អាស៊ាន-សហរដ្ឋអាមេរិក

លោក ចូ បៃដិន វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន រឿងបញ្ហាមីយ៉ាន់ម៉ា
ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅល្ងាចថ្ងៃសៅរ៍ទី១២ វិច្ឆិកានេះ លោក ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោ ថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន និងមិត្តភាពអាស៊ាន។

ទន្ទឹមនឹងនោះ លោកបៃដិន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។

ថ្លែងក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក បៃឌិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង ការប្រើប្រាស់នុយក្លេអ៊ែរ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅភ្នំពេញកម្ពុជាជាម្ចាស់ផ្ទះ កៅអីមីយ៉ាន់ម៉ានៅតែរក្សាដដែល ប៉ុន្តែមិនមានឥស្សរជនរូបណាអង្គុយនោះឡើយ។

ទោះបីអវត្តមានរបស់ ភាគីមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និង៤១និងកិច្ចប្រជុំពាក់ព័ន្ធក៏ដោយ ក៏ប្រទេសជាសមាជិកអាស៊ានទំាងអស់មានការតាំងចិត្តខ្ពស់ក្នុងចូលរួមចំណែកដោះស្រាយនៅមីយ៉ាន់ម៉ា និងភាពប្រាកដនិយមខ្ពស់ ពាក់ព័ន្ធទៅនឹងលទ្ធភាពអាស៊ានក្នុងការជួយមីយ៉ាន់ម៉ា ដើម្បីចូលរួមចំណែក ជួយទៅដល់ការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច( 5PC)ដើម្បីជាការប្រគល់ជូនប្រជាជនមីយ៉ាន់ម៉ានូវសន្តិភាពនិងប្រក្រតីភាពឡើងវិញ៕

The post លោក ចូ បៃដិន វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន រឿងបញ្ហាមីយ៉ាន់ម៉ា appeared first on .

មេដឹកនាំកំពូលអាមេរិក ចូ បៃដិន ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ មួយនៅរាជធានីភ្នំពេញ
នា​ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក​ប្រធានាធិបតីអាមេរិក ចូ បៃដិន បាន​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូលពាក់ព័ន្ធ​នានា។ មក​ដល់​រាជធានីភ្នំពេញ​ភ្លាម ​​​ក្បួន​រថយន្ត​របស់​លោក បាន​​ធ្វើ​ដំណើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​​ឆ្ពោះ​ទៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មួយ​កន្លែង​ គឺ​សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) ​ដែល​ជា​កន្លែង​សម្រាក​ស្នាក់នៅ​​ មុន​​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ ​​នា​ពេល​ព្រលប់។

ដំណើរ​មក​ដល់​របស់​លោក​ប្រធានាធិបតី​ទី​៤៦ របស់​អាមេរិក ​​បាន​​ធ្វើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​បិទ​ចរាចរណ៍​ទាំង​ស្រុង ​​នៅ​លើ​កំណត់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​​​ចាប់ពី​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ​​តាំង​ពី​ម៉ោង​ ៨:០០​នាទី​ព្រឹក ដល់​​ម៉ោង​ ០៩:៣០​នាទីព្រឹក ដើម្បីការពារសុវត្ថិភាព និងក្បួនធ្វើដំំណើរ​របស់លោក។

សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) មានទីតាំង​នៅ​​រុក្ខវិថី​លេខ​៩២ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ​ ជា​សណ្ឋាគារ​​លំដាប់​ប្រណិត​ផ្កាយ៥ ដែល​បាន​កសាង​ឡើង​នៅ​សម័យ​បារាំង ហើយសព្វថ្ងៃ​សណ្ឋាគារ​នេះ នៅតែរក្សារចនាបថដើមសឹងតែ១០០ភាគរយ។ សណ្ឋាគារ​នេះ បើក​ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ១៩២៩ ក្រោមព្រះរាជាធិបតីព្រះបាទស៊ីសុវត្ថិ មុនីវង្ស ដែល​មក​ដល់​បច្ចុប្បន្ន​នេះ មាន​អាយុ​កាល​ជិត​ ១០០​ឆ្នាំ​ហើយ។

