វិស័យសំណង់
ស្ថានភាពសំណង់នៅកម្ពុជានៅតែរក្សារបានកំណើនវិជ្ជមាន ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះ
វិស័យសំណង់កម្ពុជានៅតែរក្សាបានកំណើនវិជ្ជមាន ដោយគិតក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុបមានចំនួន ៥៣៣ គម្រោង។
របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញកាលពីពេលថ្មីនេះថា ស្ថានភាពសំណង់ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនម្រោងសាងសង់ ២៦៩ គម្រោង មានផ្ទៃក្រឡា ៨១២ ពាន់ម៉ែត្រការ៉េ និងប្រើប្រាស់ទុនក្នុងទំហំ ៣០៤ លានដុល្លារ។បើធៀបនឹងខែមុន ស្ថានភាពក្នុងវិស័យសំណង់ បានរក្សារកំណើន វិជ្ជមាន ដោយចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ ផ្ទៃក្រឡាសាងសង់ និងទំហំទឹកប្រាក់សាងសង់ កើនឡើង ១,៩% ១០,៤% និង ២,៨% រៀងគ្នាធៀបនឹងខែមុន។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា បើគិតក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុបមានចំនួន ៥៣៣ គម្រោង ដែលក្នុងនោះ មានគម្រោងលំនៅដ្ឋាន ៤៤៩ គម្រោង (មានបុរីចំនួន ៤២០ គម្រោង និងខុនដូ ២៩ គម្រោង), ចំណែកសំណង់ឧស្សាហកម្មមាន ៣៣ គម្រោង, សំណង់ពាណិជ្ជកម្មមាន ៣៣ គម្រោង, សំណង់ទេសចរណ៍មាន ៨ គម្រោង, និងសំណង់សាធារណៈចំនួន ១៦ គម្រោង។
គួរឱ្យដឹងថា ថ្មីៗនេះ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកក៏បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងប្រសើរឡើងដោយនឹងកើនឡើង ៥,៨ ភាគរយនៅឆ្នាំ ២០២៤ ធៀបនឹង ៥,៤ ភាគរយក្នុងឆ្នាំ ២០២៣ ។កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម ក៏ដូចជាវិស័យសំណង់ និងអចលនទ្រព្យ។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៣ នៅរាជធានីភ្នំពេញមានសំណង់បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ១,៧៧៧អគារ គឺមានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០២២៕
The post ស្ថានភាពសំណង់នៅកម្ពុជានៅតែរក្សារបានកំណើនវិជ្ជមាន ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះ appeared first on .
រាជរដ្ឋាភិបាល សម្រេចដាក់​ចេញ​​វិធាន​ ដើម្បី​រក្សាស្ថិរភាព​វិស័យ​សំណង់ និងអ​ចលន​​ទ្រព្យផ្នែក​បុរី
រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម ជាពិសេស បន្ត​រក្សា​និរន្តរភាពការងារ​ជូន​បង​ប្អូន​កម្ម​ករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋ ដែល​​មានចំ​​ណូល​ទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅ​ឋាន​តម្លៃសមរម្យបាន។
តាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែមេសា បាន​បង្ហាញវិធានការបន្ថែមទាំងនោះរួមមាន៖
ទី១៖ បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុន​​អភិ​វឌ្ឍន៍​លំនៅឋានជាបុរី ដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅ​ឋានដែល​មានអាជ្ញាបណ្ណអាជីវកម្ម​​អច​ល​នវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយ​ឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការ​​គម្រោង​​អភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មាន​អាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញា​បណ្ណអាជី​វ​កម្ម អចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់ រហូតដល់ដំណាច់ឆ្នាំ ២០២៤។
ទី២៖ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍​លំនៅ​ឋានជាបុរី ដែលបង់ពន្ធតិចជាង១ លានដុល្លារអាមេរិក និងពី ២៤ ខែដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍​លំនៅ​ឋានជាបុរី ដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក។
ទី៣៖ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់​អភិវឌ្ឍត្រូវបង់ពន្ធ ស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។
ទី៤៖ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ ២០២៤។
ទី៥៖ បន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈ​ជា​បុរី ដែលមានតម្លៃក្រោម ឬ ស្មើ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤។
ទី៦៖ លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែង​របស់​គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋានជាបុរី ។
ទី៧៖ លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវ​បំពេញ​កាតព្វកិច្ច ស្របតាម​ប្រកាសលេខ ០៨៩ សហវ ប្រក.ស្ដីពី «ការគ្រប់គ្រងអាជីវ- កម្មអភិវឌ្ឍអចលនវត្ថុ»។
ទី៨៖ ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ លើសេចក្ដីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពី «កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ» ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ។
ជាមួយគ្នានេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ក៏ នឹងរៀបចំយន្ត​ការការងារ ដើម្បីតាមដាន​ពិនិត្យ និងវាយតម្លៃជាប្រចាំ លើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើង​នូវវិធានការគោលនយោបាយ ជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួច៕
The post រាជរដ្ឋាភិបាល សម្រេចដាក់​ចេញ​​វិធាន​ ដើម្បី​រក្សាស្ថិរភាព​វិស័យ​សំណង់ និងអ​ចលន​​ទ្រព្យផ្នែក​បុរី appeared first on .
