វេណេស៊ុយអេឡា

ក្រុមហ៊ុន Chevron គ្រោងចាយលុយ ៧ពាន់លានដុល្លារ បង្កើនការផលិតប្រេងទ្វេដង នៅវេណេស៊ុយអេឡា
ក្រុមហ៊ុនប្រេងឈានមុខគេរបស់សហរដ្ឋអាមេរិក Chevron បានប្រកាសថានឹងបង្កើនការផលិតប្រេងរបស់ខ្លួនទ្វេដងនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេលប្រាំឆ្នាំខាងមុខជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ក្រុមហ៊ុន Chevron ទទួលបានសិទ្ធិផលិតប្រេងបន្ថែមចំនួនពីរនៅក្នុងតំបន់ Orinoco Belt ដែលជាតំបន់មានប្រេងឆៅបម្រុងដ៏ច្រើនបំផុតមួយរបស់ប្រទេសវេណេស៊ុយអេឡា។ ក្រុមហ៊ុន Chevron មានគម្រោងបង្កើនការផលិតនៅក្នុងប្រទេសនេះដល់ ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ២០៣១។ បច្ចុប្បន្ន ក្រុមហ៊ុនអាមេរិកខ្នាតយក្សនេះផលិតបានប្រហែល ២៨០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

យ៉ាងណាមិញ តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនប្រេងរដ្ឋ Petroleos de Venezuela SA (PDVSA) ក្រុមហ៊ុន Chevron គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នអាមេរិកដ៏សំខាន់តែមួយគត់ដែលដំណើរជាប្រចាំការនៅក្នុងប្រទេសវេណេស៊ុយអេឡា។

លោក Mike Wirth នាយកប្រតិបត្តិក្រុមហ៊ុន Chevron បានប្រាប់ CNBC ថា ប្រទេសវេណេស៊ុយអេឡាកាន់តែមានភាពទាក់ទាញចំពោះវិនិយោគិន ចាប់តាំងពីរដ្ឋាភិបាលបណ្តោះអាសន្នបានអនុម័តច្បាប់ប្រេង និងឧស្ម័នថ្មី រួមទាំងការផ្លាស់ប្តូរបទប្បញ្ញត្តិស្តីពីពន្ធ និងកម្រៃជើងសាររុករកប្រេងមក។

យោងតាមលោក Wirth ផែនការថ្មីទាំងនេះបានផ្លាស់ប្តូរប្រទេសវេណេស៊ុយអេឡាទៅជាទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់បើប្រៀបធៀបទៅនឹងទីតាំងផ្សេងទៀតនៅទូទាំងពិភពលោក។ ដូច្នេះ ក្រុមហ៊ុន Chevron បានត្រៀមខ្លួនរួចជាស្រេចដើម្បីវិនិយោគបន្ថែមយ៉ាងច្រើន និងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា៕​

The post ក្រុមហ៊ុន Chevron គ្រោងចាយលុយ ៧ពាន់លានដុល្លារ បង្កើនការផលិតប្រេងទ្វេដង នៅវេណេស៊ុយអេឡា appeared first on .

ក្រុមហ៊ុនអាមេរិក នឹងចូលទៅគ្រប់គ្រងទីតាំងបូមប្រេងមួយចំនួននៅវេណេស៊ុយឡា ជំនួសក្រុមហ៊ុនចិន និងរុស្ស៊ី
មន្ត្រីអាមេរិកជាន់ខ្ពស់ពីររូបបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ សីហាថា ក្រុមហ៊ុនប្រេងអាមេរិក North American Blue Energy Partners (NABEP) នឹងចូលទៅគ្រប់គ្រងទីតាំងបូមប្រេងមួយចំនួន ដែលពីមុនធ្លាប់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនរុស្ស៊ី។

ក្រុមមន្ត្រីដដែលនោះ បាននិយាយទៀតថា ការចូលទៅកាន់កាប់នេះ នឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងផលិតកម្មប្រេងដ៏ទូលំទូលាយ ដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសជាមួយប្រទេសវេណេស៊ុយអេឡា កាលពីពេលថ្មីៗនេះ។

