អតិផរណា

ធនាគារកណ្តាលអាមេរិក Fed រំពឹងថានឹងរក្សាអត្រាការប្រាក់ដដែលមិនផ្លាស់ប្តូរ ដោយសារអតិផរណា
ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ត្រូវបានគេរំពឹងថានឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលមិនផ្លាស់ប្តូរ ដោយសារតែអតិផរណាកើនឡើងដែលជំរុញដោយសង្គ្រាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បន្ទាប់ពីមានកិច្ចប្រជុំបិទទ្វារ គណៈកម្មាធិការទីផ្សារបើកចំហរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (FOMC) នឹងប្រកាសការសម្រេចចិត្តរបស់ខ្លួន ជុំវិញអត្រាការប្រាក់ នៅថ្ងៃទី៣០ ខែកក្កដា ហើយបន្ទាប់មកនឹងមានសន្និសីទសារព័ត៌មានដែលត្រូវធ្វើឡើងដោយប្រធាន Fed លោក Kevin Warsh។

យ៉ាងណាក៏ដោយ ក្រុមវិនិយោគិនភាគច្រើន រំពឹងថាធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងបន្តក្សាអត្រាការប្រាក់នៅត្រឹម ៣,៥០% ទៅ ៣,៧៥% សម្រាប់កិច្ចប្រជុំលើកទីប្រាំជាប់ៗគ្នា។

គួរឲ្យដឹងថា អតិផរណាអ្នកប្រើប្រាស់បានថយចុះមកត្រឹម ៣,៥ បៀបទៅនឹងខែមុន ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងកើនឡើងម្តងទៀត ពាក់ព័ន្ធទៅនឹងតម្លៃប្រេងប្រែប្រួល ខណៈពេលដែលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ហាក់កំពុងមានការប្រយុទ្ធគ្នាឡើងវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់ Fed កាលពីប្រាំមួយសប្តាហ៍មុន អ្នកធ្វើគោលនយោបាយមួយចំនួនបានបង្ហាញការព្រួយបារម្ភអំពីអតិផរណា ដែលនៅតែខ្ពស់ជាងគោលដៅរយៈពេលវែង ២% របស់ Fed អស់រយៈពេលជាងប្រាំឆ្នាំមកហើយ។

គួរជម្រាបជូនថា អតិផរណាអាមេរិក បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីសង្គ្រាមរបស់លោក ត្រាំ លើអ៊ីរ៉ង់ ដែលបានធ្វើឱ្យតម្លៃថាមពល និងជីសកលកើនឡើងយ៉ាងខ្លាំង ហើយនៅពេលបន្ទាប់មក វាបានឃើញថាតម្លៃទំនិញផ្សេងៗទៀត ក៏បានហក់ឡើងផងដែរ៕​

The post ធនាគារកណ្តាលអាមេរិក Fed រំពឹងថានឹងរក្សាអត្រាការប្រាក់ដដែលមិនផ្លាស់ប្តូរ ដោយសារអតិផរណា appeared first on .

អតិផរណានៅអ៊ីរ៉ង់ កំពុងកើនឡើងរហូតដល់ជិត ៩០%ដោយសារសង្គ្រាម
ជម្លោះអស់រយៈពេលជាច្រើនខែកន្លងមកនេះ បានបណ្តាលឱ្យអតិផរណានៅក្នុងប្រទេសអ៊ីរ៉ង់ កើនឡើងយ៉ាងលឿន ពី ៦៨% ក្នុងខែកុម្ភៈ ដល់ជិត ៩០% នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីថ្ងៃទី២៧ ខែមិថុនា មជ្ឈមណ្ឌលស្ថិតិអ៊ីរ៉ង់បានរាយការណ៍ថា អតិផរណានៅក្នុងប្រទេសខ្លួនបានឈានដល់ ៨៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមិថុនា ដែលភាគច្រើនកើតឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នៅក្នុងខែកុម្ភៈ មុនពេលផ្ទុះឡើងនៃជម្លោះ តួលេខនេះមានត្រឹមតែ ៦៨% ប៉ុណ្ណោះ។