វិស័យសាងសង់វៀតណាម កំពុង​រង្គោះ​រង្គើ​ ក្រោយការកើនឡើងតម្លៃ​​សម្ភារ:​សំណង់
បើទោះបីជាមានការរំពឹងទុកខ្ពស់ថា តម្រូវការដែក និងដែកថែប នឹងមានការកើនឡើងខ្ពស់ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការផ្គត់ផ្គង់ ក៏ដូចជាការដកមូលនិធិសម្រាប់គម្រោងសំខាន់ៗ ដើម្បីងាកទៅផ្តោតទៅលើគម្រោងលំនៅដ្ឋានសង្គមក៏ដោយ ប៉ុន្តែតម្លៃសម្ភារ:សំណង់សំខាន់ៗ នៅក្នុងប្រទេសវៀតណាម នៅតែមានការកើនឡើងខ្ពស់ដដែល ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
លើសពីនេះ យោងតាមអ្នកម៉ៅការ និងអ្នកវិនិយោគ នៅក្នុងទីក្រុងហាណូយ បានបង្ហាញឱ្យដឹងទៀតថា ខណ:ពេលដែលតម្លៃស៊ីម៉ងត៍ នៅតែមានស្ថិរភាព ប៉ុន្តែសម្រាប់សម្ភារ:សំណង់សំខាន់ៗ ផ្សេងទៀត ដូចជាដែក និងខ្សាច់ នៅតែបន្តឡើងថ្លៃឥតឈប់ឈរ ។
ជុំវិញការកើនឡើងថ្លៃនេះ បានធ្វើឱ្យមានផលពិបាកខ្លាំង សម្រាប់ក្រុមហ៊ុនអាជីវកម្មជាច្រើន ក្នុងវិស័យសាងសង់របស់វៀតណាម ក្នុងការទទួលយកកិច្ចសន្យាសម្រាប់គម្រោងសាងសង់ណាមួយ ដែលត្រូវឱ្យមានបរិមាណដែកច្រើន ខណ:ពេលដែលពួកគេ មានភាពភ័យខ្លាចចំពោះការខាតបង់យ៉ាងច្រើន ប្រសិនបើតម្លៃដែកនៅតែបន្តកើនឡើងបែបនេះ ។
ហើយជាលទ្ធផល គម្រោងសំណង់ជាច្រើន ក្នុងប្រទេសវៀតណាម នៅតែមិនទាន់បញ្ចប់ការសាងសង់នៅឡើយ ដោយត្រូវផ្អាកត្រឹមពាក់កណ្តាលទី ព្រោះតែក្រុមហ៊ុននានា មិនចង់ប្រថុយទៅនឹងការខាតបង់ហិរញ្ញវត្ថុរបស់ខ្លួន ក្នុងសាងសង់គម្រោងបង្ហើយនោះ ។
គួរឱ្យដឹងផងដែរថា ចាប់តាំងពីដើមឆ្នាំ ២០២៣ នេះមក តម្លៃដែកប្រភេទ CB240 និង D10 CB300 បានកើនឡើងដល់ ១៦លានដុង (៦៧៨ដុល្លារ) ក្នុងមួយតោន ស្របពេលតម្លៃខ្សាច់សំណង់វិញ ក៏បានកើនឡើងខ្លាំងផងដែរ ចាប់តាំងពីបុណ្យចូលឆ្នាំមក ៕
The post វិស័យសាងសង់វៀតណាម កំពុង​រង្គោះ​រង្គើ​ ក្រោយការកើនឡើងតម្លៃ​​សម្ភារ:​សំណង់ appeared first on .