គម្រោងទាំងនេះ គឺជាគម្រោងមួយក្នុងចំណោមកិច្ចសន្យាចំនួន ១៤ ដែលទើបផ្តល់ថ្មីដល់ក្រុមហ៊ុន North American Blue Energy Partners ដែលគាំទ្រដោយសហរដ្ឋអាមេរិកផ្ទាល់។ NABEP ពីមុនជាកម្មសិទ្ធិរបស់មហាសេដ្ឋីប្រេងអាមេរិក Harry Sargeant ហើយឥឡូវនេះត្រូវបានគ្រប់គ្រងដោយពាណិជ្ជករវេជនជាតិណេស៊ុយអេឡា លោក Alejandro Betancourt ជំនួសវិញ។

គួរឲ្យដឹងថា NABEP ត្រូវបានគេរំពឹងថានឹងគ្រប់គ្រងគម្រោងសរុបចំនួន ១៧ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយក្នុងនោះពួកគេនឹងមានសិទ្ធក្នុងការក្នុងការអភិវឌ្ឍ និងប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ប្រេងដល់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ជុំវិញការរៀបចំនេះផ្តល់ឱ្យក្រុមហ៊ុនអាមេរិកនូវកន្លែងឈរជើងនៅក្នុងទីតាំងបូមប្រេងសំខាន់ៗមួយចំនួនរបស់ប្រទេសវេណេស៊ុយអេឡានេះ ត្រូវបានធ្វើឡើង ដើម្បីជំនួសក្រុមហ៊ុនចិន និងរុស្ស៊ីដែលបានដើរតួនាទីយ៉ាងសំខាន់ជាយូរមកហើយ នៅក្នុងវិស័យថាមពលរបស់ប្រទេសនេះ។

មិនតែប៉ុណ្ណោះ វាក៏ផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោននូវតួនាទីដោយផ្ទាល់ក្នុងការកំណត់ថាអ្នកណាផលិត និងលក់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡាផងដែរ ខណៈពេលដែលរដ្ឋបាលលោក ត្រាំ កំពុងស្វែងរកការផ្លាស់ប្តូរឧស្សាហកម្មប្រេងរបស់ប្រទេសនេះ ដើម្បីប្រើជាផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក៕​

The post ក្រុមហ៊ុនអាមេរិក នឹងចូលទៅគ្រប់គ្រងទីតាំងបូមប្រេងមួយចំនួននៅវេណេស៊ុយឡា ជំនួសក្រុមហ៊ុនចិន និងរុស្ស៊ី appeared first on .

អាមេរិក និងវេណេស៊ុយអេឡា ឈានដល់ការចុះកិច្ចព្រមព្រៀងថាមពលខ្នាតយក្ស ជាមួយកុងត្រា ២៥ឆ្នាំ
យោងតាមប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានបង្ហាញឲ្យដឹងថា ថ្មីៗនេះ​ ប្រទេសវេណេស៊ុយអេឡា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពល ជាមួយសហរដ្ឋអាមេរិក សម្រាប់រយៈពេល ២៥ឆ្នាំ និងមានគោលបំណងបង្កើនផលិតកម្មប្រេងដល់ ១,៥លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមលោកស្រី Rodriguez បានហៅវាថាជាកិច្ចព្រមព្រៀង “ប្រវត្តិសាស្ត្រ” ដែលនឹងជួយស្តារសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល ខណៈពេលដែលវាក៏នឹងរួមចំណែកដល់ការបង្កើតអនាគតរបស់ប្រទេសផងដែរ។

ដោយបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ ប្រធានាធិបតីស្តីទីរូបនេះ បានលើកឡើងថា ៖”គម្រោងទ្វេភាគីរយៈពេល ២៥ឆ្នាំនេះ អាចអភិវឌ្ឍវាលបូមប្រេងយុទ្ធសាស្ត្រចំនួន ១៧ នៅក្នុងប្រទេស ដោយមានគោលដៅផលិតបានជាង ១,៥ លានបារ៉ែលក្នុងមួយថ្ងៃ”។

លោកស្រី រី Rodriguez បានបន្ថែមថា តួលេខ ១,៥ លានបារ៉ែលនេះ គឺគ្រាន់តែជាគោលដៅដំបូងប៉ុណ្ណោះ។ ប្រទេសទាំងពីរក៏មានផែនការធំៗ ផ្សេងទៀតផងដែរ រួមទាំងការអភិវឌ្ឍប្លុកប្រេង និងឧស្ម័នថ្មីទាំងស្រុងចំនួនប្រាំបី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រទេសវេណេស៊ុយអេឡា ដើម្បីពង្រីកវិស័យថាមពលរបស់ខ្លួន។

គួរជម្រាបជូនថា យោងតាមរដ្ឋាភិបាលវេណេស៊ុយអេឡា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនេះ អាចបង្កើតចំណូលរដ្ឋប្រមាណ ២០៩ពាន់លានដុល្លារ ដោយផ្អែកលើតម្លៃប្រេង ៦៥ដុល្លារក្នុងមួយបារ៉ែល៕​

The post អាមេរិក និងវេណេស៊ុយអេឡា ឈានដល់ការចុះកិច្ចព្រមព្រៀងថាមពលខ្នាតយក្ស ជាមួយកុងត្រា ២៥ឆ្នាំ appeared first on .

