អាវុធនុយក្លេអ៊ែរ

មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ និយាយថាច្រកសមុទ្រ Hormuz គឺសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែរទៀត
ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់បានអះអាងថា ច្រកសមុទ្រ Hormuz គឺជាកំផែងយុទ្ធសាស្រ្ត និងមានសារៈសំខាន់ជាងគ្រប់បែកនុយក្លេអ៊េររាប់សិបគ្រាប់ទៅទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Mohsen Rezaee ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី១៣ កក្កដាថាបានឆ្លងកាត់ខ្សែបន្ទាត់ក្រហម ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លាជាទីបំផុត

មន្ត្រីអ៊ីរ៉ង់ដដែលនេះ បាននិយាយទៀតថា ៖” យើងនឹងការពារច្រកសមុទ្រ Hormuz ពីព្រោះផ្លូវដឹកជញ្ជូនជាយុទ្ធសាស្ត្រនេះ គឺជាសសរស្តម្ភមួយនៃការការពាររបស់អ៊ីរ៉ង់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសជាតិ។ ច្រកសមុទ្រ Hormuz គឺមានសារៈសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែររាប់សិបគ្រាប់ទៅទៀត”។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសបិទច្រកសមុទ្រ Hormuz សារជាថ្មី ដោយសារតែអស្ថិរភាពដែលបណ្តាលមកពីសកម្មភាពរបស់កងកម្លាំងខាងក្រៅ។ IRGC បាននិយាយថា ការសម្រេចចិត្តនេះនឹងនៅតែមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែម និងព្រមានឲ្យសហរដ្ឋអាមេរិក ធ្វើការបញ្ឈប់ការជ្រៀតជ្រែករបស់ពួកគេនៅក្នុងតំបន់នេះ។

គួរជម្រាបជូនផងដែរថា ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងកើនឡើងកម្តៅសារជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសលើកទីបីរបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីបានចោទប្រកាន់ប្រទេសនេះថាបានវាយប្រហារកប៉ាល់ដឹកទំនិញ GFS Galaxy ដែលមានដោតទង់ជាតិរបស់ប្រទេសស៊ីប នៅពេលព្យាយាមឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលជាហេតុធ្វើឲ្យមានការសងសឹកយ៉ាងខ្លាំងក្លាវិញពីសំណាក់ទីក្រុងតេអេរ៉ង់៕​

The post មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ និយាយថាច្រកសមុទ្រ Hormuz គឺសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែរទៀត appeared first on .

ការចំណាយលើអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក កើនដល់ជិត ១១៩ពាន់លានដុល្លារ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន
ការចំណាយលើអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក ត្រូវបានគេព្យាករថាបានឈានដល់ជិត ១១៩ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ខណៈពេលដែលប្រទេសមហាអំណាចធំៗ បានបន្ថែមក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត ទៅក្នុងឃ្លាំងអាវុធរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថាប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួនប្រាំបួន ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង និងប៉ាគីស្ថាន បានចំណាយជិត ១១៩ពាន់លានដុល្លារ លើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ នៅឆ្នាំ២០២៥។ នេះជាកម្រិតដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ដែលជាការកើនឡើង ១៩% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។

ICAN ដែលជាអង្គការមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងមានទីស្នាក់ការកណ្តាលនៅប្រទេសអូស្ត្រាលី មានគោលបំណងលើកកម្ពស់ការអនុលោម និងការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក ហើយទទួលបានពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០១៧។

ទន្ទឹមនឹងនេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI) ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត ក៏បានចេញផ្សាយរបាយការណ៍មួយស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែរសកល នៅថ្ងៃទី៨ ខែមិថុនា ផងដែរ ដោយសម្តែងការព្រួយបារម្ភអំពីហានិភ័យកើនឡើងនៃការប្រណាំងប្រជែងសព្វាវុធ ចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងនៅជុំវិញពិភពលោក។

