វិស័យការពារជាតិ

សេតវិមាន ស្នើថវិកាសម្រាប់វិស័យការពារជាតិបន្ថែមដល់ចំនួនជិត ១,៥ទ្រីលានដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឲ្យសភាអនុម័តថវិកាការពារជាតិចំនួនជិត ១,៥ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២៧ ខណៈដែលជម្លោះកំពុងបន្តជាមួយអ៊ីរ៉ង់ធ្វើឲ្យការចំណាយកើនឡើង។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters។

សេតវិមានបានប្រកាសពីសំណើថ្មីនេះ នៅថ្ងៃទី៣ ខែមេសា នៅក្នុងសំណើថវិកាចំនួន ៩២ ទំព័ររបស់ខ្លួនដែលបានដាក់ជូនសភា រួមជាមួយនឹងសេចក្តីសង្ខេបដែលគូសបញ្ជាក់ពីអាទិភាពរបស់រដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ភ្នាក់ងារសហព័ន្ធ។

នៅក្នុងសំណើរបស់ លោក ត្រាំ បានសុំឲ្យសភាអនុម័តយ៉ាងឆាប់រហ័សនូវការចំណាយសម្រាប់វិស័យការពារជាតិជាង ១,១ទ្រីលានដុល្លារតាមរយៈដំណើរការបែងចែកស្តង់ដារ រួមទាំងការបែងចែកបន្ថែមចំនួន ៣៥០ពាន់លានដុល្លារ តាមរយៈយន្តការបោះឆ្នោតពិសេសមួយដើម្បីចៀសវាងការទាមទារការគាំទ្រពីគណបក្សប្រជាធិបតេយ្យ។

ជុំវិញសំណើនេះនឹងបង្កើនការចំណាយរបស់ក្រសួងការពារជាតិ រហូតដល់ចំនួន ១,៥ទ្រីលានដុល្លារ ពោលគឺច្រើនជាងឆ្នាំមុន ៤០% ដែលជាការកើនឡើងយ៉ាងខ្លាំង គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ខណៈពេលដែលរដ្ឋបាលសហរដ្ឋអាមេរិក ខិតខំរក្សាប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ និងបំពេញបន្ថែមនូវឃ្លាំងអាវុធដែលស្ទើរតែអស់របស់ខ្លួន។

ជម្រាបជូនថា សំណើថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះឆ្លុះបញ្ចាំងពីសម្ពាធហិរញ្ញវត្ថុកាន់តែខ្លាំងឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលឥឡូវនេះចូលដល់សប្តាហ៍ទីប្រាំមួយហើយ និងបានបង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងនយោបាយ នៅក្នុងសភាសហរដ្ឋអាមេរិកផងដែរ៕​

The post សេតវិមាន ស្នើថវិកាសម្រាប់វិស័យការពារជាតិបន្ថែមដល់ចំនួនជិត ១,៥ទ្រីលានដុល្លារ appeared first on .

ចិន បង្កើនថវិកាលើវិស័យការពារជាតិរហូតដល់ជិត ២៨៧ពាន់លានដុល្លារ នៅឆ្នាំនេះ
ប្រទេសចិន ត្រូវបានគេរំពឹងថានឹងបង្កើនការចំណាយរហូតដល់ជិត ២៨៧ពាន់លានដុល្លារលើវិស័យការពារជាតិនៅឆ្នាំនេះ ដែលជាការកើនឡើង ៧% បើធៀបទៅនឹងឆ្នាំ២០២៥ និងប្រហែលមួយភាគបីនៃថវិកាការពារជាតិរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

យោងតាមអ្នកជំនាញ ទឹកប្រាក់ដ៏ច្រើននេះ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើនប្រាក់ខែទាហាន រៀបចំការបណ្តុះបណ្តាល និងលំហាត់យោធានៅជុំវិញកោះតៃវ៉ាន់ បង្កើនសមត្ថភាពសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត ទិញអាវុធ និងឧបករណ៍ទំនើបៗ និងច្រើនទៀត។