ក្រុមហ៊ុន ខេនផាលផេត ស្នើសុំកម្ពុជាបញ្ជូនពលករផ្នែកសំណង់ ទៅធ្វើការនៅប្រទេសសិង្ហបុរី
ក្រុមហ៊ុនសំណង់លំដាប់ទី១នៅសិង្ហបុរី បានស្នើសុំកិច្ចសហការពីកម្ពុជាបញ្ជូនកម្លាំងពលកម្មក្នុងវិស័យសំណង់ ដើម្បីទៅបម្រើការងារនៅក្នុងប្រទេសរបស់ខ្លួននាពេលខាងមុខ។ នេះបើតាមកិច្ចប្រជុំរវាងលោក ហ្រ្គីអូរី លីន (Greory Lin) នាយកប្រតិបត្តិក្រុមហ៊ុន ខេន ផាលផេត អិលធីឌី និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះ លោក អ៉ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់ក្រុមហ៊ុនសិង្ហបុរី ដែលថានេះ លោកថា ជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។
បើតាមលោក អ៉ិត សំហេង ក្រសួងការងារ ក៏មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។ លោកបញ្ជាក់ថា មុននឹងធ្វើការជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀបចំជានីតិវិធីលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរសិន។
ក្នុងជំនួបនោះ លោក ហ្រ្គីអូរី លីន បានប្រាប់លោករដ្ឋមន្ត្រីក្រសួងការងារថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីខេន ផាលផេត អិលធីឌី បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។
លោកបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជា គឺដើម្បីជួបជាមួយសាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិល។
ទន្ទឹមនឹងនោះ លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលមានប្រវត្តិយូរមកហើយ និងមានស្តង់ដារខ្ពស់ខាងផ្នែកសំណង់នេះ ហើយពាក់ព័ន្ធកិច្ចសហការលើការងារកម្លាំងពលកម្ម នាពេលកន្លងមកកម្ពុជាបានបញ្ជូនស្រ្តីជំនួយការផ្ទះ ទៅសិង្ហបុរី ប្រមាណជាង ១ពាន់នាក់សង្កេតឃើញថា ការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ៕​
The post ក្រុមហ៊ុន ខេនផាលផេត ស្នើសុំកម្ពុជាបញ្ជូនពលករផ្នែកសំណង់ ទៅធ្វើការនៅប្រទេសសិង្ហបុរី appeared first on .
វិស័យសំណង់កម្ពុជា ទាក់ទាញការវិនិយោគជាង ២,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២
យោងតាមរបាយការណ៍ផ្លូវការមួយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់ជូនអាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ៣ ៨២៧ គម្រោង ជាមួយនឹងទុនវិនិយោគសរុបចំនួន ២,៦៣ ពាន់លានដុល្លារ សម្រាប់រយ:ពេល ១១ ខែដំបូងឆ្នាំ ២០២២ ។
យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មានចិន Xinhua បានបង្ហាញឱ្យដឹងទៀតថា វិនិយោគិនបរទេសសំខាន់ ដែលបានមកធ្វើការវិនិយោគនៅក្នុងវិស័យសំណង់ និងចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ។
លើសពីនេះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិកានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា បានមានប្រសាសន៍ថា ៖ ” ក្នុងរយ:ពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានការកើនឡើងជាលំដាប់ ហើយក៏និងបន្តកើនឡើងថែមទៀត ជាពិសេសក្នុងការសាងសង់អគារខ្ពស់ៗ ដូចជាខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុគោលបំណង សាលារៀន មន្ទីរពេទ្យ និងធនាគារជាដើម ” ។
គួរឱ្យដឹងថាវិស័យសំណង់ គឺជាសសរស្តម្ភដ៏ធំមួយ ក្នុងចំណោមវិស័យសំខាន់ៗទាំងបួន ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រៅពីការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ និងកសិកម្ម ។
បើតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទៀតថា បច្ចុប្បន្ននេះ កម្ពុជាមានអគារខ្ពស់ៗចំនួន ២ ៥៣៤ (ចន្លោះពី ៥ ទៅ ៤០ ជាន់) ដែលភាគច្រើនជាអគារលំនៅដ្ឋាន ស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ។
ទន្ទឹមនឹងនេះ ក្រសួងបានបន្តទៀតថា មានក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនរចនាគេហដ្ឋានប្រមាណ ១ ១៨៤ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស ៕
The post វិស័យសំណង់កម្ពុជា ទាក់ទាញការវិនិយោគជាង ២,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ appeared first on .