វេណេស៊ុយអេឡា ពិចារណាដកខ្លួនចេញពីអង្គការនាំចេញប្រេងកំពូលលើពិភពលោក OPEC
យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសវេណេស៊ុយអេឡា កំពុងស្ថិតនៅក្នុងការពិចារណាថាតើគួរត្រូវចាកចេញពីអង្គការប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក (OPEC) ដែរឬអត់។

យ៉ាងណាមិញ​ ប្រសិនបើរឿងនេះកើតឡើង វានឹងជាការវាយប្រហារមួយផ្សេងទៀតចំពោះ OPEC បន្ទាប់ពីការចាកចេញរបស់ប្រទេសរ៉ាប់រួម (UAE) កាលពីក្នុងខែឧសភាកន្លងទៅ។

ហើយមិនតែប៉ុណ្ណោះ វាក៏នឹងក្លាយការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយសម្រាប់ប្រទេសនៅអាមេរិកខាងត្បូង បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមឆ្នាំនេះ និងបានដាក់ការគ្រប់គ្រងលើការលក់ប្រេងរបស់ប្រទេស។ បច្ចុប្បន្នប្រទេសវេណេស៊ុយអេឡា មានទុនបំរុងប្រេងឆៅធំជាងគេបំផុតរបស់ពិភពលោក។

គួរឲ្យដឹងថា វេណេស៊ុយអេឡាបានបរាជ័យក្នុងការបំពេញតាមកូតាផលិតកម្ម OPEC របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែខ្វះការវិនិយោគ នៅក្នុងឧស្សាហកម្មប្រេង។ សហរដ្ឋអាមេរិក ក៏មានជម្លោះដ៏យូរអង្វែងជាមួយ OPEC ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពពី​ Bloomberg ក៏បានបញ្ជាក់ផងដែរថា នេះគ្រាន់តែជាបញ្ហាដែលកំពុងត្រូវបានពិភាក្សាជាមួយភាគីសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ ប្រទេសវេណេស៊ុយអេឡា គឺជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំងប្រាំ ដែលបានបង្កើតអង្គការ OPEC ជាលើកដំបូង ក្នុងឆ្នាំ១៩៦០ នៅទីក្រុងបាកដាដ រួមជាមួយប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ គុយវ៉ែត និងអារ៉ាប៊ីសាអូឌីត។

តួលេខចុងក្រោយបំផុតបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ ទុនបម្រុងប្រេងរបស់ប្រទេសវេណេស៊ុយអេឡា មានចំនួន ៣០៣ ពាន់លានបារ៉ែល ឬស្មើនឹង ១៧% នៃចំនួនសរុបទូទាំងពិភពលោក។ តួលេខនេះ គឺធំជាងទុនប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសមានផលិតកម្មឈានមុខគេក្នុងអង្គការ OPEC ដែលមានចំនួន ២៦៧ ពាន់លានបារ៉ែលផងដែរ៕​

The post វេណេស៊ុយអេឡា ពិចារណាដកខ្លួនចេញពីអង្គការនាំចេញប្រេងកំពូលលើពិភពលោក OPEC appeared first on .

អាមេរិក ដាក់លក់នាវាពីរគ្រឿងដែលរឹបអូសបាន ក្នុងទណ្ឌកម្មប្រឆាំងនឹងវេណេស៊ុយអេឡា
រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងដាក់លក់នាវាដឹកប្រេងពីរគ្រឿងដែលមានទង់ជាតិរុស្ស៊ី ដែលត្រូវបានរឹបអូសបាន ក្នុងអំឡុងពេលចូលធ្វើប្រតិបត្តិការលើប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Global Marketing Systems (GMS) ដែលជាក្រុមហ៊ុនកែច្នៃកប៉ាល់ មានមូលដ្ឋាននៅទីក្រុងឌុយបៃ បានទិញយកនាវាដឹកប្រេងទាំងពីរគ្រឿងនេះ កាលពីខែមុនក្នុងតម្លៃដែលមិនបានបង្ហាញ។

