សម្តេច ហ៊ុន ម៉ាណែត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកម្ពុជា
ក្នុងនាមជាពលរដ្ឋមួយរូប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកើតមាននៅកម្ពុជា។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានយល់ឃើញថា គ្រឿងញៀនបំផ្លាញសុខភាពអ្នកប្រើប្រាស់ផ្ទាល់ បំផ្លាញអនាគតបង្កឱ្យមានអំពើហិង្សា គ្រឿងញៀនបណ្ដាលឱ្យបាត់បង់សេចក្ដីសុខ គ្រឿងញៀនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ដោយហេតុថាគ្រឿងញៀនជាសារធាតុមួយដ៏អាក្រក់បែបនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានអំពាវនាវឱ្យយុវជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤  សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនដ៏ម៉ឺងម៉ាត់ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទ លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ក្នុងករណីរកឃើញថាមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន  ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ បន្ថែមពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការអនុវត្តទណ្ឌកម្មខាងវិន័យបែបនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមានឡើយ៕

The post អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកម្ពុជា appeared first on .

សម្តេច ហ៊ុន ម៉ាណែត ៖ ជាង២ម៉ឺនសហគ្រាស នឹងអាចទទួលបានការបញ្ចុះតម្លៃអគ្គីសនីពីរដ្ឋាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងជំរុញឱ្យមានការបញ្ចុះតម្លៃថ្លៃអគ្គីសនីដល់សហគ្រាសផ្នែកឧស្សាហកម្ម និងសហគ្រាសផ្នែកកសិកម្មនៅកម្ពុជា ដើម្បីជំរុញដល់សកម្មភាពផលិត និងការចំណាយរបស់សគ្រាសទាំងនោះ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដូច្នេះ ត្រូវបានធ្វើឡើងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ចំនួន ១៨ ១០៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ កាលថ្ងៃ ទី១៩ កញ្ញា​ ២០២៣។

នាឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើណែនាំដល់អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ខណៈសម្តេចថា ក្នុងនោះ នឹងមានសហគ្រាស កសិកម្ម និងឧស្សាហកម្មប្រមាណ២១០០០ សហគ្រាសដែលអាចទទួលបានផលពីការគិតគូរលើការបញ្ចុះតម្លៃអគ្គីសនីណាមួយពីរដ្ឋាភិបាល។

សម្តេចបន្តថា៖«ការជំរុញឱ្យមានការបញ្ចុះតម្លៃអគ្គីសនីនេះ គឺមិនអាចរង់ចាំដល់ឆ្នាំក្រោយទេ គឺពោលត្រូវអនុវត្តន៍ឱ្យបាននៅឆ្នាំនេះ អាចចាប់ផ្តើមពីខែ១០នេះតទៅ អាចសាកល្បង៣ខែសិន ថាអាចដំណើរការបានអត់? ដើម្បីធ្វើយ៉ាងណាសំដៅឱ្យសហគ្រាសទាំងនោះអាចមានលទ្ធភាពធ្វើការងារផ្សេងៗបាន»។

ជាមួយគ្នានេះ ក្រៅពីជំរុញឱ្យមានការបញ្ចុះតម្លៃអគ្គីសនីដល់សហគ្រាសនៅកម្ពុជាហើយនោះ នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំដល់បណ្ដារាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតគ្នាស្វែងរកវិនិយោគិនមកខេត្ត ឬមូលដា្ននរបស់ខ្លួន  ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយផងដែរ៕

អត្ថបទ​៖ ពិសី

The post សម្តេច ហ៊ុន ម៉ាណែត ៖ ជាង២ម៉ឺនសហគ្រាស នឹងអាចទទួលបានការបញ្ចុះតម្លៃអគ្គីសនីពីរដ្ឋាភិបាល appeared first on .

សម្តេច ហ៊ុន ម៉ាណែត៖ ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ កាលព្រឹកថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមតាំងពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននិង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្ដេច ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្ដែង ការគួរសមដោយឡែកពីគ្នាជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើ ប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រម ទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្ដល់ផលប្រយោជន៍រួម។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង អំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននឹងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។

ស្របពេលដែលកម្ពុជានិងចិនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិត ចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

សូមជម្រាបជូនថា​ ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិននាពេលនេះ គឺធ្វើឡើងតបតាមការ អញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន​ សម្តេច ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជា ច្រើនរូបរបស់កម្ពុជា​ ដើម្បីបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទ៖​ពិសី

The post សម្តេច ហ៊ុន ម៉ាណែត៖ ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ appeared first on .