យោងតាមរបាយការណ៍ SIPRI ចំនួនសរុបនៃក្បាលគ្រាប់នុយក្លេអ៊ែរនៅលើពិភពលោកបន្តធ្លាក់ចុះ ដោយធ្លាក់ចុះមកត្រឹមប្រហែល ១២ ១៨៧ គ្រាប់ នៅដើមឆ្នាំនេះ។ តែទោះជាយ៉ាងណាក៏ដោយ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងស្ថានភាពត្រៀមខ្លួនប្រយុទ្ធបានកើនឡើងដល់ ៩ ៧៤៥ គ្រាប់។ លោក Karim Haggag នាយក SIPRI បានព្រមានថាចំនួនអាវុធនុយក្លេអ៊ែរបានថយចុះ ប៉ុន្តែកម្រិតគ្រោះថ្នាក់ និងហានិភ័យនុយក្លេអ៊ែរកំពុងកើនឡើងយ៉ាងខ្លាំង៕​

The post ការចំណាយលើអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក កើនដល់ជិត ១១៩ពាន់លានដុល្លារ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន appeared first on .

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ះពាក្យសម្តីគ្នាខ្លាំងៗ នៅលើឆាក UN ខណៈភាពតានតឹងកំពុងបន្ត
តំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំង នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ UN កាលពីថ្ងៃចន្ទ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការជ្រើសរើសឲ្យប្រទេសនេះធ្វើជាអនុប្រធានមួយ ក្នុងចំណោមអនុប្រធានរាប់សិបផ្សេងទៀត នៅក្នុងសន្និសីទរយៈពេលមួយខែ ដើម្បីពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ថា NPT។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សន្និសីទលើកទី១១ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមាននៅឆ្នាំ១៩៧០ បានចាប់ផ្តើមនៅថ្ងៃចន្ទ នៅឯអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។

ក្នុងអំឡុងសន្និសីទនោះ ក្រុមផ្សេងៗគ្នាបានស្នើតែងតាំងអនុប្រធានសន្និសីទចំនួន ៣៤ រូប ហើយប្រធានសន្និសីទ គឺឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Do Hung Viet បាននិយាយថា អ៊ីរ៉ង់ត្រូវបានជ្រើសរើសដោយ “ក្រុមរដ្ឋមិនចូលបក្សសម្ព័ន្ធ និងរដ្ឋដទៃទៀត”។

ជុំវិញការតែងតាំងនេះ លោក Christopher Yeaw ជំនួយការលេខាធិការនៃការិយាល័យគ្រប់គ្រងអាវុធ និងមិនរីកសាយភាយអាវុធសហរដ្ឋអាមេរិក បានប្រាប់សន្និសីទថា ការជ្រើសរើសអ៊ីរ៉ង់ គឺជា “ការប្រមាថ” ចំពោះ NPT។

លោក Yeaw បាននិយាយទៀតថា វាជារឿងមិនអាចប្រកែកបានឡើយ ដោយអ៊ីរ៉ង់បានបង្ហាញជាយូរមកហើយនូវការមើលងាយរបស់ពួកគេ ចំពោះការប្តេជ្ញាចិត្តមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ NPT។

តែទោះជាយ៉ាងណាក៏ដោយ លោក Reza Najafi ដែលបម្រើការជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេអេរ៉ង់ប្រចាំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានបដិសេធសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកថា «គ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ»។

លោកថែមទាំងបាននិយាយប្រាប់កិច្ចប្រជុំថា ៖”វាជារឿងមិនអាចទទួលយកបានដែលសហរដ្ឋអាមេរិក ក្នុងនាមជារដ្ឋតែមួយគត់ដែលបានប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងជារដ្ឋដែលបន្តពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន មកធ្វើជាអាជ្ញាកណ្តាលនៃការអនុលោមតាមសន្ធិសញ្ញា NPT នេះនោះ” ។

ជម្រាបជូនថា បញ្ហានុយក្លេអ៊ែរគឺជាចំណុចកណ្តាលនៃសង្គ្រាមរយៈពេលពីរខែរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីនៅថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ៕

The post សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ះពាក្យសម្តីគ្នាខ្លាំងៗ នៅលើឆាក UN ខណៈភាពតានតឹងកំពុងបន្ត appeared first on .

រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរភ្លាម បើលោកខាងលិចហ៊ានបញ្ជូនកងទ័ពជួយអ៊ុយក្រែន
កាលពីថ្ងៃទី២៩ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានធ្ងន់ៗទៅកាន់បណ្តាប្រទេសលោកខាងលិចថា ពួកគេកំពុងប្រថុយប្រថានចូលទៅរកសង្គ្រាមនុយក្លេអ៊ែរ ប្រសិនជាហ៊ានបញ្ជូនកងទ័ពចូលទៅរួមកម្លាំងជាមួយប្រទេសអ៊ុយក្រែន និងរំលឹកប្រាប់ចំៗទៀតថាខ្លួនក៏មានអាវុធអាចវាយប្រហារទៅកាន់លោកខាងលិចបានមួយរំពេចផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

នៅក្នុងអំឡុងសន្ទរកថាប្រចាំឆ្នាំមេដឹកនាំរុស្ស៊ីដ៏មានឥទ្ធិពលរូបនេះបាននិយាយថា៖ កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយ។ អាវុធនុយក្លេអ៊ែរដែលមានល្បឿនលឿនជាងសំឡេងជំនាន់ថ្មី ដែលត្រូវបានស្ថិតនៅក្រោមដំណាក់កាលអភិវឌ្ឍន៍ និងការសាកល្បងកាលពីក្នុងឆ្នាំ២០១៨ ឥឡូវនេះវាអាចប្រើប្រាស់សម្រាប់ការបាញ់បង្ហោះបានហើយ។

មិនត្រឹមតែប៉ុណ្ណោះលោក ពូទីន បានស្នើឱ្យអ្នកនយោបាយលោកខាងលិច នឹកឃើញឡើងវិញនូវជោគវាសនារបស់ពួកណាស៊ី អាដុល ហ៊ីត្លែរ របស់អាឡឺម៉ង់ និងអតីតអធិរាជបារាំង ណាប៉ូឡេអុង បូណាប៉ាត របស់បារាំង ដែលធ្លាប់បានលុកលុយរុស្ស៊ីដែរ តែមិនជោគជ័យកាលពីអតីតកាល។ លោក ពូទីន បានលើកឡើងទៀតថា អ្នកនយោបាយលោកខាងលិចគិតត្រឹមថាសង្គ្រាមជារូបត្លុក ហើយភ្លេចពីអត្ថន័យនៃពាក្យថាសង្គ្រាមពិតប្រាកដ ពីព្រោះពួកគេមិនបានប្រឈមមុខនឹងបញ្ហាសន្តិសុខ ដូចជនជាតិរុស្ស៊ីធ្លាប់មានក្នុងរយៈពេលបីទសវត្សចុងក្រោយនេះ។ ម្យ៉ាងវិញទៀត កងកម្លាំងរបស់ទីក្រុងមូស្គូបច្ចុប្បន្ន មានភាពស្វាហាប់នៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ហើយបានរុលទៅមុខឥតឈប់ឈរប្រឆាំងនឹងកងទ័ពអ៊ុយក្រែនដែលហួសសម័យ។

សូមជម្រាបផងដែរ លោក ពូទីន បានធ្វើការព្រមានទាំងកំរោលអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរយ៉ាងដូច្នេះ ក៏ដោយសារតែលោកមានការខឹងសម្បារទៅនឹងគំនិតរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលមានបំណងបញ្ជូនកងទ័ពរួមគ្នាទៅជួយអ៊ុយក្រែន តែយ៉ាងណាគំនិតមួយនេះត្រូវបានច្រានចោលភ្លាមៗពីសម្ព័ន្ធមិត្តធំៗដូចជាអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងប្រទេសដ៏ទៃផ្សេងទៀត៕

The post រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរភ្លាម បើលោកខាងលិចហ៊ានបញ្ជូនកងទ័ពជួយអ៊ុយក្រែន appeared first on .