គួរឲ្យដឹងថា នាវាទាំងពីរដែលកំពុងលក់រួមមាន Era (ដែលពីមុនដំណើរការក្រោមឈ្មោះ Marinera និង Bella 1) និង Lileo (ដែលពីមុនមានឈ្មោះថា Galileo និង Veronica) ដែលនាវាទាំងពីរសុទ្ធសឹងតែមានដោតទង់ជាតិរបស់ប្រទេសរុស្ស៊ី។

លោក Anil Sharma នាយកប្រតិបត្តិនៃក្រុមហ៊ុន GMS បានមានប្រសាសន៍ថា ៖”រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលក់នាវាទាំងនេះមកឲ្យពួកយើង ដោយផ្អែកលើសេចក្តីសម្រេចរបស់តុលាការ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះមានភាពស្មុគស្មាញបន្តិច ជាពិសេសចាប់តាំងពីយើងមិនអាចកំណត់បានច្បាស់លាស់ថាអ្នកណាជាម្ចាស់មុន”។

គួររំឮកថា កងឆ្មាំសមុទ្រ និងកងកម្លាំងពិសេសអាមេរិក បានរឹបអូសនាវា Era ក្នុងខែមករា នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីស្លង់ បន្ទាប់ពីមានការដេញតាមប្រមាញ់អស់ពេលមួយសប្តាហ៍ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។ នាវានេះធ្លាប់បានគេចវេសពីការបិទខ្ទប់ផ្លូវរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ការ៉ាប៊ីនផងដែរ។ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា នាវា Era ត្រូវបានប្រើដើម្បីដឹកជញ្ជូនប្រេងដែលត្រូវបានអនុម័តពីប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ង់។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏បានរឹបអូសនាវា Lileo នៅក្នុងតំបន់ការ៉ាប៊ីនក្នុងខែមករានោះផងដែរ។ នាវានេះស្ថិតនៅក្នុងបញ្ជីនាវាដែលត្រូវទទួលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី។ សរុបមក សហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេងរហូតដល់ ១០ គ្រឿង បន្ទាប់ពីសកម្មភាពយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា។ នាវាដែលត្រូវបានរឹបអូសតែងតែផ្លាស់ប្តូរឈ្មោះ ដើម្បីជៀសវាងការរកឃើញ៕​

The post អាមេរិក ដាក់លក់នាវាពីរគ្រឿងដែលរឹបអូសបាន ក្នុងទណ្ឌកម្មប្រឆាំងនឹងវេណេស៊ុយអេឡា appeared first on .

វេណេស៊ុយអេឡា ប្រកាសដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយសារភាពលំអៀង
រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា បានប្រកាសថាប្រទេសនេះ នឹងដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយអះអាងថាស្ថាប័ននេះមានភាពមិនលំអៀង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសលោក Felix Plasencia បានប្រកាសកាលពីថ្ងៃទី២៤ ខែកក្កដាថាប្រទេសវេណេស៊ុយអេឡាបានជូនដំណឹងដល់អង្គការសហប្រជាជាតិអំពីការសម្រេចចិត្តដ៏រឹងមាំ និងមិនអាចងាកក្រោយវិញបាន របស់ខ្លួនក្នុងការដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ចលនានេះត្រូវបានធ្វើឡើងតាមការណែនាំរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez។

ការប្រកាសនេះ បានកើតឡើងនៅពេលដែល ICC កំពុងស៊ើបអង្កេតការចោទប្រកាន់អំពី “ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro។ លោក Plasencia បាននិយាយថា ៖”ប្រទេសវេណេស៊ុយអេឡាជឿជាក់ថាសកម្មភាពរបស់ ICC ឆ្លុះបញ្ចាំងពីភាពលំអៀងខាងភូមិសាស្ត្រយ៉ាងច្បាស់លាស់ ដោយផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនមិនសមាមាត្រទៅលើប្រទេសអាហ្វ្រិក និងអាមេរិកឡាទីន”។

