វិស័យកាត់ដេរ

សហជីព៖ ចុងឆ្នាំ២០២៣ កម្មករកាត់ដេរនៅមានឱកាសធ្វើការថែមម៉ោង មិនស្ងប់ស្ងាត់ទេ
ចូលមកដល់ខែធ្នូ ចុងឆ្នាំ២០២៣នេះ សហជីពក្នុងស្រុកសង្កេតមើលឃើញស្រដៀងគ្នាថា កម្មករ-កម្មការិនីធ្វើការនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រស្បែកជើង, រោងចក្រផលិតកាបូបធ្វើដំណើរ នៅមានការងារធ្វើថែមម៉ោងរបស់ខ្លួនជាបន្តបន្ទាប់ ពោលមិនមានភាពស្ងប់ស្ងាត់នោះទេ។

លោក អន សាខន

លោក អន សាខន អនុប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ចូលមកដល់ខែធ្នូ ឆ្នាំ២០២៣នេះ យើងសង្កេតឃើញនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ កំពុងមមាញឹកក្នុងការថែមម៉ោង ហើយមានរោងចក្រខ្លះ ចង់ឱ្យខាងសហជីពជួយសម្របសម្រួលធ្វើការថែមម៉ោងនៅពេលថ្ងៃបុណ្យជាតិនិងអន្តរជាតិដើម្បីបញ្ចេញទំនិញឱ្យបានទាន់ឆ្នាំចាស់ទៀតផង។

លោកសង្កត់ធ្ងន់ថា «ព្រឹកមិញនេះ ខ្ញុំបានទៅជួបអ្នកគ្រប់គ្រងរោងចក្រមួយកន្លែង នៅខណ្ឌសែនសុខ គាត់ប្រាប់ខ្ញុំ ថាគាត់ខ្វះកម្លាំងពលកម្មដោយសាររោងចក្របានពង្រីកខ្សែច្រវាក់បន្ថែម ដែលកាលពីមុនបារម្ភខ្លាចអត់ការងារធ្វើទើបយកកន្លែងតុកាត់មកដាក់នៅជិតកន្លែងដេរ។ ប៉ុន្តែផែនការក្នុងឆ្នាំ២០២៤នេះ មានការបញ្ជាទិញខ្ពស់ ទើបបង្ខំចិត្តរៀបចំឡើងវិញ ជាហេតុធ្វើឱ្យខ្វះខាតកម្លាំងពលកម្ម»។

បើតាម លោក អន សាខន នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ខាងមុខនេះ លោកសង្កេតឃើញថា នៅក្នុងវិស័យកាត់ដេរជារួមគឺមានសន្ទុះការងារឡើងវិញ។ ខណៈប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ ត្រូវបានរាជរដ្ឋាភិបាល ពិសេសក្រសួងការងារ បណ្តុះបណ្តាលនិងវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងកំណត់រួចរាល់ សម្រាប់ប្រាក់ខែគោលសម្រាប់កម្មករពេញសិទ្ធម្នាក់ទទួលបាន២០៤ដុល្លារអាមេរិចក្នុងមួយខែ។ ជាមួយនឹងប្រាក់ខែគោលនេះ លោក រំពឹងថាបងប្អូនកម្មករពេញចិត្តក្នុងការទទួលយកដើម្បីដោះស្រាយជីវភាពពួកគាត់ផងដែរ។

លោក អាត់ ធន់

ស្រដៀងគ្នានេះដែរ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានសង្កេតឃើញថា សន្ទុះនៃការធ្វើការថែមម៉ោងនៅក្នុងវិស័យកាត់ដេរនៅចុងឆ្នាំ២០២៣នេះ កម្មករមានការធ្វើជាហូរហែ ហើយការព្យួរការងារក៏បានកាត់បន្ថយបានមួយចំនួនខ្លះដែរ។

