សេដ្ឋី និងជំនួញ

លោក ឡុង បូរ៉ា បង្ហាញមហិច្ឆតាអភិវឌ្ឍលើវិស័យអចលនទ្រព្យ ទាក់ទាញវិនិយោគិនក្រៅស្រុកមកបណ្ដាក់ទុន លើកស្ទួយការអភិវឌ្ឍនៅកម្ពុជា
លោក ឡុង បូរ៉ា នាយកប្រតិបត្ដិក្រុមហ៊ុន នាគរាជអចលនទ្រព្យ និងជាទីប្រឹក្សាផ្ទាល់របស់គណសង្ឃនាយក ទូទាំងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមហិច្ឆតា ក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ទាក់ទាញវិនិយោគិន ក្រៅស្រុកមកបណ្ដាក់ទុននៅកម្ពុជា លើកស្ទួយការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

ការបង្ហាញមហិច្ឆតារបស់ស្ថាបនិក នាគរាជអចលនទ្រព្យ នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ពិសេសមួយ ជាមួយ នឹងកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលកន្លងទៅ។

លើកឡើងប្រាប់កម្មវិធី សេដ្ឋី និងជំនួញ លោក ឡុង បូរ៉ា បានប្រាប់ឱ្យដឹងថា លោកជាកូនដែលមានកំណើតនៅតាមខេត្ដ (ខេត្ដត្បូងឃ្មុំ) និងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកទស្សនវិជ្ជា នៅរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក។ ក្រៅពីនោះ លោក ក៏បានសិក្សាពីចំណេះវិជ្ជាសកល ព្រមទាំងទទួលបានបណ្ឌិតកិត្ដិយស ថ្នាក់នាយកប្រតិបត្ដិល្អ ក្នុងប្រទេសថៃ ទទួលស្គាល់សម្រាប់នាយកប្រតិបត្ដិនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ឡុង បូរ៉ា បានបង្ហាញពីសាវតាដែលធ្វើឱ្យលោកក្លាយជានាយកប្រតិបត្ដិក្រុមហ៊ុន នាគរាជអចលនទ្រព្យ មកទល់ពេលសព្វថ្ងៃនេះ ដោយលោកបានខិតខំប្រឹងប្រែងតាំងពីឆ្នាំ២០១៣ ដោយនៅពេលនោះ លោកបាន បង្កើត ជាសមាគមទំនៀមប្រពៃណីខ្មែរ និងសេវាសង្គម។ លុះដល់ឆ្នាំ២០១៨ លោកបានសម្រេចបើក ក្រុមហ៊ុន នាគរាជអចលនទ្រព្យនេះតែម្ដង ដោយក្រុមហ៊ុនរបស់លោក ធ្វើការលើការទិញលក់ ជួល និងការបំផុសទៅលើវិស័យអចលនទ្រព្យ។

ជាមួយនឹងការបើករកស៊ីអាជីវកម្ម លើវិស័យអចលនទ្រព្យនេះ លោក ឡុង បូរ៉ា មានមហិច្ឆតាអភិវឌ្ឍលើ អាជីវកម្ម របស់ខ្លួន ឱ្យក្លាយជាអាជីវកម្មមួយដ៏មានសក្ដានុពល ដែលអាចធ្វើការទាក់ទាញវិនិយោគទុន វិនិយោគិន ក្រៅប្រទេសចូលមកធ្វើការសហការនៅក្នុងក្រុមហ៊ុន នាគរាជអចលនទ្រព្យ ក៏ដូចជាចូលរួមចំណែកជាមួយ រាជរដ្ឋាបាល ចូលរួមជាកម្លាំងចលករលើកស្ទួយការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងការបង្ហាញមហិច្ឆតានេះ លោក ឡុង បូរ៉ា បានចែករំលែកចំណុចមួយចំនួនដល់ប្រជាពលរដ្ឋ កម្ពុជា ផងដែរ ដើម្បីការពារកុំឱ្យចាញ់បោក ឬខាតបង់ប្រាក់លើវិស័យអចលនទ្រព្យ។ លោកបានលើកឡើងថា ប្រជាពលរដ្ឋគួរតែមានភាពវៃឆ្លាតក្នុងការស្រាវជ្រាវព័ត៌មាន។ លោកពន្យល់ថា ឥឡូវនេះ គ្រប់ព័ត៌មានទាំងអស់ គឺសុទ្ធតែបានបង្ហាញ នៅលើប្រព័ន្ធអ៊ិនធើណេត អ៊ីចឹងប្រសិនបើប្រជាពលរដ្ឋចង់ដឹងថា សហគ្រិននឹង ឬ អ្នករកស៊ីនឹង មានបញ្ហារសើបអ្វីខ្លះនៅក្នុងសង្គម បង្កបញ្ហាអ្វីខ្លះដល់សង្គម តើបុគ្គលនឹងអាចជឿទុកចិត្ដបានឬអត់ គឺប្រជាពលរដ្ឋអាចធ្វើការស្រាវជ្រាវរកមើលបាន ដូច្នេះមិនខ្លាចនៅក្នុងការខាតបង់ ទៅលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួន នោះទេ។