រុស្ស៊ីលុបចោលសច្ចាប័ន នៃសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាក្នុងច្បាប់មួយ ស្តីពីការលុបចោលលើការផ្តល់សច្ចាប័នរបស់រុស្ស៊ី ក្នុងការហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរជាសាកល ខណៈនេះជាវិធានការមួយ ដែលទីក្រុងមូស្គូបាននិយាយថា ចាំបាច់ត្រូវបង្កើតភាពស្មើគ្នា ជាមួយសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន AP ។

លោក ពូទីន បាននិយាយថា ការលុបចោល ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរជាសកល (CTBT) នឹងឆ្លុះបញ្ចាំងពីជំហររបស់សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខាហើយ ប៉ុន្តែមិនបានផ្តល់សច្ចាប័នលើការហាមឃាត់ការធ្វើតេស្តនេះ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ចំណាត់ការរបស់រុស្ស៊ី គឺតំណាងឱ្យជំហានដ៏សំខាន់មួយក្នុងទិសដៅខុស ហើយនឹងនាំយើងឱ្យកាន់តែឆ្ងាយពីការចូលជាធរមាន។ ដោយលោកបានបន្ថែមថា រុស្ស៊ីធ្វើនេះគឺគ្រាន់តែជាសកម្មភាពដើម្បីកំណត់សេចក្តីទុកចិត្តរបស់ពួកគេ​ ក្នុងរបបគ្រប់គ្រងអាវុធជាអន្តរជាតិតែប៉ុណ្ណោះ។

សូមជម្រាបថា​ សន្ធិសញ្ញា CTBT ដែលត្រូវបានអនុម័តនៅឆ្នាំ ១៩៩៦ គឺដើម្បីហាមប្រាមការផ្ទុះអាវុធនុយក្លេអ៊ែរ នៅគ្រប់ទីកន្លែងលើពិភពលោក ប៉ុន្តែសន្ធិសញ្ញានេះមិនទាន់ត្រូវបានអនុវត្តពេញលេញនោះទេ ដោយសារក្រៅតែពីសហរដ្ឋអាមេរិក CTBT មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​ពី​ប្រទេស​ចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េ​ខាង​ជើង អ៊ីស្រាអែល អ៊ីរ៉ង់ និង​អេហ្ស៊ីប​នៅ​ឡើយ​៕

The post រុស្ស៊ីលុបចោលសច្ចាប័ន នៃសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ appeared first on .

ចិនយល់ព្រមពិភាក្សា ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាមួយអាមេរិក នាពេលឆាប់ៗខាងមុខ
កាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងពិភាក្សាគ្នា អំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយ ដែលជាកិច្ចពិភាក្សាលើកដំបូង ចាប់តាំងពីជំនាន់រដ្ឋបាល អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅកាន់អំណាច។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រទេសទាំងពីរនឹងរៀបចំការពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយ នៅប៉ុន្មានថ្ងៃខាងមុខ ក៏ដូចជាការពិភាក្សាដាច់ដោយឡែកពីគ្នា អំពីកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀត។

តាមរយៈរបាយការណ៍របស់កាសែត WSJ បានលើកឡើងផងដែរថា កិច្ចពិភាក្សាអាវុធនេះ អាចនឹងរៀបចំឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក លោកស្រី Mallory Stewart និងលោក Sun Xiaobo ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន។

គួរបញ្ជាក់ថាកាលពីខែតុលា មន្ទីរបញ្ចកោណបាននិយាយថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជាអាចនឹងមានក្បាលគ្រាប់ច្រើនជាង ១ពាន់ឯណោះ ត្រឹមឆ្នាំ ២០៣០ ។ ផ្ទុយទៅវិញ ទីក្រុងប៉េកាំងក៏ធ្លាប់បានប្រកែកជាយូរមកហើយដែរថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធធំជាងខ្លួនទៅទៀត៕

The post ចិនយល់ព្រមពិភាក្សា ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាមួយអាមេរិក នាពេលឆាប់ៗខាងមុខ appeared first on .