ស្វាយ

ផលិតផលដំណាំសក្តានុពល២ប្រភេទនាំចេញធ្លាក់ចុះក្នុងរយៈពេល៨ខែ ឆ្នាំនេះ
នៅក្នុងតារាងបញ្ជីកត់ត្រាឈ្មោះផលិតផលដំណាំមានសក្តានុពលនាំចេញ៩មុខផ្សេងទៀតរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញដំឡូងមីស្រស់ និងផ្លែស្វាយស្រស់នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ មានការធ្លាក់ចុះព្រមគ្នា បើប្រៀបធៀបនិងកសិផលសក្តានុពលនាំចេញផ្សេងទៀតរបស់កម្ពុជា។

យោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរបស់អគ្គនាយកដ្ឋានកសិកម្មថ្មីៗបានបង្ហាញថា ការនាំចេញដំឡូងមីស្រស់គិតត្រឹមរយៈពេល៨ខែមានជាង១,៩លានតោន ពោលធ្លាក់ចុះជិត១២ភាគរយ និងការនាំចេញផ្លែស្វាយស្រស់ក្នុងរយៈពេល៨ខែនេះមានជាង១៨៤ពាន់តោន ពោលគឺការធ្លាក់ចុះ ៤ភាគរយបើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤។

បើតាមរបាយការណ៍ខាងលើបានគូសបញ្ជាក់ថា “ការនាំចេញដំឡូងមីស្រស់មានការថយចុះ គឺដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៥៩,៦៨ភាគរយ និងម្សៅដំឡូងមីកើនឡើងចំនួន៧៦,៨៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៤ ។ ចំណែកការនាំចេញផ្លែស្វាយស្រស់ថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែ ស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២៥នេះការនាំចេញដំណាប់ស្វាយមានការកើនឡើងចំនួន២៣,០១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤”។

ទាក់ទងនិងដំឡូងមីនេះ, លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ធ្លាប់ប្រាប់ឱ្យដឹងថា ក្នុងនាមជាអ្នកធ្វើការផ្ទាល់ជាមួយកសិករប្រកបមុខរបដាំដំឡូងមី លោកចង់បានការដាក់ទុនសាងសង់រោងចក្រប្រមូលទិញដំឡូងមីស្រស់បន្ថែមទៀត សម្រាប់ធ្វើការកែច្នៃដំឡូងមីស្រស់ទៅស្ងួត ដើម្បីអាចកាត់បន្ថយហានិភ័យទីផ្សារនៅពេលរដូវប្រមូលមានការកើនឡើងស្ថិតនៅតាមតំបន់។ លើសពីនេះ លោកចង់ឱ្យមានក្រុមហ៊ុនកែច្នៃដំឡូងមីទៅជាផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ទៅដល់រោងចក្រកែច្នៃ ឬហាងនំដើម្បីកែច្នៃដំឡូងមីទៅជាអាហារផងដែរ៕

The post ផលិតផលដំណាំសក្តានុពល២ប្រភេទនាំចេញធ្លាក់ចុះក្នុងរយៈពេល៨ខែ ឆ្នាំនេះ appeared first on .

ហ្វីលីពីន ត្រៀមនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសអូស្រ្តាលី ជាលើកដំបូង
ហ្វីលីពីន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសអូស្រ្តាលី ជាលើកដំបូង នៅក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុង Canberra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពិធីមួយដែលជាប់ទាក់ទងទៅនឹងការនាំចេញផ្លែស្វាយទៅកាន់ប្រទេសអូស្រ្តាលី មានតាំងពីឆ្នាំ ២០១៦ មកម្លេះ ប៉ុន្តែទើបតែពេលនេះ ហ្វីលីពីន ទទួលបានសិទ្ធិ និងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមបើកការនាំចេញជាលើកដំបូង ទៅកាន់អូស្រ្តាលី អំឡុងរដូវរងារខាងមុខ។ ​

មិនតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំប្រទេសអូស្រ្តាលី លោកស្រី Helen B. De La Vega បាននិយាយថា ជាច្រើនឆ្នាំកន្លងមកនេះ ប្រជាជនអូស្រ្តាលី បានរីករាយជាមួយនឹងស្វាយស្ងួត ពីប្រទេសហ្វីលីពីន ហើយវាបានក្លាយជាអាហារសម្រន់ដ៏ពេញនិយមបំផុតមួយ នៅប្រទេសក្នុងតំបន់អូសេអានីមួយនេះ ។

យោងតាមលោក Brett Kelly នាយកប្រតិបត្តិនៃសមាគមឧស្សាហកម្មផ្លែស្វាយអូស្ត្រាលី បានបង្ហាញថា វានៅមិនទាន់ដឹងនៅឡើយទេថា ផ្លែស្វាយប៉ុន្មាន ដែលអូស្ត្រាលីនឹងនាំចូលនៅឆ្នាំនេះ ពីប្រទេសហ្វីលីពីន ប៉ុន្តែលោកបានព្យាករថា ផ្លែស្វាយហ្វីលីពីន ក្នុងចំនួនដ៏ច្រើន នឹងត្រូវនាំចូលមកកាន់ប្រទេសអូស្ត្រាលី ។