រ៉ាហ្វលឡឺរ៉ូយ៉ាល់ ជាសណ្ឋាគារ ដែលឥស្សរ:ជនល្បីៗនៅលើពិភពលោក​ជ្រើសជ្រើសរើស សម្រាប់ការ​ស្នាក់​នៅរាល់ពេលមកកម្ពុជា ដែលក្នុងនោះរួមមាន នៅឆ្នាំ១៩៣៦ តារាកំប្លែងជនជាតិអង់គ្លេស Charlie Chaplin (លោក សាកឡូ) និងលោកស្រី Paulette Goddard, អ្នក​និពន្ធរឿងជនជាតិអង់គ្លេសលោក William Somerset Maugham, នៅឆ្នាំ១៩៦៦ លោកប្រធានាធិបតី​បារាំង ហ្សាល ដឺហ្គូល (Charles de Gaulle), នៅឆ្នាំ១៩៦៧ ស្ត្រីទី១អាមេរិកលោកស្រី Jacqueline Kennedy (ភរិយារបស់ប្រធានាធិបតីអាមេរិកលោក John F Kennedy), អ្នកនិពន្ធប្រលោម​លោកល្បី​​ឈ្មោះជនជាតិបារាំងលោក Andre Malraux និងលោកប្រធានធិបតីសហរដ្ឋអាមេរិក​លោក ប៉ារ៉ាក់ អូប៉ាមា (មកចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ) នៅឆ្នាំ២០១២ ផងដែរ។

សូម​ជម្រាប​​ជូន​ថា ​​លោក​ប្រធានាធិបតី ចូ បៃដិន ​​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក លើក​ទី​១០ នៅ​វេលា​ម៉ោង ៥:០០​ល្ងាច ថ្ងៃទី​១២ ខែ​វិច្ឆិកា​នេះ នៅ​សណ្ឋាគារ​ សុខា ភ្នំពេញ។ លោក​នឹង​ស្នាក់​​​នៅ​សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) ​រយៈពេល​មួយ​យប់ ​ហើយ​នឹង​មាន​ជំនួប​ទ្វេរភាគី​ជាមួយ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ​​មុន​ពេល​​លោក​​ចាក​ចេញ​ពី​ទឹកដី​កម្ពុជា ​​នៅ​រសៀល​ថ្ងៃ​ដដែល ​​ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​​ប្រទេស​ឥណ្ឌូនេស៊ី ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ G-20 ពី​ថ្ងៃទី ១៣ រហូត​ដល់ថ្ងៃទី១៦ ខែ​វិច្ឆិកា​ បន្តទៀត៕​

The post មេដឹកនាំកំពូលអាមេរិក ចូ បៃដិន ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ មួយនៅរាជធានីភ្នំពេញ appeared first on .

លោក ចូ បៃដិន នឹងមកដល់កម្ពុជា នៅម៉ោង៨ព្រឹកស្អែក ជាមួយក្តីរំពឹងដ៏ធំមួយ
លោក​ប្រធានាធិបតី​អាមេរិក​ទី​៤៦​ ចូ បៃដិន (Joe Biden) ​​នឹង​អញ្ជើញ​ធ្វើ​ដំណើរ​មក​ដល់​​​​រាជធានីភ្នំពេញ ​នៅ​វេលា​ម៉ោង​ប្រមាណ ​​៨:០៥នាទី​ព្រឹក ​​ថ្ងៃ​សៅរ៍ ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​​ស្អែក​នេះ ដើម្បី​​​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី ៤០ និង ៤១ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក ដែល​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ។ ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​ ចូ បៃដិន​ មាន​​ក្តី​រំពឹង​ដ៏​ធំ​មួយ។

យោង​តាម​សារព័ត៌មាន Politico ​​បាន​ឱ្យ​ដឹង​ថា លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន ​​នឹង​ធ្វើ​ដំណើរ​​មក​ដល់​ប្រទេស​កម្ពុជា ​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ​​ជាមួយ​នឹង​ក្តី​រំពឹង​ថា លោក​នឹង​អាច​​ពង្រឹង​ឡើង​វិញ​​​នូវ​ទំនាក់ទំនង​​របស់​សហរដ្ឋអាមេរិក ​​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​​នៅ​​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក រួម​ទាំង​តំបន់​អាស៊ាន ខណៈ​ដែល​​តំបន់​ទាំង​នេះ ​កំពុង​មាន​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន​យ៉ាង​ខ្លាំង។