តែទោះជាបែបនេះក្តី ចូលដល់ឆ្នាំ២០២៤ខាងមុខនេះលោក មើលឃើញថា ការងារនៅក្នុងវិស័យមួយនេះអាចនឹងមិនមានការប្រែប្រួលច្រើនជាងឆ្នាំ២០២៣នោះទេ តែផ្ទុយទៅវិញវាអាចប្រឈមក្នុងករណីអាមេរិកមិនឱ្យGSP ឬសហគមន៍អឺរ៉ុប មិនឱ្យEBA ដោយសារនៅពេលបច្ចុប្បន្ននេះ ការនាំចេញផលិតផលក្នុងវិស័យមួយនេះ ស្ថិតនៅក្នុងប្រព័ន្ធGSP និង EBA នេះដូចគ្នា៕ តាកែវ

The post សហជីព៖ ចុងឆ្នាំ២០២៣ កម្មករកាត់ដេរនៅមានឱកាសធ្វើការថែមម៉ោង មិនស្ងប់ស្ងាត់ទេ appeared first on .

ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម ទំនងធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២៣
ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ របស់ប្រទេសវៀតណាម ទំនងមានការថយចុះចន្លោះ​ពី ៥ ទៅ ៦,៣% ឬប្រហែល ៤០,៥ ទៅ ៤១ពាន់លានដុល្លារ នាឆ្នាំនេះ ដោយសារតម្រូវការ​ពិភពលោកមានការធ្លាក់ចុះ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានរាយការណ៍ថា សម្លៀកបំពាក់ និងវាយនភណ្ឌ គឺជាផលិតផលនាំចេញធំបំផុតទី៣ របស់ប្រទេសវៀតណាម បន្ទាប់ពីគ្រឿងអេឡិចត្រូនិក និងទូរស័ព្ទឆ្លាតវៃ ខណៈរោងចក្រផលិតសម្លៀកបំពាក់ខ្នាតយក្សជាច្រើន ក៏បោះទីតាំងនៅ​ប្រទេសតំបន់អាស៊ាននេះ ដែលមានដូចជា Nike, Calvin Klein, Zara, Adidas និង Ralph Lauren។

“សេដ្ឋកិច្ចសកលនៅមិនទាន់មានសភាពល្អវិញនៅឡើយ ដែលធ្វើឲ្យប្រជាជន​ផ្អាកការចាយវាយលើទំនិញផ្សេងៗដូចជា សម្លៀកបំពាក់ជាដើម។ នេះគឺជាឧបសគ្គ​សម្រាប់វិស័យសម្លៀកបំពាក់ និងវាយនភណ្ឌទូទាំងសកលលោក មិនមែនតែវៀតណាមឡើយ”។ នេះបើតាមសម្ដីរបស់ Vu Duc Giang ប្រធានសហគមន៍កាត់ដេរ និងវាយនភណ្ឌវៀតណាម។

ជម្រាបបន្ថែមថា ក្រុមហ៊ុនសម្លៀកបំពាក់ និងគ្រឿងវាយនភណ្ឌ ជាច្រើនបានបិទទ្វារ និងអាជីវកម្មរបស់ពួកគេ នៅវៀតណាមក្នុងឆ្នាំនេះ បន្ទាប់ពីការបញ្ជាទិញធ្លាក់ចុះខ្លាំង ខណៈ​ក្រុមហ៊ុនត្រូវបង្ខំកាត់បន្ថយបុគ្គលិកច្រើននាក់៕

The post ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម ទំនងធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២៣ appeared first on .

រយៈពេល ៣ត្រីមាស ការនាំចេញសម្លៀកបំពាក់របស់ស្រីលង្កា ខាតបង់ ៩០០លានដុល្លារ
ការនាំចេញសម្លៀកបំពាក់របស់ប្រទេសស្រីលង្កា មានការខាតបង់រហូតដល់ ៩០០លានដុល្លារ គិតត្រឹមរយៈពេល ៩ខែដំបូង នៃឆ្នាំ២០២៣ ដោយសារតម្រូវការពិភពលោកកំពុងចុះខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សម្លៀកបំពាក់ គឺជាផលិតផលនាំចេញធំបំផុតរបស់ស្រីលង្កា ខណៈកាលពីឆ្នាំមុន ពួកគេអាច​រកចំណូលបានប្រហែល ៥,៩៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលមួយនេះ និងជួយឲ្យ​ស្រីលង្កា អាចដោះទាល់បានមួយគ្រា អំឡុងពេលប្រទេសដីកោះមួយនេះជួបវិបត្តិហិរញ្ញវត្ថុ​អាក្រក់បំផុត តាំងពីទទួលបាន​ឯករាជ្យ​កាលពីឆ្នាំ ១៩៤៨។