នៅចន្លោះពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី២១ ខែមិថុនា យោងតាមស្ថិតិអ៊ីរ៉ង់ តម្លៃម្ហូបអាហារបានកើនឡើងជាងទ្វេដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនំប៉័ង និងគ្រាប់ធញ្ញជាតិបានកើនឡើង ១៣៨,៨%។ ចំណែកឯតម្លៃទឹកដោះគោ ស៊ុត និងឈីសបានកើនឡើងជាង ១៥០% ខណៈតម្លៃសាច់ និងបសុបក្សីបានកើនឡើងជិត ១៨០%។

គួរឲ្យដឹងថាអស់រយៈពេលជាច្រើនឆ្នាំមកហើយ សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ បានប្រឈមមុខជាមួយនឹងអតិផរណាខ្ពស់ជាប់លាប់ និងតម្លៃប្រាក់ Rial របស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដែលភាគច្រើនដោយសារតែទណ្ឌកម្មអន្តរជាតិ។ បច្ចុប្បន្នអ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងទណ្ឌកម្មច្រើនបំផុតនៅលើពិភពលោក ដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ។

ជម្រាបជូនថា ប្រេងឆៅត្រូវបានចាត់ទុកថាជាសសៃឈាមជីវិតរបស់សេដ្ឋកិច្ចនេះ ដែលរួមចំណែកយ៉ាងសំខាន់ដល់ថវិកាជាតិ និងទុនបម្រុងប្តូរប្រាក់បរទេស។ តែទោះជាយ៉ាងណាក៏ដោយ ការផលិតនៅតែមានកម្រិតដោយសារតែទណ្ឌកម្មអន្តរជាតិជាច្រើនឆ្នាំ និងការវិនិយោគមិនគ្រប់គ្រាន់ គួបផ្សំជាមួយនឹងបញ្ហាសង្គ្រាម នៅក្នុងរយៈពេលចុងក្រោយនេះផងដែរ៕​

The post អតិផរណានៅអ៊ីរ៉ង់ កំពុងកើនឡើងរហូតដល់ជិត ៩០%ដោយសារសង្គ្រាម appeared first on .

អតិផរណារបស់សហរដ្ឋអាមេរិក ស្ថិតនៅកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ
នៅថ្ងៃទី២៥ ខែមិថុនា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសថា សន្ទស្សន៍ចំណាយប្រើប្រាស់ផ្ទាល់ខ្លួន (PCE) សម្រាប់ខែឧសភា បានកើនឡើង ៤,១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ PCE គឺជារង្វាស់អតិផរណាដែលធនាគារកណ្តាលសហរដ្ឋអាមេរិកតែងតែយកមកប្រើប្រាស់សម្រាប់ការសម្រេចចិត្តទៅលើអត្រាការប្រាក់របស់ខ្លួន។ ធនាគារកណ្តាលសហរដ្ឋអាមេរិក ជាធម្មតាចាត់ទុកសន្ទស្សន៍ PCE ស្នូលជាសូចនាករនិន្នាការរយៈពេលវែង ជាពិសេសចាប់តាំងពីអតិផរណានៅឆ្នាំនេះ ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយតម្លៃថាមពលដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។

គួរឲ្យដឹងថា បើទោះបីជាតម្លៃប្រេង និងសាំងនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែមានកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែអ្នកសេដ្ឋកិច្ចជឿជាក់ថាអតិផរណានឹងបន្តកើនឡើងបន្ថែមទៀត នៅពេលខ្លះ។

ជម្រាបជូនផងដែរថា មុនពេលជម្លោះកើតឡើង តម្លៃទំនិញនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងរួចទៅហើយ ដោយសារតែពន្ធនាំចូលរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការកើនឡើងនៃថ្លៃដើមនៃការរស់នៅកំពុងក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់ប្រធានាធិបតីអាមេរិក និងគណបក្សសាធារណរដ្ឋ ខណៈពេលដែលពួកគេកំពុងស្វែងរកការរក្សាការគ្រប់គ្រងសម្លេងសភាភាគច្រើននៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងរៀបចំធ្វើឡើងនៅខែវិច្ឆិកាខាងមុខ៕​

The post អតិផរណារបស់សហរដ្ឋអាមេរិក ស្ថិតនៅកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ appeared first on .

