ឧកញ៉ា សួរ វីរៈ បង្កើតវឌ្ឍនៈភាពចម្រុះពណ៌លើកោះស្ដេច ប្រៀបដូចបុប្ផាត្រូវទឹកសន្សើមនាព្រឹកព្រលឹម

មហាសេដ្ឋី និងមុខជំនួញ

កោះស្ដេច ឥឡូវប្រែហើយ គឺប្រែមុខមាត់ថ្មីស្ទើរតែទាំងស្រុង លើគ្រប់វិស័យ! ពីកោះនាដែនសមុទ្រខ្មែរដ៏សាមញ្ញមួយ ឥឡូវនេះ បានក្លាយជាកោះទេសចរណ៍ដ៏មានមន្តស្នេហ៍ ក្នុងចំណោមប្រជុំកោះទេសចរណ៍ជាច្រើននៅកម្ពុជា។ ក្រោមការវិនិយោគប្រកបដោយចក្ខុវិស័យអភិរក្សនិយម របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ លោក ឧកញ៉ា សួរ វីរៈ បុប្ផាកោះស្ដេចកំពុងបង្អួតសម្រស់ អន្ទោងភ្ញៀវទេសចរពីគ្រប់ទិសទីឱ្យពិចារណា មកកម្សាន្តនៅទីនោះវិញម្ដង មុនសម្រេចចិត្តទៅលេងនៅស្រុកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការអប់រំ និងសាសនា រួមទាំងសេដ្ឋកិច្ចប្រជាជននៅលើ កោះស្ដេច កំពុងស្រូបយកផលប្រយោជន៍ដោយផ្ទាល់ ពីសកម្មភាពនៃការចូលរួមវិនិយោគពូនផ្ដុំ បង្កើតរីសតលំដាប់ផ្កាយ៥ សណ្ឋាគារ និងកន្លែងស្នាក់នៅយ៉ាងសម្បូរបែប ត្រៀមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តពីគ្រប់ទិសទី។

តើកោះស្ដេចពីមុន និងកោះស្ដេច ឥឡូវខុសគ្នាដូចម្ដេច? ហើយថាតើ លោកឧកញ៉ា សួរ វីរៈ បាននិងកំពុងដាក់ជី ស្រោចទឹក មើលថែទាំបុប្ផាកោះស្ដេចដូចម្ដេចខ្លះ ទម្រាំបង្កើតបានវឌ្ឍនៈភាពសឹងគ្រប់វិស័យ នៅលើកោះទេសចរណ៍នាដែនសមុទ្រខ្មែរមួយនេះ?

ដើម្បីជ្រាបច្បាស់ពីសក្ដានុពលទេសចរណ៍លើកោះស្ដេច សូមអញ្ជើញទស្សនា វីដេអូសម្ភាសន៍ពិសេស ជាមួយក្រុមការងារនៃកម្មវិធី “សេដ្ឋី និងជំនួញ” ដូចតទៅ៖