សមាគមអតីតយុទ្ធជនកម្ពុជា

រដ្ឋាភិបាល នឹងបង្កើនថវិកាដល់៨ពាន់លានរៀលក្នុង១ឆ្នាំ ជួយសមាគមអតីតយុទ្ធជន ចាប់ពីឆ្នាំ២០២៦តទៅ
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរកស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបង្កើនថវិកាពី ៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅដល់៨ពាន់លានរៀលក្នុងមួយឆ្នាំ ដើម្បីជួយសម្រាលទុកលំបាករបស់សមាគមអតីតយុទ្ធជន ដោយនឹងចាប់អនុវត្តពីឆ្នាំ២០២៦តទៅ។

ថ្លែងក្នុងនៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា៖ “តាមការបញ្ជាក់ ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត យល់ព្រមបង្កើនថវិកា ពី៤ពាន់លានរៀលក្នុង១ឆ្នាំ ទៅដល់៨ពាន់លានរៀលក្នុង១ឆ្នាំៗ ចាប់តាំងពីឆ្នាំ២០២៦ទៅ ព្រោះឆ្នាំនេះ គឺជាឆ្នាំកន្លងផុត ដែលបានបន្ថែម៥០០លាន ប៉ុន្តែចាប់ពីឆ្នាំក្រោយទៅ គឺបង្កើនរហូតទៅដល់៤ពាន់លានរៀល គឺយើងកើន៤ពាន់លានទៅកាន់៨ពាន់លានរៀល”។

ក្រៅពីសម្តេចតម្លើងថវិកាជូនសមាគមអតីតយុទ្ធជនហើយនោះ សម្តេចតេជោ ក៏បានណែនាំឱ្យសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និង និវត្តជន ដែលមានស្នាដៃ និង មានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍។

សម្តេចសម្គាល់ឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារអតីតយុទ្ធជន និងនិវត្តជន ខ្លួនឯង មានដីជាកម្មសិទ្ធិដែលជាបដិភាគ ចំណែកឯសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អាជ្ញាធរដែនដី សប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រជាថវិកា និងសម្ភារ:។ ការណ៍នេះ គឺជាវប្បធម៌ចែករំលែកចំពោះអតីតយុទ្ធជន និងនិវត្តជន ធ្វើឱ្យជីវភាពអតីតយុទ្ធជន និងនិវត្តជន ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់ ៕អត្ថបទ៖ ហ្សាលីន

The post រដ្ឋាភិបាល នឹងបង្កើនថវិកាដល់៨ពាន់លានរៀលក្នុង១ឆ្នាំ ជួយសមាគមអតីតយុទ្ធជន ចាប់ពីឆ្នាំ២០២៦តទៅ appeared first on .

អ្នកឧកញ៉ា ម៉ម វណ្ណឌី ជួយសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគីរី និងរៀបចំពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ
អ្នកឧកញ៉ា ម៉ម វណ្ណឌី សហគ្រិនវ័យក្មេងដ៏មានសក្តានុពល និងជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភរិយា អ្នកឧកញ៉ា ទៀង ផល្លា បានជួយសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគីរី និងបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់បើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានលើកឡើង កាលពីថ្ងៃពុធម្សិលមិញដូច្នេះថា៖ “ខ្ញុំបាទចូលរួម បើកការដ្ឋានសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគីរី ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ម៉មវណ្ណឌី”។

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា គឺមានទីតាំងស្ថិតនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

កាលខែមិថុនា ឆ្នាំ២០២៤ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ​​ក៏បានប្រកាស​ស្ម័គ្រចិត្ត​ជួយ​សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពត ផងដែរ ​សម្រាប់​មន្ត្រី​​បម្រើការងារ​ក្នុងការ​ផ្តល់​សេវា​ និងដោះស្រាយ​បញ្ហា​ជូន​បងប្អូនអតីតយុទ្ធជន និង​គ្រួសារ​ពលី​មរណៈ​កាន់​តែ​​មានភាព​ប្រសើរឡើង។

គួររំឮកផងដែរថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធាន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលដៅរំឮកដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈការលើកទឹកចិត្ដ ខាងផ្នែកស្មារតី ការផ្តល់កិត្តិយស និងការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម៕

The post អ្នកឧកញ៉ា ម៉ម វណ្ណឌី ជួយសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគីរី និងរៀបចំពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ appeared first on .