ប៉ុន្តែសម្រាប់ឆ្នាំនេះ វិស័យកាត់ដេររបស់ស្រីលង្កា បែរជាទទួលរងផលប៉ះពាល់ខ្លាំង ពោលការនាំចេញសម្លៀកបំពាក់ គិតតែក្នុងខែកញ្ញា បានធ្លាក់ចុះ ៣៩% មកនៅត្រឹម ៣,៤ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបនឹងឆ្នាំទៅ។

ក្នុងនោះ ការណាំចេញទៅកាន់សហរដ្ឋអាមេរិក មានការធ្លាក់ចុះខ្លាំងបំផុត ៣១% មកនៅត្រឹម ១,៤ពាន់លានដុល្លារ ខណៈការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ធ្លាក់ចុះ ២៧% មកនៅត្រឹម ១ពាន់លានដុល្លារ និងទៅកាន់ទីផ្សារចក្រភពអង់គ្លេស ថយចុះ ២៣% មកនៅត្រឹម ៤៨០លានដុល្លារ។

រំលឹកបន្តិចថា វេទិកាសមាគមកាត់ដេររួម ហៅកាត់ JAAF បាននិយាយកាលពីខែឧសភាថា ស្រីលង្កា អាចជួបប្រទះការខាតបង់ ១ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ប៉ុន្តែតួលេខ​អាចនឹងកើនជាងការរំពឹងទុក ដោយសារការខាតបង់នៃវិស័យកាត់ដេរ នៅក្នុងខែកញ្ញានេះ។

ទោះជាវិស័យកាត់ដេរក្នុងស្រុក កំពុងជួបហានិភ័យក្ដី ប៉ុន្តែរដ្ឋាភិបាលស្រីលង្កានៅតែ​មានក្ដីសង្ឃឹមថា ពួកគេនឹងអាចទទួលបានចំណូលប្រហែល ៤,៥ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ ពេញមួយឆ្នាំនេះ៕

The post រយៈពេល ៣ត្រីមាស ការនាំចេញសម្លៀកបំពាក់របស់ស្រីលង្កា ខាតបង់ ៩០០លានដុល្លារ appeared first on .

សហជីពរំពឹងថារាជរដ្ឋាភិបាលថ្មី នឹងធ្វើឱ្យវិស័យកាត់ដេរទទួលបានការបញ្ជាទិញផលិតផលនៅតាមរោងចក្រច្រើនឡើងវិញ
ស្របពេលដែលវិស័យកាត់ដេរត្រូវបានព្យាការណ៍ថានឹងអាចសម្រេចបាន៤% នៅក្នុងឆ្នំា២០២៣ សហជីពនៅក្នុងស្រុករំពឹងថានៅឆ្នាំខាងមុខនេះ នៅពេលរាជរដ្ឋាភិបាលថ្មីបានចាប់បដិសន្ធិឡើង នឹងមានយុទ្ធសាស្ត្រអូសទាញអ្នកបញ្ជាទិញឱ្យទិញផលិតផលនៅតាមរោងចក្រច្រើនឡើងវិញនាពេលខាងមុខ។

យោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា២០២៣ បានបង្ហាញថា«វិស័យកាត់ដេរត្រូវបានព្យាករណ៍ថានឹងមានកំណើនថមថយមកត្រឹមប្រមាណ៤% ក្នុងឆ្នំា២០២៣ ហើយកំណើនថមថយនេះបណ្តាលមកពីការថមថយតម្រូវការសកល ជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មកម្ពុជា ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយសារការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដែលការណ៍នេះនឹងធ្វើឱ្យប៉ះពាល់ដល់សកម្មចាយវាយ ហើយជាលទ្ធផលនឹងជះឥទ្ធិពលអវិជ្ជមានដល់ការបញ្ជាទិញ»។

