ជាង ២០ឆ្នាំ ក្នុងវិថីសិល្បៈ អ្នកនិពន្ធចម្រៀង “មោទនភាពជាតិខ្មែរ”​ ទម្លាយថា កំពុងដាក់ខ្លួនប្រឡូកក្នុងវិស័យដ៏លេចធ្លោមួយនៅកម្ពុជា

មហាសេដ្ឋី និងមុខជំនួញ

លោក សួន ពិសិដ្ឋ ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសិល្បករពហុជំនាញនៅកម្ពុជា លោកគឺជា អ្នកនិពន្ធទំនុកភ្លេង, ទំនុកច្រៀង, តន្ត្រីករ, តារាភាពយន្ដ, ជាគ្រូបង្វឹក, តារាចម្រៀង, គណៈកម្មការប្រឡងចម្រៀង និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីរៀនចប់ថ្នាក់អនុបណ្ឌិតជំនាញ តែងនិពន្ធបទភ្លេង និងតូរតន្ត្រីពីប្រទេសកាណាដា លោកក៏មាតុភូមិនិវត្តន៍ មកកម្ពុជា ហើយបន្ប្រើតចំណេះជំនាញរបស់ខ្លួន រួមចំណែកលើកស្ទួយវិថីសិល្បៈខ្មែរតាមច្រើនរូបភាព ក្នុងនាមអ្នកនៅពីក្រោយឆាកផង និងចេញមុខដោយផ្ទាល់ផង។ ឈរលើបទពិសោធន៍ជាង ២០ឆ្នាំប្លាយ លើវិថីសិល្បៈចម្រុះនេះ អ្នកនិពន្ធបទ “មោទនភាពជាតិខ្មែរ” រូបនេះ ក៏បាននឹងកំពុងបោះជំហានប្រឡូក ក្នុងវិស័យអចលនទ្រព្យកម្ពុជាផងដែរ។

តើអតីតនិស្សិតអាហារូបករណ៍ បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ផ្នែកតូរន្ត្រី និងនិពន្ធបទភ្លេង ពីប្រទេសកាណាដារូបនេះ មានប្រវត្តិយ៉ាងណាខ្លះ? សូមទស្សនាវីដេអូលម្អិត ខាងក្រោម៖