ទន្ទឹមនឹងនេះ​ ICC បាននិយាយថាខ្លួនមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការពីប្រទេសវេណេស៊ុយអេឡាទាក់ទងនឹងការដកខ្លួនចេញពីអង្គការនេះទេ។ អង្គការនេះបាននិយាយទៀតថា ៖”យើងសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មអន្តរជាតិដ៏សាហាវបំផុត”។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះ ដោយប្រទេសវេណេស៊ុយអេឡា និង ICC ធ្លាប់មានការខ្វែងគំនិតគ្នាជាច្រើនរួចមកហើយ។ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ រដ្ឋសភាវេណេស៊ុយអេឡាបានចាត់វិធានការដើម្បីលុបចោលលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាឯកសារបង្កើត ICC។ នៅក្នុងខែមីនា ICC ក៏បានបដិសេធការអះអាងដែលដាក់ដោយប្រទេសវេណេស៊ុយអេឡា ដែលចោទប្រកាន់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសខ្លួន បានបង្កើតជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

ជម្រាបជូនថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងមានទីស្នាក់ការកណ្តាលនៅប្រទេសហូឡង់ ដែលបច្ចុប្បន្នមានសមាជិកចំនួន ១២៥ ប្រទេស។ ស្ថាប័ននេះគឺជាតុលាការអចិន្ត្រៃយ៍សម្រាប់ចោទប្រកាន់បុគ្គលដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម៕​

The post វេណេស៊ុយអេឡា ប្រកាសដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយសារភាពលំអៀង appeared first on .

វេណេស៊ុយអេឡា ទទូចឲ្យអង់គ្លេសបញ្ចេញមាសចំនួន ៣០ តោន ដើម្បីជួយសង្គ្រោះក្នុងគ្រោះរញ្ជួយដី
មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា កាលពីពេលថ្មីៗនេះ បានស្នើសុំឲ្យចក្រភពអង់គ្លេសបញ្ចេញមាសប្រហែល ៣០ តោន ដែលបច្ចុប្បន្នត្រូវបានបង្កកក្រោមទណ្ឌកម្ម ដើម្បីយកមកជួយកាត់បន្ថយផលវិបាកនៃគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា បាននិយាយនៅថ្ងៃទី៩ កក្កដាថា ៖”ខ្ញុំបានសម្រេចចិត្តផ្ញើលិខិតមួយទៅកាន់ស្តេច Charles ទី៣ ដោយស្នើសុំឱ្យមានការបញ្ចេញមាសដែលរក្សាទុកនៅធនាគារអង់គ្លេស។ មាសទាំងនេះជារបស់ប្រជាជនវេណេស៊ុយអេឡាគ្រប់គ្នា។ យើងត្រូវការវាដើម្បីឆ្លើយតបទៅនឹងផលវិបាកនៃគ្រោះរញ្ជួយដីដ៏កាចសាហាវ”។

គួរឲ្យដឹងផងដែរថា នៅដើមឆ្នាំ២០១៩ រដ្ឋាភិបាលអង់គ្លេស រួមជាមួយប្រទេសរាប់សិបផ្សេងទៀត បានគាំទ្រមេដឹកនាំប្រឆាំងរបស់វេណេស៊ុយអេឡា លោក Juan Guaido បន្ទាប់ពីលោកបានប្រកាសខ្លួនឯងថាជាមេដឹកនាំបណ្តោះអាសន្ន និងបានចោទប្រកាន់ប្រធានាធិបតី លោក Nicolas Maduro ថាបានក្លែងបន្លំការបោះឆ្នោតឆ្នាំ២០១៨។ នៅពេលនោះ លោក Guaido បានស្នើសុំឱ្យធនាគារអង់គ្លេសរារាំងរដ្ឋាភិបាលវេណេស៊ុយអេឡាពីការចូលទៅប្រើប្រាស់ទុនបម្រុងមាសរបស់ខ្លួន ដែលរក្សាទុកនៅធនាគារជាតិអង់គ្លេស។

យ៉ាងណាមិញ ក្រោយមកធនាគារកណ្តាលនៃប្រទេសវេណេស៊ុយអេឡា បានប្តឹងធនាគារអង់គ្លេស ប៉ុន្តែរហូតមកដល់ពេលនេះមិនអាចយកទ្រព្យសម្បត្តិដែលត្រូវបានបង្កកទាំងនេះ ត្រលប់មកប្រទេសខ្លួនវិញបាននោះឡើយ។

ជម្រាបជូនថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកើតឡើងផ្ទួនៗ បានវាយប្រហារប្រទេសវេណេស៊ុយអេឡានៅចុងខែមុន ដោយបានសម្លាប់មនុស្សជាង ​៣ ៨០០ នាក់ បំផ្លាញទីលំនៅជាច្រើន និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ វាគឺជាគ្រោះមហន្តរាយរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមួយដែលបានកើតឡើងនៅទ្វីបអាមេរិកឡាទីន៕​

The post វេណេស៊ុយអេឡា ទទូចឲ្យអង់គ្លេសបញ្ចេញមាសចំនួន ៣០ តោន ដើម្បីជួយសង្គ្រោះក្នុងគ្រោះរញ្ជួយដី appeared first on .

