ស្ពាន

វៀតណាម នឹងចាយលុយ ១ពាន់លានដុល្លារ សង់ស្ពានឆ្លងសមុទ្រវែងជាងគេទី៣ នៅអាស៊ាន
ប្រទេសវៀតណាម បានបង្ហាញផែនការដ៏ធំមួយសម្រាប់ការសាងសង់ស្ពានឆ្លងសមុទ្រដ៏វែងបំផុតរបស់ខ្លួន ដែលមានប្រវែង ១៨ គីឡូម៉ែត្រ តភ្ជាប់ខេត្ត Ca Mau ទៅកាន់កោះ Hon Khoai ដែលជាតំបន់យោធាដ៏សំខាន់របស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញគម្រោងដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៩ ខែសីហា នឹងត្រូវសាងសង់ឡើងតាមស្តង់ដារអន្តរជាតិឆ្លងកាត់សមុទ្រ ដែលមានផ្លូវចំនួន ៤គន្លង និងមានល្បឿន ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ជាមួយតម្លៃប៉ាន់ស្មានសរុប ២៥,៧ទ្រីលានដុង ឬស្មើ ១ពាន់លានដុល្លារ ស្ពានដ៏វែងនេះ រំពឹងថានឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៨។

យ៉ាងណាមិញ នៅពេលគម្រោងនេះសាងសង់រួចរាល់ វានឹងក្លាយជាស្ពានឆ្លងសមុទ្រវែងជាងគេនៅក្នុងប្រទេសវៀតណាម និងជាស្ពានវែងជាងគេទី៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីស្ពាន Sultan Haji Omar Ali Saifuddien របស់ព្រុយណេ (៣០ គីឡូម៉ែត្រ) និងស្ពាន Sultan Abdul Halim Muadzam Shah របស់ប្រទេសម៉ាឡេស៊ី (មានប្រវែង ២៤ គីឡូម៉ែត្រ)។

ជម្រាបជូនថា Hon Khoai គឺជាកូនកោះតូចមួយ ប៉ុន្តែមានភាពទាក់ទាញ ដោយមានចម្ងាយត្រឹមតែ ២៨ គីឡូម៉ែត្រពីឆ្នេរ និងមានទំហំផ្ទៃដី ៤ គីឡូម៉ែត្រការ៉េ កោះនេះគ្មានជនស៊ីវិលធម្មតារស់នៅទេ ពោលគឺមានតែកងកម្លាំងយោធាវៀតណាមប៉ុណ្ណោះ៕​

The post វៀតណាម នឹងចាយលុយ ១ពាន់លានដុល្លារ សង់ស្ពានឆ្លងសមុទ្រវែងជាងគេទី៣ នៅអាស៊ាន appeared first on .

អ៊ីតាលី នឹងសាងសង់ស្ពានយោងវែងជាងគេបំផុតលើពិភពលោក តម្លៃជាង ១៥ពាន់លានដុល្លារ
រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលីកាលពីពេលថ្មីៗនេះ បានអនុម័តគម្រោងតម្លៃ ១៥,៦ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពានយោងខ្សែកាបវែងបំផុតលើពិភពលោក ដោយតភ្ជាប់ពីកោះ Sicily ទៅកាន់ដីគោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋរចនាសម្ព័ន្ធរបស់អ៊ីតាលី លោក Matteo Salvini បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីការធ្វើផែនការអស់ជាច្រើនទសវត្ស និងការជជែកពិភាក្សាគ្នាជាច្រើនមក គណ:កម្មាធិការថ្នាក់រដ្ឋមន្ត្រី បានអនុម័តទៅលើគម្រោងសាងសង់ស្ពានយោងឆ្លងកាត់ច្រកសមុទ្រ Messina ដោយប្រើប្រាស់ថវិការដ្ឋ។

លោក Salvini បាននិយាយថា ៖”នេះនឹងក្លាយជាស្ពានតែមួយដែលវែងជាងគេបំផុតក្នុងពិភពលោក ដែលដើរតួជាម៉ាស៊ីនអភិវឌ្ឍន៍សម្រាប់តំបន់ក្រីក្រនៅចុងទាំងពីរនៃស្ពានគឺ Sicily និង Calabria នៅភាគខាងត្បូងនៃប្រទេស” ។

គួរឲ្យដឹងថាស្ពានយោងនេះត្រូវបានរចនាឡើងដោយមានផ្លូវរថភ្លើងពីរនៅកណ្តាល និងផ្លូវយានជំនិះបីកន្លងនៅសងខាង ដោយមានប្រវែងសរុប ៣,៣​ គីឡូម៉ែត្រ ត្រូវបានគេរំពឹងថាទុកនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣២។