ទាក់ទងនិងវិស័យកាត់ដេរនេះ លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានឱ្យដឹងថា វិស័យកាត់ដេរនៅក្នុងឆ្នំា២០២៣នេះ កម្មករមានការងារធ្វើជាប់ជាប្រចំាដែរ ហើយកម្មករបានព្យួរការងារមានចំនួនតិចតួច ប៉ុន្តែក៏មិនសូវមានការងារថែមម៉ោងច្រើន។ជារួមនៅក្នុងវិស័យកាត់ដេរនៅឆ្នំា២០២៣ មានការធ្លាក់ចុះនៅចំនួនការងារ។

លោក អន សាខន សង្កត់ធ្ងន់ថា «នៅឆ្នំាខាងមុខខ្ញុំមានក្តីសង្ឃឹមថាវិស័យកាត់ដេរ នៅពេលដែលរាជរដ្ឋាភិបាលថ្មីចាប់បដិសន្ធិឡើង លោកនឹងមានយុទ្ធសាស្ត្រដើម្បីទាក់ទាញអ្នកវិនិយោគឬក៏បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដើម្បីអូសទាញអ្នកបញ្ជាទិញនៅតាមរោងចក្រច្រើនឡើងវិញ។ខ្ញុំសង្ឃឹមថាបងប្អូនកម្មករនឹងមានការងារធ្វើកើនឡើងវិញនាពេលខាងមុខនេះ»។

យោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាការណ៍ថាសម្រាប់ឆ្នំា២០២៤ វិស័យកាត់ដេររំពឹងថានឹងងើបឡើងវិញក្នុងរង្វង់៩,២% ស្របតាមនិន្នាការសេដ្ឋកិច្ចសកល ខណៈអត្រាអតិផរណានឹងបន្តថមថយ។ ទោះជាយ៉ាងណា វិស័យកាត់ដេរបន្តប្រឈមនឹងបញ្ហាមួយចំនួន ដូចជាការកើនឡើងនូវការប្រកួតប្រជែងពីប្រទេសជិតខាង ភាពមានកម្រិតនៃពិពិធកម្មទីផ្សារនំាចេញ និងប្រភពនៃវត្ថុធាតុដើមកាត់ដេរ ព្រមទំាងភាពមានកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងចរន្តផលិតកម្ម។

ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ លើកកម្ពស់ភាពប្រកួតប្រជែង និងបង្កើនតម្លៃបន្ថែមនៃអនុវិស័យនេះសម្រាប់សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្ត្រវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧៕

អត្ថបទ៖សារេត

The post សហជីពរំពឹងថារាជរដ្ឋាភិបាលថ្មី នឹងធ្វើឱ្យវិស័យកាត់ដេរទទួលបានការបញ្ជាទិញផលិតផលនៅតាមរោងចក្រច្រើនឡើងវិញ appeared first on .

រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកភ្នំពេញ គឺជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់មានការអភិវឌ្ឍរោងចក្រច្រើនជាងគេក្នុងប្រទេសកម្ពុជា
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជធានីភ្នំពេញ គឺជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រច្រើនជាងគេក្នុងប្រទេសកម្ពុជា។

បើតាមរដ្ឋមន្រ្តីក្រសួងការងារ បានឱ្យដឹងថា៖ «ក្នុងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញមានរោងចក្រសរុប ៩ ៣១៤ និងមានកម្មករ និយោជិត៦៦ម៉ឺននាក់ ក្នុងនោះ រោងចក្រវិស័យកាត់ដេរមានចំនួន ៧២៧រោងចក្រ ដែលមានកម្មករសរុបប្រមាណ៣៣ម៉ឺន ៨ពាន់នាក់ មានប្រាក់ឈ្នួលសរុប ជាមធ្យមចំនួនប្រមាណ ១ ១០០ លានដុល្លារក្នុងមួយឆ្នាំនិងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ»។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៣ រោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរកើនឡើងដល់ ១ ៣២៦ រោងចក្រ មានកម្មករ និយោជិតប្រមាណ៨៤ម៉ឺននាក់ និងតម្លៃនាំចេញមានប្រមាណ១៣ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២២៕

The post រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកភ្នំពេញ គឺជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់មានការអភិវឌ្ឍរោងចក្រច្រើនជាងគេក្នុងប្រទេសកម្ពុជា appeared first on .