លោក ត្រាំ និយាយត្រង់ៗថា មិនព្រួយបារម្ភរឿងអតិផរណាឡើងខ្ពស់ នៅសហរដ្ឋអាមេរិកឡើយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់មិនបានបង្ហាញពីក្តីបារម្ភអ្វីនោះឡើយ ជុំវិញអតិផរណារបស់សហរដ្ឋអាមេរិក ដែលបានកើនឡើងដល់ ៤% ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយ ហើយបានអះអាងថា វានឹងធ្លាក់ចុះវិញ នៅពេលជម្លោះអ៊ីរ៉ង់បញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅសេតវិតមាននៅថ្ងៃទី១០ មិថុនា ក្រោយត្រូវបានគេសួរនាំថា តូលេខអតិផរណាខ្ពស់នាពេលថ្មីៗនេះ​ អាចផ្តល់ផលប៉ះពាល់ដល់គណបក្សសាធារណរដ្ឋមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាឬអត់ ខណៈប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថាលោកមិនមានការព្រួយបារម្ភពីវានោះទេ ព្រោះការកើនឡើងថ្មីៗនេះ គឺដោយសារតែជម្លោះអ៊ីរ៉ង់ ហើយវានឹងចុះវិញ នៅពេលជម្លោះចប់។

មុននេះ ការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក បានចេញផ្សាយទិន្នន័យថ្មីមួយដែលបង្ហាញថា អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើង ៤,២% ក្នុងខែឧសភា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។

ជម្រាបជូនថា អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងសម្រាប់ខែទីបីជាប់ៗគ្នា ហើយ ខណៈពេលដែលជម្លោះជាមួយអ៊ីរ៉ង់ បន្តជំរុញឱ្យតម្លៃកើនទំនិញប្រើប្រាស់ និងប្រេងឥន្ធនៈហក់ឡើងខ្ពស់៕​

The post លោក ត្រាំ និយាយត្រង់ៗថា មិនព្រួយបារម្ភរឿងអតិផរណាឡើងខ្ពស់ នៅសហរដ្ឋអាមេរិកឡើយ appeared first on .

អតិផរណារបស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅកម្រិតខ្ពស់បំផុត ក្នងរយៈពេលបីឆ្នាំចុងក្រោយ
អតិផរណារបស់សហរដ្ឋអាមេរិក បានកើនឡើងលើសពី ៤% ជាលើកដំបូង គិតចាប់តាំងពីដើមឆ្នាំ២០២៣ ដែលភាគច្រើនត្រូវបានជំរុញដោយការកើនឡើងនៃតម្លៃថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅថ្ងៃទី១០ ខែមិថុនា ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកបានប្រកាសថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) របស់សហរដ្ឋអាមេរិក សម្រាប់ខែឧសភាបានកើនឡើង ៤,២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈពេលដែលតួលេខនេះត្រូវគ្នានឹងការព្យាកររបស់អ្នកជំនាញ វាក៏ជាលើកដំបូងផងដែរ ដែលតួលេខនេះបានហក់ឡើងលើសពី ៤% គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក។

អតិផរណាបានកើនឡើងជាចម្បងដោយសារតែការកើនឡើង ៣,៩% នៃតម្លៃថាមពលដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ ដោយមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពលដែលមានការប្រែប្រួលរួចហើយ CPI ស្នូលរបស់សហរដ្ឋអាមេរិក បានកើនឡើងត្រឹមតែ ២,៩% ប៉ុណ្ណោះ។

របាយការណ៍នេះត្រូវបានចេញផ្សាយ នៅចំពេលកំពុងមានភាពរសើបសម្រាប់ទីផ្សារ និងអ្នកធ្វើគោលនយោបាយ។ នៅសប្តាហ៍ក្រោយ ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) គ្រោងនឹងធ្វើកិច្ចប្រជុំគោលនយោបាយរបស់ខ្លួន ពាក់ពន្ធទៅនឹងអត្រាការប្រាក់ ខណៈពេលដែលវិនិយោគិន បានបង្ហាញសង្ឃឹមថានឹងមានការដោះស្រាយទៅលើបញ្ហាអតិផរណា។