សម្ដេចធិបតី ណែនាំដល់រដ្ឋមន្រ្ដី២រូប ពិនិត្យមើលលើការផ្ដល់ឱកាសការងារដល់កូនអតីតយុទ្ធជន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់រដ្ឋមន្រ្តីចំនួន២រូប គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើសនាយ ទាហានពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី “ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា​ ២០០៧ – ២១ មិថុនា ២០២៤”​ ដែលរៀបចំឡើងនៅព្រឹកទី២៦ មិថុនា ២០២៤។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋភិបាល នៅតែបន្តគិតគូរលើការផ្ដល់ ឱកាសការរស់នៅរបស់អតីតយុទ្ធជន អាចចូលរួមនៅក្នុងសង្គម ចូលរួមផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ដោយសម្តេចធិបតី បានបញ្ជាក់ថា៖«ខ្ញុំសូមណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលមានប្រឡងជ្រើសរើសនាយ ទាហានពលទាហាន និងនគរបាលក្នុងក្របខណ្ឌ័ក្រសួងត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ ដើម្បីអាចឱ្យពួកគាត់មានឱកាសបន្តវេនពីឪពុកម្តាយ ព្រោះកូនៗពួកគាត់អត់មានឱកាស ហេតុនេះត្រូវពិនិត្យមើល ពិសេសរើសយកអ្នកមានមូលដ្ឋាននៅតំបន់ដែលជ្រើសរើសផ្ទាល់នោះតែម្តង»។

ក្រៅពីណែនាំបែបនេះ សម្តេចធិបតី ក៏បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការងារពាជាតិ ពិនិត្យមើលលើការផ្ដល់ឱកាសដល់ អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ អតីតយុទ្ធជនឱ្យបានចូលរៀនជំនាញវិជ្ជាជីវៈក្នុងគោលនយោបាយអាទិភាព ១,៥ លាននាក់ផងដែរ៕ អត្ថបទ៖ រង្សី

The post សម្ដេចធិបតី ណែនាំដល់រដ្ឋមន្រ្ដី២រូប ពិនិត្យមើលលើការផ្ដល់ឱកាសការងារដល់កូនអតីតយុទ្ធជន appeared first on .

ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជារបស់សម្ដេចតេជោ សាងសង់ផ្ទះបាន ៧០ខ្នងហើយ ជូនអតីតយុទ្ធជនខេត្តបាត់ដំបង
គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជននៅឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលត្រូវទទួលបានដី និងផ្ទះ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី មកទល់ពេលនេះសម្រេចការសាងសង់ផ្ទះបានចំនួន៧០ខ្នងហើយ។ នេះបើយោងតាមការឱ្យដឹងរបស់លោក គន់ រត្ន័មុនី អភិបាលរងខេត្តត្បូងឃ្មុំ ដែលជាក្រុមការងារចុះជួយរៀបចំសាងសង់ផ្ទាល់។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមទៀតថា៖ ដោយមានការដឹកនាំ និងយកចិត្តទុកដាក់ ពីសម្ដេចទាំងទ្វេ និងការចុះត្រួតពិនិត្យ និងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រួមជំនួយឧបត្ថម្ភពីអ្នកឧកញ៉ា ម៉ម វណ្ណឌី ផងនោះ បច្ចុប្បន្ននេះ ក្រុមការងារបាននឹងកំពុងពន្លឿនការសាងសង់ផ្ទះ និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែម យ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបតាមតម្រូវការជូនបងប្អូនអតីតយុទ្ធជនយើង។

គួររំឮកផងដែរថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធាន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលដៅរំឮកដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈការលើកទឹកចិត្ដ ខាងផ្នែកស្មារតី ការផ្តល់​កិត្តិ​យ​ស និងការ​ផ្គត់​​ផ្គ​ង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃការរីកចម្រើ​ន​ផ្នែក​សេ​ដ្ឋកិច្ច និងសង្គម៕

The post ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជារបស់សម្ដេចតេជោ សាងសង់ផ្ទះបាន ៧០ខ្នងហើយ ជូនអតីតយុទ្ធជនខេត្តបាត់ដំបង appeared first on .