ឧកញ៉ា ខេមរៈ សិរីមន្ត យកការព្យាយាម និងអត់ធ្មត់ជាដើមទុនឈានមកដល់ចំណុចជោគជ័យដ៏កំពូលក្នុងអាជីព

មហាសេដ្ឋី និងមុខជំនួញ

ការព្យាយាម និងអត់ធ្មត់ ជាដើមទុនដែលឲ្យជំរុញខ្ញុំឈានមកដល់ចំណុចកំពូលនេះ បើទោះបីមានការបំបាក់ទឹកចិត្ត មិនទទួលស្គាល់ស្នាដៃរបស់យើងយ៉ាងណាក៏ដោយ គឺត្រូវតែរឹងមាំ។ កូនកសិករ​តាមខេត្ត​រូបនេះ ​ធ្លាប់ឆ្លងកាត់ជីវិតតស៊ូ ​ដើរសុំហាងរង្គសាល និងផលិតកម្មដើម្បីបានច្រៀង រហូតក្លាយជាតារាចម្រៀងលំដាប់កំពូល និងជាពាណិជ្ជករល្បីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ខេមរៈ សិរីមន្ត អគ្គនាយកក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអុីស្ទេត ឌីវេឡុបភើ បានអះអាងថា៖ «មានតែខ្លួនយើងទេដែលដឹងថាខ្លួនយើងធ្វើអ្វីបាន ដូច្នេះយើងត្រូវអត់ធ្មត់តស៊ូ ប្រកបដោយក្រមសីលធម៌ និងភាពស្មោះត្រង់»។

ក្នុងកម្មវិធីសេដ្ឋី និងជំនួញ លោកឧកញ៉ាបានបើកកកាយជីវិត ការតស៊ូ ឧបសគ្គគ្រប់បែបយ៉ាង ទម្រាំឈានមកដល់ចំណុចកំពូលជោគជ័យដូចសព្វថ្ងៃនេះ៖