យ៉ាងណាមិញ ចំពោះការកើនឡើងនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបិទគម្លាតជាមួយសហរដ្ឋអាមេរិក ដែលនឹងចំណាយជិត ៩៦២ពាន់លានដុល្លារលើវិស័យការពារជាតិក្នុងឆ្នាំសារពើពន្ធ ២០២៦។ ការសម្រេចចិត្តនេះក៏ឆ្លុះបញ្ចាំងពីគោលនយោបាយរក្សាស្ថិរភាពផងដែរ ខណៈពេលដែលទីក្រុងប៉េកាំងកំពុងបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយនៅក្នុងវិស័យយោធារបស់ខ្លួន។

ជម្រាបជូនថា ប្រទេសចិនរក្សាការកើនឡើងប្រចាំឆ្នាំជាលំដាប់នៃថវិកាការពារជាតិរបស់ខ្លួននៅចន្លោះពី ៧-៨% ប៉ុន្តែការចំណាយយោធារបស់ខ្លួនជាភាគរយនៃផលិតផលក្នុងស្រុកសរុបត្រូវបានចាត់ទុកថាមានកម្រិតមធ្យម។ ថវិកាការពារជាតិឆ្នាំ២០២៤ របស់ប្រទេសចិនគឺស្មើនឹង ១,៧% នៃផលិតផលក្នុងស្រុកសរុប ដែលទាបជាង ៣,៤% របស់សហរដ្ឋអាមេរិក និង ៧,១% របស់រុស្ស៊ី។នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI)៕

The post ចិន បង្កើនថវិកាលើវិស័យការពារជាតិរហូតដល់ជិត ២៨៧ពាន់លានដុល្លារ នៅឆ្នាំនេះ appeared first on .

សមាជិកអង្គការណាតូ យល់ព្រមបង្កើនការចំណាយការពារជាតិដល់ ៥% នៃ GDP របស់ខ្លួន
ប្រទេសជាសមាជិកនៃអង្គការណាតូ បានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំឲ្យស្មើទៅនឹង ៥% នៃ GDP របស់ខ្លួន នៅក្នុងឆ្នាំ២០៣៥ ខាងមុខ ដែលជាការបញ្ជាក់សារជាថ្មីនូវការបេ្តជ្ញាចិត្តរបស់ពួកគេ​ ចំពោះវិស័យការពារជាតិរួមគ្នា។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៥ ខែមិថុនា មេដឹកនាំអង្គការណាតូចំនួន ៣២ រូប បានអនុម័តសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយបញ្ជាក់ថា សម្ព័ន្ធមិត្តបានប្តេជ្ញាចិត្ត ដើម្បីបញ្ចប់គោលដៅលើការចំណាយ ៥% នៃ GDP ជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ នៅឆ្នាំ២០៣៥។

ទន្ទឹមនឹងនេះ មេដឹកនាំណាតូទាំងនោះ បាននិយាយថា ការប្តេជ្ញាចិត្តនេះ នឹងរួមបញ្ចូលទាំងការវិនិយោគយ៉ាងណាស់ ៣,៥% នៃ GDP ជារៀងរាល់ឆ្នាំ នៅក្នុងតម្រូវការការពារស្នូល និងការចំណាយ ១,៥% នៃ GDP ផ្សេងទៀត លើការចំណាយទាក់ទងទៅនឹងសន្តិសុខ រួមទាំងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការពង្រឹងមូលដ្ឋានឧស្សាហកម្មការពាររបស់សម្ព័ន្ធភាព។

