារជាមន្រ្តីកសិកម្មឃុំ យើងនឹងនៅជាមួយពួកគាត់ និងលើកទឹកចិត្តពួកគាត់ឱ្យបំពេញបេសកកម្មនេះ ព្រោះនេះ គឺជាកិច្ចការមួយថ្មីសម្រាប់យុវជនកម្ពុជា»។

បើតាមលោករដ្ឋមន្ត្រីបន្ទាប់ប្រឡងជាប់ហើយ បេក្ខជនទាំង ២៥០នាក់ នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំ ឲ្យស្របទៅតាមជំនាញជាក់ស្ដែង ទើបអាចចាប់ផ្ដើមបំពេញការងារជាមន្ត្រីកសិកម្មឃុំបាននៅតាមមូលដ្ឋាន៕

The post ក្នុងចំណោមបេក្ខជនជាង៣ពាន់នាក់ ចម្រាញ់បាន២៥០នាក់ប៉ុណ្ណោះជាមន្រ្តីកសិកម្មឃុំ appeared first on .

លោក ហ៊ុន ម៉ានី ផ្ញើសារដល់អ្នកស្នេហាវិស័យកីឡានៅកម្ពុជា ពុំគួរធ្វើទង្វើដែលពុំគួរធ្វើ
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិថៃ ដោយវាយបកយកឈ្នះក្នុងលទ្ធផល ៣សិត ទល់ ២ សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។

ជ័យជំនះ និងការសាទរបានបន្លឺឡើងយ៉ាងកងរំពងពីអ្នកគាំទ្រនៅទីលានប្រកួតផ្ទាល់ និងប្រជាពលរដ្ឋដែលទស្សនាតាមការផ្សាយនានាទូទាំងប្រទេស។ យ៉ាងណាមិញ អ្នកគាំទ្រកម្ពុជាមួយក្រុមបានស្រែកចំអកទៅកាន់ក្រុមបរាជ័យថៃថា go home thailand go home thailand ដែលជាទង្វើមិនល្អឡើយ សម្រាប់កម្ពុជាយើងជាម្ចាស់ផ្ទះ។

ជុំវិញរឿងនេះ លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី៨ ខែឧសភានេះ ដោយចាត់ថាជា៖ ទង្វើដែលមិនគួរឲ្យកើតមាន។

លោកបន្តថា៖ «ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ»។

លោកបានបន្ថែមទៀតថា៖ «យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»។

សូមបញ្ជាក់ថា ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានវាយបកថៃដែលនាំមុខខ្លួន ២-០ រហូត ទទួលបានជ័យជម្នះ ៣-២ វិញ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងជាលើកដំបូងបំផុត។ ក្នុងការប្រកួត ថៃបាននាំមុខ ២សិតទល់នឹង០ (២៥-១៨, ២៥-២១) ប៉ុន្តែម្ចាស់ផ្ទះកម្ពុជា វាយបកបាន២សិតវិញជាមួយនឹងលទ្ធផល ២៥-២១, ២៥-១៦ ហើយឈានដល់សិតកាត់សេចក្តី ធ្វើឲ្យកម្ពុជាឈ្នះថៃ ១៥-១០ ដើម្បីឡើងទៅដណ្តើមមេដាយមាសជាមួយឥណ្ឌូណេស៊ី។

បន្ទាប់ពីជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី គេសង្កេតឃើញថានៅថ្ងៃនេះ ប្រជាពលរដ្ឋអ្នកគាំទ្រសម្រុកទៅយកសំបុត្រចូលទស្សនាការប្រកួតបាល់ទះ វគ្គផ្តាច់ព្រ័ត្រ រវាងកម្ពុជា vs ឥណ្ឌូណេស៊ី វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី០៨ ឧសភា ឆ្នាំ ២០២៣ នេះនៅស្តាតអូឡាំពិក៕

អត្ថបទ៖ អក្ខរា

The post លោក ហ៊ុន ម៉ានី ផ្ញើសារដល់អ្នកស្នេហាវិស័យកីឡានៅកម្ពុជា ពុំគួរធ្វើទង្វើដែលពុំគួរធ្វើ appeared first on .

រោងចក្រផលិតខ្សែភ្លើងនៅខេត្តកំពង់ស្ពឺ តម្លៃប្រមាណ១៥លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ
រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត របស់ក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា(Yura Harness Cambodia) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមការដឹកនាំដោយ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

រោងចក្រមួយនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានទំហំទុនវិនិយោគ ប្រមាណ១៥លានដុល្លារអាមេរិក ។

លោក ហ៊ុន ម៉ានី បានឱ្យដឹងថា ការសម្រេចបើកសាខាក្រុមហ៊ុន និងសាងសង់រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺនេះ ដើម្បីធ្វើការផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត សម្រាប់នាំចេញ ហើយការបើកដំណើរការរោងចក្រនេះ មិនត្រឹមតែចូលរួមជម្រុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានជួយបង្កើតឱកាសការងារ និងចំណេះជំនាញជូនដល់ប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺថែមទៀត។