ស្របជាមួយគ្នានោះ ប្រសិនបើប្រជាពលរដ្ឋជ្រុលដាក់ប្រាក់វិនិយោគលើវិស័យអចលនទ្រព្យហើយ គួរមានចិត្ដ អត់ធ្មត់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ព្រោះបច្ចុប្បន្ននេះពិភពលោកកំពុងជួបវិបត្ដិលើផ្នែកហិរញ្ញវត្ថុ។ ជាថ្មីម្ដងទៀត ស្ថាបនិកនាគរាជអចលនទ្រព្យ បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែមានការសិក្សា ស្រាវជ្រាវ ស្វែងយល់ឱ្យបានច្បាស់លាស់ ទើបអត់មានបញ្ហាអ្វីកើតឡើង៕

The post លោក ឡុង បូរ៉ា បង្ហាញមហិច្ឆតាអភិវឌ្ឍលើវិស័យអចលនទ្រព្យ ទាក់ទាញវិនិយោគិនក្រៅស្រុកមកបណ្ដាក់ទុន លើកស្ទួយការអភិវឌ្ឍនៅកម្ពុជា appeared first on .

តើ KW Cambodia មានចំណុចពិសេសអ្វីខ្លះ ទើបលោក សៅ ហុក សម្រេចនាំក្រុមហ៊ុនអាជីវកម្មអាម៉េរិកមួយនេះ ទៅបើកនៅខេត្ដព្រះសីហនុ?
លោក សៅ ហុក ជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ, ជានាយក BNI នៅខេត្ដព្រះសីហនុ, ជាអនុប្រធានសភាពាណិជ្ជកម្មខេត្ដព្រះសីហនុ ហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងខេត្ដព្រះសីហនុផងដែរ។

ផ្ដល់បទសម្ភាសន៍ពិសេសក្នុងកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ លោក សៅ ហុក បានទម្លាយមូលហេតុដែលលោកបានសម្រេចចិត្ដនាំយកក្រុមហ៊ុន KW មកកាន់ខេត្ដព្រះសីហនុ ដោយផ្អែកលើកត្ដា៥ចំណុចធំៗ។

លោក សៅ ហុក បានលើកឡើងថា ចំពោះមូលហេតុចម្បងដែលលោកសម្រេចយក KW មកកំពង់សោម ខេត្ដព្រះសីហនុ មាន៥ចំណុចសំខាន់គឺ៖ ១, លោកបានចូលរួមរកស៊ីជាមួយក្រុមដែលខ្លាំង ដោយមានឧកញ៉ា បណ្ឌិត គីម ហ៊ាង ជាប្រធាន និងមានបងៗប្រធាន សាខាKW ផ្សេងៗទៀត ដែលគាត់បានជោគជ័យលើវិស័យអចលនទ្រព្យ តាមរយៈKW។ ២, លោកមើលឃើញថា KW មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលមានអាយុ៤១ឆ្នាំ ជាក្រុមហ៊ុនចាស់  ហើយភ្នាក់អចលនទ្រព្យ គឺមានវគ្គបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ក្នុងការធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យនេះ។

លោកបានបន្ថែមទៀតថា ចំពោះមូលហេតុទី៣គឺ KW មានសមាជិកសម្រាប់ធ្វើការច្រើន រហូតដល់ជាង២០ម៉ឺននាក់។ ៤, ការបែងចែកភាគលាភ មានទម្រង់បែងចែកបានល្អ រវាងអ្នកដាក់អចលនទ្រព្យចូល និងអ្នកលក់ និងអ្នកគ្រប់គ្រង។៥, KW ជាក្រុមហ៊ុនវិស័យអចលនទ្រព្យបែបឌីជីថល បច្ចេកវិទ្យានៅក្នុងការគ្រប់គ្រងល្អជាងស្ថាប័នផ្សេង។

សូមជម្រាបជូនថា KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។ Keller Williams Realty មាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ​ និងមាន​ក្រុមការងារជិត ២សែននាក់ នៅ​ទូទាំង​ពិភពលោក៕

The post តើ KW Cambodia មានចំណុចពិសេសអ្វីខ្លះ ទើបលោក សៅ ហុក សម្រេចនាំក្រុមហ៊ុនអាជីវកម្មអាម៉េរិកមួយនេះ ទៅបើកនៅខេត្ដព្រះសីហនុ? appeared first on .