សេចក្តីថ្លែងការណ៍ខាងលើ បាននិយាយទៀតថា ការវិនិយោគទាំងនេះ គឺមានភាពចាំបាច់ដើម្បីប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ ជាពិសេសដោយលើកឡើងពី ការគំរាមកំហែងរយៈពេលវែងពីសំណាក់ប្រទេសរុស្ស៊ី ចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក ក៏ដូចជាការគំរាមកំហែងភេរវករជាបន្តបន្ទាប់។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងឡាអេ ខណៈដែលសមាជិកនៃប្លុកនេះ បានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិ ស្របតាមសំណើដែលលោកធ្លាប់បានធ្វើ ចាប់តាំងពីវិលចូលមកកាន់តំណែងនៅក្នុងសេតវិមានវិញ។

ជម្រាបជូនថា កាលពីដើមខែមករា លោក ត្រាំ បានអំពាវនាវឲ្យសមាជិកណាតូនីមួយៗបង្កើនថវិកាការពារជាតិរបស់ខ្លួនឲ្យស្មើនឹង ៥% នៃ GDP ប៉ុន្តែនេះគឺជាចំនួនដែលមិនមានប្រទេសសមាជិកណាមួយអាចធ្វើទៅបាននោះឡើយ រួមទាំងសហរដ្ឋអាមេរិកខ្លួនឯង ផងដែរ៕

The post សមាជិកអង្គការណាតូ យល់ព្រមបង្កើនការចំណាយការពារជាតិដល់ ៥% នៃ GDP របស់ខ្លួន appeared first on .

ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិន កើនឡើងជាង ៧% នៅឆ្នាំនេះ
ប្រទេសចិន ថ្មីៗនេះ បានប្រកាសពីការបង្កើនការចំណាយទៅលើវិស័យការពារជាតិរបស់ខ្លួន ដល់ ៧,២% នៅក្នុងឆ្នាំ២០២៤ នេះ ពោលគឺក្នុងចំនួនដូចគ្នាទៅនឹងឆ្នាំមុនដែរ ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំង ជាមួយកោះតៃវ៉ាន់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ថវិកាដែលត្រូវបានចុះបញ្ជីជាផ្លូវការនេះ មានចំនួនសរុបប្រមាណ ១,៦៧ទ្រីលានយ៉ន់ (២៣០,៦ពាន់លានដុល្លារ) ដែលត្រូវបានបែងចែកទៅជាការចំណាយសម្រាប់វិស័យយោធា។

តែទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងារស៊ើបការណ៍អាមេរិក និងសមាជិកសភាមួយចំនួន បានអះអាងថា ចំនួនថវិកាដែលរដ្ឋាភិបាលចិនប្រកាសនេះ ហាក់ជាចំនួនខុសទាំងស្រុង ដោយតួលេខពិតប្រាកដអាចមានប្រហែល ៧០០ពាន់លានដុល្លារ ឯណោះ ពោលគឺស្ទើតែដូចគ្នាទៅនឹងចំនួនថវិកាលើការចំណាយក្នុងវិស័យការពារជាតិរបស់អាមេរិក កាលពីឆ្នាំមុនដែរ ដែលមានចំនួន ៨០០ពាន់លានដុល្លារ ។

គួរឲ្យដឹងថា ការបែងចែកថវិកាលើវិស័យការពារជាតិរបស់ចិន ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយប្រទេសជិតខាង និងសហរដ្ឋអាមេរិក ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំង បាននឹងកំពុងបង្កើន ដូចជាធ្វើការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចំពេលកំពុងមានភាពភាពតានតឹងទ្វេភាគីកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទៅលើកោះតៃវ៉ាន់។

ជម្រាបជូនផងដែរថា នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ បានបង្ហាញថា ប្រទេសចិន នៅតែប្រកាន់ជំហររបស់ខ្លួន ក្នុងប្រឆាំងដាច់ខាតចំពោះសកម្មភាពបំបែកខ្លួនដែលមានគោលបំណងទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីសំណាក់ប្រទេសខាងក្រៅ៕

The post ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិន កើនឡើងជាង ៧% នៅឆ្នាំនេះ appeared first on .