គួរជម្រាបជូនផងដែរថា ដោយសារសហរដ្ឋអាមេរិកនៅតែជាប់ពាក់ព័ន្ធនឹងជម្លោះជាមួយអ៊ីរ៉ង់ វិនិយោគិនកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា តម្លៃប្រេងដែលកើនឡើងខ្ពស់អាចប៉ះពាល់ដល់វិស័យផ្សេងទៀតនៃសេដ្ឋកិច្ច។ ទីផ្សារក៏ត្រូវបានរង្គោះរង្គើដោយការព្រមានរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនិយាយថាអ៊ីរ៉ង់នឹងបង់ថ្លៃសងសម្រាប់ការពន្យារពេលលើការចរចាសន្តិភាព៕​

The post អតិផរណារបស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅកម្រិតខ្ពស់បំផុត ក្នងរយៈពេលបីឆ្នាំចុងក្រោយ appeared first on .

អតិផរណាសហរដ្ឋអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយ
អតិផរណានៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣,៨% ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីចុងបញ្ចប់នៃអាណត្តិរបស់អតីតប្រធានាធិបតី លោក Joe Biden មក ចំពេលមានជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ដែលជុំឲ្យថ្លៃដើមនៃការរស់នៅកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

យោងតាមការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក (BLS) បានចេញផ្សាយទិន្នន័យថ្មីនៅថ្ងៃទី១២ ខែឧសភាដែលបង្ហាញថាតម្លៃទំនិញប្រើប្រាស់ក្នុងខែមេសាបានកើនឡើង ៣,៨% ដែលជាការកើនឡើងយ៉ាងខ្លាំង គិតចាប់តាំងពីឆ្នាំ២០២៣ ដែលជារយៈពេលចុងក្រោយនៃអាណត្តិរបស់លោក Biden។

គួររំឮកផងដែរថា អតិផរណានៅសហរដ្ឋអាមេរិក ធ្លាប់បានកើនឡើងដល់ប្រហែល ៩% នៅពាក់កណ្តាលឆ្នាំ២០២២ ដោយសារតែផលប៉ះពាល់នៃជម្លោះអ៊ុយក្រែន មុនពេលធ្លាក់ចុះបន្តិចម្តងៗនៅឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះមក អតិផរណានៅតែមានស្ថេរភាព ដោយរក្សានៅចម្លោះ ២,៣-២,៩% ក្នុងឆ្នាំដំបូងនៃអាណត្តិទីពីររបស់លោក ត្រាំ និងបន្ទាប់មកបានកើនឡើងសារជាថ្មី ដោយសារតែជម្លោះអ៊ីរ៉ង់។

យោងតាម ​​BLS តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើង ៣,៣% នៅក្នុងខែមីនា ដែលខ្ពស់ជាងការកើនឡើង ២,៤% នៅក្នុងខែកុម្ភៈ មុនពេលមានការផ្ទុះឡើងនៃជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់។ ចំណែកឯតម្លៃថាមពលនៅសហរដ្ឋអាមេរិក បានកើនឡើង ៣,៨% នៅក្នុងខែមេសា ដែលរួមចំណែកប្រមាណជាង ៤០% ដល់ការកើនឡើងនៃតម្លៃប្រចាំខែសរុប។

គួរជម្រាបជូនផងដែរថា យោងតាមអ្នកសង្កេតការណ៍ ការកើនឡើងអតិផរណាក្នុងខែមេសា កំពុងដាក់សម្ពាធបន្ថែមទៀតលើលោក ត្រាំ និងគណបក្សសាធារណរដ្ឋមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវធ្វើឡើងនៅខែវិច្ឆិកា។ ទន្ទឹមនឹងនេះ Reuters ក៏បានរាយការណ៍ថាតម្លៃប្រេងនៅសហរដ្ឋអាមេរិកនឹងបន្តកើនឡើង ក្នុងពេលប៉ុន្មានខែខាងមុខ ខណៈដែលច្រកសមុទ្រ Hormuz នៅតែត្រូវបានរារាំង ហើយកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែពិបាកយល់៕​

The post អតិផរណាសហរដ្ឋអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយ appeared first on .