កើតក្នុងគ្រួសារដែលកំព្រាឪពុក តើមានមូលហេតុចម្បងៗអ្វីខ្លះ ដែលជំរុញឱ្យលោក សៅ ហុក ក្លាយជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ?
លោក សៅ ហុក ជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ, ជានាយក BNI នៅខេត្ដព្រះសីហនុ, ជាអនុប្រធានសភាពាណិជ្ជកម្មខេត្ដព្រះសីហនុ ហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងខេត្ដព្រះសីហនុផងដែរ។ លោកមានប្រវត្ដជាក្មេងដែលកើតនៅក្នុងគ្រួសារមានម្ដាយជាគ្រូបង្រៀន និងលោកឪពុកមរណភាព​ តាំងពីលោកមានអាយុ៧ឆ្នាំ។

ផ្ដល់បទសម្ភាសន៍ពិសេសក្នុងកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ លោក សៅ ហុក បានទម្លាយមូលហេតុចម្បងៗមួយចំនួនដែលធ្វើឱ្យលោកជោគជ័យមកទល់ពេលសព្វថ្ងៃនេះ ដោយតស៊ូពីក្មេងដែលទូលលក់នំតាមផ្សារ និងជាអ្នកបើកទ្វាឡានឱ្យគេជាដើម។

ក្រោយពេលរៀនចប់បាក់ឌុប លោក សៅ បានចូលធ្វើការជាជាង និងធ្វើជាបុគ្គលិកនៅក្រុមហ៊ុនមួយនៅខេត្ដព្រះសីហនុរយៈពេល១០ឆ្នាំ។ ដោយការតស៊ូ និងព្យាយាម នៅឆ្នាំ២០១៤ លោកបានសម្រេចចិត្ដបើកក្រុមហ៊ុន អចលនទ្រព្យ ដោយមើលលើនិន្នាការក្រៅប្រទេស ជាពិសេសប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ថៃ ជាពិសេសមើលតាមខ្សែភាពយន្ដ ឃើញថាវិស័យអចលនទ្រព្យយើងកំពុងអភិវឌ្ឍ។

ដោយបទពិសោធន៍នៅក្មេងខ្ចី ក្រុមហ៊ុនរបស់លោក សៅ ហុក នៅក្នុងឆ្នាំដំបូងគឺមិនសូវដំណើរការល្អប៉ុន្មាននោះទេ រហូតដល់ឆ្នាំ២០១៦ មានសកម្មភាពគ្រាន់បើបន្ដិច រហូតដល់ឆ្នាំ២០១៧ ឬ២០១៨ ទើបរីកចម្រើនខ្លាំងមែនទែនលើផ្នែកអចលនទ្រព្យនេះ។

ជាមួយនឹងបទពិសោធន៍ក្នុងការរកស៊ី និងបញ្ហាស្ដារលើវិស័យអចលនទ្រព្យ លោក សៅ ហុក ក៏បានចែករំលែកវិធីសាស្រ្ដចំនួន៤ចំណុច ដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត។ លោកថាកត្ដាទី១ គឺកត្ដាជម្នះឧបសគ្គ បើធ្វើអ្វីមួយធ្វើឱ្យទាល់តែសម្រេច ដោយមិនបោះបង់នោះទេ បើធ្វើហើយដើរទៅទើសភ្នំ ត្រូវរកមធ្យោបាយឆ្លងកាត់ភ្នំ បើទើសសមុទ្រ ក៏ត្រូវរកមធ្យោបាយជ្រមុជទៅ។ កត្ដាទី២ គឺការតស៊ូ ការអត់ធ្មត់ និងគោលដៅច្បាស់លាស់។ កត្ដាទី៣ គឺភាពស្មោះត្រង់។ ត្រង់នេះ សហគ្រិនដែលរកស៊ីលើវិស័យអចលនទ្រព្យរូបនេះបញ្ជាក់ថា កាលណាយើងមានភាពស្មោះត្រង់ គេនឹងមករកយើង គេនឹងមករកស៊ីជាមួយយើង នឹងធ្វើឱ្យយើងរីកចម្រើន។ បន្ថែមពីនោះ កត្ដាទី៤ គឺការរាប់អាន និងការផ្ដល់ឱ្យ អ្វីដែលយើងអាចផ្ដល់បាន គឺផ្ដល់ឱ្យ ជួយគេ តាំងពីជាចំណេះដឹង បទពិសោធន៍រកស៊ីក្នុងអាជីវកម្ម គឺយើងចែករំលែក។

