អាមេរិក ដាក់លក់នាវាពីរគ្រឿងដែលរឹបអូសបាន ក្នុងទណ្ឌកម្មប្រឆាំងនឹងវេណេស៊ុយអេឡា

អន្តរជាតិ

រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងដាក់លក់នាវាដឹកប្រេងពីរគ្រឿងដែលមានទង់ជាតិរុស្ស៊ី ដែលត្រូវបានរឹបអូសបាន ក្នុងអំឡុងពេលចូលធ្វើប្រតិបត្តិការលើប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Global Marketing Systems (GMS) ដែលជាក្រុមហ៊ុនកែច្នៃកប៉ាល់ មានមូលដ្ឋាននៅទីក្រុងឌុយបៃ បានទិញយកនាវាដឹកប្រេងទាំងពីរគ្រឿងនេះ កាលពីខែមុនក្នុងតម្លៃដែលមិនបានបង្ហាញ។

គួរឲ្យដឹងថា នាវាទាំងពីរដែលកំពុងលក់រួមមាន Era (ដែលពីមុនដំណើរការក្រោមឈ្មោះ Marinera និង Bella 1) និង Lileo (ដែលពីមុនមានឈ្មោះថា Galileo និង Veronica) ដែលនាវាទាំងពីរសុទ្ធសឹងតែមានដោតទង់ជាតិរបស់ប្រទេសរុស្ស៊ី។

លោក Anil Sharma នាយកប្រតិបត្តិនៃក្រុមហ៊ុន GMS បានមានប្រសាសន៍ថា ៖”រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលក់នាវាទាំងនេះមកឲ្យពួកយើង ដោយផ្អែកលើសេចក្តីសម្រេចរបស់តុលាការ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះមានភាពស្មុគស្មាញបន្តិច ជាពិសេសចាប់តាំងពីយើងមិនអាចកំណត់បានច្បាស់លាស់ថាអ្នកណាជាម្ចាស់មុន”។

គួររំឮកថា កងឆ្មាំសមុទ្រ និងកងកម្លាំងពិសេសអាមេរិក បានរឹបអូសនាវា Era ក្នុងខែមករា នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីស្លង់ បន្ទាប់ពីមានការដេញតាមប្រមាញ់អស់ពេលមួយសប្តាហ៍ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។ នាវានេះធ្លាប់បានគេចវេសពីការបិទខ្ទប់ផ្លូវរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ការ៉ាប៊ីនផងដែរ។ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា នាវា Era ត្រូវបានប្រើដើម្បីដឹកជញ្ជូនប្រេងដែលត្រូវបានអនុម័តពីប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ង់។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏បានរឹបអូសនាវា Lileo នៅក្នុងតំបន់ការ៉ាប៊ីនក្នុងខែមករានោះផងដែរ។ នាវានេះស្ថិតនៅក្នុងបញ្ជីនាវាដែលត្រូវទទួលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី។ សរុបមក សហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេងរហូតដល់ ១០ គ្រឿង បន្ទាប់ពីសកម្មភាពយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា។ នាវាដែលត្រូវបានរឹបអូសតែងតែផ្លាស់ប្តូរឈ្មោះ ដើម្បីជៀសវាងការរកឃើញ៕​