កម្មករនិយោជិត​ព្យួរកិច្ចសន្យាការងារ​១៤ថ្ងៃ ទទួលប្រាក់ឧបត្ថម្ភ៣៥ដុល្លារ និង១ខែបាន ៧០ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិងនិយោជក
យោងតាមអនុសាស្ត្រណែនាំរបស់ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករនិយោជិតនិងធានានូវស្ថិរភាពអាជីវកម្មរបស់រោងចក្រដែលមានការថមថយច្រវាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល ក្រសួងបានណែនាំដល់ម្ចាស់ឬនាយករោងចក្រ ត្រូវធ្វើការពិភាក្សាគ្នាជាមួយតំណាងកម្មករនិយោជិត ដើម្បីកំណត់ការឆ្លាស់វេនគ្នាធ្វើការងារនៅពេលមានការព្យួរកិច្ចសន្យាការងារក្នុងរយៈពេលកំណត់ណាមួយដោយផ្អែកលើគោលការណ៍សមភាព។

តាមសេចក្តីណែនាំស្តីពី «ការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយភណ្ឌកាត់ដេរ  ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល» កាលពីថ្ងៃទី១៥ ខែមីនា ឆ្នំា២០២៣ បញ្ជាក់ថា កម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារចាប់ពីថ្ងៃទី១ ខែមេសា ឆ្នំា២០២៣ នឹងត្រូវទទួលបានប្រាក់ឧត្តម្ភ៖ ១) ចំនួន២០ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិងចំនួន ១៥ដុល្លារអាមេរិកពីនិយោជកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃទៅ១៤ថ្ងៃ។

២) ចំនួន៤០ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិង ៣០ដុល្លារអាមេរិកពីនិយោជកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១៥ថ្ងៃទៅ១ខែ។
បើតាមសេចក្តីណែនាំខាងលើ ក្រោយពីបានផ្តល់ការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវចម្លងលិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ តាមទម្រង់លិខិតដូចមានក្នុងឧបសម្ព័ន្ធទី៥នៃសេចក្តីណៃនាំនេះដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្មនិងរដ្ឋាភិបាលរាជធានី ខេត្តដែលពាក់ព័ន្ធ។
ក្រសួងសូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភព្យួរកិច្ចសន្យាការងារ នឹងត្រូវអនុវត្តសម្រាប់រោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបដែលទទួលបានការអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារចាប់ពីថ្ងៃទី១ ខែមេសា ឆ្នំា២០២៣តទៅ។ ដោយឡែកការព្យួរកិច្ចសន្យាការងារដែលបានអនុវត្តមុនថ្ងៃទី១ ខែមេសា ឆ្នំា២០២៣ ត្រូវអនុវត្តតាមការព្រមព្រៀងគ្នារវាងភាគីនិយោជក និងកម្មករនិយោជិត។
យោងតាមសេចក្តីណែនាំគូសបញ្ជាក់ថា«ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារនេះ ដើម្បីធានាបានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនិងលើកកម្ពស់ផលិតភាពការងារ ក្រសួងលើកទឹកចិត្តឱ្យម្ចាស់ឬនាយករោងចក្រពិភាក្សាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ឬវិទ្យាស្ថានបណ្តុះបណ្តាលផ្សេងទៀតរៀបចំបណ្តុះបណ្តាលលើមុខជំនាញច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ ជំនាញទន់និងជំនាញបច្ចេកទេសចំាបាច់នានាក្នុងរោងចក្រដល់កម្មករនិយោជិត ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលនិងប្រធានផ្នែក»៕
អត្ថបទ៖សារេត

The post កម្មករនិយោជិត​ព្យួរកិច្ចសន្យាការងារ​១៤ថ្ងៃ ទទួលប្រាក់ឧបត្ថម្ភ៣៥ដុល្លារ និង១ខែបាន ៧០ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិងនិយោជក appeared first on .

