សេដ្ឋកិច្ចកម្ពុជា

ប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ មើលឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ
គណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកប្រធាន Yasuto Watanabe បានលើកឡើងថា ឥទ្ធិពលនៃកត្តាប្រឈមថ្មីៗ អាចធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លះៗ ប៉ុន្តែក៏នៅរក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។

នៅក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា លោកប្រធានគណៈប្រតិភូ បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃប្រេងឥន្ធនៈ។

លោកបានលើកឡើងពីឥទ្ធិពលនៃកត្តាប្រឈមថ្មីៗដែលអាចធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លះៗ ប៉ុន្តែក៏នៅរក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។ លើសពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាបានទំនុកចិត្តលើប្រព័ន្ធធនាគារ ស្ថានភាពគុណភាពឥណទាន និងការអនុវត្តវិធានការមួយចំនួន ផងដែរ។

ជាការឆ្លើយតប លោកស្រី ជា សិរី បានថ្លែងអំណរគុណចំពោះការចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងបានជម្រាបជូនពីគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យថាមពល ដោយផ្តោតលើប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងថាមពលស្អាត ដែលជាកត្តាយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងតម្លៃប្រេងឥន្ធនៈ។ បន្ថែមលើនេះ លោកស្រី ទេសាភិបាល ក៏បានលើកឡើងពីអទិភាពនៃការពង្រីកឥណទានដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ផងដែរ៕

The post ប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ មើលឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ appeared first on .

សម្តេចធិបតី៖ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥ ខណៈសម្រាប់ឆ្នាំ២០២៦នេះ កំណើន សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់។

នេះបើយោងតាម សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ផ្សាយចេញថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិងដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពាន លើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦នេះ កំណើន សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក។

តាមរយៈសារលិខិតដដែល សម្តេចធិបត បានអះអាងដែរថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត តាមរយៈការពង្រឹងនិងពង្រីកយន្តការតាមដានត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃ របបសន្តិសុខសង្គមជាបន្តបន្ទាប់។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។

សូមរម្លឹកដែរថា កាលពីពាក់កណ្តាលខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធ្លាប់បានឱ្យដឹងតាមរយៈការព្យាកររបស់ខ្លួន កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦នេះនឹងមានកំណើន ៤%។ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករយ៉ាងដូច្នេះ ដោយយោងទៅលើកត្តាមួយចំនួនដូចជា ផលប៉ះពាល់ដោយសារជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងការកើនឡើងនៃតម្លៃប្រេងសាំង ភាពតានតឹងពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជា ខាងភូមិសាស្ត្រនយោបាយជាដើម៕ អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី៖ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ appeared first on .

ADB៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។

របាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមេសា បានបញ្ជាក់ថា ក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស កំណើនត្រូវបានគាំទ្រដោយដំណើរការវិស័យកម្មន្តសាលដែលមានភាពធន់។ កំណើនត្រូវបានព្យាករថានឹងកើនថែមទៀតដល់ ៥.០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយកំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi លើកឡើងថា «កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ»។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និង កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និង គ្រឿងសង្ហារឹម។ កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន០.៩% ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។

រីឯកំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣.៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម២.៣% ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរដែលបានអនុម័តកើនឡើង៤៥% ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែលមានតម្លៃបន្ថែមតែខ្ពស់។

ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈ ដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យ កសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀត នៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែលកំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។

យ៉ាងណាការសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើមូលធនមនុស្ស៕

The post ADB៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦ appeared first on .

សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាសម្រេចបានកំណើន៥% ក្នុងឆ្នាំ២០២៦នេះ
ផ្អែកតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងយោងតាមការវាយតម្លៃ ឡើងវិញ សម្រាប់រយៈពេល ៩ ខែក្នុងឆ្នាំ ២០២៥, ស្ថានភាពសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ ២០២៥ និង ៥% សម្រាប់ឆ្នាំ ២០២៦។

ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,០% ក្នុងបរិការណ៍នៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យពីកត្តា ខាងក្រៅ និងកត្តាខាងក្នុង ដែលបាននិងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាព នៃការអភិវឌ្ឍកម្ពុជា។

តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៦ ត្រូវបានទ្រទ្រង់ដោយ៖ ទី១ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនក្នុងរង្វង់ ៧,២% ក្នុងឆ្នាំ ២០២៦ ដែលជាកំណើនថមថយ បើធៀបនឹងកំណើនឆ្នាំ ២០២៥ ដោយសារការថមថយចលនការនៃកំណើនវិស័យបម្រើការនាំចេញ ពោលគឺ អនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្រោមការរំពឹងទុកបច្ច័យនៃការអនុវត្តពន្ធគយបដិការ ដែលនឹងធ្វើឱ្យតម្រូវការសកលមាននិន្នាការថមថយ ប៉ុន្តែជារួមនៅតែជាកំណើនល្អដោយសាររោងចក្រ-សហគ្រាស មានលទ្ធភាពបន្សំខ្លួនបានបន្តិចម្តងៗ ទៅនឹងរបត់គោលនយោបាយពាណិជ្ជកម្ម និងសមភាពាណិជ្ជកម្មថ្មីនេះ។

ទី២ វិស័យសេវាកម្ម រំពឹងថាសម្រេចបាន ៣,៧% ក្នុងឆ្នាំ ២០២៦ ដោយសារការរំពឹងទុកនៃការអូសបន្លាយផលប៉ះ ពាល់ពីការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ មកលើចលនការនៃអនុវិស័យ ត្រូវបានព្យាករថានឹងមានកំណើនទាបក្នុងរង្វង់ ចន្ទល់កំណើនសំខាន់ៗមួយចំនួន ដូចជា អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ (ទេសចរណ៍) លក់ដុំ-រាយ និងហិរញ្ញវត្ថុ និងធានារ៉ាប់រង។

ចំណែកទី៣ វិស័យកសិកម្ម ត្រូវបានព្យាករថាកើនឡើង ០,៩% ក្នុងឆ្នាំ ២០២៦ ដែលបន្តគាំទ្រដោយអនុវិស័យនេសាទ និងចិញ្ចឹមសត្វ ក្នុងខណៈដែលអនុវិស័យដំណាំអាចនឹងមានកំណើនយឺតជាងការរំពឹងទុកបន្តិច ដោយសារបច្ច័យនៃការធ្លាក់ចុះកសិផលមកលើស្ថានភាពផលិតកម្មក្នុងឆ្នាំ ២០២៦៕

The post សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាសម្រេចបានកំណើន៥% ក្នុងឆ្នាំ២០២៦នេះ appeared first on .

ADB បង្ហាញពីការរក្សាបានរបស់កម្ពុជានូវភាពធន់ផ្នែកសេដ្ឋកិច្ច បើទោះជាបានព្យាករកំណើនទាបជាងមុន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១%មក ៤,៩%ក្នុងឆ្នាំ២០២៥និងពី ៦,២%មក៥,០%នៅឆ្នាំ២០២៦ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

តែទោះជាបែបនេះក្តីធនាគារADB ក៏បានបង្ហាញថាកម្ពុជានូវរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច ហើយ ADBមានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។

លោកស្រី Jyotsana Varma នាយិកា ADBប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព”។

យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីក្នុងខែកញ្ញាឆ្នាំ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី ៦,០%ក្នុងខែមករាមកត្រឹម ១,៦%ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថានឹងមានជាមធ្យមប្រម៉ាណ ២,0%ទាំងនៅក្នុងឆ្នាំ២០២៥និងឆ្នាំ២០២៦។

វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២%ឆ្នាំលើឆ្នាំសម្រាប់ឆមាសទីមួយឆ្នាំ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។ ទោះជាមានការប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូលរបស់អាមេរិកដោយ សារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ផលិតកម្មក្នុងវិស័យកាត់ដេរ និងក្រៅពីវិស័យកាត់ដេរ ត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដោយសារភាពអំណោយផលនៃការបន្ថយពន្ធគយមក ១៩%របស់អាមេរិកលើការនាំចូលពីកម្ពុជា។

កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២,៨%ក្នុងឆ្នាំ២០២៥និង ២,៦%ក្នុងឆ្នាំ ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយឆ្នាំ២០២៥ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះនិងពេលខាងមុខ។

វិស័យកសិកម្មត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ១,១%ក្នុងឆ្នាំ២០២៥និង ២០២៦ជំរុញដោយតម្រូវការនាំចេញដែលកំពុងបន្តនិងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្មដែលបាន ត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង១៤,១%ឆ្នាំលើឆ្នាំនៅឆមាសទីមួយឆ្នាំ២០២៥ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ៕

The post ADB បង្ហាញពីការរក្សាបានរបស់កម្ពុជានូវភាពធន់ផ្នែកសេដ្ឋកិច្ច បើទោះជាបានព្យាករកំណើនទាបជាងមុន appeared first on .

ឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានកើន ៥.៩% ទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានកើន ៥.៩% បើទោះបីជាប្រឈមនឹងភាព មិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ កំណើននេះត្រូវបានគាំទ្រដោយការកើនឡើង នៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម ខណៈវិស័យសំណង់និងអចលនទ្រព្យបន្តមាន ភាពទន់ខ្សោយ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ។

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យកម្មន្តសាលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន ៩,៥%។ ចំណែកអនុវិស័យកម្មន្ត សាលកាត់ដេរត្រូវបានប៉ាន់ស្មានថាកើនឡើង ១០,៤% ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរកើនឡើង ៨,៥%។

ធនាគារជាតិ បានគូសរំលេចថា ការនាំចេញផលិតផលកម្មន្តសាល បានកើនឡើងគួរឱ្យកត់សម្គាល់ ១៥,៣% (គិតជាតម្លៃ) នាឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងគ្រាដូចគ្នា ឆ្នាំមុន (៨.៧%) ដោយសារការសម្រុកនាំចេញយ៉ាងគំហុកមុនពេលពន្ធគយបដិការត្រូវបានអនុវត្ត។ កំណើននេះគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលដែលកំពុងលេចឡើងដូចជា សំបកកង់រថយន្ត អំពូលភ្លើង​ និងខ្សែភ្លើង និងបង្គុំខ្សែភ្លើង។

ចំណែកឯវិស័យទេសចរណ៍បន្តមានកំណើនដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិនិងទេសចរក្នុងស្រុក។ កំណើននេះ ត្រូវបានគាំទ្រដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសនានាក៏ដូចជាការរៀបចំព្រឹត្តិការណ៍ផ្សេងៗ។ ភ្ញៀវទេសចរអន្តរជាតិបានកើន៦,២% ដល់៣,៤លាននាក់។ រីឯវិស័យកសិកម្មបន្តទទួលបានកំណើន១,២% ដែលគាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល។ វិស័យសំណង់នៅតែបន្តមានកំណើនទាប ០,៧% ដែលគាំទ្រដោយសកម្មភាពសាងសង់សំណង់ឧស្សាហកម្ម និងសំណង់ឯកជន ខណៈសំណង់សាធារណៈមានកំណើនយឺត។

សម្រាប់ទស្សនវិស័យឆមាសទី២ ឆ្នាំ២០២៥បែបណា?

ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ទស្សនវិស័យឆមាសទី២ ឆ្នាំ២០២៥ ពិភពលោកបន្តប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំង ដោយសារការកើនឡើងជម្លោះ ប្រដាប់អាវុធនៅតាមតំបន់នានា បន្ថែមលើនិន្នាការគាំពារនិយម និងហានិភ័យនៃការប្រែប្រួល អាកាសធាតុ គួបផ្សំនឹងបញ្ហាដក់សល់ពីវិបត្តិកូវីដ-១៩ ជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍ។