រដ្ឋាភិបាលអ៊ីតាលី បាននិយាយទៀតថា ស្ពាននេះនឹងក្លាយជាស្នាដៃវិស្វកម្មទំនើបបំផុតដែលមិនធ្លាប់មាន ដែលអាចទប់ទល់នឹងកម្លាំងខ្យល់បក់ខ្លាំង និងការរញ្ជួយដី។ រដ្ឋមន្ត្រី លោក Salvini ថែមទាំងបានបង្ហាញក្តីសង្ឃឹមថា ស្ពាននេះនឹងនាំមកនូវកំណើនសេដ្ឋកិច្ច និងបង្កើតការងារបានដល់ទៅរាប់ម៉ឺន៕

The post អ៊ីតាលី នឹងសាងសង់ស្ពានយោងវែងជាងគេបំផុតលើពិភពលោក តម្លៃជាង ១៥ពាន់លានដុល្លារ appeared first on .

គិតមកដល់បច្ចុប្បន្ន ចិនជួយសាងសង់ស្ពានធំៗឆ្លងទន្លេនៅកម្ពុជាសរុបចំនួន១៦
គិតមកទល់បច្ចុប្បន្ននេះ ស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាសរុបមានចំនួន១៦ ខណៈស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងបើកការដ្ឋានសាងសង់ គឺជាស្ពានទី១៦។

តាមរយៈផេកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាមកដល់បច្ចុប្បន្នមាន១៦ស្ពាន រួមមាន ១.ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង) ២,ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម) ៣, ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់) ៤, ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ៥, ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង) ៦, ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ) ៧, ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ) ៨, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ) ៩, ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ) ១០, ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន) ១១, ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ) ១២-១៥, ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពី លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣ និង១៦, ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

គួរឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រាដែលជាស្ពានទី១៦ មានប្រវែងសរុប ១៦៥០ម៉ែត្រ ទទឹង ២៧ម៉ែត្រ ដែលមានសម្រាប់រថយន្តចំនួន ២គន្លងទៅមក សម្រាប់ទោចក្រយានយន្តចំនួន ១គន្លងទៅមក និងសម្រាប់ថ្មើរជើង ១គន្លងទៅមក ។ គម្រោងស្ពាននេះ សាងសង់ក្នុងរយៈពេល ៤២ខែ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោមព្រែកប្រា នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈថា កន្លងមកចិនបានជួយសាងសង់ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជាបានចំនួន ១៦ ស្ពានរួចហើយ។ហើយប្រទេសចិន គឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវនៅកម្ពុជា។

ជាមួយគ្នានោះ សម្តេចធិបតី ក៏បានស្នើដល់រដ្ឋាភិបាលចិន បន្តជួយដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ដូចជាការវិនិយោគលើគម្រោងធំៗបន្ថែមទៀតផងដែរ៕

The post គិតមកដល់បច្ចុប្បន្ន ចិនជួយសាងសង់ស្ពានធំៗឆ្លងទន្លេនៅកម្ពុជាសរុបចំនួន១៦ appeared first on .

សាកលវិទ្យាល័យជប៉ុនមួយ កំពុងពន្លឿនជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២
តំណាងសាកលវិទ្យាល័យសូហ្វីយ៉ា របស់ជប៉ុន បានឲ្យដឹងថា បច្ចុប្បន្ននេះ ទាំងសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា បានកំពុងអនុវត្តការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦មកម្ល៉េះ។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងតាមរយៈការធ្វើទស្សនកិច្ចការដ្ឋានជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត របស់សាកលវិទ្យាល័យ សូហ្វីយ៉ា ពីសំណាក់លោក កាវ៉ាងុជិ ប្រធាននៃការិយាល័យកុងស៊ុលជប៉ុនប្រចាំក្រុងសៀមរាប កាលពីពេលថ្មីៗនេះ។

នាពេលនោះ លោក សាតូរឹ មិវ៉ា នាយកផ្នែកប្រាសាទអង្គរវត្ត នៃសាកលវិទ្យាល័យសូហ្វីយ៉ា មជ្ឈមណ្ឌលអាស៊ីសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស ដែលគ្រប់គ្រងការដ្ឋានជួសជុលនោះ បានឲ្យដឹងថា សាកលវិទ្យាល័យ សូហ្វីយ៉ា តាមការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដំណើរការជួសជុលឡើងវិញនូវ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាមួយអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ (អាជ្ញាធរជាតិអប្សរា) តាំងពីឆ្នាំ ១៩៩៦ ហើយការងារដំណាក់កាលទីមួយ ត្រូវបានបញ្ចប់កាលពីឆ្នាំ ២០០៧ ។

