អង់គ្លេស គ្រោងចំណាយជិត ៤០០ពាន់លានដុល្លារបន្ថែមទៅលើវិស័យការពារជាតិ

អន្តរជាតិ

ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថាមានគម្រោងចំណាយទឹកប្រាក់ជិត ៣០០ពាន់លានផោន (៣៩៧ពាន់លានដុល្លារ) ក្នុងរយៈពេលបួនឆ្នាំខាងមុខ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចំពេលកំពុងមានការគំរាមកំហែងកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមនាយករដ្ឋមន្ត្រីជិតផុតអាណត្តិលោក Keir Starmer បានប្រកាសថា ការវិនិយោគទាំងនេះ នឹងត្រូវផ្តោតសំខាន់ទៅលើការផលិត យន្តហោះគ្មានមនុស្សបើក យានយន្តបើកស្វ័យប្រវត្តិ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទប់ស្កាត់នុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស ដែលជាផែ្នកមួយនៃផែនការវិនិយោគការពារជាតិ ឬហៅថា DIP។

យ៉ាងណាមិញ ជុំវិញសំណើទាំងនេះ គេឃើញថាថវិកាបន្ថែមចំនួន ១៥ពាន់លានផោន ឬស្មើប្រមាណ ២០ពាន់លានដុល្លារ ត្រូវបានបញ្ជូលទៅក្នុងការចំណាយការពារជាតិរហូតដល់ឆ្នាំ ២០៣០ ដែលជាឆ្នាំចារកម្មចក្រភពអង់គ្លេសបានបង្ហាញថា រុស្ស៊ីអាចនឹងងាកមកវាយប្រហារមកទៅលើប្រទេសជាសមាជិករបស់អង្គការណាតូ។

គួរជម្រាបជូនផងដែរថា ផែនការនេះធ្វើឡើង បន្ទាប់ពីភាពរកាំរកូសអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងជួររដ្ឋាភិបាលរបស់លោក Starmer ពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកាត្រូវការដើម្បីធ្វើទំនើបកម្មសមត្ថភាពប្រយុទ្ធរបស់ចក្រភពអង់គ្លេស ដើម្បីទប់ទល់នឹងការឈ្លានពានកាន់តែខ្លាំងពីប្រទេសដូចជារុស្ស៊ី និងកាត់បន្ថយការពឹងផ្អែកទៅលើសហរដ្ឋអាមេរិក ផងដែរ៕​