អតិផរណារបស់ប្រទេសចិន ហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ នៅក្នុងខែវិច្ឆិកា
យោងតាមតួលេខផ្លូវការមួយដែលចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ដោយការិយាល័យស្ថិតិជាតិ (NBS) បង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសចិន ដែលជារង្វាស់ដ៏សំខាន់នៃអតិផរណា បានកើនឡើង ០,៧% នៅក្នុងខែវិច្ឆិកា បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Macao News។

ជុំវិញការកើនឡើងនេះ បានបង្ហាញពីការបង្កើនល្បឿននៃការកើនឡើងដ៏ឆាប់រហ័ស បើធៀបទៅនឹងការកើនឡើង ០,២% ដែលត្រូវបានកត់ត្រានៅក្នុងខែតុលា និងអត្រាកំណើនលឿនបំផុត ដែលធ្លាប់ត្រូវបានកត់ត្រាទុក គិតចាប់តាំងពីខែមីនា ឆ្នាំ២០២៤។

មិនតែប៉ុណ្ណោះ​ NBS បានកត់សម្គាល់ទៀតផងដែរថា ការកើនឡើងនេះគឺខ្លាំងជាងឆ្នាំមុន ភាគច្រើនគឺដោយសារតែការកើនឡើងនៃតម្លៃម្ហូបអាហារ ដែលបានបញ្រ្ចាសនិន្នាការនៃការធ្លាក់ចុះដែលត្រូវបានសង្កេតឃើញ នៅក្នុងខែមុនៗ។

ទន្ទឹងនឹងនេះ ផ្ទុយពីការកើនឡើងនៃអតិផរណាអ្នកប្រើប្រាស់ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលជារង្វាស់នៃអតិផរណានៅកម្រិតទំនិញ តាមប្រភេទឧស្សាហកម្ម និងផលិតផល បានមើលឃើញការធ្លាក់ចុះជាបន្តបន្ទាប់។ PPI បានធ្លាក់ចុះ ២,២% នៅក្នុងខែវិច្ឆិកា៕​

The post អតិផរណារបស់ប្រទេសចិន ហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ នៅក្នុងខែវិច្ឆិកា appeared first on .

អតិផរណាអាមេរិក ធ្លាក់ចុះខ្លាំងជាងការរំពឹងទុកក្នុងខែកុម្ភ: ចំពេលលោក ត្រាំ ដាក់ពន្ធ
អត្រាអតិផរណារបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះច្រើនជាងគេរំពឹងទុក នៅក្នុងខែកុម្ភ:កន្លងទៅ ពោលគឺបានថយចុះជាលើកដំបូង ក្នុងរយ:ពេល ៥ខែចុងក្រោយ ចំពេលវិធានការពន្ធគយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ហាក់កំពុងផ្តល់ការគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិការងារអាមេរិក បានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធកន្លងទៅថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលត្រូវបានប្រើសម្រាប់វាស់វែងការប្រែប្រួលតម្លៃទំនិញ និងសេវាកម្ម ពោលគឺត្រូវបានហៅថាអតិផរណានោះ បានកើនឡើងត្រឹមតែ ២,៨% ប៉ុណ្ណោះ​ក្នុងអត្រាប្រចាំឆ្នាំ នៅក្នុងខែកុម្ភ: ដែលនេះទាបជាង ០,២% បើធៀបទៅនឹងអត្រាកំណើន ៣% នៅក្នុងខែមករា។

ដោយផ្នែកលើមូលដ្ឋានប្រចាំខែ អតិផរណា ក៏បានធ្លាក់ចុះទាបជាងការរំពឹងទុកផងដែរ។ តម្លៃទំនិញប្រើប្រាស់ បានកើនឡើង ០,២% ប៉ុណ្ណោះ ក្នុងខែកុម្ភៈ ធៀបនឹងខែមុន ដែលធ្លាក់ចុះពីការកើនឡើង ០,៥% នៅក្នុងខែមករា។ ចំណែកឯកតម្លៃ CPI ស្នូលវិញ បានកើនឡើងត្រឹមតែ ០,២% បើធៀបទៅនឹងការកើនឡើង ០,៤% នៅក្នុងខែមករា។