គួរ​រំលឹក​ថា ​​​​​​ក្រុម​អង្គរក្ស និង​ក្រុមការងារ​ពិធីការ​របស់​លោក​ប្រធានាធិបតី​អាមេរិក ​​បាន​មក​ដល់​ប្រទេស​កម្ពុជា និង​បាន​ដឹក​ទាំង​រថយន្ត “The Beast” មក​ដល់​រាជធានីភ្នំពេញ ​តាំង​ពី​ចុង​ខែ​តុលា ​ខណៈ​ដែល​​​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា នេះ​ គេ​បាន​ប្រទះ​ឃើញ​រថយន្តប្រធានាធិបតីសហរដ្ឋអាមេ​រិក “The Beast”​ ​ចំនួន​២​គ្រឿង​ ​បាន​ចូលចាក់សាំង​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង ​នៅលើផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១)​ គឺ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​ សូគីមិច ​រួច​រាល់​ហើយ​ផង​ដែរ ដើម្បី​ត្រៀម​ជូន​ដំណើរ​ថ្នាក់​ដឹកនាំ​កំពូល​​លំដាប់​ពិភពលោក​រូប​នេះ ​​មក​កាន់​ទីកន្លែង​នៃ​កិច្ច​ប្រជុំ នៅ​សណ្ឋាគារ សុខា ភ្នំពេញ។

សូម​ជម្រាប​​ថា មុន​មកដល់​កម្ពុជា មេដឹកនាំអាមេរិក ចូ បៃដិន​ ​ទើប​បាន​ចូល​រួម​អង្គ​ប្រជុំ​សំខាន់​មួយ ​នៅ​ប្រទេស​អេហ្ស៊ីប ​គឺកិច្ច​ប្រជុំ​ស្ដី​ពី​បម្រែបម្រួលអាកាសធាតុ រៀបចំឡើង​ដោយ​អង្គការ​សហប្រជាជាតិ COP27 United Nations នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា​នេះ ហើយលោក​នឹង​ស្រូត​ធ្វើដំណើរ​មក​កម្ពុជា​ឱ្យ​​ទាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃទី ១២ និង ១៣ វិច្ឆិកា មុន​នឹង​លោក​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ G20 ពី​ថ្ងៃទី ១៣ រហូត​ដល់ថ្ងៃទី១៦ ខែ​វិច្ឆិកា​ បន្តទៀត៕

The post លោក ចូ បៃដិន នឹងមកដល់កម្ពុជា នៅម៉ោង៨ព្រឹកស្អែក ជាមួយក្តីរំពឹងដ៏ធំមួយ appeared first on .

លក្ខណៈពិសេស របស់រថយន្តប្រធានាធិបតីអាមេរិក ដែលប្រើប្រាស់មកប្រជុំអាស៊ាននៅកម្ពុជា
លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ចូ បៃដិន ​​នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា នា​​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​នេះ ​​ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជា​ម្ចាស់ផ្ទះ។ វត្តមាន​លើ​ទឹកដី​កម្ពុជា​នេះ ​​លោក​ប្រធានាធិបតី​អាមេរិក ​​នឹង​ប្រើប្រាស់​រថយន្ត​ផ្ទាល់​ខ្លួន​ The US Presidential Cadillac ឬ​ហៅ​ថា “The Beast”។

បើ​តាម​សារព័ត៌មាន Spyscape ​​បាន​បង្ហាញ​ឱ្យ​ដឹង​​ត្រួសៗ​ពី​លក្ខណៈ​ពិសេស​នៃ​រថយន្ត The Beast ​របស់​ប្រធានាធិបតីទី៤៦ របស់អាមេរិក ចូ បៃដិន​ ថា​រថយន្ត​នេះ ​មានតម្លៃប្រហែលប្រមាណ ១,៥លានដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត GM បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ១៥​លាន​ដុល្លារ​ ក្នុង​ការ​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្ន​ភាព (Update) រៀង​រាល់​ពីរ​បី​ឆ្នាំ​ម្តង។ ទោះមិនថ្លៃខ្លាំង តែវា​មានលក្ខណៈពិសេសលើសពី​តម្លៃ​ សម្រាប់ជួយការពារសុវត្ថិភាព​មេដឹកនាំ​កំពូល​របស់​ពិភពលោក។