លោកបញ្ជាក់ជាថ្មីថា ដោយសារកត្ដាទាំងអស់នេះហើយ ទើបធ្វើឱ្យលោកជោគជ័យមកដល់សព្វថ្ងៃ ដោយ មានម្ចាស់អាជីវកម្មច្រើន គាត់មកចូលរួមរកស៊ីជាមួយ ទោះបីជាអាជីវកម្មផ្សេងគ្នាក៏ដោយ ក៏ព្យាយាមជួយគ្នា តួយ៉ាងដូចជាក្នុងស្ថានភាពលំបាកកូវីដ-១៩៕

The post កើតក្នុងគ្រួសារដែលកំព្រាឪពុក តើមានមូលហេតុចម្បងៗអ្វីខ្លះ ដែលជំរុញឱ្យលោក សៅ ហុក ក្លាយជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ? appeared first on .

លោក ស្រី សំណាង៖ អ្នកដែលកាន់តែធ្វើ កាន់តែបរាជ័យ មានតែអ្នកអត់ធ្វើនោះទេ ដែលអត់បរាជ័យនោះ
លោក ស្រី សំណាង ជានាយកប្រតិបត្តិក្រុមហ៊ុន Gold Financial Global Investment Co., Ltd ហៅកាត់ថា (GFG INVESTMENT) យល់ឃើញថា អ្នកដែលកាន់តែធ្វើ គឺកាន់តែបរាជ័យ មានតែអ្នកអត់ធ្វើនោះទេ ដែលអត់បរាជ័យនោះ ហើយកុំសើចពេលដែលគេបរាជ័យ។

កាយល់ឃើញរបស់លោក ស្រី សំណាង ធ្វើឡើងនៅពេលផ្ដល់បទសម្ភាសន៍ពិសេស ជាមួយកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ។ លោក ស្រី សំណាង បានលើកឡើងថា អ្នកដែលកាន់តែធ្វើ គឺកាន់តែបរាជ័យ មានតែអ្នក អត់ធ្វើ នោះទេ ដែលអត់បរាជ័យនោះ ហើយកុំសើចពេលដែលគេបរាជ័យ ហើយនេះ មិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេ វាគឺជាការពិតជាក់ស្ដែង នៅក្នុងសង្គមសព្វថ្ងៃ។

នាយកប្រតិបត្តិក្រុមហ៊ុន ប្រឹក្សាយោបល់លើការទិញលក់តម្លៃហាងឆេងរូបិយប័ណ្ណអន្ដរជាតិ មានបទពិសោធន៍ ជិត២០ឆ្នាំ រូបនេះ បានបន្ដថា នៅពេលដែលឃើញនរណាមួយបើកអាជីវកម្មហើយបរាជ័យ កុំព្យាយាមជាន់ពន្លិច គួរព្យាយាមស្វែងយល់វិញថា តើគាត់បរាជ័យដោយសារអ្វី? នៅពេលដែលគេធ្វើជីវកម្ម ហើយជួបបញ្ហាក្ស័យធន ដោយសារបញ្ហាសេដ្ឋកិច្ចសកល គួរកុំសើច តែគួរព្យាយាមស្វែងយល់វិញ ពីព្រោះម្នាក់ៗជៀសអត់ផុតនោះទេ។ យើងកាន់តែធ្វើ យើងកាន់តែជួបបញ្ហា ហើយភាពបរាជ័យនោះនឹងក្លាយជាបទពិសោធន៍របស់យើង។

លោកបញ្ជាក់ថា នេះមិនមែនជាទ្រឹស្ដីនោះទេ តែវាជាភាពជាក់ស្ដែង។ ភាពបរាជ័យនេះហើយ ជាបទពិសោធន៍ដែល ធ្វើឱ្យ យើងទៅមុខបាន ធ្វើឱ្យថ្ងៃក្រោយយើងអាចវៀងផ្លូវនឹងបាន ហើយក៏ជាចំណុចមួយ ដែលថ្ងៃក្រោយយើងអាចយកទៅចែករំលែកទៅដល់ប្អូនៗជំនាន់ក្រោយ។ ភាពបរាជ័យ ជារឿងដែលមិនគួរខ្មាសគេនោះទេ ត្រូវរៀនរស់នៅជាមួយភាពបរាជ័យ ដើម្បីបង្កើតវាទៅជាបទពិសោធន៍ បង្កើតវាទៅជាភាពជោគជ័យរបស់យើងវិញ។

