វិស័យថាមពល

លោក ត្រាំ គ្រោងប្រកាសពីការវិនិយោគ ៧០ពាន់លានដុល្លារ ក្នុងវិស័យ AI និងថាមពល នៅសហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា​ គ្រោងនឹងប្រកាសពីការវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៧០ពាន់លានដុល្លារ នៅក្នុងបញ្ញាសិប្បនិម្មិត AI និងថាមពល នៅក្នុងរដ្ឋ Pennsylvania នៅថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ប្រភពដដែលនេះ​ បានរាយការណ៍ទៀតថា លោក ត្រាំ នឹងបង្ហាញពីព័ត៌មានលម្អិតបន្ថែមទៀត នៃការផ្តួចផ្តើមការវិនិយោគថ្មីៗនេះ​នៅក្នុងព្រឹត្តិការណ៍មួយ ធ្វើឡើងនៅជិតទីក្រុង Pittsburgh ដោយមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក David McCormick នៅក្នុងកិច្ចប្រជុំកំពូលថាមពល និងនវានុវត្តន៍ដំបូងបំផុត របស់រដ្ឋ Pennsylvania ។

គួរឲ្យដឹងផងដែរថា ជុំវិញការវិនិយោគនៅក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ​ នឹងទទួលបានពីបណ្តាក្រុមហ៊ុនធំៗជាច្រើន រួមបញ្ចូលទាំងការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មី​ ការពង្រីកផលិតកម្មថាមពល និងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញ កម្មវិធីបណ្តុះបណ្តាល AI និងកម្មសិក្សា ជាដើម។

ជម្រាជូនថា កិច្ចប្រជុំកំពូលនេះដែរ ត្រូវបានគេរំពឹងថានឹងទាក់ទាញនាយកប្រតិបត្តិប្រហែល ៦០ នាក់ មកពីបណ្តាក្រុមហ៊ុនធំៗ រកស៊ីផ្នែក AI និងថាមពល។ ក្នុងចំណោមនោះ នាយកប្រតិបត្តិក្រុមហ៊ុនកំពូលៗមួយចំនួន ដែលរំពឹងមកចូលរួម មានដូចជា លោក Larry Fink មកពី BlackRock Inc , Alex Karp មកពី Palantir Technologies Inc, Dario Amodei មកពី Anthropic, Darren Woods មក Exxon Mobil Corp និងលោក Mike Wirth មកពីក្រុមហ៊ុន Chevron Corp ផងដែរ៕​

The post លោក ត្រាំ គ្រោងប្រកាសពីការវិនិយោគ ៧០ពាន់លានដុល្លារ ក្នុងវិស័យ AI និងថាមពល នៅសហរដ្ឋអាមេរិក appeared first on .

ក្រុមហ៊ុន Evercore Asia មានបំណងវិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ
ក្រុមហ៊ុន Evercore Asia បានបង្ហាញការចាប់អារម្មណ៍ពីការរីកចម្រើននៅកម្ពុជា ខណៈក្រុមហ៊ុននេះ ក៏មានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញផងដែរ។

ការបញ្ជាក់របស់ក្រុមហ៊ុនដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ទន្ទឹមគ្នានេះ លោកបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា ដោយផ្តោតលើវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាលនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។បន្ថែមពីនេះ សម្ដេច បានបន្តទៀតថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា​ ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, ហិរញ្ញវត្ថុ និងធនាគារ។

ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនខាងលើ ឱ្យបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា ដើម្បីសម្រេចបំណងនេះ៕ អត្ថបទ៖ ហ្សាលីន

The post ក្រុមហ៊ុន Evercore Asia មានបំណងវិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ appeared first on .

ក្រុមហ៊ុន Windey Energy Technology Group របស់ចិន បង្ហើបពី​ឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យថាមពលស្អាត
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូលដ្ឋាននៅខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងពិគ្រោះយោបល់លើកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញ។

ក្នុងជំនួបនោះ លោក សួន សុផល បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ក្នុងស្មារតីនេះ ការចូលរួមចំណែកនៃរំហូរវិនិយោគផ្ទាល់ពីប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។

នា​ឱកាសនោះ លោកក៏បានលើកទឹកចិត្តឱ្យសមភាគីបន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និងទទួលបានគោលការណ៍ជាលក្ខណៈបច្ចេកទេសពីក្រសួងជំនាញ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកទ្វារចំហស្វាគមន៍ជានិច្ចក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និងប្បញ្ញត្តិជាធរមាន។

