ធនាគារកណ្តាលអាមេរិក Fed រំពឹងថានឹងរក្សាអត្រាការប្រាក់ដដែលមិនផ្លាស់ប្តូរ ដោយសារអតិផរណា

អន្តរជាតិ

ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ត្រូវបានគេរំពឹងថានឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលមិនផ្លាស់ប្តូរ ដោយសារតែអតិផរណាកើនឡើងដែលជំរុញដោយសង្គ្រាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីមានកិច្ចប្រជុំបិទទ្វារ គណៈកម្មាធិការទីផ្សារបើកចំហរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (FOMC) នឹងប្រកាសការសម្រេចចិត្តរបស់ខ្លួន ជុំវិញអត្រាការប្រាក់ នៅថ្ងៃទី៣០ ខែកក្កដា ហើយបន្ទាប់មកនឹងមានសន្និសីទសារព័ត៌មានដែលត្រូវធ្វើឡើងដោយប្រធាន Fed លោក Kevin Warsh។

យ៉ាងណាក៏ដោយ ក្រុមវិនិយោគិនភាគច្រើន រំពឹងថាធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងបន្តក្សាអត្រាការប្រាក់នៅត្រឹម ៣,៥០% ទៅ ៣,៧៥% សម្រាប់កិច្ចប្រជុំលើកទីប្រាំជាប់ៗគ្នា។

គួរឲ្យដឹងថា អតិផរណាអ្នកប្រើប្រាស់បានថយចុះមកត្រឹម ៣,៥ បៀបទៅនឹងខែមុន ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងកើនឡើងម្តងទៀត ពាក់ព័ន្ធទៅនឹងតម្លៃប្រេងប្រែប្រួល ខណៈពេលដែលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ហាក់កំពុងមានការប្រយុទ្ធគ្នាឡើងវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់ Fed កាលពីប្រាំមួយសប្តាហ៍មុន អ្នកធ្វើគោលនយោបាយមួយចំនួនបានបង្ហាញការព្រួយបារម្ភអំពីអតិផរណា ដែលនៅតែខ្ពស់ជាងគោលដៅរយៈពេលវែង ២% របស់ Fed អស់រយៈពេលជាងប្រាំឆ្នាំមកហើយ។

គួរជម្រាបជូនថា អតិផរណាអាមេរិក បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីសង្គ្រាមរបស់លោក ត្រាំ លើអ៊ីរ៉ង់ ដែលបានធ្វើឱ្យតម្លៃថាមពល និងជីសកលកើនឡើងយ៉ាងខ្លាំង ហើយនៅពេលបន្ទាប់មក វាបានឃើញថាតម្លៃទំនិញផ្សេងៗទៀត ក៏បានហក់ឡើងផងដែរ៕​