ជាមួយនឹងការរំលែកពីភាពបរាជ័យ និងកត្ដាដែលនាំឱ្យជោគជ័យលើ ក្រុមហ៊ុន GFG INVESTMENT លោក ស្រី សំណាង បានចែករំលែកផងដែរ នៅកត្ដាពីរយ៉ាង ដែលអ្នកចាប់ផ្ដើមអាជីវកម្មដំបូងគួររៀនសូត្រ នោះគឺ រឿងទី១ គឺភាពស្មោះត្រង់ និងគុណធម៌សម្រាប់អតិថិជន ។ លោកជឿជាក់ថា នៅពេលដែល បងប្អូនធ្វើការលើវិស័យនោះ គឺប្រាកដជា ទទួលបានចំណូលខ្ពស់ ហើយនៅពេលដែលបងប្អូនពូកែក្នុងការប្រឹក្សា ផ្ដល់យោបល់តែបងប្អូន ត្រូវចេះកំណត់ហានិភ័យ និងភាពប្រឈមរបស់អតិថិជន។ ការចេះកំណត់នេះជារឿងសំខាន់។ ពេលដែលអតិថិជន ធ្វើការវិនិយោគ យើងត្រូវធ្វើការ ពន្យល់គាត់ឱ្យលម្អិត បំផុសគំនិតពីការខាត និងចំណេញលើវិស័យមួយនេះ ហើយត្រូវសិក្សាវិស័យហិរញ្ញវត្ថុរបស់អតិថិជន កុំឱ្យពួកគាត់ ទៅខ្ចីលុយពីធនាគារមកធ្វើការវិនិយោគ ដោយសារនៅពេលដែលស្ដាប់ការណែនាំរបស់យើង វាល្អពេក អ៊ីចឹង ធ្វើឱ្យគាត់គិតថា វាអាចចំណេញច្រើន ក៏សម្រេចចិត្ដទៅខ្ចីលុយពីធនាគារ រហូតដល់ការខ្ចីបំណុលឯកជន ដែលនេះជាហានិភ័យសម្រាប់អតិថិជន។

លោក ស្រី សំណាង ពន្យល់ថា អ៊ីចឹងការសិក្សាជាមួយអតិថិជន គឺជាផ្នែកមួយ ដែលត្រូវផ្ដល់ប្រឹក្សាដល់អតិថិជនជាប្រចាំ និយាយឱ្យចំ គឺផែនការនៃការវិនិយោគ ពីព្រោះពេលខ្លះ វិស័យនេះគឺជាល្បែង ហើយមិនមែនវិស័យនេះតែមួយនោះទេ គឺគ្រប់វិស័យទាំងអស់គឺជាល្បែង។ ប្រសិនបើបងប្អូនអត់មានផែនការច្បាស់លាស់ក្នុងការធ្វើអាជីវកម្ម។ ពាក្យល្បែងគឺជាផ្សង សំណាង អ្នកទាំងអស់គ្នា ធ្វើការវិនិយោគ ធ្វើអាជីវកម្ម អត់មានផែនការ គឺជាការវិនិយោគ ឬអាជីវកម្មបែបផ្សងសំណាងហើយ។

លោក ស្រី សំណាង បន្ដថា រឿងទី២គឺ ភាពជោគជ័យនៅក្នុងការធ្វើអាជីវកម្ម។ ការធ្វើអាជីវកម្មមួយឱ្យទទួលបាន ជោគជ័យ គឺមិនពិបាកនោះទេ ប៉ុន្ដែបើធ្វើអាជីវកម្មមួយឱ្យជោគជ័យ ហើយមាននិរន្ដភាព នោះគឺជារឿងពិបាក។

លោក ពន្យល់ថា អ៊ីចឹងអ្វីដែលយើងធ្វើឱ្យអាជីវកម្មរបស់យើងបន្ដបាននូវភាពជោគជ័យ និងនិរន្ដភាព នោះគឺត្រូវផ្ដោតលើអាជីវកម្មមួយនោះ កុំលោភ កុំឃើញគេរកស៊ីវិស័យនោះបាន ហើយស្រវាធ្វើអាជីវកម្មមួយនោះដែរ គឺមិនត្រូវទេ យើងត្រូវផ្ដោតលើអាជីវកម្មទីមួយរបស់យើង។ នៅពេលដែលយើងអត់ផ្ដោត ហើយធ្វើរឿងច្រើនក្នុងពេលតែមួយ ភាគច្រើន គឺយើងនឹងប្រឈម ព្រោះអ្វីៗយើងមិនអាចមើលឃើញឬដឹងមុននោះទេ តួយ៉ាងដូចបច្ចុប្បន្ននេះ ដែលយើងកំពុងជួប នូវវិបត្ដសេដ្ឋកិច្ចសកល។ ដូច្នេះប្រសិនបើពេលនេះបងប្អូនមានអាជីវកម្មច្រើន គឺប្រឈមនឹងបញ្ហាប្រឈមច្រើនមែនទែន ដូចនេះ ទោះបីជាប្អូនធ្វើអាជីវកម្មលើផ្នែកណាក៏ដោយ គឺត្រូវផ្ដោតលើអាជីវកម្មមួយនោះ ហើយប្រសិនបើចង់ពង្រីកអាជីវកម្មរបស់ខ្លួន គឺកុំភ្លេចពង្រឹង ហើយត្រូវហ៊ានគិតពីចំណុចអាក្រកបំផុត នៅពេលដែលស្ថានភាពណាមួយកើតឡើងដែលយើងមើលមិនឃើញ៕