សម្តេច ហ៊ុន ម៉ាណែត៖ ធុរជនអាស៊ាន និងអន្តរជាតិជាច្រើនរូប ចង់មកបោះទុនវិនិយោគនៅកម្ពុជា
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីភាពជោគជ័យរបស់ប្រទេសកម្ពុជា ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា មានធុរជនអាស៊ាន និងអន្តរជាតិជាច្រើនរូប ចាប់អារម្មណ៍ចង់មកបោះទុនវិនិយោគនៅកម្ពុជាជាវិស័យជាច្រើន។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីជោគជ័យ នៃបេសកកម្មរបស់សម្ដេចនៅក្នុងកិច្ចប្រជុំខាងលើ សម្ដេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ នៃបេសកកម្មនេះ ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំនួន១៣កិច្ចប្រជុំ អញ្ជើញថ្លែងសុន្ទរកថាចំនួន១២លើក និងអញ្ជើញ ជួបពិភាក្សាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន តំបន់ និងអន្តរជាតិជាច្រើនទៀត។

ចំពោះវិស័យសេដ្ឋកិច្ចវិញ ក្នុងកិច្ចប្រជុំនោះ សម្ដេច បានភ្ជាប់ជានិច្ច នូវកិច្ចពិភាក្សាអំពីវិស័យ ដែលមានសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី នៅគ្រប់ជំនួប ខណៈសម្តេចថា ថ្នាក់ដឹកនាំទាំងអស់ក៏បានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើន មានជាអាទិ៍ វិស័យពាណិជ្ជកម្ម វិនិយោគកសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនជាដើម។

សម្តេច បានអះអាងបន្តថា៖« ជារួមតាមរយៈការចូលរួមកិច្ចប្រជុំ កិច្ចពិភាក្សាទ្វេភាគី ត្រីភាគី និងកិច្ចសន្ទនាក្រៅផ្លូវការ ចំនួន៣២លើក ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលស្ថាប័នតំបន់ និងអន្តរជាតិ មិនតិចជាង២០រូបនោះ  មានធុរជន អញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន និងអន្តរជាតិជាច្រើនរូប ក៏បានបង្ហាញការគាំទ្រ និងបំណងចង់មកបណ្តាក់ទុកវិនិយោគនៅកម្ពុជាជាវិស័យជាច្រើនផងដែរ»។

ជាក់ស្តែង តាមរយៈកិច្ចប្រជុំខាងលើ កម្ពុជា-ភីលីពីន ក៏បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យម។ជាងនេះទៀត កម្ពុជា- ហ្វីលីពីន ក៏បានទទួលការឯកភាពគ្នា ក្នុងការបង្កើនការនាំចូលទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសមួយចំនួន ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ីថែមទៀត៕

អត្ថបទ៖ ពិសី

The post សម្តេច ហ៊ុន ម៉ាណែត៖ ធុរជនអាស៊ាន និងអន្តរជាតិជាច្រើនរូប ចង់មកបោះទុនវិនិយោគនៅកម្ពុជា appeared first on .

សម្តេច ហ៊ុន ម៉ាណែត ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការលើគម្រោងផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នឹងបន្តគាំទ្រគោលនយោបាយចិនមួយ ខណៈសម្ដេច ក៏បានប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរលើគម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនផងដែរ។ នេះបើយោងតាមខ្លឹមសារជំនួបរវាង សម្តេច ហ៊ុន ម៉ាណែត និង លោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលផ្សាយចេញនៅថ្ងៃទី៤ ខែកញ្ញា។

នាឱកាសនោះ សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់លោក លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្ស និងរដ្ឋ នៃប្រទេសទាំងពីរ ខណៈសម្តេច អះអាងថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ជាពិសេសការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា ។

បន្ថែមពីនេះ សម្តេច ក៏បានថ្លែងថា៖«គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និង កិច្ចសហប្រតិបត្តិការដ៏ទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់»។

នាឱកាសនោះ លោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការគ្រប់រូបភាពឱ្យទទួលជោគជ័យ។

ក្នុងន័យនេះ លោកបន្តថា៖« រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយ យុទ្ធសាស្ត្រ និង ចក្ខុវិស័យច្បាស់លាស់»។

តាមរយៈជំនួបនោះ មន្រ្តីជាន់ខ្ពស់របស់ប្រទេសចិន ក៏បាន បង្ហាញឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និង ជាបងប្អូនបង្កើត ដែល រួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក ។ ជាងនេះទៀត លោក លីវ ជានឆាវ ក៏បង្ហាញក្តីសង្ឃឹមចំពោះការ អភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត ដែលជាអ្នកនយោបាយវ័យក្មេងមានចក្ខុវិស័យវែងឆ្ងាយផងដែរ៕ អត្ថបទ៖ ពិសី

The post សម្តេច ហ៊ុន ម៉ាណែត ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការលើគម្រោងផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន appeared first on .