ដោយផ្អែក​លើ​គោលការណ៍​សុវត្ថិភាព​ជា​កំហិត ព័ត៌មាន​លម្អិត​អំពី​ The Beast គឺ​ពុំមាននរណា​អាច​ដឹង​លម្អិត​ច្បាស់​លាស់​ឡើយ គ្រាន់​តែ​យើង​អាច​ដឹង​ថា វា​មាន​លក្ខណៈ​ពិសេស​ ៥​យ៉ាង​រួម​មាន៖

១. វាជាប្រភេទរថយន្ត Cadillac One ប៉ុន្តែវាមិនដូចគេទាំងស្រុងនោះទេ ដោយមានលក្ខណៈដូចគ្នាតិច​តួច​បំផុត ទៅ​លើ​ម៉ាស៊ីន និង​តួ​ខ្លួន ចំណែក​គ្រឿង​ផ្សំ​ដូច​ជា​កន្ទុយ ចង្កៀង និង​ការ​រចនា​ម៉ូដ​ខាង​ក្រោម​ផ្នែក​ខាង​មុខ​ គឺ​ខុស​គេ​ទាំង​ស្រុង។ The Beast មានទម្ងន់ជាង ៩តោន ដោយមានកម្រាស់​ដែកក្រាស់ៗ​សម្រាប់​ការពារសន្តិសុខ ហើយកញ្ចក់របស់វា​ អាច​ការពារ​ពីការ​ទម្លុះ​របស់​គ្រាប់​កាំភ្លើង​បាន ការពារ​គ្រប់វត្ថុ​ទាំង​ឡាយ​ដែល​នឹង​មក​ក្បែរ​វា ដើម្បី​ការពារ​ពីការ​ផ្ទុះ​ នៅ​ពេល​មាន​ការ​បំបុក​ដោយ​ផ្ទាល់។

២. វាមាន​​​ភ្ជាប់​សេវា​ជាមួយ​យន្តហោះ​ប្រភេទ C17 Global Master (US Air Force) ដែល​អាច​ដឹក​ជញ្ជូន​ The Beast, Cadillac One និង​រថពាស​ដែក ​ដោយ​ភ្ជាប់​​នឹង​ផ្កាយ​រណប​យោធា។

៣. The Beast ប្រៀប​ដូច​នឹង​រថពាស​ដែក​ដែរ ​ដោយ​មាន​ស្រោប​ដែក​ ៨​អ៊ីញ និង​​បង្អួច​ការពារ​គ្រាប់​កាំភ្លើង​កម្រាស់ ៥​អ៊ីញ, សម្បក​កង់​​ប្រភេទ​យក្ស​យីហោ Good Year ដែល​អាច​រត់​រាប​ស្មើ មិន​មាន​ភាព​រលាក់ ឬ​រំញ័រ​ឡើយ។ កាបីន ផ្សារ​ភ្ជាប់​ពី​ប្រភព​ខាង​ក្រៅ ដើម្បី​ការពារ​ពី​​ការ​វាយ​ប្រហារ​ដោយ​សារធាតុ​គីមី និង​ពពុះ​ពិសេស​ជុំ​វិញ​ធុង​ប្រេង ក្នុង​ករណី​មាន​ផល​ប៉ះ​ពាល់។ The Beast ​​អាច​​ជាន់​បាន​ល្បឿន ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រឹម​តែ​១៥​វិនាទី។

៤. បំពាក់​​ដោយ​ឧបករណ៍​ពិសេស៖ ឧបករណ៍​ពន្លត់​អគ្គីភ័យ ធុង​​អុកស៊ីសែន ​កាំភ្លើង ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ឧបករណ៍​​បាញ់​គ្រាប់​បែក​ដៃ និង​ឧបករណ៍​ការពារ​សុវត្ថិភាព​ជា​ច្រើន។