The post លោក ស្រី សំណាង៖ អ្នកដែលកាន់តែធ្វើ កាន់តែបរាជ័យ មានតែអ្នកអត់ធ្វើនោះទេ ដែលអត់បរាជ័យនោះ appeared first on .

«សេដ្ឋី និងជំនួញ» រដូវកាលទី៣ បន្តបេសកកម្មចែករំលែក ដើម្បីភាពរីកចម្រើន!
កម្មវិធី «សេដ្ឋី និងជំនួញ» ជាកម្មវិធីដែលបានបង្កើតឡើងដោយគេហទំព័រសារព័ត៌មានឧកញ៉ាញូស៍។ គិតមកដល់ឆ្នាំ២០២៤នេះ កម្មវិធីបានដំណើរចំនួន២រដូវកាល ដោយមានអ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករល្បីៗចូលរួមបង្ហាញពីប្រវត្តិនិងចែករំលែកបទសោធន៍ ហើយបានទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

គោលដៅសំខាន់របស់កម្មវិធី គឺដកស្រង់ចំណេះដឹង គំនិតអភិវឌ្ឍន៍អាជីវកម្ម យន្តការដោះស្រាយបញ្ហា និងបទពិសោធន៍លើការគ្រប់គ្រងអាជីវកម្ម លើវិថីជំនួញ របស់អ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករល្បីៗនៅកម្ពុជាមកចែករំលែកជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី ទុកជាទុនគំនិត ដើម្បីអភិវឌ្ឍន៍ជីវិតអាជីវកម្មរបស់ខ្លួន។

នៅក្នុងរដូវកាលទី៣នេះ កម្មវិធី «សេដ្ឋី និងជំនួញ» នឹងបន្តបេសកកម្មដកស្រង់ប្រវត្តិរឿងរ៉ាវ គំនិត និងចែករំលែកបទ ពិសោធន៍លើការគ្រប់គ្រងអាជីវកម្ម របស់អ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករល្បីៗ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

កម្មវិធីសេដ្ឋីនិងជំនួញ អាចដំណើរការទៅបានគឺការក្រោមឧបត្ថម្ភពីក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទំនើប កន្លែងកម្សាន្តសំបូរបែបលំដាប់អភិជន និងទូកល្បឿនលឿនឈាងមុខគេនៅប្រទេសកម្ពុជា។

«សេដ្ឋី និងជំនួញ» រដូវកាលទី៣ ចែករំលែកដើម្បីភាពរីកចម្រើន- Share To Growth

វីដេអូឯកសារនេះ និងទ្រឹស្តីអាជីវកម្មជាច្រើនទៀតនឹងមានផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សេដ្ឋីនិងជំនួញhttps://www.facebook.com/Millionaires.kh?mibextid=LQQJ4d Telegram សេដ្ឋីនិងជំនួញ https://t.me/MillionairesKh  ព្រមទាំង TikTok and YouTube ផងដែរ។

The post «សេដ្ឋី និងជំនួញ» រដូវកាលទី៣ បន្តបេសកកម្មចែករំលែក ដើម្បីភាពរីកចម្រើន! appeared first on .

លោក មុិច សីហា បង្ហើបពីរបៀបកាច់ចង្កូតអាជីវកម្មឱ្យទាន់របត់សេដ្ឋកិច្ចបច្ចុប្បន្ន
ភ្ញៀវពិសេស ក្នុងកម្មវិធី “សេដ្ឋី និងជំនួញ”ប្រចាំសប្តាហ៍នេះ គឺលោក មុិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី អិនធើណេសិនណល ។

លោក មុិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី អិនធើណេសិនណល, ជាអនុប្រធានសហគមន៍គ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន ព្រមទាំងមានតួនាទីជា អគ្គលេខាធិការងនៃសហព័ន្ធវ៉ូវីណាមកម្ពុជាផងដែរ។