ឆ្នាំ២០២៣នេះផលិតផលក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើងមានការបញ្ជាទិញធ្លាក់ចុះ២០%
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានបង្ហាញការវាយតម្លៃអំពីការបញ្ជាទិញផលិតផលក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជាថានៅឆ្នាំ២០២៣នេះ ការបញ្ជាទិញមានការថមថយប្រមាណ២០%បើប្រៀបធៀបកាលឆ្នាំមុនៗ ខណៈវិស័យមួយនេះការបញ្ជាទិញពីទីផ្សារធំៗនៅខាងក្រៅលែងមានរយៈពេលវែងទៀតហើយ(២ឆ្នាំ)។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងថា ការបញ្ជាទិញពីទីផ្សារអន្តរជាតិ ធំៗនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើមនេះគឺមានរយៈពេល៣ខែ ៦ខែ ១ឆ្នាំ ឬ២ឆ្នាំទៅតាមរយៈពេលកំណត់ដែលយើងធ្លាប់សិក្សាឬពិភាក្សាគ្នា។តែប៉ុន្មានឆ្នាំចុងក្រោយនេះការបញ្ជាទិញពីទីផ្សារក្រៅលែងមានរយៈពេលដល់២ឆ្នាំ​ទៀតហើយ មានត្រឹមតែ៣ខែ ៦ខែនិង១ឆ្នំាប៉ុណ្ណោះ។ការបញ្ជាទិញដែលមានរយៈពេលខ្លីវាមិនមែនមានន័យថាវាផ្តល់ភាពងាយស្រួលសម្រាប់អ្នកផ្គត់ផ្គង់ទេឬអ្នកបញ្ជាទិញខ្លួនឯងនោះទេ ដោយសារវាគ្មានជម្រើសដោយសារវាមានហានិភ័យ។

លោក អាត់ ធន់ លើកឡើងថា«យើងមើលឃើញនៅក្នុងឆមាសទីមួយដើមឆ្នាំ២០២២កន្លងមកគឺមានការបញ្ជាទិញឥវ៉ាន់មានច្រើន តែមកដល់ចុងឆ្នំា២០២២ការកំម្ម៉ង់ទំនិញមានការធ្លាក់ចុះហើយមកដល់ដើមឆ្នាំ២០២៣នេះការកំម្ម៉ង់ក៏មានមិនច្រើនដែរ បើយើងប្រៀបធៀបទៅនិងឆមាសទី១ដើមឆ្នាំ២០២២អាចមានការថមថយពី១០ទៅ២០% ហើយការបញ្ជាទំនិញនៅឆ្នាំ២០២៣នេះអាចមានភាពប្រហាក់ប្រហែលទៅនិងការកំម្ម៉ង់កាលឆមាសទីពីរឆ្នាំ២០២២»។

បើតាមប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាថាការបញ្ជាទិញឬការកំម្ម៉ង់ពីទីផ្សារខាងក្រៅមានធ្លាក់ចុះដោយសារកត្តាGSPនៅអាមេរិកមិនទាន់ផ្តល់ឱ្យតំាងពីដើមឆ្នំា២០២០។ កត្តាEBAនៅខាងអឺរ៉ុបភាពអនុគ្រោះ២០%ត្រូវបានកាត់ផ្តាច់ហើយប៉ុន្មាន%ផ្សេងទៀតអាចនិងមានបញ្ហាដែរ,បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយ។ លើសពីនេះគួបផ្សំជាមួយកម្ពុជារៀបចំការបោះឆ្នោតថ្នាក់ជាតិផងនោះ ធ្វើឱ្យអ្នកបញ្ជាទិញមានការប្រយ័ត្នប្រយែង បើទោះបីនៅពេលធម្មតាមានការបញ្ជាទិញច្រើនគេអាចមានការកាត់បន្ថយឬបញ្ជាទិញក្នុងរយៈពេលខ្លី។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចេញ​នៅក្នុង​វិស័យ​វាយនភណ្ឌ​ (​សម្លៀក​បំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ​) ​មានតម្លៃ ២២ប៊ីលានដុល្លារ បើធៀបនឹងឆ្នាំ២០២១ កើតឡើង ១៦% ក្នុងនោះតម្លៃនៃការនាំចេញស្បែកជើងមាន ១.៧ ពាន់លានដុល្លារ ធៀបនឹង២០២១ កើនឡើង ៧.៧.%៕ អត្ថបទ ឧកញ៉ា សារេត