ជម្រាបជូនផងដែរថា អូស្ត្រាលី​បាន​នាំ​ចូល​ផ្លែ​ស្វាយ​ស្រស់​ចំនួន ៧២៦ តោន​កាល​ពី​ឆ្នាំ​មុន។ ហើយអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់អូស្រ្តាលី មានដូចជាប្រទេសថៃ ឥណ្ឌា ម៉ិកស៊ិក ប្រេស៊ីល និងប៉ាគីស្ថាន ជាដើម៕

The post ហ្វីលីពីន ត្រៀមនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសអូស្រ្តាលី ជាលើកដំបូង appeared first on .

សម្ដេច ហ៊ុន សែន ចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី»នាពេលអនាគត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បានថ្លែងថា នៅកម្ពុជាមានប្រភេទ ដំណាំឆ្លងកាត់ និងដំណាំយុទ្ធសា្រស្រ្ដ ដូច្នេះនៅកម្ពុជាសម្ដេចចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី» តែម្ដង ខណៈបច្ចុប្បន្ននេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីនៅខេត្តពោធិ៍សាត់

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលរងការប៉ះពាល់ និងពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយ ព្រោះថា បច្ចុប្បន្នកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីស្រស់១លានតោន ដែលមិនទាន់កែច្នៃ។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទៅមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេសដែលចែកចាយ នូវគ្រាប់ស្វាយចន្ទី ដែលសឹងនឹងក្លាយ ទៅជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង នៃការចែកចាយ ព្រោះមួយឆ្នាំកម្ពុជា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំឯណោះ។ហេតុនេះ ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី»នាពេលខាងមុខ»។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកំពុងតែទាក់ទាញនូវអ្នកវិនិយោគ ដែលចូលមកកាន់ប្រទេស នូវគោលនយោបាយឧស្សាហកម្ម ហើយសម្ដេចតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេស ឱ្យផ្ដោតការយកចិត្តទុកដាក់ សម្រាប់មកវិនិយោគនៅកម្ពុជា។

ចំការស្វាយចន្ទីនៅខេត្តកំពង់ធំ

គួរបញ្ជាក់ដែថា បើតាមរបាយការណ៍ របស់សមាគមស្វាយចន្ទីកម្ពុជា ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១,០៧៧លានដុល្លារ ថយចុះ ៣៤.៦៥ភាគរយ។ ការថយចុះនេះ ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។

របាយការណ៍ដដែលបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ១០០ភាគរយ បាននាំចេញទៅកាន់ប្រទេសវៀតណាម មានចំនួន៦៦ម៉ឺនតោន ថយចុះ៣៧ភាគរយ។ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥៥០០រៀលទៅ ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់៕ អត្ថបទ ៖ ពិសី

The post សម្ដេច ហ៊ុន សែន ចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី»នាពេលអនាគត appeared first on .

ពូជស្វាយចន្ទី៤ប្រភេទត្រៀមចុះបញ្ជីនៅក្រសួងកសិកម្ម ខណៈ M 23ល្បីពេញនិយមក្នុងទីផ្សារអន្តរជាតិ
បើមិមានការកែប្រែពេលវេលាណាមួយធ្វើឱ្យប៉ះពាល់នោះទេ ពូជស្វាយចន្ទីខ្មែរចំនួន៤ប្រភេទនឹងធ្វើការចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅត្រីមាសទី១ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងចំណោមពូជស្វាយចន្ទីទាំង៤ត្រៀមចុះបញ្ជី គេដឹងថាពូជM 23នេះកសិករបានធ្វើការដំាដុះនៅក្នុងស្រុកច្រើនជាងគេនិងកំពុងតែល្បីពេញនិយមនៅទីផ្សារអឺរ៉ុបនិងជប៉ុនផងដែរ។

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាអ្នកជំនាញដាំស្វាយចន្ទីក៏ដូចជាដំណាំផ្សេងទៀតបានឱ្យដឹងថា ពូជស្វាយចន្ទីM23ជាពូរបស់ខ្មែរ ហើយពូជនេះលោកជាអ្នករកឃើញនិងត្រៀមចុះបញ្ជីពូជនៅក្រសួងកសិកម្មជាមួយពូជផ្សេងទៀត។

លោកវ៉ា រុតសាន មានប្រសាសន៍ថា«យើងមានពូជស្វាយចន្ទីជារបស់ខ្មែរមានM 23, M 10, IM 4និងH09 គ្រោងនឹងចុះបញ្ជីនៅត្រីមាសទី១ឆ្នំា២០២៣ ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះខ្ញុំនឹងប្រជុំជាមួយក្រសួងកសិកម្មដើម្បីបញ្ចប់ការពិនិត្យលើពូជស្វាយចន្ទីនេះ»។