ក្រសួងដែនដី៖ ត្រឹម៩ខែឆ្នាំនេះ គម្រោង​​សង់អគារកម្ពស់ខ្ពស់ចាប់ពី៥ជាន់ឡើង ​មានជិត១០០គម្រោង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុង​រយៈ​ពេលមួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ ទុនវិនិយោគក្នុងវិស័យសំណង់ កម្ពុជាមានកំណើនទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់។ ជាក់ស្តែង ក្រសួងថា គិតត្រឹម៩ខែ ឆ្នាំ២០២២នេះ គម្រោងសង់អគារកម្ពស់ខ្ពស់នៅកម្ពុជា ចាប់​ពី៥​ជាន់​ឡើង មានជិត១០០គម្រោង។
នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ លើកទី១២ របស់​សមាគមអ្នកសាងសង់កម្ពុជា​ និង​បើកការ​តាំង​ពិពណ៌ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ​ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ​ក្នុង​រយៈ​ពេល​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ ទុនវិនិយោគលើវិស័យសំណង់ កម្ពុជាមានកំណើនទៀងទាត់ និង​នៅតែ​បន្តរីក​ចម្រើន​ជាលំដាប់ ជាពិសេស ការសាងសង់សំណង់ធំៗខ្ពស់ៗ ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំងជាដើម។
ជាក់ស្តែង ឯកឧត្តមបន្តដូច្នេះថា៖«រយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងរៀបចំដែនដី ​នគរូបណីយកម្ម​ និងសំណង់ បាន​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ទូទាំងប្រទេសមាន ៣១៧៦គម្រោង ​មាន​ទុន​វិនិយោគ​ប្រមាណ១៩៦៣លាន​ដុល្លារអាម៉េរិក ​ក្នុងនោះផ្តល់លិខិតអនុញ្ញាតសាងសង់​គម្រោងបណ្តុំលំនៅឋានបុរី មាន២០​គម្រោង​​សង់អគារកម្ពស់ខ្ពស់ចាប់ពី៥ជាន់ឡើង ​មាន៩៨គម្រោង ស្មើ១០០អគារ»។
យ៉ាងណាក៏ដោយ តាមរយៈពិពណ៌​ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ ២០២២នេះ ឯកឧត្តម លាង មុនីរិទ្ធ នៅក្នុងពិធីនេះ អំពាវនាវភាគីពាក់ព័ន្ធក្នុងវិស័យសំណង់​ទាំងអស់ ​ត្រូវរួមគ្នាគោរពច្បាប់សំណង់ ​ក្រមសីលធម៌ និង​លិខិត​ដ្ឋាន​គតិយុត្តិពាក់ព័ន្ធនានា​ ដើម្បី​ធនា​បាន​ទាំងសុវត្ថិភាព​ អនាម័យ បរិស្ថាន​ សោភ័ណ គុណភាពសំណង់ និងបន្តចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចបន្តរីករចំរើន៕
អ្នកឧកញ៉ា លី ហួរ៖ ប្រជាពលរដ្ឋមានតម្រូវការលំនៅដ្ឋានជាង ២ម៉ឺន ទៅ ៣ម៉ឺនខ្នងផ្ទះក្នុងមួយឆ្នាំៗ
អ្នកឧកញ៉ា លី ហួរ បានលើកឡើងថា វិស័យសំណង់បានរួមចំណែកយ៉ាងធំធេងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនដូចពេលបច្ចុប្បន្ន។ ក្នុងនោះប្រជាពលរដ្ឋមានតម្រូវការលំនៅដ្ឋានប្រហែលជាង ២ម៉ឺន ទៅ ៣ម៉ឺនខ្នងផ្ទះឯណោះក្នុងមួយឆ្នាំៗ។