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាផ្ទួនៗនៅវេណេស៊ុយអេឡា សម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់
គ្រោះររញ្ជួយដីដ៏កាចសាហាវដែលកើតឡើងផ្ទួនៗមានកម្លាំងខ្លាំងជាង ៧ រ៉ិចទ័រ នៅវេណេស៊ុយអេឡា ទំនងជាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់ និងបណ្តាលឲ្យអគារដួលរលំនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាចំនួនពីរលើក ដែលមានកម្លាំង ៧.២ និង ៧.៥ រ៉ិចទ័រ ចេញពីក្រោមដីជម្រៅប្រមាណ ២០ គីឡូម៉ែត្រ បានវាយប្រហារតិចជាងមួយនាទីពីគ្នានៅជិតតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវេណេស៊ុយអេឡា ដែលបណ្តាលឱ្យអគាររាប់សិបខ្នងដួលរលំ នៅក្នុងរដ្ឋធានីការ៉ាកាស។

ទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានចេញការព្រមានពណ៌ក្រហមតាមរយៈប្រព័ន្ធត្រួតពិនិត្យការរញ្ជួយដី PAGER របស់ខ្លួន ដោយប៉ាន់ប្រមាណថាការរញ្ជួយដីកើតឡើងផ្ទួនៗគ្នានេះ អាចសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់។

ទីភ្នាក់ងារ USGS បាននិយាយទៀតថា មានការព្រមានពណ៌ក្រហមសម្រាប់ការខូចខាតសេដ្ឋកិច្ច និងការបាត់បង់ជីវិតមនុស្ស។ វាមានលទ្ធភាពខ្ពស់នៃការស្លាប់ និងការខូចខាតយ៉ាងទូលំទូលាយ ហើយគ្រោះមហន្តរាយអាចបន្តរីករាលដាលបន្ថែមទៀត។

ទីភ្នាក់ងារដដែលនេះបាននិយាយផងដែរថា មនុស្សភាគច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង គឺរស់នៅក្នុងផ្ទះឥដ្ឋដែលមិនរឹងមាំ ឬផ្ទះដែលសាងសង់ពីដីឥដ្ឋ ដែលងាយនឹងដួលរលំក្នុងពេលមានរញ្ជួយដី។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមិនមានព័ត៌មានបឋមអំពីអ្នកស្លាប់ និងរបួសពីការរញ្ជួយដីពីរដងនេះនៅឡើយនោះទេ ដោយសារការរញ្ជួយដីបានកើតឡើងនៅពេលល្ងាច (ម៉ោងនៅក្នុងប្រទេស)។ ក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសវេណេស៊ុយអេឡាបាននិយាយថា ការរញ្ជួយដីបានប៉ះពាល់ដល់រដ្ឋជាច្រើន រួមទាំង Yaracuy, Lara, Merida, Aragua, Carabobo, La Guaira និង Miranda ក៏ដូចជារដ្ឋធានីរបស់ប្រទេសផងដែរ។

ជម្រាបជូនថា បច្ចុប្បន្ននេះ ប្រទេសវេណេស៊ុយអេឡាបានប្រកាសថា ខ្លួនបានដាក់ពង្រាយកងកម្លាំងសន្តិសុខទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាសន្ន ដោយសាររចនាសម្ព័ន្ធជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការដួលរលំបន្តទៀត៕​

The post គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាផ្ទួនៗនៅវេណេស៊ុយអេឡា សម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់ appeared first on .