លោកបន្តថា នៅពេលចុះបញ្ជីពូជទាំង៤នេនៅក្រសួងកសិកម្មរួចហើយ យើងមានពូជស្វាយចន្ទីរជារបស់ខ្មែរអត់បារម្ភថាយើងទៅយកពូជគេធ្វើការផលិតហើយនាំចេញអាចមានបញ្ហា។ពូជM 23វាមានលក្ខណៈល្អ វាមានគ្រាប់ធំ មានរសជាតិឆ្ងុយជាងពូជស្វាយចន្ទីដទៃទៀតនៅលើពិភពលោក ធំដល់ថ្នាក់ថាត្រូវបង្កើតស្តង់ដាថ្មីមួយបើប្រៀបធៀបទៅនិងស្តង់ដាអន្តរជាតិ។

បើតាមមន្ត្រីជំនាញខាងលើ បើពូជស្វាយចន្ទីទំាង៤បានចុះបញ្ជីរួចហើយ វាបង្ហាញឱ្យឃើញនៅអត្តសញ្ញាណច្បាស់លាស់និងងាយស្រួលក្នុងការផ្សព្វផ្សាយថាវាជាពូជស្វាយចន្ទីខ្មែរ ពូជM 23។វាការបង្ហាញនៅអត្តសញ្ញាណមួយដូចជាប្រាសាទអង្គរវត្តជារបស់ខ្មែរដែរ។

លោកគូសបញ្ជាក់ថា« ពូជស្វាយចន្ទីM 23នេះដាំដុះនៅស្រុកខ្មែរស្ថិតនៅក្នុងរង្វង់ពី៩០ទៅ៩៥%នៅទូទំាងប្រទេស។ ដោយឡែកពូជIM 4, H 09  និងពូ M 10មានការដាំដុះប្រហែល៥%ទៅ៧% អីចឹង M 23នេះការដាំដុះមានស្ទើទូទំាងប្រទេសទៅ»។

ពាក់ព័ន្ធនិងពូជស្វាយចន្ទី M 23នេះ បើតាមលោកវ៉ារុតសានថា«នៅពេលយើងបរាជ័យកាលជាង១០ឆ្នាំមុនយើងបានស្រាវជ្រាវរកពូជស្វាយចន្ទីនៅក្នុងចំការស្គុនយើងមានប្រហែល២ពាន់ហិកតាដំាស្វាយចន្ទី ហើយនៅរាល់ថ្ងៃសៅរ៍-អាទិត្យខ្ញុំតែងតែប្រាប់កម្មករថា បើមានពូជស្វាយចន្ទីណាមានផ្លែច្រើន គ្រាប់ធំសូមមកប្រាប់ខ្ញុំ ខ្ញុំនឹងជូនប្រាក់១ម៉ឺនរៀល ខណៈកាលនោះកម្មករធ្វើការមួយថ្ងៃបានកម្រៃតែ៤ពាន់រៀល។ដល់ល្ងាចថ្ងៃសៅរ៍ខ្ញុំទៅចំការនៅស្គុន ពួកកម្មករបានមកប្រាប់ថាស្វាយចន្ទីនៅកន្លែងនេះមានដើមស្វាយចន្ទីផ្លែច្រើននិងមានគ្រាប់ធំជាដើម។បន្ទាប់ពីបានដឹង យើងបានកត់ត្រានិងតាមដានអស់រយៈពេល៣ទៅ៤ឆ្នាំ ទើបយើងយល់ថាវាជាពូជ M 23របស់ខ្មែរ។ អីចឹងទើបខ្ញុំជាអ្នកចាត់ចែងនិងសរសេរជាសៀវភៅថាជាពូជដែលខ្ញុំបានរកឃើញ។

លោកបន្តថា ពូជ M 23នេះបានដាំដុះនិងទទួលផលអស់រយៈពេល១៧ឆ្នាំហើយនៅកម្ពុជា ហើយយើងពិតជាមានមោទនភាពណាស់ព្រោះជាពូជស្វាយចន្ទីខ្មែរ,ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្មែរដែលបរទេសទទួលស្គាល់ ជាមួយលក្ខណសម្បត្តិដូចជាសាច់ច្រើនដោយក្នុងមួយគីឡូក្រាមអាចបកយកសាចហូបពី២៨ទៅ៣០%,គ្រាប់ធំវាត្រឹមតែ១៤០គ្រាប់ស្ងួតទម្ងន់មួយគីឡូក្រាម,រសជាតិឆ្ងុយឆ្ងាញ់ ហើយផ្តល់ទិន្នផលខ្ពស់ ហើយកសិករកំពុងតែសប្បាយចិត្តដំាពូជនេះ។