ក្នុងនាមជាបញ្ញាវ័ន ដែលតែងតែចូលរួមបណ្ដុះបណ្ដាល និងចែករំលែកចំណេះ ជំនាញ លើវិស័យអប់រំ លោក មុិច សីហា ត្រូវបានមជ្ឍដ្ឋានអ្នកនិយមតាមដាន ស្គាល់លោកតាមរយៈ ការបង្រៀនមុខវិជ្ជា វិទ្យាសាស្ត្រនយោបាយពាណិជ្ជកម្ម វិទ្យាសាស្ត្រនយោបាយផែនការអាជីវកម្ម និងវិទ្យាសាស្ត្រធ្វើទីផ្សារ និងការលក់ជាដើម។

តើលោក មុិច សីហា ជានរណា?តើទុនគំនិតអាជីវកម្ម ការរៀបចំផែនការមុនបើកអាជីវកម្ម និងដំណោះស្រាយក្នុងអាជីវកម្មពេលជួបបញ្ហាប្រឈមអ្វីខ្លះ ដែលលោកនឹងចែករំលែក? ទាំងអស់នេះ នឹងមានផ្សាយជូនប្រិយមិត្តអ្នកតាមដានលម្អិត ក្នុងកិច្ចសម្ភាសន៍កម្មវិធី “សេដ្ឋី និងជំនួញ” ឆាប់ៗនេះ…

The post លោក មុិច សីហា បង្ហើបពីរបៀបកាច់ចង្កូតអាជីវកម្មឱ្យទាន់របត់សេដ្ឋកិច្ចបច្ចុប្បន្ន appeared first on .

ឧកញ៉ា សួរ វីរៈ បង្កើតវឌ្ឍនៈភាពចម្រុះពណ៌លើកោះស្ដេច ប្រៀបដូចបុប្ផាត្រូវទឹកសន្សើមនាព្រឹកព្រលឹម
កោះស្ដេច ឥឡូវប្រែហើយ គឺប្រែមុខមាត់ថ្មីស្ទើរតែទាំងស្រុង លើគ្រប់វិស័យ! ពីកោះនាដែនសមុទ្រខ្មែរដ៏សាមញ្ញមួយ ឥឡូវនេះ បានក្លាយជាកោះទេសចរណ៍ដ៏មានមន្តស្នេហ៍ ក្នុងចំណោមប្រជុំកោះទេសចរណ៍ជាច្រើននៅកម្ពុជា។ ក្រោមការវិនិយោគប្រកបដោយចក្ខុវិស័យអភិរក្សនិយម របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ លោក ឧកញ៉ា សួរ វីរៈ បុប្ផាកោះស្ដេចកំពុងបង្អួតសម្រស់ អន្ទោងភ្ញៀវទេសចរពីគ្រប់ទិសទីឱ្យពិចារណា មកកម្សាន្តនៅទីនោះវិញម្ដង មុនសម្រេចចិត្តទៅលេងនៅស្រុកគេ។

វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការអប់រំ និងសាសនា រួមទាំងសេដ្ឋកិច្ចប្រជាជននៅលើ កោះស្ដេច  កំពុងស្រូបយកផលប្រយោជន៍ដោយផ្ទាល់ ពីសកម្មភាពនៃការចូលរួមវិនិយោគពូនផ្ដុំ បង្កើតរីសតលំដាប់ផ្កាយ៥ សណ្ឋាគារ និងកន្លែងស្នាក់នៅយ៉ាងសម្បូរបែប ត្រៀមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តពីគ្រប់ទិសទី។

តើកោះស្ដេចពីមុន និងកោះស្ដេច ឥឡូវខុសគ្នាដូចម្ដេច? ហើយថាតើ លោកឧកញ៉ា សួរ វីរៈ បាននិងកំពុងដាក់ជី ស្រោចទឹក មើលថែទាំបុប្ផាកោះស្ដេចដូចម្ដេចខ្លះ ទម្រាំបង្កើតបានវឌ្ឍនៈភាពសឹងគ្រប់វិស័យ នៅលើកោះទេសចរណ៍នាដែនសមុទ្រខ្មែរមួយនេះ?

ដើម្បីជ្រាបច្បាស់ពីសក្ដានុពលទេសចរណ៍លើកោះស្ដេច សូមអញ្ជើញទស្សនា វីដេអូសម្ភាសន៍ពិសេស ជាមួយក្រុមការងារនៃកម្មវិធី “សេដ្ឋី និងជំនួញ” ដូចតទៅ៖

The post ឧកញ៉ា សួរ វីរៈ បង្កើតវឌ្ឍនៈភាពចម្រុះពណ៌លើកោះស្ដេច ប្រៀបដូចបុប្ផាត្រូវទឹកសន្សើមនាព្រឹកព្រលឹម appeared first on .