ការនាំចេញប្រេងរបស់វេណេស៊ុយអេឡា ហក់ឡើងខ្លាំង ចំពេលកំពុងមានវិបត្តិនៅមជ្ឈិមបូព៌ា
ការនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡា បានកើនឡើងដល់ ១,២៥ លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែឧសភា ដែលជាការកើនឡើងសម្រាប់រយៈពេលបីខែជាប់ៗគ្នាហើយ ដោយសារតែការដឹកជញ្ជូនកាន់តែច្រើនទៅកាន់សហរដ្ឋអាមេរិក ឥណ្ឌា និងអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ស្ថិតក្រោមរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិករបស់ប្រធានាធិបតីបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez ការផលិត និងការនាំចេញប្រេងឆៅរបស់ប្រទេសវេណេស៊ុយអេឡា បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន បានបន្ធូរបន្ថយទណ្ឌកម្ម និងក្រុមហ៊ុនបរទេសជាច្រើនបាននិងកំពុងពង្រីកគម្រោងប្រេង និងឧស្ម័ន នៅក្នុងប្រទេសអង្គការ OPEC។

យោងតាមក្រសួងប្រេងរបស់វេណេស៊ុយអេឡា បានព្យាករថាទិន្នផលប្រេងឆៅរបស់ខ្លួននឹងមានចំនួន ១,៣៧លានបារ៉ែលក្នុងមួយថ្ងៃ នៅចុងឆ្នាំនេះ ដែលនេះមានន័យនឹងកើនឡើង ២២% ធៀបទៅនឹងចុងឆ្នាំ២០២៥ និងជាចំនួនច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានការដាក់ទណ្ឌកម្មថាមពលរបស់សហរដ្ឋអាមេរិក នៅឆ្នាំ២០១៩ មក។

យ៉ាងណាមិញ ជុំវិញកំណើននេះ ក៏បានអនុញ្ញាតឲ្យប្រទេសវេណេស៊ុយអេឡា បន្តការនាំចេញទៅកាន់ប្រទេសដែលពួកគេមិនអាចលក់ប្រេងឲ្យបាន ក្នុងរយៈពេលជាច្រើនឆ្នាំផងដែរ។

យោងតាមទិន្នន័យ និងឯកសារផ្លូវការបានបង្ហាញថា សហរដ្ឋអាមេរិកគឺជាគោលដៅដំបូងនៃការនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ដែលមានប្រហែល ៥៥៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ បន្ទាប់មកគឺប្រទេសឥណ្ឌា ដែលមាន ៤២៧ ០០០ បារ៉ែលក្នុងមួយថ្ងៃ និងអឺរ៉ុប ដែលមាន ១៦៩ ០០០ បារ៉ែលក្នុងមួយថ្ងៃ៕​

The post ការនាំចេញប្រេងរបស់វេណេស៊ុយអេឡា ហក់ឡើងខ្លាំង ចំពេលកំពុងមានវិបត្តិនៅមជ្ឈិមបូព៌ា appeared first on .

វេណេស៊ុយអេឡា ច្រានចោលគំនិតរបស់លោក ត្រាំ ដែលចង់ឲ្យក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក
ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez ប្រទេសវេណេស៊ុយអេឡា មិនដែលគិតពីលទ្ធភាពនៃការក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ដូចដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្លាប់បានណែនាំនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Delcy បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិ នៅប្រទេសហូឡង់ កាលពីថ្ងៃទី១១ ខែឧសភាថា ៖”យើងមិនដែលគិតពីលទ្ធភាពទាំងនោះទេ។ ប្រសិនបើមានរឿងមួយដែលប្រជាជនវេណេស៊ុយអេឡាតែងតែឱ្យតម្លៃ នោះគឺជាសេចក្តីស្រឡាញ់របស់ពួកគេចំពោះដំណើរការនៃការទទួលបានឯករាជ្យ និងការគោរពរបស់ពួកគេចំពោះវីរបុរសនៃឯករាជ្យភាពនោះ”។

ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់សារព័ត៌មាន Fox News ថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់ ក្នុងការធ្វើឱ្យប្រទេសវេណេស៊ុយអេឡាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។

ជម្រាបជូនថា ចាប់តាំងពីបើកការវាយឆ្មក់ដែលបានឈានដល់ការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro និងភរិយារបស់លោកកាលពីខែមករាមក លោក ត្រាំ តែងបានបញ្ជាក់ម្តងហើយម្តងទៀតអំពីចេតនារបស់លោកក្នុងការគ្រប់គ្រងទៅលើប្រទេសវេណេស៊ុយអេឡាទាំងមូល៕​

The post វេណេស៊ុយអេឡា ច្រានចោលគំនិតរបស់លោក ត្រាំ ដែលចង់ឲ្យក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក appeared first on .