លោកបញ្ជាក់ថា« គ្រាប់ស្វាយចន្ទីM23នេះកំពុងតែល្បីនិងពេញនិយមនៅលើទីផ្សារអឺរ៉ុប ជប៉ុន។ នៅប្រទេសជប៉ុនដល់ថ្នាក់គេឱ្យបវរកញ្ញារបស់គេកាលពីមុនជួយធ្វើការផ្សាព្វផ្សាយ ហើយគេក៏បានមកវិនិយោគនិងទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាយកទៅលក់បន្តនៅទីផ្សារខាងក្រៅផងដែរ»៕ អត្ថបទ៖សារេត

The post ពូជស្វាយចន្ទី៤ប្រភេទត្រៀមចុះបញ្ជីនៅក្រសួងកសិកម្ម ខណៈ M 23ល្បីពេញនិយមក្នុងទីផ្សារអន្តរជាតិ appeared first on .

ស្វាយ ២ ផ្លែ ត្រូវបានជប៉ុន ដាក់ដេញថ្លៃលក់ ក្នុងតម្លៃរហូតដល់ជិត ៤ ពាន់ដុល្លារ
ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលផ្លែស្វាយពូជពិសេសម្យ៉ាង មកពីខេត្ត Miyazaki របស់ប្រទេសជប៉ុន ត្រូវបានដាក់លក់ដេញថ្លៃ បានរហូតដល់ទៅ ៥០០ ០០០ យ៉េន ឬប្រហែល ៣ ៩៩០ ដុល្លារ សម្រាប់ការដាក់ដេញថ្លៃដំបូង នៅក្នុងឆ្នាំ ២០២២ នេះ ។

បើយោងតាមសារព័ត៌មាន Mainichi បានរាយការណ៍ថា ផ្លែស្វាយ ២ ផ្លែ ដែលមានពូជឈ្មោះថា “Taiyo no Tamago” ឬហៅម៉្យាងទៀតថា “ស៊ុតព្រះអាទិត្យ” ត្រូវបានគេយកមកដាក់ដេញថ្លៃ ហើយលក់បានតម្លៃខ្ពស់បំផុត នៅក្នុងទីផ្សារផ្លែឈើប្រណីតមួយ ដែល​ប្រារព្ធ​ឡើងជារៀងរាល់ឆ្នាំ នៅទីក្រុង Miyazaki ។

មិនតែប៉ុណ្ណោះ បើយោងតាមសហព័ន្ធសេដ្ឋកិច្ចសកិកម្ម Miyazaki បានឱ្យដឹងថា ផ្លែស្វាយ ដែលគេយកមកដាក់ដេញថ្លៃ ត្រូវតែបំពេញតាមតម្រូវការជាក់លាក់មួយ ពោលផ្លែស្វាយ ត្រូវតែមានទម្ងន់យ៉ាងតិច ៣៥០ ក្រាម ហើយផ្លែនីមួយៗ ត្រូវមានតែមានជាតិស្ករ ១៥% ឬច្រើនជាងនេះ ខណ:សំបកត្រូវតែមានពណ៌ក្រហមបែកស្វាយ ។

ដោយឡែក លោក Tomohiro Ishikawa អ្នកគ្រប់គ្រងផ្នែកលក់ និងចែកចាយ នៅសហករណ៍កសិកម្ម JA Miyazaki បាននិយាយថា ៖ ” បើទោះបីជាផលិតផលផ្លែស្វាយប្រភេទនេះ មានការលំបាកក្នុងការថែទាំខ្លាំង ដោយសារតែតម្លៃធនធានខ្ពស់ក៏ដោយ ប៉ុន្តែគុណភាពផ្លែស្វាយ ទទួលបានតម្លៃល្អឥតច្ចោះម្តងទៀត នៅឆ្នាំនេះ ” ។

គួរឱ្យដឹងផងដែរថា ពូជស្វាយប្រភេទ “Taiyo no Tamago” នេះ ចាប់ផ្តើមប្រមូលផលខ្លាំង នៅចុងខែមេសា ហើយឈានដល់ការប្រមូលផលក្នុងកម្រិតខ្ពស់បំផុត នៅចុងខែឧសភាដល់ខែមិថុនា ៕

The post ស្វាយ ២ ផ្លែ ត្រូវបានជប៉ុន ដាក់ដេញថ្លៃលក់ ក្នុងតម្លៃរហូតដល់ជិត ៤ ពាន់ដុល្លារ appeared first on .