កត្តាទាំងនេះអាចនាំឱ្យសេដ្ឋកិច្ចពិភពលោកថយចុះជាងការរំពឹងទុក និងដាក់សម្ពាធលើទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាបង្កើនហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ។ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករបន្ទាបអត្រាកំណើនសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៥ មកត្រឹម ២,៨% (៣,៣% នៅឆ្នាំ២០២៤) មុនពេលងើបឡើងវិញបន្តិចដល់ ៣% ក្នុងឆ្នាំ២០២៦ ដោយបានរួមបញ្ចូលផលប៉ះពាល់មួយចំនួនពីការអនុវត្តគោលនយោបាយពន្ធគយបដិការ។ សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ត្រូវបានប៉ាន់ស្មានថាមានកំណើនទាប ត្រឹម ១,៤% ដែលក្នុងនោះ សហរដ្ឋអាមេរិក ១,៨% តំបន់អឺរ៉ូ ០,៨% និងបណ្តាប្រទេសអភិវឌ្ឍន៍ ផ្សេងទៀត ១,៨%។ ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍអាចនឹងថយល្បឿនកំណើនមកត្រឹម ៣,៧% ក្នុងនោះ ចិន ៤% ឥណ្ឌា ៦,២% រុស្ស៊ី ១,៥% និងតំបន់អាស៊ាន ៤,១%។

ស្ថិតក្នុងបរិការណ៍នេះ សេដ្ឋកិច្ចកម្ពុជាអាចបន្តប្រឈមនឹងហានិភ័យពីខាងក្រៅកាន់តែខ្លាំង នាឆមាសទី២ ឆ្នាំ២០២៥។ ទន្ទឹមនេះ ហានិភ័យខាងក្នុងលើសេដ្ឋកិច្ចកម្ពុជា រួមមាន  ឥទ្ធិពលនៃការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិក លើការនាំចេញទំនិញរបស់កម្ពុជា ,ផលប៉ះពាល់ ពីជម្លោះព្រំដែនកម្ពុជា-ថៃ ,ភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យ, ការពឹងផ្អែកខ្លាំង នៃវិស័យកសិកម្មទៅលើអាកាសធាតុ ,កំណើនយឺតនៃឥណទាន និងការកើនឡើងឥណទាន មិនដំណើរការ , ពិពិធកម្មសេដ្ឋកិច្ចនៅមានកម្រិត និង , កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម ដែលដាក់កំហិតលើការអនុវត្តនយោបាយរូបិយវត្ថុ៕

The post ឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានកើន ៥.៩% ទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ appeared first on .

សម្តេចតេជោ៖ តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥នេះ ដោយសម្តេចបានកត់សម្គាល់ចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥។

យោងតាមសន្ទរកថារបស់សម្តេចតេជោ ហ៊ុន​ សែន ក្នុងពិធីមីទ្ទីងរំលឹកខួបទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា បានឱ្យដឹងថា ក្នុងដំណើរវិវត្តន៍ជាវិជ្ជមានរបស់កម្ពុជា សម្តេចបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។

ជាមួយគ្នានេះ តាមការរំពឹងទុក សម្តេចតេជោ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥។

ផ្អែកលើការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥នេះ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាម៉េរិក កើនឡើង ១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើនឡើង ១៧,៩៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤។

លើសពីនេះ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ ខែដើមឆ្នាំ មានចំនួន ២៩០ គម្រោង កើនឡើង ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤,២ ពាន់លាន ដុល្លារអាម៉េរិក កើនឡើង ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។ រីឯចំនួនសហគ្រាសគ្រឹះស្ថានបានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមានកម្មករនិយោជិត សរុប ១,៨៧ លាននាក់ កើនប្រមាណ ៥ម៉ឺននាក់។

ចំណែកឯវិស័យទេសចរកម្ពុជា បានទទួលទេសចរអន្តរជាតិ ចំនួន ២,៩៥ លាននាក់ កើនឡើង ១១,៧% ឯទេសចរជាតិមានចំនួន ១៣,១៦ លាននាក់ កើនឡើង ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា កម្ពុជាក៏បានការកសាង ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ ព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ ដែលកំពុងត្រូវបានជំរុញ យ៉ាងខ្លាំងថែមទៀត។

ឆ្លងតាមលទ្ធផលជាក់ស្តែងទាំងអស់នេះ បានបង្ហាញថារាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនូវអ្វីៗដែលជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ៕

The post សម្តេចតេជោ៖ តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥ appeared first on .

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា មានកំណើនត្រឹម ៤,០% ក្នុងឆ្នាំ២០២៥
ធនាគារពិភពលោក ( World Bank) បានព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើនត្រឹម ៤,០% ក្នុងឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក។

របាយការណ៍ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ថា ការនាំចេញដ៏ស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បានរួមចំណែកច្រើនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារក្សាបានភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជា សកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹង ប្រែងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន វិនិយោគ និងបង្កើតការងារ។

យោងតាមរបាយការណ៍ខាងលើបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម ៤,០% ក្នុង ឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួម មាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យ អចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងថា «ការធ្វើពិពិធកម្មសេដ្ឋ កិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាព មិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំ ចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។

លោកស្រីបានបន្ថែមថា «កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្មមាន ភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។

ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១,៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សេវាកម្មទេសចរណ៍បាន កើនឡើង ១៦,១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅក្នុង ឆ្នាំ២០១៩ ក៏ដោយ។

ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមានជាភស្តុតាងស្រាប់នូវការ កើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។ពីខាងក្រៅវិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយទូទាត់ប៉ះប៉ូវដល់ឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើងដែរ ដោយទុនបម្រុងបានកើនដល់ ២៤,៧ពាន់លានដុល្លារអាមេរិក។ កំណើនសាច់ប្រាក់កំពុងចរាចរណ៍បានកើនឡើងដល់ ១៩,០% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌ រូបិយវត្ថុមានអំណោយផល។ អតិផរណាបានកើនឡើងបន្តិច ដល់ ៣,៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេលដែលគុណភាពទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយកម្ចីមិនដំណើរការ កើនសមាមាត្រ កាន់តែខ្ពស់ជាងមុន៕

The post សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា មានកំណើនត្រឹម ៤,០% ក្នុងឆ្នាំ២០២៥ appeared first on .

ធនាគារពិភពលោក ព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាមាន៤.០ នៅឆ្នាំ២០២៥
ធនាគារពិភពលោក បានឱ្យដឹងកាលពីថ្ងៃ២៥ខែមេសាថា សម្រាប់ឆ្នាំ២០២៥ ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់ ដែលក្នុងនោះកំណើនសេដ្ឋកិច្ចកម្ពុជាមាន ៤.0។

ចំណែកសេដ្ឋកិច្ចនៅប្រទេសចិននឹងមានកំណើនក្នុងកម្រិត ៤ភាគរយ, ឥណ្ឌូណេស៊ី ៤,៧ភាគរយ, ម៉ាឡេស៊ី ៣,៩ភាគរយ, ម៉ុងហ្គោលី ៦,៣ភាគរយ, ឡាវ ៣,៥ភាគរយ, ហ្វីលីពីន ៥,៣ភាគរយ, ថៃឡង់ដ៍ ១,៦ភាគរយ, និង វៀតណាម ៥,៨ភាគរយ។

ធនាគារពិភពលោកបានឱ្យដឹងទៀតថាបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ត្រូវបានរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ២,៥ភាគរយ។

ធនាគារពិភពលោកបានបញ្ជាក់ថា បច្ចេកវិទ្យា កំណែទម្រង់ និងកិច្ចសហប្រតិបត្តិការជាមាគ៌ាឆ្ពោះទៅរកវាបុលភាពក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាពេលអនាគតនៅក្នុងឆ្នាំ២០២៤ តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានឈ្នះតំបន់ភាគច្រើនលើពិភពលោក ខាងកំណើនសេដ្ឋកិច្ច។ ដើម្បីរក្សាចលនាការនេះបន្តទៅមុខ និងដើម្បីបង្កើតការងារបន្ថែមទៀត ប្រទេសនៅក្នុងតំបន់ត្រូវប្រឹងរុលជម្នះភាពមិនប្រាកដប្រជា និងលៃលកដោះស្រាយបញ្ហាប្រឈមយូរអង្វែងពាក់ព័ន្ធជាមួយការប្រែប្រួលនៅក្នុងចរន្តសមាហរណកម្មសកល, ការប្រែប្រួលអាកាសធាតុ និងនិន្នាការប្រជាសាស្ត្រ។