ឧកញ៉ា សំ សុខនឿន អតីតកូនកសិករស្រុកក្រូចឆ្មារ និងការតស៊ូលើវិថីអចលនវត្ថុនៅកម្ពុជា
សប្តាហ៍នេះ ភ្ញៀវពិសេស ក្នុងកម្មវិធី “សេដ្ឋី និងជំនួញ” យើងខ្ញុំ នឹងបន្តបើកកកាយពីជីវប្រវត្តិលម្អិតរបស់ លោកឧកញ៉ា សំ សុខនឿន អតីតកូនកសិករស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ លោកឧកញ៉ា សំ សុខនឿន បច្ចុប្បន្ន  គឺជាអគ្គនាយកក្រុមហ៊ុន Kw Sam SN Realty Co., Ltd និងជាប្រធានសមាគមអចលនទ្រព្យសកល ដែលជាក្រុមហ៊ុនជំនាញ លើការផ្ដល់សេវាកម្ម ទិញ លក់ ជួល ប្រឹក្សាយោបល់ និងវាយតម្លៃ អចលនវត្ថុដ៏ធំមួយនៅកម្ពុជា។

តើបទពិសោធន៍នៃការឈានជើងប្រឡូកក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា របស់លោកឧកញ៉ា សំ សុខនឿន ចាប់ផ្ដើមឡើងតាំងពីពេលណា និងដោយរបៀបណា? ហើយថាតើ អ្វីជាឧបសគ្គ ប្រឈម ក៏ដូចជាបទពិសោធន៍ដោះស្រាយបញ្ហា របស់ លោកឧកញ៉ា មុនវិវឌ្ឍន៍ខ្លួនក្លាយជា សហគ្រិនឆ្នើម និងជាអ្នកវិនិយោគិនដ៏លេចធ្លោមួយរូបក្នុងវិស័យអចលនទ្រព្យ?

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ដូចតទៅ៖

The post ឧកញ៉ា សំ សុខនឿន អតីតកូនកសិករស្រុកក្រូចឆ្មារ និងការតស៊ូលើវិថីអចលនវត្ថុនៅកម្ពុជា appeared first on .

ជាង ២០ឆ្នាំ ក្នុងវិថីសិល្បៈ អ្នកនិពន្ធចម្រៀង “មោទនភាពជាតិខ្មែរ”​ ទម្លាយថា កំពុងដាក់ខ្លួនប្រឡូកក្នុងវិស័យដ៏លេចធ្លោមួយនៅកម្ពុជា
លោក សួន ពិសិដ្ឋ ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសិល្បករពហុជំនាញនៅកម្ពុជា លោកគឺជា អ្នកនិពន្ធទំនុកភ្លេង, ទំនុកច្រៀង, តន្ត្រីករ, តារាភាពយន្ដ, ជាគ្រូបង្វឹក, តារាចម្រៀង, គណៈកម្មការប្រឡងចម្រៀង និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយរូប។

បន្ទាប់ពីរៀនចប់ថ្នាក់អនុបណ្ឌិតជំនាញ តែងនិពន្ធបទភ្លេង និងតូរតន្ត្រីពីប្រទេសកាណាដា លោកក៏មាតុភូមិនិវត្តន៍ មកកម្ពុជា ហើយបន្ប្រើតចំណេះជំនាញរបស់ខ្លួន រួមចំណែកលើកស្ទួយវិថីសិល្បៈខ្មែរតាមច្រើនរូបភាព ក្នុងនាមអ្នកនៅពីក្រោយឆាកផង និងចេញមុខដោយផ្ទាល់ផង។ ឈរលើបទពិសោធន៍ជាង ២០ឆ្នាំប្លាយ លើវិថីសិល្បៈចម្រុះនេះ អ្នកនិពន្ធបទ “មោទនភាពជាតិខ្មែរ” រូបនេះ ក៏បាននឹងកំពុងបោះជំហានប្រឡូក ក្នុងវិស័យអចលនទ្រព្យកម្ពុជាផងដែរ។

តើអតីតនិស្សិតអាហារូបករណ៍ បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ផ្នែកតូរន្ត្រី និងនិពន្ធបទភ្លេង ពីប្រទេសកាណាដារូបនេះ មានប្រវត្តិយ៉ាងណាខ្លះ? សូមទស្សនាវីដេអូលម្អិត ខាងក្រោម៖

The post ជាង ២០ឆ្នាំ ក្នុងវិថីសិល្បៈ អ្នកនិពន្ធចម្រៀង “មោទនភាពជាតិខ្មែរ”​ ទម្លាយថា កំពុងដាក់ខ្លួនប្រឡូកក្នុងវិស័យដ៏លេចធ្លោមួយនៅកម្ពុជា appeared first on .