ក្រុមហ៊ុន ហ្គ្រីន ស៊ី នឹងត្រូវការកម្មករ៣០០នាក់ ដើម្បីប្រមូលផល និងវេចខ្ចប់ផ្លែស្វាយនាំចេញទៅទីផ្សារចិន
នាពេលអនាគតដល់រដូវប្រមូលផលនៅឆ្នាំ២០២៣ ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ ត្រូវការកម្មករចំនួន ៣០០នាក់ ទាំងអ្នកប្រមូលផល និងវេចខ្ចប់ ដើម្បីរៀបចំការនាំចេញទៅកាន់ប្រទេសចិន។

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Amber Cernobs លេខាទី១ នៃស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ចុះពិនិត្យមើលវឌ្ឍនភាពការងារក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើតាមលោក Jacky នាយកចាត់ការទូទៅនៃក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បានឲ្យដឹងថា ស្ថានភាពផលិតកម្មផ្លែស្វាយរបស់ក្រុមហ៊ុនរួមមាន ៖ ពូជត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្រ្តាលី មានពូជ ៖ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , Guire ជាមួយនឹងថ្នាលកូនស្វាយពូជអាយុបីឆ្នាំ សម្រាប់ដាំដុះបន្ត ។

លោកបន្តថា មកទល់នឹងបច្ចុប្បន្ននេះក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ១ ២០០ ហត ហើយ ស្មើនឹង ១២% ធៀបនឹងផែនការមលើផ្ទៃដីទំហំ ៩ ៧៧២,១១៧៦ហត។ បច្ចុប្បន្នមានបុគ្គលិក កម្មករបម្រើការសរុប ២០៥នាក់ ក្នុងនោះបុគ្គលិកខ្មែរ ២៨នាក់ បរទេស ៨នាក់ កម្មករខ្មែរអចិន្ត្រៃយ៍ ១៩នាក់ កម្មករអណ្ដែត ១៥០នាក់ ហើយអនាគតដល់រដូវប្រមូលផលនៅឆ្នាំ២០២៣ ក្រុមហ៊ុននឹងត្រូវការកម្មករចំនួន ៣០០នាក់ទាំងអ្នកប្រមូលផល និងវេចខ្ចប់ ដែលភាគច្រើនគឺជាពលរដ្ឋនៅមូលដ្ឋាននេះតែម្តង។

បន្ថែមពីនេះដែរ លោកបានបញ្ជាក់ថា កម្មវត្ថុនៃផលិតកម្ម គឺការនាំចេញទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែក្នុងព្រះសីហនុ។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០លានដុល្លារហើយ។

បច្ចុប្បន្នការដឹកជញ្ជូន គឺជាបញ្ហាចំបងសម្រាប់ក្រុមហ៊ុន ចំណុចនេះលោកបានអះអាងថា ក្រុមហ៊ុននឹងរៀបចំមធ្យោបាយដឹកជញ្ជូន និងរួមទាំងទូត្រជាក់ផងដែរដើម្បីកាត់បន្ថយថ្លៃដើម។ ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្ម ហើយទទួលបានកិច្ចសហការល្អមកវិញគឺអគ្គនាយកដ្ឋានបានបញ្ជូនមន្រ្តីជំនាញចុះមកណែនាំអំពី បច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យជាទូទៅ។ នេះបើតាមការឲ្យដឹងបន្ថែមពីតំណាងក្រុមហ៊ុនខាងលើ។

ជាការឆ្លើយតប លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាននិងកំពុងតែប្រឈម ហើយនេះមិនមែនតែប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។
មួយវិញទៀត លោក ក៏ស្នើឲ្យក្រុមហ៊ុនត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើយ៉ាងណាឲ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រត្តិទៅដោយរលូន និងទទួលបានជោគជ័យ៕

The post ក្រុមហ៊ុន ហ្គ្រីន ស៊ី នឹងត្រូវការកម្មករ៣០០នាក់ ដើម្បីប្រមូលផល និងវេចខ្ចប់ផ្លែស្វាយនាំចេញទៅទីផ្សារចិន appeared first on .

ក្រុមហ៊ុនមួយមានបំណងនាំស្វាយពីកម្ពុជាយ៉ាងហោចឲ្យបាន ១ម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារកូរ៉េ
ក្រុមហ៊ុន GADOSH មានបំណងនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់១ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីចាក់បំពេញ​តម្រូវ​ការទីផ្សារកូរ៉េ។ នេះបើតាមលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងជំនួបពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសកូរ៉េនិង​កម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេចក្នុងការ​គាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យ​ក្រុម​ហ៊ុន​​សហការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗ​ទៀតពី​កម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែ​ឆ្នៃ​​កសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។

ជាការឆ្លើយតប លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​លោករដ្ឋមន្រ្តី ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ។ លោកបានបន្តថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។

គួរបញ្ចាក់ថា រយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ប្រទេសកូរ៉េមានចំនួន ១៤២,​​៥៥តោន ខណៈដែលការនាំចេញទៅប្រទេស វៀត​ណាម​ចំនួន ៤០ ៨៤៩,៧២តោន ប្រទេសចិនចំនួន២២ ២៤៤,៦៨តោន ប្រទេសថៃចំនួន ១៨ ១៨១,១២តោន ។

ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំនេះសរុបមានចំនួន ៨១ ៤១៨​,០៧តោន ថយចុះចំនួន ២០,៧៣ភាគរយ ។ ​ការថយចុះនេះត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពន្យល់ថាដោយ​សារ​ហេតុ​ផល២យ៉ាង។ ក្នុងនោះទី១ ​ ដោយសារ​ជួបឧបសគ្គ ការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាងប្រទេសវៀតណាម និងចិន ដោយសារការរីករាលដាលជាសកលនៃជម្អឺកូវិដ ១៩ មានការត្រួតពិនិត្​យតឹងតែង និងទី២ ការប្រកួតប្រជែងតម្លៃ នៅ​លើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថា​មិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃ​ការធ្វើ​ប្រព្រឹត្តកម្ម វេចខ្ចប់ និងដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ រួមជាមួយនឹងតម្លៃដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់កំពុងផែនៃ​ប្រទេសចិន ៕

The post ក្រុមហ៊ុនមួយមានបំណងនាំស្វាយពីកម្ពុជាយ៉ាងហោចឲ្យបាន ១ម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារកូរ៉េ appeared first on .

រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចេញផ្លែស្វាយ​របស់កម្ពុជា ៣ខែដើមឆ្នាំនេះថយចុះ ដោយសារឧបសគ្គការដឹកជញ្ជូន និងការប្រកួតប្រជែងតម្លៃ
រយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាមានចំនួន ៨១ ៤១៨​,០៧តោន ថយចុះចំនួន ២០,៧៣ភាគរយ ។ ​ក្នុងនោះការនាំចេញទៅប្រទេស វៀត​ណាម​ចំនួន ៤០ ៨៤៩,៧២តោន ប្រទេសចិនចំនួន២២ ២៤៤,៦៨តោន ប្រទេសថៃចំនួន ១៨ ១៨១,១២តោន និងប្រទេសកូរ៉េចំនួន ១៤២,៥៥តោន ។ នេះបើតាមបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោក វេង សាខុន បានអោយដឹងថា ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាមានចំនួន​ថយរយៈពេល​៣ខែដើមឆ្នាំ២០២២នេះ ដោយសារហេតុផល២យ៉ាង។ ក្នុងនោះទី១ ​ ដោយសារ​ជួបឧបសគ្គ ការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាងប្រទេសវៀតណាម និងចិន ដោយសារការរីករាលដាលជាសកលនៃជម្អឺកូវិដ ១៩ មានការត្រួតពិនិត្​យតឹងតែង និងទី២) ការប្រកួតប្រជែងតម្លៃ នៅលើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថា​មិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃការធ្វើប្រព្រឹត្តកម្ម វេចខ្ចប់ និងដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ រួមជាមួយនឹងតម្លៃដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់កំពុងផែនៃ​ប្រទេសចិន ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអោយដឹងទៀតថា ការនាំចេញដំណាប់ស្វាយមានចំនួន ៥ ១៣៦,២៧តោន ក៏មានការថយចុះចំនួន១៣,៤៣ភាគរយដែរ។ ក្នុងនោះ​ការនាំចេញ​ទៅ​ប្រទេស​​​ចិនចំនួន ៤ ៤១៤,១១តោន ប្រទេសថៃចំនួន ២៨៨,៤៤តោន ប្រទេសវៀត​ណាម​ចំនួន ២០០តោន ប្រទេសហ្វីលីពីនចំនួន ១៩២,៥៥តោន ប្រទេសជប៉ុនចំនួន ២៥តោន ចក្រភព​អង់គ្លេសចំនួន ៩,៧៨តោន ប្រទេសកូរ៉េចំនួន ៣,៨៧តោន និងប្រទេសអ៊ីតាលីចំនួន ២,៥២តោន។

ដោយឡែក ការនាំចេញទឹកស៊ីរ៉ូស្វាយមានចំនួន ៤០៣,៤២តោន ថយចុះចំនួន ៧៥,៦៧​ភាគរយ​ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤៦តោន និងប្រទេសហ្វីលីពីនចំនួន ១៥៧,៤២តោន ៕ អត្ថបទ៖ ពុធិកា

The post រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចេញផ្លែស្វាយ​របស់កម្ពុជា ៣ខែដើមឆ្នាំនេះថយចុះ ដោយសារឧបសគ្គការដឹកជញ្ជូន និងការប្រកួតប្រជែងតម្លៃ appeared first on .