៥. អ្នក​បើកបរ​៖ មិន​ត្រឹម​តែ​អ្នក​បើកបរ​ទេ តែ​ត្រូវ​រក្សា​ការ​សម្ងាត់​គ្រប់​យ៉ាង និង​មាន​សមត្ថភាព​​អាច​បើកបរ​​​​​បង្វិល​ខ្លួន​រថយន្ត​ ១៨០​ដឺក្រេ​បាន​ ​​នៅ​ពេល​មាន​អាសន្ន និង​ចេះ​សមយុទ្ធ​ វិធីសាស្ត្រ គេច​ពី​ខ្មាន់​កាំភ្លើង​​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។ ​

សូម​ជម្រាប​ជូន​ថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹង ​​តាំង​​​ពី​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ២០២២ ថាសហរដ្ឋអាមេរិក បាន​ដឹករថយន្ត (The Beast)​ មកដល់ប្រទេសកម្ពុជាហើយ និងសម្ភារៈ​មួយចំនួន សម្រាប់​ការពារប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងអញ្ជើញរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំ​ពាក់​ព័ន្ធនានា ដែលកម្ពុជាធ្វើជា​ម្ចាស់​ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានបន្តថា ការបញ្ជូនរថយន្ត និងសម្ភាការពារសន្តិសុខ របស់ប្រធានាធិបតី មកកាន់ប្រទេស​ណាមួយនោះ វាជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែមកកម្ពុជាមួយនោះទេ។ សម្តេចតេជោបាន​ថ្លែង​ថា ដោយឡែក សម្រាប់បណ្តាថ្នាក់ដឹកនាំប្រទេសដទៃទៀត គឺប្រើប្រាស់រថយន្តដែលរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។

The post លក្ខណៈពិសេស របស់រថយន្តប្រធានាធិបតីអាមេរិក ដែលប្រើប្រាស់មកប្រជុំអាស៊ាននៅកម្ពុជា appeared first on .

មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ
កិច្ចប្រជុំកំពូលពិសេសដែលប្រារព្វធ្វើឡើងនៅទីស្តីការក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែង រវាងអាមេរិក និងអាស៊ាន ដែលជាទំនាក់ទំនងមិនអាចខ្វះបាន ឲ្យកាន់តែទូលំទូលាយថែមទៀត។

ទន្ទឹមនឹងនោះសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នា ធ្វើការ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាព ហើយធន់នឹងអាកាសធាតុ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងនិរន្តភាព។

បន្ថែមទៀតនោះ ក៏នឹងលើកកម្ពស់កិច្ចសហការតាមសមុទ្រ មេដឹកនាំទាំងអស់ បានយល់ព្រមជំរុញកិច្ចសហការដែនសមុទ្រ  តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ដោយមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ  រួមទាំងភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រ ដើម្បីសហការគ្នាកែលម្អការយល់ដឹង អំពីផ្នែក លំហសមុទ្រ និងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការ ត្រួតពិនិត្យ តាមរយៈការចែករំលែកព័ត៌មាន ឧត្ដម្មានុវត្ត និងជំនាញដែលនឹងបំពេញ បន្ថែម និងមិនត្រួតយន្តការដែលមានស្រាប់។

ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្តារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព។

ចំណែកលើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មេដឹកនាំអាស៊ាន អាមេរិក បានសន្យារួមគ្នាក្នុងការវិនិយោគលើការអភិវឌ្ឍមូលធនមនុស្ស ការផ្តល់សិទ្ធអំណាចដល់យុវជន និងក្រុមងាយរងគ្រោះ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រួមទាំងការគាំទ្រផ្នែកភាសាអង់គ្លេស ជំនាញឌីជីថល ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងការបណ្តុះបណ្តាលគណិតវិទ្យា (DTEM) ក្នុងតំបន់៕

The post មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ appeared first on .

សម្តេច ហ៊ុន សែន៖ “បើសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ​ នោះសេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរ”
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រសិនបើ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិកល្អ​ នោះសេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរ​​ដែរ។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្តេច ថ្លែង​ក្នុង​ពិធី​ទទួលទានអាហារពេលល្ងាច រៀបចំដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន នៅ​ថ្ងៃ​​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២​។

សម្ដេចតេជោ បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា សហរដ្ឋអាមេរិកគឺដើរតួនាទីសំខាន់​នៅក្នុងពិភពលោក​ ហើយតួនាទីនេះ ប្រសិនជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ​ នោះសេដ្ឋកិច្ចពិភពលោក​ក៏ល្អប្រសើរផងដែរ​ ហើយលើសពីនេះ កន្លងមកអាមេរិកបានដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនៅកូវីដ-១៩​ ក្នុងការផលិត​វ៉ាក់សាំងជាដើម។