ដោយឡែក លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ទាំងសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តដំណាក់កាលទីពីរ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ។ នៅឯការដ្ឋាន អ្នកជំនាញការអភិរក្សកម្ពុជា កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ នៅក្រោមពន្លឺថ្ងៃក្ដៅ។លោកក៏បានបន្តថា នៅការដ្ឋាន ពួកគេបានប្រើប្រាស់ឧបករណ៍ដូចជាឡានស្ទូច ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជាជំនួយឥតសំណងផ្នែកវប្បធម៌ទូទៅ ក្នុងឆ្នាំសារពើពន្ធ ២០១៣។

គួរបញ្ជាក់ដែរថា ប្រាសាទអង្គរវត្ត ដែលជាស្នាដៃល្អឯកនៃស្ថាបត្យកម្មខ្មែរ ត្រូវបានសាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ជាប្រាសាទឧទ្ទិសដល់ព្រះវិស្ណុនៃព្រហ្មញ្ញសាសនា និងជាផ្នូររបស់ព្រះមហាក្សត្រនៅដើមសតវត្សទី១២ ហើយត្រូវបានចាត់ទុកជានិមិត្តរូបរបស់ជាតិ និងមានរូបប្រាសាទលេចឡើងលើទង់ជាតិកម្ពុជាផងដែរ៕

The post សាកលវិទ្យាល័យជប៉ុនមួយ កំពុងពន្លឿនជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ appeared first on .

ឧកញ៉ា ស្រី ចាន់ថន ជួយសង់ស្ពានថ្មីជូន​អ្នកឃុំ​ព្រែក​លួង​ ជំនួសស្ពានចាស់ដែល​​មានសភា​ព​​​ទ្រុឌទ្រោម
ដោយមានសំណូមពរ​ពីប្រជាពលរដ្ឋ​ និងអាជ្ញាធរ​ លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន​ Jet’s Group និង Skyland 7NG  បានជួយសាងសង់ស្ពាន​មួយ​កន្លែង នៅក្នុងឃុំព្រែកលួង​ ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្តាល ខណៈស្ពានបច្ចុប្បន្ន​មានសភាព​ចាស់​ទ្រុឌទ្រោម​ ពុំមានសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់។

ស្ពានដែលលោក​ឧកញ៉ា ស្រី ចាន់ថន បានជួយសាងសង់ថ្មីនេះ មានបណ្តាយប្រវែង៣០ម៉ែត្រ​ និងទទឹង​១២ម៉ែត្រ​។ លោកឧកញ៉ា បានរំពឹងថា ស្ពានថ្មីនឹងជួយសម្រួលដល់ការធ្វេីដំណេីរឆ្លងកាត់របស់ប្រជាពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព​ ៕

The post ឧកញ៉ា ស្រី ចាន់ថន ជួយសង់ស្ពានថ្មីជូន​អ្នកឃុំ​ព្រែក​លួង​ ជំនួសស្ពានចាស់ដែល​​មានសភា​ព​​​ទ្រុឌទ្រោម appeared first on .

ស្ពាន​ចំនួន​ ​៧​កន្លែង ក្នុង​ខេត្ត​ក្រចេះនិង​ព្រៃ​វែង ​មាន​តម្លៃ​​សរុប៣៥​​លាន​ដុល្លារ សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​ថ្ងៃនេះ
សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញ​​​ជាអធិប​តីភាព​​ជាមួយ​​ឯក​​ឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុង​​ខេត្ត​​ក្រ​​ចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ មាន​​ប្រវែង​​​សរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ មាន៥កន្លែង ស្ថិត​​នៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន ស្ពានព្រែកសណ្តាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់ឃ្លេ, ស្ពាន​​ព្រែកឆ្លូង និងស្ពានពាមទេរ។ ដោយឡែកស្ពានចំនួន២កន្លែងទៀតគឺស្ថិតនៅ ក្នុងខេត្តព្រៃវែង តាម​​បណ្តោយ​​ផ្លូវ​​ជាតិលេខ១១ រួមមាន ស្ពានបាបោងលេខ១ និងស្ពានបាបោងលេខ២ ។

ឯកឧត្តម រដ្ឋមន្ត្រី ថាគម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូន​​ដល់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបាន​​បញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៩ខែ ចំណាយថវិកាអស់ប្រមាណ ៣៥​​លានដុល្លារអាមេរិក។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏ចាត់ទុកសមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើត​​ចេញពី​ចំណង​​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់​បងប្អូន​​ប្រជាពល​​រដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕

The post ស្ពាន​ចំនួន​ ​៧​កន្លែង ក្នុង​ខេត្ត​ក្រចេះនិង​ព្រៃ​វែង ​មាន​តម្លៃ​​សរុប៣៥​​លាន​ដុល្លារ សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​ថ្ងៃនេះ appeared first on .