ជាការឆ្លើយតប លោកប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd.  បានសម្តែងនូវការកត់សម្គាល់អំពីថាមភាពរបស់កម្ពុជាក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ហើយលោកជឿជាក់ថា ការវិនិយោគផ្ទាល់ពីប្រទេសចិនពិតជាបានជះផលវិជ្ជមានលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រាកដមែន។

ទន្ទឹមនឹងនោះ លោកក៏បានទទួលយកអនុសាសន៍ណែនាំរបស់លោក សួន សុផល និងបានបង្ហាញសុទិដ្ឋិនិយមថា Windey Energy Technology Group Co., Ltd. នឹងអាចមាន​ឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យថាមពលស្អាតនាពេលខាងមុខផងដែរ៕

The post ក្រុមហ៊ុន Windey Energy Technology Group របស់ចិន បង្ហើបពី​ឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យថាមពលស្អាត appeared first on .

ឥណ្ឌូនេស៊ី ទទួលបានការវិនិយោគជាង ៣០ពាន់លានដុល្លារ នៅក្នុងវិស័យថាមពល កាលពីឆ្នាំមុន
យោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូនេស៊ី (ESDM) លោក Arifin Tasrif បានបង្ហាញឲ្យដឹងថា ការវិនិយោគនៅក្នុងវិស័យថាមពល និងធនធានរ៉ែក្នុងប្រទេសរបស់ខ្លួន បានកើនឡើង ១១% ដល់ចំនួន ៤៧ទ្រីលានរូពី (៣០,៣ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងចំនួនទឹកប្រាក់ដែលទទួលបានត្រឹម ២៧ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Arifin បាននិយាយទៀតថា វិស័យប្រេង និងហ្គាស់ នៅតែទទួលបានចំណែកធំបំផុតនៃការវិនិយោគ ជាមួយនឹងចំនួនទឹកប្រាក់សរុប ១៥,៦ពាន់លានដុល្លារ ហើយបន្ទាប់មកគឺឧស្សាហកម្មរ៉ែ និងធ្យូងថ្មដែលមានការវិនិយោគសរុបចំនួន ៧,៤៦ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ​ឧស្សាហកម្មលើផ្នែកថាមពលអគ្គិសនីវិញ បានស្រូបទាញការវិនិយោគសរុបបានចំនួន ៥,៨ពាន់លានដុល្លារអាមេរិក ស្របពេលវិស័យថាមពលថ្មី និងកកើតឡើងវិញ (EBT) មានចំនួនវិនិយោគ ១,៥ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ចំពោះការវិនិយោគទៅលើវិស័យថាមពលថ្មី និងកកើតឡើងវិញ បានឈានដល់ ១៣,១% នៅក្នុងទិន្នផលថាមពលសរុប គិតត្រឹមដំណាច់ឆ្នាំ២០២៣ ឬស្មើទៅនឹង ២៣៨,១ លានបារ៉ែលនៃប្រេង ខណ:លោក Arifi បាននិយាយទៀតថា បច្ចុប្បន្ននេះរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅឈានដល់ ២៣% ដែលត្រូវបានកំណត់សម្រាប់ឆ្នាំ២០២៥ ខាងមុខ៕

The post ឥណ្ឌូនេស៊ី ទទួលបានការវិនិយោគជាង ៣០ពាន់លានដុល្លារ នៅក្នុងវិស័យថាមពល កាលពីឆ្នាំមុន appeared first on .

កម្ពុជា-ឡាវ បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលជាមួយគ្នាបន្ថែមទៀត
កម្ពុជា និងឡាវ បានធ្វើការអះអាងសារជាថ្មីចំពោះការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងអំឡុងពេលកិច្ចប្រជុំនាពេលថ្មីៗនេះ រវាងនាយករដ្ឋមន្ត្រីឡាវ លោក សន សៃ ស៊ីផាន់ដន និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា លោក កែវ រតនៈ នៅទីក្រុងវៀងចន្ទន៍។

ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Khmer Times បានបង្ហាញឲ្យដឹងថា ដើម្បីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតម្រូវការថាមពលដែលកំពុងមានការកើនឡើង កម្ពុជា បាននាំចូលប្រហែល ២៥% នៃតម្រូវការថាមពលរបស់ខ្លួនពីប្រទេសឡាវ វៀតណាម និងប្រទេសថៃ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ​បាន​នាំ​ចូល​ថាមពលអគ្គិសនីប្រមាណ ៤៤៥ មេហ្គាវ៉ាត់ ​ពី​ប្រទេស​ឡាវ ខណ:ការជួញដូរថាមពល​រវាងប្រទេសទាំងពីរ ​ត្រូវ​បាន​គេ​ព្យាករ​ថាអាចនឹងមានការ​​កើន​ដល់ ៦០០០ មេហ្គាវ៉ាត់​ នៅ​ឆ្នាំ២០៣០ ខាងមុខ។