ធនាគារជាតិនៃកម្ពុជាអះអាងថា វិស័យសំណង់នៅកម្ពុជាមានកំណើន ១,៤ ភាគរយក្នុងឆ្នាំ២០២១ ហើយរំពឹងថានឹងបន្តកើនឡើងថានឹងមានកំណើន ៥ ភាគរយនៅឆ្នាំ២០២២ ដោយសាររំពឹងទុកនៃកំណើនរំហូរទុនវិនិយោគបរទេស និងតម្រូវការក្នុងស្រុក។
បើតាមអ្នកឧកញ៉ា វិស័យសំណង់ជាវិស័យដ៏សំខាន់ បន្ទាប់​ពីវិស័យវាយនភណ្ឌមកគឺវិស័យសំណង់ ដោយបានឈរនៅចំណាត់ថ្នាក់លេខពីរ ដែលរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ។ ជាមួយគ្នានេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានចូលរួមចំណ​ែកក្នុងស្តារ និងកសាងសេដ្ឋកិច្ចរបស់កម្ពុជាបានរីកចម្រើនលើវិស័យសំណង់ជាមួយរាជរដ្ឋាភិបាល។
អ្នកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លីហួរ គ្រុប ថ្លែងយ៉ាងដូច្នេះថា៖ «សមាគមរបស់យើងមានចក្ខុវិស័យវែងឆ្ងាយទៅថ្ងៃអនាគត ហើយអ្វីដែលជាកត្តាសំខាន់យើងសំឡឹងទៅលើតម្រូវការរបស់ប្រជាពលរដ្ឋថ្នាក់មធ្យម និងក្រោមមធ្យម ដូច្នេះការអភិវឌ្ឍន៍យើងមើលតម្រូវការទីផ្សារ»។ អ្នកឧកញ៉ាគូសបញ្ជាក់ថា៖ «ប្រជាពលរដ្ឋរបស់យើងក្នុងមួយឆ្នាំៗ ពីតម្រូវការប្រហែល ២.៥០០០ខ្នងទៅ ៣០.០០០ខ្នងផ្ទះក្នុងមួយឆ្នាំ ដូច្នេះសមាគមនឹងមានផែនការតាមឆ្នាំនីមួយៗ និងតាមអ្វីដែលជាតម្រូវការជាក់ស្តែង»។
ក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ា លី ហួរ បានប្តេជ្ញាខំខិតអភិវឌ្ឍន៍វិស័យសំណង់ឲ្យកាន់ល្អជាងពេលបច្ចុប្បន្ននេះ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា «ទោះយ៉ាងណា វិស័យសំណង់ និងអចលនទ្រព្យអាចងើបឡើងវិញឆាប់រហ័ស ដោយសារការកើនមកវិញនៃការវិនិយោគនាពេលខាងមុខ។ វិស័យសំណង់នៅរំពឹងថាមានកំណើន ៥% ដោយសាររំពឹងទុកនៃកំណើនលំហូរទុនវិនិយោគបរទេស និងតម្រូវការក្នុងស្រុកដែលផ្តោតលើទីផ្សារអចលនទ្រព្យដែលមានតម្លៃសមរម្យ»។
ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៤ ៣០៣ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៥,៣ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២០ ថយចុះ ៣១,២១ ភាគរយ។
គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៥៧ ៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៦៦ ៦២៣ ៨៩១ម២ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជា ៦៦,២ ពាន់លានដុល្លារ។ នេះបើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
The post អ្នកឧកញ៉ា លី ហួរ៖ ប្រជាពលរដ្ឋមានតម្រូវការលំនៅដ្ឋានជាង ២ម៉ឺន ទៅ ៣ម៉ឺនខ្នងផ្ទះក្នុងមួយឆ្នាំៗ appeared first on .