សេដ្ឋីកសិកម្ម ម៉ុង ឬទ្ធី ណែនាំកសិករដែលប្រកបអាជីវកម្មដាំស្វាយ ចេះកែប្រែទម្លាប់ បើចង់មានទីផ្សារ
អ្នកជំនាញនៅក្នុងវិស័យកសិកម្ម បានណែនាំកសិករដែលប្រកបអាជីវកម្មដាំស្វាយ ឲ្យចេះកែប្រែចំការស្វាយកែវរមៀត ទៅស្វាយផ្សេងៗទៀត សម្រាប់បំពេញតម្រូវការទីផ្សារ និងស្របតាមបរិបទកូវីដ-១៩។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប មានប្រសាសន៍ថា កន្លងមកលោកបានកាត់តមែកស្វាយកែវរមៀត ហើយប្តូរទៅពូជស្វាយកែវសាវើយ និងពូជណាំដកម៉ៃ ដែលអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញក្រៅប្រទេស។ លោកពន្យល់ថា បើកសិករដាំស្វាយកែវរមៀត គឺបានតែនាំចេញទៅក្រៅប្រទេស ហើយនឹងធ្វើសំងួតប៉ុណ្ណោះ ដល់ពេលឥឡូវជួបវិបត្តិជំងឺកូវីដនេះ យើងមិនអាចនាំចេញបានទេនៅប្រភេទស្វាយកែវរមៀត។

លោកថ្លែងថា៖ “ឆ្នាំនេះ ក្រុមហ៊ុន ម៉ុង ឬទ្ធី អាចបន្តពូជបានជាង ៥ ០០០ដើម ឲ្យទៅស្វាយពីរប្រភេទសម្រាប់យកទៅបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញទៅក្រៅប្រទេសដូចជាប្រភេទស្វាយកែវសាវើយ ដែលជាពូជហូបស្វាយចាស់ និងស្វាយណាំដកម៉ៃ ខ្ចីជូខ្លាំងដល់ពេលទុំផ្អែមខ្លាំង កំពុងមានតម្រូវការខ្លាំងនៅលើទីផ្សារពិភពលោក”។

បើតាមអ្នកជំនាញរូបនេះ ការបន្តពូជ គឺមិនអាចបន្តមួយថ្ងៃមួយខែបាននោះទេ ពោលអាចនឹងប្រើរយៈពេលយូ ពីព្រោះលោកកាត់តប្តូរពូជប្រមាណជាង ៥ ០០០ដើម ខណៈមួយថ្ងៃក្រុមការងារបស់លោកបន្តពូជមិនដល់ ១០០ដើមផង។ ម្យ៉ាង រដូវវស្សាមិនអាចបន្តពូជបានទេ គឺមានទឹកភ្លៀវធ្លាក់ហូចូលអត់ជាប់នោះទេ ហើយការបន្តពូជនេះ គឺធម្មជាតិសុទ្ធសាធ ដោយមិនប្រើគីមី។

សម្រាប់អ្នកឧកញ៉ាដែលមានឈ្មោះល្បីខាងវិស័យកសិកម្ម ការកាត់តដូពូជស្វាយនេះ មិនមែនជារឿងងាយស្រួលនោះទេ ប្តូរពូជបានហើយប្រសិនបើយើងមិនដើរបេះមែកព្រៃចេញទេវានឹងអាចខូច ហើយត្រូវថែទាំវាជាប្រចាំ។ មួយវិញទៀត បញ្ហា សត្វល្អិតមកស៊ីត្រួយស្វាយ ព្រោះសត្វល្អិតចូលចិត្តស៊ីត្រួយស្វាយណាស់ ដូច្នេះយើងត្រូវតែមានថ្នាំបាញ់សម្លាប់សត្វល្អិតផងដែរ។

អ្នកឧកញ៉ាញ្ជាក់ថា៖ “បន្ទាប់ពីកាត់តប្តូរពូជរួចរាល់ហើយ យើងត្រូវម្ជួរត្រឡប់ដីឲ្យវាល្អ និងដាក់ជីជាបន្តបន្ទាប់ ដើម្បីឲ្យស្វាយឆាប់លូតលាស់ល្អ។ ធ្វើដូច្នេះ ពូជស្វាយខ្លះអាយុ ១០ខែ ទៅ ១២ខែអាចនឹងចេញផ្កាខ្លះៗ”។

លោកបានរំលឹកថា ក្រោយក្រុមហ៊ុន ម៉ុង ឬទ្ធី កាត់តប្តូរពូជស្វាយពីកែវរមៀត ទៅស្វាយកែវសាវើយ និងណាំដកម៉ៃរួច ក៏មានជនជាតិកូរ៉េជាច្រើននាក់មកទស្សនកិច្ចនៅចម្ការស្វាយ ហើយភ្ញៀវជនជាតិកូរ៉េនោះ បានលើកឡើងថា មិនដែលបានឃើញនោះទេនៅស្រុកគាត់ ទើបតែឃើញនៅប្រទេសកម្ពុជានៅចម្ការដ៏ធំរបស់លោក។ ជាមួយគ្នានេះ ជនជាតិកូរ៉េទាំងនេះ ពួកគាត់ពិតជាចង់មើលពីរបៀបបន្តពូជរបស់លោក។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ថ្លែងថា លោកស្ទើរតែមិនជឿនោះទេ នៅការលើកឡើងរបស់ជនជាតិកូរ៉េក្នុងឪកាសមកបំពេញទស្សនកិច្ច។