The post ឆ្នាំ២០២៣នេះផលិតផលក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើងមានការបញ្ជាទិញធ្លាក់ចុះ២០% appeared first on .

លោក ហ៊ុន ម៉ាណែត៖ វិស័យ​កាត់ដេរ​ បាន​ដើរ​តួនាទី​យ៉ាង សំខាន់​ក្នុងការអ​ភិវឌ្ឍសង្គម​សេដ្ឋកិច្ច​កម្ពុជា
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់​តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេច​បាននូវ​សន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោនា​​យករ​​ដ្ឋ​​ម​ន្ត្រី ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីប្តូរឈ្មោះរបស់ស​មាគ​មរោងចក្រកាត់​ដេរនៅ​កម្ពុជា និង ការ​ប្រមូល​ថវិកាជួយដល់គម្រោងសម្តេច​តេជោ​ស​ម្រាប់​សកម្មភាពមីន រាជធានីភ្នំពេញ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត បានបន្តថា គិតត្រឹមខែតុលា ឆ្នាំ២០២២ ចំនួ​ន​រោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១.៣១៣ រោង​​ចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់ ។ ដោយសារស​មិទ្ធផល​ពីវិស័យ​​​កាត់​ដេរ​​ទាំង​អស់​​នេះ​​ហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈ​​ពេល​២ទសវត្សរ៍ចុងក្រោ​យនេះ និងបានកាត់​បន្ថ​យភាពក្រីក្រក្នុង​អត្រាមួយគួរជាទីមោ​ទនៈ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរចំពោះ សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបាន ប្តូរថ្មី ទៅ ជាសមាគមវាយ​នភណ្ឌសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា ហៅ កាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសា​លភាពរ​បស់សមាគ​ម និងបង្ហាញ​ ពីគោ​លដៅរប​ស់រាជ​រដ្ឋាភិ​បាល​ក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មជា ទូទៅ សំដៅទាក់ទាញប​ន្ថែមនូវសកម្មភា​ព​​ផលិតកម្ម​​ដែល​​មានតម្លៃបន្ថែមខ្ពស់ ដែលជាមូ​លដ្ឋានថ្មី​នៃការ អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ​ទៅថ្ងៃអនាគត ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រទេសកម្ពុជា បាន​នាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ​នៅក្នុង​ឆមាស​ទីមួយ​​​នៃឆ្នាំនេះ មានចំនួន៦.៦ពាន់លានដុល្លារ កើនឡើង៤០ភាគរយ ពីចំនួន៤.៧២ពាន់លានដុល្លារ ក្នុងរយៈ​ពេល​​ដូចគ្នាកាលឆ្នាំមុន។ ផលិតផលធ្វើដំណើររួមមាន៖ វ៉ាលី កាបូបស្ពាយក្រោយ កាបូបយួរដៃ កាបូបលុយ និងផលិតផល​ស្រដៀង៕

The post លោក ហ៊ុន ម៉ាណែត៖ វិស័យ​កាត់ដេរ​ បាន​ដើរ​តួនាទី​យ៉ាង សំខាន់​ក្នុងការអ​ភិវឌ្ឍសង្គម​សេដ្ឋកិច្ច​កម្ពុជា appeared first on .

