វៀតណាមបើកដៃឲ្យក្រុមហ៊ុនបរទេសនាំចូលមាស ដើម្បីបង្រួមគម្លាតតម្លៃទីផ្សារ

សេដ្ឋី និងមុខជំនួញ

សារព័ត៌មាន Reuters បានចុះផ្សាយថា វៀតណាមត្រូវបានគេរំពឹងថានឹងបើកដៃឲ្យក្រុមហ៊ុនបរទេស នាំចូលមាសមកកាន់ប្រទេសរបស់ខ្លួនជាលើកដំបូងក្នុងរយៈជាងមួយទស្សវត្សកន្លងមកនេះ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយគម្លាតតម្លៃរវាងទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Huynh Trung Khanh អនុប្រធានសមាគមពាណិជ្ជកម្មមាសវៀតណាម (VGTA) បានលើកឡើងថា សមាគមបាននឹងកំពុងពិភាក្សាជាមួយរដ្ឋាភិបាល ជុំវិញវិធានការដើម្បីកែតម្រូវអតុល្យភាពក្នុងការផ្គត់ផ្គង់ និងតម្រូវការមាស។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលវៀតណាមបាននិយាយថា ពួកគេនឹងចាប់ផ្តើមការនាំចូលមាសជាផ្លូវការនៅកក្កដា ឬខែសីហាខាងមុខ។

ទន្ទឹមនឹងនោះ លោក Khanh ក៏បាននិយាយនៅក្នុងសន្និសីទមួយថា ការទិញមាសត្រូវបានមើលឃើញថានឹងកើនឡើង១០% ក្នុងមួយឆ្នាំដល់ចំនួន ៣៣លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ។

ជម្រាបបន្ថែមថា បច្ចុប្បន្នសមាគម VGTA និងក្រុមប្រឹក្សាមាសពិភពលោក កំពុងធ្វើការជាមួយធនាគារកណ្តាលវៀតណាម ព្រមទាំងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត ដើម្បីបង្កើតការជួញដូរមាស ដែលខ្លួនជឿជាក់ថានឹងផ្តល់នូវស្ថិរភាពទីផ្សារបន្ថែមទៀត៕