នៅក្នុងរបាយការណ៍ចុងក្រោយក្រោមចំណងជើងថា 2025 Regional Economic Update ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្លាក់មកនៅត្រឹម ៤ភាគរយ ក្នុងឆ្នាំ២០២៥ ពី ៥ភាគរយ ក្នុងឆ្នាំ២០២៤។ លទ្ធភាព មានកំណើតខ្ពស់ ឬទាបជាង អាស្រ័យមួយផ្នែកលើទស្សនវិស័យទូលំទូលាយនៃកំណើន និងមួយផ្នែកទៀត អាស្រ័យលើថាតើគោលនយោបាយរបស់ប្រទេសនីមួយៗ ឆ្លើយតបដូចម្តេចទៅនឹងភាពមិនប្រាកដប្រជានៅលើសកលលោក។ អត្រាភាពក្រីក្រក្នុងតំបន់នឹងបន្តធ្លាក់ចុះ។ តាមការប៉ាន់ស្មាន ប្រជាជនក្នុងតំបន់ ២៤លាននាក់ ត្រូវបានរំពឹងថានឹងរួចចាកផុតពីភាពក្រីក្ររវាងឆ្នាំ ២០២៤ និង ឆ្នាំ២០២៥។

លោកស្រី ម៉ានូអេលឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងថា៖ “ទន្ទឹមនឹងការប្រឹងរុលជម្នះភាពមិនប្រាកដប្រជាលើសកលលោក ប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានឱ កាសពង្រឹងទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន ដោយចាប់យក និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ, បើកឱកាសអាជីវកម្មថែមទៀតតាមរយៈ កំណែទម្រង់មុះមុត និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។”

ជាមួយគ្នានេះ ធនាគារពិភពលោក បានផ្តល់អនុសាសន៍នូវគោលនយោបាយបីមុខព្រួញព្រមគ្នា។ ទីមួយ ការចាប់យកបច្ចេកវិទ្យាថ្មីៗដែលនឹងអាច បង្កើនផលិតភាព និងបង្កើតការងារថ្មីថែមទៀត ដូចត្រូវបានឃើញកន្លងមកនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ ទីពីរ បន្តកំណែទម្រង់ដើម្បីបង្កើនការប្រកួតប្រជែង ជាពិសេស នៅក្នុងវិស័យសេវាកម្ម ដែលតាមរយៈនេះវាអាចនាំមកនូវកាលានុវត្តភាពសេដ្ឋកិច្ច ថ្មីៗថែមទៀត ដូចមានកន្លងមកនៅប្រទេសវៀតណាម។ ទីបី កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយអាចនឹងជួយបង្កើនភាពធន់ ថែមទៀត៕

The post ធនាគារពិភពលោក ព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាមាន៤.០ នៅឆ្នាំ២០២៥ appeared first on .

ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ
ភ្នំពេញ៖ របាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានឱ្យដឹងថា កម្ពុជាត្រូវបានរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ ។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី(ADO)ខែមេសា ឆ្នាំ ២០២៥ បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង ៦,0% ក្នុងឆ្នាំ ២០២៤ ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

ការព្យាករនេះត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះគឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹម ខែមីនា ឆ្នាំ ២០២៥ ប៉ុណ្ណោះ ប៉ុន្តែ ADO ខែមេសា ឆ្នាំ ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារការដំឡើងពន្ធគយ។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ និង ២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្តក៏ដោយ ការវិនិយោគជាយុទ្ធសាស្រ្តលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព។»

ផលិតផលឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង ៩,៣% ក្នុងឆ្នាំ ២០២៥ និង ២០២៦ នាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថានឹងបន្តក្នុងអត្រា ៤,៤% បើទោះបីជាសកម្មភាពនៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថានឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង៕

The post ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ appeared first on .