ទន្ទឹមនឹងនេះ តម្លៃគ្រឿងទេសនៅតែមិនមានការផ្លាស់ប្តូរកាលពីខែមុន គិតចាប់តាំងពីខែមករាមក ស្របពេលដែលតម្លៃស៊ុត បានកើនឡើងដល់ ១០,៤% ក្នុងខែកុម្ភៈ ដោយតម្លៃនេះបានកើនឡើងដល់ទៅ ៦០% ​ឯណោះ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមសេដ្ឋវិទូ បានបង្ហាញក្តីរំពឹងថាអតិផរណារបស់សហរដ្ឋអាមេរិក នឹងមានការកើនឡើងតិចតួចបំផុត សម្រាប់ខែមីនានេះផងដែរ ចំពេលតម្លៃឧស្ម័នធ្លាក់ចុះ ប៉ុន្តែនៅតែអាចបង្កធ្វើឲ្យមានអតិផរណា ដោយសារការចំណាយទាក់ទងនឹងលំនៅដ្ឋាន។ ហើយបើតាមការប៉ាន់ប្រមាណដោយ FactSet បានឲ្យដឹងថាអត្រាអត្រាអតិផរណានៅខែមីនានេះ អាចនឹងមានអត្រា ២,៩%។

ជម្រាបជូនផងដែរថា ឥទ្ធិពលដ៏ធំនៃផែនការពន្ធគយរបស់លោក ត្រាំ បានធ្វើឲ្យតម្លៃទំនិញ នៅតែមិនមានភាពច្បាស់លាស់សម្រាប់ពេលនេះ។ កាតព្វកិច្ចពន្ធនេះ បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុកំពុងមានការកើនឡើង ហើយអាចធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ស្របពេលអ្នកវិភាគមួយចំនួន មើលឃើញថអត្រានៃវិបត្តិសេដ្ឋកិច្ចកំពុងកើតមានឡើង៕

The post អតិផរណាអាមេរិក ធ្លាក់ចុះខ្លាំងជាងការរំពឹងទុកក្នុងខែកុម្ភ: ចំពេលលោក ត្រាំ ដាក់ពន្ធ appeared first on .

អាមេរិក ប្រឈមមុខនឹងអតិផរណាកើនឡើងខ្លាំង ចំពេលមានវិធានការពន្ធរបស់លោក ត្រាំ​
អតិផរណារបស់សហសរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ ជាងគេរំពឹងទុក កាលពីខែមករាកន្លងទៅ ខណ:តម្លៃគ្រឿងទេស ថាមពល និងសេវាកម្មមួយចំនួនកាន់តែហក់ឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យការរស់នៅរបស់ប្រជាជនអាមេរិក កាន់តែមានភាពលំបាក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

អតិផរណារបស់អាមេរិក បានកើនឡើងដល់ ៣% នៅក្នុងខែមករា ដែលជាអត្រាខ្ពស់បំផុតរបស់ខ្លួនសម្រាប់រយៈពេលប្រាំមួយខែចុងក្រោយ និងកើនឡើងលើសពី ២,៩% ដែលត្រូវបានព្យាករដោយក្រុមអ្នកសេដ្ឋកិច្ច។

ជុំវិញការកើនឡើងនេះ បានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួន ដោយនិយាយថាមានភាពមិនប្រាកដប្រជាជុំវិញស្ថានភាពស្ថានកិច្ចក្រោមការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក Ryan Sweet ប្រធានសេដ្ឋវិទូអាមេរិកប្រចាំនៅស្ថាប័ន Oxford Economics បាននិយាយថា របាយការណ៍ចុងក្រោយជុំវិញការកើនឡើងនៃអតិផរណានេះ អាចដាក់សម្ពាធលើប្រធានាធិបតីលោក ដូណាល់ ត្រាំ ឲ្យពិចារណាឡើងវិញនូវផែនការទាំងប៉ុន្មាន ទាក់ទិននឹងការដំឡើងពន្ធលើទំនិញចូលប្រទេស ដ៏ចម្រូងចម្រាស់។

គួរឲ្យដឹងថាការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅអាមេរិក កាលពីខែមុន គឺមានលក្ខណៈកាន់តែទូលំទូលាយ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើន រួមទាំងការធានារ៉ាប់រងរថយន្ត ថ្លៃសំបុត្រយន្តហោះ ឱសថ និងទំនិញមូលដ្ឋានផ្សេងៗទៀត។