ក្រសួង សម្រេចដាក់ឱ្យអនុវត្តន៍ស្តង់ដារត្រួតពិនិត្យ និងបញ្ជាក់សំណង់ចាប់ពីពេលនេះតទៅ
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់សំណង់ អ្នកអភិវឌ្ឍអចលនវត្ថុ អ្នកអភិវឌ្ឍលំនៅឋាន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងសម្រេចដាក់ឱ្យអនុវត្តការស្តង់ដារនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងន័យនេះ ម្ចាស់សំណង់ អ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកអភិវឌ្ឍលំនៅឋានទាំងអស់ទូទាំងប្រទេសកម្ពុជា ត្រូវតែរកអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានអាជ្ញាបណ្ណផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីត្រួតពិនិត្យ និងចេញលិខិតបញ្ជាក់អនុលោកភាពនៃគម្រោងប្លង់ ការងារសាងសង់ ឬរុះរើសំណង់ តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ មុនដាក់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ រុះរើ ជួសជុល លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់៕
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងលម្អិតខាងក្រោម…
The post ក្រសួង សម្រេចដាក់ឱ្យអនុវត្តន៍ស្តង់ដារត្រួតពិនិត្យ និងបញ្ជាក់សំណង់ចាប់ពីពេលនេះតទៅ appeared first on .
ឧកញ៉ា ហ៊ួត ជា ដាក់គោលដៅពង្រាយសាខាលក់គ្រឿងសំណង់ ១០០ទីតាំងទៀត មុនដំណាច់ឆ្នាំ ២០២១
លោកឧកញ៉ា ហ៊ួត ជា ត្រូវបានគេស្គាល់ថាជាសហគ្រិន ដែលបានបើកក្រុមហ៊ុនលក់គ្រឿងសំណង់គ្រប់ប្រភេទ ដ៏លេចធ្លោមួយរូបនៅកម្ពុជា ដែលបានបង្កើតម៉ាកយីហោក្នុងស្រុក លើវិស័យសំណង់ ខណ:លោកអាចលក់ហ្វ្រេនឆាយរបស់ខ្លួននេះ។ បច្ចុប្បន្ន ក្រុមហ៊ុនសំណង់របស់លោក ឧកញ៉ា ហ៊ួត ជា ពង្រីកសាខា និងមានតំណាងចែកចាយ រហូតដល់ទៅ ៧៨ សាខាមកហើយ នៅទូទាំងប្រទេសកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០១៨ មក ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ
យ៉ាងណា អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ហ៊ួត ជា រូបនេះ បានបង្ហាញមហិច្ឆិតាថា និង កំណត់គោលដៅ ត្រៀមពង្រីកសាខាថ្មីបន្ថែមទៀត ឲ្យបាន ១០០ សាខា នៅដំណាច់ឆ្នាំ ២០២១ នេះ ដើម្បីក្លាយជាក្រុមហ៊ុនសំណង់ដ៏ធំ និងឈានមុខគេនៅក្នុងទីផ្សារប្រទេសកម្ពុជា។
ទន្ទឹមនឹងភាពជោគជ័យនៅក្នុងការបង្កើតយីហោហ្វ្រេនឆាយបែននេះ លោកឧកញ៉ា ហ៊ួត ជា បានបង្ហើបថា ៖ ប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ទើបធ្វើឲ្យតម្រូវការសំណង់បន្តរីកចម្រើនឡើងឥតឈប់ឈរ ហេតុដូច្នេះហើយទើបធ្វើឲ្យការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនតាមរយ:ការលក់ហ្វ្រេនឆាយនេះ នឹងរំពឹងថាកើនឡើងបន្តទៀត ។
លោកឧកញ៉ា ហ៊ួត ជា បន្តទៀតថា ៖ តាមរយ:គោលការណ៍ គុណភាពជាចម្បង តម្លៃសមរម្យ និងមានទំនួលខុសត្រូវខ្ពស់ ដែលជាកក្តាជោគជ័យរបស់ក្រុមហ៊ុន ក្នុងការពង្រីកសាខាបានលឿន និងរហ័សបែបនេះ ៕
The post ឧកញ៉ា ហ៊ួត ជា ដាក់គោលដៅពង្រាយសាខាលក់គ្រឿងសំណង់ ១០០ទីតាំងទៀត មុនដំណាច់ឆ្នាំ ២០២១ appeared first on .
ការងើបឡើងវិញនៃសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជានឹងជំរុញកំណើន ខណៈវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្មនឹងចូលរួមចំណែកបន្ថែម
ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងដៃគូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានឹងជំរុញកំណើនមួយចំនួន ខណៈការស្ទុះងើបឡើងវិញនៅក្នុងផលិតកម្មឧស្សាហកម្ម ផលិតកម្ម និងកសិកម្មនឹងចូលរួមចំណែកបន្ថែមទៀត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
តាមការព្យាករណ៍​របស់​ធនាគារ ADB ក្នុង​ឆ្នាំ២០២១ ​ផលិតកម្មឧស្សាហកម្ម​អាចនឹង​កើនឡើងជាង ៧% ក្នុង​ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យ​កាត់ដេរសម្លៀកបំពាក់​ ស្បែកជើង និង​ទំនិញសម្រាប់ការធ្វើដំណើរ ព្រមទាំង​កំណើន​នៃ​ឧស្សាហកម្ម​ធនស្រាលផ្សេងទៀត ដូចជាផលិតផល​អេឡិចត្រូនិច និង​កង់។
វិស័យកសិកម្ម​អាច​នឹង​កើនឡើងជាង១% ដោយសារ​មាន​កំណើន​ផលិតផលកសិកម្ម វារីវប្បកម្ម និងការនាំផលិតផល​ទៅប្រទេសចិន។ រីឯវិស័យ​សេវាកម្ម​នឹង​ងើបឡើង​ក្នុង​ល្បឿនយឺត​ប្រមាណ​៣%​ នៅឆ្នាំ២០២១ និងជាង៦%​ក្នុង​ឆ្នាំ២០២២។
សម្រាប់លោកស្រី Sunniya Durrani-Jamal​ បានលើកឡើងថា វិស័យទេសចរណ៍ទំនងជានឹងងើបឡើងវិញទោះបីជាមិនដល់កម្រិតមុនពេលមានករណីជម្ងឺរាតត្បាតចាប់ផ្តើមក៏ដោយ ដែលអាចចំណាយពេលពី ៣ ទៅ ៤ ឆ្នាំ។
លោកស្រីបានយល់ស្របថាការដកការរឹតត្បិតការធ្វើដំណើរនឹងក្លាយជាកត្តាកំណត់ចុងក្រោយក្នុងការកំណត់ពេលវេលាស្តារវិស័យទេសចរណ៍ឡើងវិញ។
បើតាមលោកស្រី ទេសចរណ៍ធុរកិច្ចអាចនឹងទទួលបានមុនពេលទេសចរណ៍កម្សាន្តដោយសារតែទិដ្ឋាការពិសេសដែលអាចអនុញ្ញាតបាន។ អត្រាចាក់វ៉ាក់សាំងសកលក៏នឹងដើរតួនាទីក្នុងការងើបឡើងវិញនៃវិស័យទេសចរណ៍និងសេដ្ឋកិច្ចផងដែរ។
ជាមួយគ្នា​នេះ​វិស័យ​អចលនទ្រព្យអាចនឹង​ងើបឡើងវិញ​ដែរ ដោយ​មាន​និន្នាការស្រដៀងគ្នា​នឹង​វិស័យឧស្សាហកម្ម​សំណង់។
សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ដែល​ចេញ​​ផ្សាយ​​កាលពីថ្ងៃទី២៨ ខែមេសា អោយ​ដឹង​ថា បើតាម​​ការព្យាករណ៍ ​​សេដ្ឋកិច្ច​កម្ពុជា​​អាច​​នឹង​​កើន​ឡើង​វិញ​​ចំនួន ៤% ក្នុង​ឆ្នាំ២០២១ និង​ជាង ៥% ​ក្នុង​ឆ្នាំ​២០២២៕
The post ការងើបឡើងវិញនៃសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជានឹងជំរុញកំណើន ខណៈវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្មនឹងចូលរួមចំណែកបន្ថែម appeared first on .