គួរឲ្យដឹងថា ជាមួយនឹងការដាក់ឲ្យដំណើរការខ្សែបណ្តាញបញ្ជូនថាមពលអគ្គិសនីថ្មី​ កម្លាំង ៥០០ គីឡូវ៉ុល ដែលតភ្ជាប់ពីស្ថានីយអគ្គិសនីនៅភូមិមួយ ក្នុងខេត្តចំប៉ាសាក់ភាគខាងត្បូងនៃប្រទេសឡាវ ទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជាកាលពីឆ្នាំមុន ទំនាក់ទំនងលើវិស័យថាមពលរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។

ជម្រាបជូនទៀតផងដែរថា នៅឆ្នាំ២០៣០ ប្រទេសឡាវ ត្រូវបានគេរំពឹងថានឹងបង្កើតថាមពលអគ្គិសនីបន្ថែមដល់ ៥ ៥៥៩ មេហ្គាវ៉ាត់​​ ដោយក្នុងនោះ ៧៧.៥៩% នឹងបានមកពីប្រភពវារីអគ្គិសនី និងប្រភពថាមពលសេសសល់នឹងទទួលបាន ពីរោងចក្រថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងធ្យូងថ្ម៕

The post កម្ពុជា-ឡាវ បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលជាមួយគ្នាបន្ថែមទៀត appeared first on .

បច្ចុប្បន្ន កម្ពុជាមានគម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ២៦គម្រោង មានកម្លាំងផលិតបាន ៣៤៥១មេហ្គាវ៉ាត់
ផ្ដើមចេញពីការដុតចន្លុះ កម្ពុជាបានចាប់ផ្ដើមអភិវឌ្ឍន៍វិស័យថាមពលពីមួយដំណាក់កាលទៅមួយ ដំណាក់កាល មានការរីកចម្រើន និងអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានគម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍ និងមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់។

តាមការបង្ហាញអំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និង​ប្រេងកាតនៅកម្ពុជារបស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ត្រឹមឆ្នាំ២០២៣ កម្ពុជាមានគម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ២៦គម្រោង ត្រូវបានអភិវឌ្ឍ និងមានកម្លាំងផលិតសរុបប្រមាណ ៣៤៥១មេហ្គាវ៉ាត់ ដែលក្នុងនោះប្រភពថាមពលកកើតឡើងវិញមានប្រមាណ ៦២% និងមានគោលដៅបង្កើនឱ្យបាន ៧០%នៅក្នុងឆ្នាំ២០៣០។

បន្ថែមពីនេះ តាមរយៈខ្សែបណ្តាញជាតិបញ្ជូនអគ្គិសនីឱ្យដល់២៥រាជធានី ខេត្ត បច្ចុប្បន្នយើងបានផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់ភូមិចំនួនជាង ៩៨% និងលំនៅដ្ឋានចំនួនជាង ៨៨% ហើយភូមិទាំងអស់នៃកម្ពុជានឹងទទួលបានការផ្គត់ផ្គង់អគ្គិសនីឱ្យបាន១០០%នៅឆ្នាំ២០៣០ផងដែរ។

រូបភាព៖ EDC

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងបន្តអភិវឌ្ឍពង្រឹង និងពង្រីកសមត្ថភាព និងគុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមទៀត ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍទាំងប្រព័ន្ធបណ្តាញជាតិ ប្រភពអគ្គិសនី បណ្តាញបញ្ជូនរង និងបណ្តាញចែកចាយ។ ក្នុងពេលជាមួយគ្នានោះ ក៏បានយកចិត្តទុកដាក់ដោះស្រាយឱ្យមានការផ្គត់ផ្គង់អគ្គិសនីដល់ភូមិដាច់ស្រយាល ដែលការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិទៅពុំទាន់ដល់ជាបណ្តើរៗផងដែរ ដោយធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផ្គុំជាមួយប្រព័ន្ធអាគុយស្ដុកថាមពល៕

The post បច្ចុប្បន្ន កម្ពុជាមានគម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ២៦គម្រោង មានកម្លាំងផលិតបាន ៣៤៥១មេហ្គាវ៉ាត់ appeared first on .