ជាមួយគ្នានោះ លោក បានលើកឡើងថា ខេត្តកំពង់ស្ពឺ បានកែប្រែមុខមាត់ជាបន្តបន្ទាប់។ ហើយការកែប្រែនេះ តម្រូវឱ្យមានការខិតខំប្រឹងប្រែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ លើការបន្តបណ្តុះបណ្តាលជំនាញផ្សេងៗ និងពង្រឹងសមត្ថភាពការងារ ស្របតាមគោលនយោបាយដែលដាក់ដោយរាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគ។

គួរបញ្ជាក់ថា រោងចក្រ Yura Harness Cambodia ត្រូវបានសាងសង់លើផ្ទៃដី ១៧ ៥០០ម៉ែត្រការ៉េ មានបុគ្គលិកប្រមាណ ១ ១០០នាក់ និងអាចផលិតខ្សែភ្លើងបាន ១១៥០០ ក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគប្រមាណ១៥លានដុល្លារ។ គ្រប់ខ្សែភ្លើងទាំងអស់ដែលផលិតនៅទីនោះ នឹងនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុនរថយន្ត Hyundai motor និង Kia motors ដែលនឹងជួយចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសកូរ៉េ និងកម្ពុជា៕

The post រោងចក្រផលិតខ្សែភ្លើងនៅខេត្តកំពង់ស្ពឺ តម្លៃប្រមាណ១៥លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ appeared first on .

លោក ហ៊ុន ម៉ានី៖ ការបង្កើនចំណេះពិតជាមានសារសំខាន់ តែការចេះប្រើប្រាស់ឱ្យត្រូវបរិបទ គឺរឹតតែសំខាន់
«ការបង្កើនចំណេះពិតជាមានសារសំខាន់ តែការចេះប្រើប្រាស់ចំណេះអោយត្រូវបរិបទ ស្របតាមស្ថានការណ៍ និងកាលៈទេសៈ គឺរឹតតែសំខាន់ជាងនេះទៅទៀត»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពីការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ «យុវជន និងការចាប់ផ្តើមអាជីវកម្មលើកដំបូង» នៅព្រឹកថ្ងៃអាទិត្យ ទី១២ ធ្នូនេះ។

លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ទៅលើសិស្សានុសិស្ស និងនិស្សិតឱ្យយល់ពីតម្លៃ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ចំណេះវិជ្ជារបស់ខ្លួន និងការងារស្ម័គ្រចិត្ត។

លោកបានអះអាងថា ចេញពីចំណេះដឹងដែលទទួលបានពីការសិក្សា រៀនសូត្រនៅសាលា ការព្យាយាមសង្កេត រៀនសូត្រពីភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំនានាជុំវិញខ្លួន និងការចូលរួមក្នុងការងារស្ម័គ្រចិត្តគឺជាគុណវុឌ្ឍបន្ថែមពីលើការសិក្សានៅក្នុងសាលារៀន ព្រោះ តាមរយៈកិច្ចការស្ម័គ្រចិត្តក្តី ឬការងារជាក្រុមក្តី សុទ្ធតែអនុញាតិឲ្យយើងអាចសាកល្បងសមត្ថភាពនៃភាពជាអ្នកដឹកនាំ ជាពិសេសការសម្របសម្រួល និងការសម្រេចចិត្តមួយចេញពីមតិយោបល់ចម្រុះផ្សេងៗគ្នា ទាំងការដឹកនាំអាជីវកម្ម ឬដឹកនាំអង្គភាពផ្សេងៗ។

សិក្ខាសាលានេះ រៀបចំឡើងដោយ នាយកដ្ឋានហិរញ្ញវត្ថុផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ស្តីពីការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ «យុវជន និងការចាប់ផ្តើមអាជីវកម្មលើកដំបូង» និងមានការចូលរួមពីសំណាក់វាគ្មិនសំខាន់ៗដើម្បីមកចែករំលែកបទពិសោធន៍នៃការអនុវត្តផ្ទាល់ជូនប្អូនៗ និងសាធារណជន។

សិក្ខាសាលាជាស៊េរីវគ្គទី២ តាមប្រព័ន្ធអនឡាញនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទីកចិត្តយុវជន សិស្ស និស្សិត និងសាធារណៈជនឱ្យហ៊ានចាប់ផ្តើមអាជីវកម្ម,
ចេះរៀបចំផែនការអាជីវកម្មឱ្យបានច្បាស់លាស់,ចេះកំណត់ និងអភិវឌ្ឍន៍គោលដៅទីផ្សារ,ការគ្រប់គ្រងហិរញ្ញវត្ថុ, ការកសាងកេរ្តិ៍ឈ្មោះ តាមរយៈគុណភាពផលិតផល សេវាកម្ម តម្លៃ និងការផ្សព្វផ្សាយ, ការស្វែងរកប្រភពហិរញ្ញវត្ថុសម្រាប់ដំណើរការ និងពង្រីកអាជីវកម្ម និងការគ្រប់គ្រងហានិភ័យ និងការប្រកួតប្រជែង៕

The post លោក ហ៊ុន ម៉ានី៖ ការបង្កើនចំណេះពិតជាមានសារសំខាន់ តែការចេះប្រើប្រាស់ឱ្យត្រូវបរិបទ គឺរឹតតែសំខាន់ appeared first on .