តាម​រយៈសារ​លើ​​ទំព័រ​ហ្វេសបុក​​របស់​សម្តេច​ នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានអរគុណដល់​ប្រធានាធិបតី​អាមេរិក ដែលបានផ្ដល់វ៉ាក់សាំង​ជូនដល់​ប្រទេសកម្ពុជា​រួមទាំងវ៉ាក់សាំង Johnson and Johnson ចំនួន ១លាន​ដូស ហើយនិងមានវ៉ាក់សាំងពីរលាន​ដូស បន្ថែមទៀត ហើយសន្យាថានិងផ្ដល់វ៉ាក់សាំងជាង ៥លានដូសបន្ថែម​ទៀត សម្រាប់ប្រទេសកម្ពុជា នាពេល​ខាងមុខនេះ។ បរិយាសកាសដ៏ប្រពៃនេះ បានផ្តល់នូវសញ្ញាជាវិជ្ជមាន​ជាច្រើន សម្រាប់កិច្ចប្រជុំនៅថ្ងៃទី១៣​ ឧសភាស្អែកទៀត៕ ​

The post សម្តេច ហ៊ុន សែន៖ “បើសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ​ នោះសេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរ” appeared first on .

ប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិក ចូ បៃឌិន គ្រោងជួបគ្នាផ្ទាល់មុខពិភាក្សាបញ្ហាកង្វល់រួម
អាស៊ាន និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូដែលមានវ័យ៤៥ឆ្នាំមកហើយ។

តាមរយៈសេចក្តីថ្លែងការណ៍មួយទំព័ររបស់ប្រធានអាស៊ាន នៅថ្ងៃសៅរ៍ ទី១៦ ខែមេសានេះ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះនឹងជួបមុខគ្នាដោយផ្ទាល់ ខណៈដែលប្រធានអាស៊ាន និងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។

លើសពីនេះ កិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក នឹងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមគ្នាផងដែរ។

សេចក្តីថ្លែងការណ៍ដដែល ក៏បានបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាបង្កើនជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕

The post ប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិក ចូ បៃឌិន គ្រោងជួបគ្នាផ្ទាល់មុខពិភាក្សាបញ្ហាកង្វល់រួម appeared first on .

លោក ចូ បៃដិន ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ខណៈសម្តេច ហ៊ុន សែន បង្ហាញបំណងក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អាមេរិកបន្ថែមទៀត
រដ្ឋបាលរបស់លោក ចូ បៃដិន ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២។ ប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមនៅក្នុងតំបន់។

តាមរយៈលិខិតមួយទំព័រផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ចូ បៃដិន បញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក ចូ បៃដិន បានបញ្ជាក់៖ សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេចំពោះនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកថ្លែង៖ “ខ្ញុំរំពឹងថា សម្តេចតេជោនាយករដ្ឋមន្តី បានជ្រាបរួចហើយតាមរយៈឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ខ្ញុំអញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសជាមួយខ្ញុំ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត”។

ជាមួយនឹងការទទួលបានលិខិតអញ្ជើញនេះរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ បានបញ្ជាក់ថា៖ «ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»។

ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានថ្លែងអរគុណប្រធានាធិបតី ចូ បៃដិន ដែលបានផ្ញើលិខិតបញ្ជាក់អំពីគោលបំណងរបស់លោកអញ្ជើញសម្តេចនិងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

យ៉ាងណាក៏ដោយ  សម្តេចតេជោ ហ៊ុន សែន បង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់យើងផ្លាស់ប្តូយោបល់គ្នាថាតើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិករីកចំរើនទៅមុខបន្ថែមទៀត។ ហើយសម្តេចក៏បានបញ្ជាក់អំពីការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ចូ បៃដិន និងជួបជាមួយដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ៕

The post លោក ចូ បៃដិន ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ខណៈសម្តេច ហ៊ុន សែន បង្ហាញបំណងក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អាមេរិកបន្ថែមទៀត appeared first on .