ជាមួយគ្នានេះ តម្លៃគ្រឿងទេសបានហក់ឡើង ០,៥% ក្នុងខែមករា បើធៀបនឹងការកើនឡើង ០,៣% ក្នុងខែធ្នូ ដោយសារតម្លៃស៊ុតបានកើនឡើងច្រើនជាង ១៥% ចំពេលមានការខ្វះខាតការផ្គត់ផ្គង់ដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។

ផ្ទុយទៅវិញ តម្លៃសម្លៀកបំពាក់បានធ្លាក់ចុះ ខណៈការជួល និងថ្លៃដើមទាក់ទងនឹងលំនៅដ្ឋានផ្សេងទៀត បានកើនឡើង ៤,៤% ធៀបនឹងឆ្នាំមុន ស្របពេលអាហារ និងថាមពលចេញ មានការកើនឡើង ០,៤% ក្នុងខែមករា ដែលត្រូវបានចាត់ទុកថាជាការកើនឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់ គិតចាប់តាំងពីខែមីនាឆ្នាំមុនមក៕

The post អាមេរិក ប្រឈមមុខនឹងអតិផរណាកើនឡើងខ្លាំង ចំពេលមានវិធានការពន្ធរបស់លោក ត្រាំ​ appeared first on .

អតិផរណាអ៊ុយក្រែន កើនឡើងដល់ជិត ៥% បន្ទាប់ពីតម្លៃអគ្គិសនីប្រើប្រាស់ហក់ឡើងខ្ពស់
យោងតាមសេវាស្ថិតិជាតិអ៊ុយក្រែន បានរាយការណ៍ឲ្យដឹងថា កម្រិតអតិផរណារបស់អ៊ុយក្រែន បានកើនឡើងដល់ ៤,៨% គិតនៅត្រឹមខែមិថុនា ដោយសារតែការហក់ឡើងខ្លាំងនៃតម្លៃអគ្គិសនីប្រើប្រាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពខាងលើបានឲ្យដឹងទៀតថា តម្លៃអគ្គិសនីបានកើនឡើង ៦៣,៦% នៅក្នុងខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែន បានបង្ខំចិត្តដំឡើងថ្លៃអគ្គិសនីរបស់ខ្លួន ដោយសារតែប្រភពផ្គត់ផ្គង់ថាមពលជាច្រើន ត្រូវរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយការទម្លាក់គ្រប់បែករបស់រុស្ស៊ី។

មន្ត្រីអ៊ុយក្រែន បាននិយាយទៀតថា ចាប់តាំងពីខែមីនាមក កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់ខ្លួន ដែលភាគជាច្រើនជារោងចក្រថាមពលកំដៅពីផែនដី និងវារីអគ្គិសនី។

ទន្ទឹមនឹងនេះ ដោយសារអាជីវកម្មជាច្រើនបានប្រើម៉ាស៊ីនភ្លើងដើម្បីផលិតថាមពលអគ្គិសនី ដូច្នេះហើយវាក៏ធ្វើឲ្យតម្លៃប្រេងឥន្ធនៈ ក៏បានកើនឡើងខ្លាំងផងដែរ។ តាមទិន្នន័យបានបង្ហាញថាតម្លៃប្រេងឥន្ធនៈ នៅអ៊ុយក្រែន បានកើនឡើង ២៥,៥% នៅក្នុងខែមិថុនា បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ជម្រាបជូនថា ធនាគារកណ្តាលរបស់អ៊ុយក្រែន បានព្យាករថាកម្រិតអតិផរណា អាចនឹងកើនឡើងដល់ ៨,២% ក្នុងឆ្នាំ២០២៤ នេះ បើធៀបទៅនឹងកម្រិតអតិផរណា ៥,១% កាលពីឆ្នាំមុន៕

The post អតិផរណាអ៊ុយក្រែន កើនឡើងដល់ជិត ៥% បន្ទាប់ពីតម្លៃអគ្គិសនីប្រើប្រាស់ហក់ឡើងខ្ពស់ appeared first on .