រដ្ឋាភិបាលថា វិស័យកសិកម្មឆ្នាំ២០២១ កន្លងទៅមានការរីកចម្រើនគួរឱ្យកត់សម្គាល់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនានេះ បានគូសបញ្ជាក់ថា វិស័យកសិកម្មឆ្នាំ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង ១២,២លានតោន កើនឡើងប្រមាណ ១១,៦% ធៀបនឹងឆ្នាំ ២០២០ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២% និងអតិរេកស្រូវមានចំនួនជាង ៦,៩៤ លានតោន ឬ គិតជាអង្ករស្មើនឹងប្រមាណ ៤,៤៤លានតោន ដំណាំសាកវប្បកម្មសម្រេចបានជាង ៤,៣៦ លានតោន និងដំណាំឧស្សាហកម្មសម្រេចបានជាង ១៩លានតោន។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២១ ផលិតកម្មសត្វ ដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១,២% ធៀបនឹងឆ្នាំ ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧%។

ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានប្រមាណ ៥,០០០លានដុល្លារអាមេរិក មានកំណើន ២៥% ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០ ដែលក្នុងនោះ ការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០លានដុល្លារអាមេរិក លើសឆ្នាំកន្លងទៅ។

ទោះជាបែបនេះក្តី សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធនានា ត្រូវខិតខំអនុវត្ត “គោលយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០” ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណ:ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានចីរភាព៕

The post រដ្ឋាភិបាលថា  វិស័យកសិកម្មឆ្នាំ២០២១ កន្លងទៅមានការរីកចម្រើនគួរឱ្យកត់សម្គាល់ appeared first on .

ពលរដ្ឋកម្ពុជា ពី២,៥លាន ទៅ៣លាននាក់ បានទទួលផលពីវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប
ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” នៅថ្ងៃទី២១ ខែមីនានេះ។

រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក អ៉ិត សំហេង បានចាត់ទុកឯកសារគោលនយោបាយនេះ នឹងក្លាយទៅជាផែនទីបង្ហាញផ្លូវក្នុងការតំរង់ផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន ក្នុងការកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅនិងវិធានការជាយុទ្ធសាស្រ្ត ដើម្បីបន្តពង្រឹង និងគ្រប់គ្រងការអភិវឌ្ឍវិស័យនេះ ឱ្យស្របតាមបរិការណ៍កម្ពុជាក្នុងការដោះស្រាយនូវបញ្ហាប្រឈម ដែលមានចរិតជារចនាសម្ព័ន្ធ និងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកនូវកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក សំដៅផ្លាស់ប្តូរវិស័យនេះឱ្យទៅ ជាឧស្សាហកម្មមួយដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ដោយផ្តោតទៅលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចមុនដំណាច់ឆ្នាំ២០២៧។

សម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង និងការបូប បានដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០។ ជាកស្តែង វិស័យនេះបានចាប់ផ្តើមជាមួយនឹងរោងចក្រចំនួន ៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងជាង១២០០រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់ ប្រាក់ឈ្នួលអប្បបរមា បានកើនឡើងជាបន្តបន្ទាប់ ដោយកើនពី៤០ ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ១៩៩៧ ដល់ ១៩៤ ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២២ ហើយបើបូកទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២១១ ដុល្លារអាម៉េរិក ដល់ ២២២ ដុល្លារអាម៉េរិក ក្នុងមួយខែ។ ជារួម មានប្រជាពលរដ្ឋកម្ពុជា យ៉ាងហោចណាស់ពី២,៥លាន ទៅ៣លាននាក់ ដែលអាស្រ័យផលពីវិស័យនេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តវិធានចំនួន៣ ក្នុងចំណោមវិធានការចំនួន៥ការដែលបានចេញ រួមមាន៖ ទី១. បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត ទី២ បន្តធ្វើឱ្យប្រសើឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករនិយោជិត, និងទី៣ លើកកម្ពស់ការវិនិយោគក្នុងស្រុកនិងបរទេសក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់៕

The post ពលរដ្ឋកម្ពុជា ពី២,៥លាន ទៅ៣លាននាក់ បានទទួលផលពីវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប appeared first on .