ដោយឡែក សម្រាប់ស្វាយអាយវិន ដែលអ្នកឧកញ៉ាបាននាំពូជពីប្រទេសតៃវ៉ាន់មកដាំចម្ការ ខណៈបច្ចុប្បន្នកំពុងមានទីផ្សារ ប៉ុន្តែលោកថាពិបាកក្នុងការថែទាំ វាត្រូវការបច្ចេកទេសថែទាំខ្លាំង ពីអ្នកជំនាញ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បន្ថែមទៀតថា កន្លងមកក្រុមហ៊ុនរបស់លោកបាននាំស្វាយចេញទៅសហគមន៍អឺរ៉ុប តាមរយៈយន្តហោះក្នុងមួយជើងបានប្រមាណ ១០តោន។ មូលហេតុដែលដឹកតាមយន្តហោះ ដោយសារក្រុមហ៊ុនយន្តហោះ Qatar បានអនុគ្រោះតម្លៃដឹកជញ្ជូនដែលអាចឲ្យលោកនាំចេញទៅបាន។ ប៉ុន្តែជាអកុសល ដោយសារវិបត្តិកូវីដ-១៩ គឺគ្មានយន្តហោះដឹកទៅទៀតនោះទេ។

ក្នុងរបាយការណ៍ដែលចេញនាពេលថ្មីៗនេះ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងគួរអោយកត់សម្គាល់ ដែលស្មើនឹង២៥១% ឬ ១៦៣,៨២៨ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។ ទីផ្សារចម្បងសម្រាប់ផលិតផលស្វាយរបស់កម្ពុជា រួមមានវៀតណាម ថៃ ចិន កូរ៉េ ហុងកុង សិង្ហបុរីគុយវ៉ែត ហ្វីលីពីន ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាហ្សាក់ស្ថាន និងរុស្ស៊ី។

យោងតាមស្ថិតិឆ្នាំ ២០២០ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជា មានចំនួនជាង ១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង ៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន ១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ ១,៣លានតោនក្នុងមួយរដូវជាមធ្យម៕

The post សេដ្ឋីកសិកម្ម ម៉ុង ឬទ្ធី ណែនាំកសិករដែលប្រកបអាជីវកម្មដាំស្វាយ ចេះកែប្រែទម្លាប់ បើចង់មានទីផ្សារ appeared first on .

៨ ប្រទេសជាគោលដៅទីផ្សារសំខាន់របស់កម្ពុជាក្នុងការនាំដំណាប់ស្វាយទៅកាន់បានជាង ១ម៉ឺនតោន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និយាយថា គោលដៅទីផ្សារក្រៅប្រទេសរបស់កម្ពុជាក្នុងការនាំដំណាប់ស្វាយទៅកាន់ចំនួន ៨ប្រទេស ក្នុងនោះមាន ចិន ជប៉ុន កូរ៉េ ហ្វីលីពិន ថៃ សហរដ្ឋអាមេរិក វៀតណាម និង ចក្រភពអង់គ្លេស។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមក្រសួងកសិកម្ម ដំណាប់ស្វាយកម្ពុជានៅពេលបច្ចុប្បន្ននេះ បាន​ដណ្តើម​ចំណែកទីផ្សារនាំចេញទៅកាន់បរទេសក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើងជិត២០០ភាគរយ មានភាពល្អប្រសើរជាងឆ្នាំកន្លង បើទោះបីមានការគំរាមកំហែងពីការរាតត្បាតដោយជំងឺកូវីដ-១៩ក៏ដោយ។

ជាមួយគ្នានេះផងដែរ ក្នុងចំណោមដំណាប់ស្វាយជាង ១ម៉ឺន២ពាន់៧០០តោន ក្នុងនោះកម្ពុជាបាននាំចេញទៅទីផ្សារ ប្រទេសចិនជាង ១ម៉ឺន ៤០០តោន ជប៉ុនជាង ៥០០តោន កូរ៉េខាងត្បូងជិត ១៤តោន ហ្វីលីពីនជាង ៦០០តោន ថៃជាង ១ពាន់តោន សហរដ្ឋអាមេរិកជាង ៥តោន វៀតណាមជិត ៧៧តោន និង អង់គ្លេសជាង ១៦តោន។

ក្រសួងកសិកម្មបានរាយការណ៍ថា រយៈពេល៦ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញដំណាប់ស្វាយបានជាង១ម៉ឺន២ពាន់៧០០តោន ទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងចំនួន១៩៨,៦០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំធ្វើការទាក់ទាញ វិនិយោគលើវិស័យកសិកម្ម បន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករដាំស្វាយក្នុងស្រុក និងកម្មករបម្រើការងារក្នុងរោងចក្រ ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់ផងដែរ៕

The post ៨ ប្រទេសជាគោលដៅទីផ្សារសំខាន់របស់កម្ពុជាក្នុងការនាំដំណាប់ស្វាយទៅកាន់បានជាង ១ម៉ឺនតោន appeared first on .