អេម៉ានុយអែល ម៉ាក្រុង

ប្រធានាធិបតី ម៉ាក្រុង យល់ព្រមសំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតមជ្ឈមណ្ឌលវប្បធម៌បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជា
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជា-បារាំង នឹងពង្រឹងបន្ថែមទៀតទំនាក់ទំនងវប្បធម៌ និងភាសា ហើយកម្ពុជាសង្ឃឹមថា នឹងទទួលបានការគាំទ្រក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២០ ខែមករា បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៅប្រទេសបារាំង លោក ហ្សង់ ហ្វ្រង់ស័រ តាន់ មានប្រសាសន៍ថា «សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញជាសំណូមពរដល់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង សូមបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជាតែម្ដង។ ការបង្កើតនេះធ្វើឡើងក្នុងគោលដៅធ្វើឲ្យកម្ពុជា ក្លាយជាថ្នាល់ ក្លាយជាស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលការទំនាក់ទំនងវប្បធម៌ល្អប្រសើររវាងបារាំង និងរវាងអាស៉ីអាគ្នេយ៍។ ជាមួយគ្នានោះ លោក ម៉ាក្រុង បានយល់ព្រមបំពេញតាមសំណើរបស់សម្ដេចធិបតី»។

លោកបន្តថា ថ្នាក់ដឹកនាំកំពូលៗរបស់បារាំងទាំងប្រធានាធិប តី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងសម្បីតែអគ្គលេខាធិការនៃអង្គការ OIF សុទ្ធតែបញ្ជាក់ប្រាប់សម្ដេចធិបតីថា នឹងគាំទ្របេក្ខភាពរបស់កម្ពុជា ក្នុងការរៀបចំជំនួបកំពូល ហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខនេះ នៅលើទឹកដីកម្ពុជា។

ក្នុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង នៅវិមាន Élysée សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចនឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងកាន់តែល្អប្រសើរ។ លើសពីនេះ សម្តេចធិបតីក៏ចង់ឃើញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរកាន់តែរស់រវើកដើម្បីក្លាយជាចរន្តឈាមចិញ្ចឹមទំនាក់ទំនងកម្ពុជា-បារាំង៕

The post ប្រធានាធិបតី ម៉ាក្រុង យល់ព្រមសំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតមជ្ឈមណ្ឌលវប្បធម៌បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជា appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជនទាំងពីរអាចប្រដូចទៅនឹងឈាមក្រហមដែលអាចចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់ផ្តើមដំណើរ​ទស្សនកិច្ច​ផ្លូវការក្នុងប្រទេសបារាំងនៅថ្ងៃទី១៨ ខែមករានេះ បន្ទាប់ពីសម្តេចត្រឡប់ពីប្រទេសស្វីសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ ដំណើរដល់ទីក្រុងបារីសសម្តេចធិបតីបានទទួល​​ស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង នៅវិមានប្រធានាធិបតីអេលីហ្សេ។

មុនចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានុអែល ម៉ាក្រុង បានធ្វើសន្និសីទព័ត៌មាន​រួម​គ្នា។ ក្នុងសន្និសីទនោះប្រធានាធិបតីបារាំងបានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំង នៅក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលនាំទៅការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកយ៉ាងសំខាន់របស់បារាំង នៅក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាំងពីពេលនោះមក។ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង AFD បានធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

សម្តេចធិបតីនាយករដ្ឋមន្រ្តីថ្លែងថា៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថ្មី ខ្ញុំសូមបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់រប​ស់​កម្ពុជា នៅក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅពេលនេះ យើងទាំងពីរអាចជជែកគ្នានៅក្នុង​ការពង្រឹង​ពង្រីកទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសយើងទាំងពីរ»។

សម្តេចធិបតី ក៏បានគូសរំលេចពីសារៈសំខាន់នៃតួនាទីរបស់វិស័យឯកជននៃប្រទេសទាំងពីរផងដេរ។ សម្តេចបានលើកឡើងថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ នៃប្រទេសទាំងពីរពិតជាមានសារៈសំខាន់ ហើយអ្វីដែល​ចាំបាច់ និងសំខាន់ដែរនោះ គឺទំនាក់ទំនងរវាងវិស័យឯកជន។ ជាពិសេសវិស័យឯកជនទាំងពីរ យើងអាចប្រដូចទៅនឹងឈាមក្រហមដែលអាចចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។

សម្តេចធិបតីថ្លែងថា «អាចនិយាយបានដោយមោទនភាពថា ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជនក្នុងផ្នែកវិនិយោគ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់លើគ្រប់វិស័យ។ ក្នុងន័យនេះ ខ្ញុំចង់ឃើញថា ទំនាក់ទំនងផ្នែកវិនិយោគ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ កាន់តែមានការកើនឡើងនៅក្នុងទំហំទ្វេដង»។

ទន្ទឹមនឹងនេះសម្តេចធិបតីក៏បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាពេលនេះ ជាពិសេសជំនួបជាមួយឯកឧត្តមប្រធានាធិបតីនៅថ្ងៃនេះ នឹងអាចឱ្យយើងជជែកគ្នានៅក្នុងកិច្ចការងារ ដែលត្រូវបន្តទៅទៀតនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជនទាំងពីរអាចប្រដូចទៅនឹងឈាមក្រហមដែលអាចចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង appeared first on .

សម្តេច ហ៊ុន សែន ប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពានបាល់ទាត់ពិភពលោក World Cup
ថ្លែងនៅចំពោះមុខប្រធានាធិបតីបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសរំលេចប្រាប់លោក អេម៉ានុយអែល ម៉ាក្រុង ពីការទស្សន៍ទាយរបស់សម្តេច ពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេច ហ៊ុន សែន ប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពាន ហើយសម្តេចតេជោ ក៏បានជូនពរបារាំងឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះផងដែរ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើការនៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ នាទីក្រុងបារីស កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ រវាងមេដឹកនាំនៃប្រទេសទាំងពីរ។

គួររម្លឹកថា កីឡាកររបស់បារាំងបានលើកពានដំបូង នៅដីខ្លួនឯង ក្រោយយកឈ្នះប្រេស៊ីលនៅវគ្គផ្ដាច់ព្រ័ត្រផុយ ៣-០ ក្នុង World Cup ឆ្នាំ ១៩៩៨។ កាលណោះ បារាំងត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះដោយ FIFA ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ដោយបានយកឈ្នះប្រទេសម៉ារ៉ុកក្នុងដំណើរការដេញថ្លៃ។

ជ័យជម្នះនេះបានធ្វើឱ្យបារាំងលើកពាន World Cup ជាលើកដំបូង ដោយក្លាយជាក្រុមជម្រើសជាតិទី ៦ បន្ទាប់ពីអ៊ុយរូហ្គាយ អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ខាងលិច និងអាហ្សង់ទីន ដែលឈ្នះការប្រកួតនៅលើទឹកដីខ្លួនឯង។

សូមបញ្ជាក់ថា ការ​ប្រកួត​បាល់​ទាត់​ពិភពលោក (World Cup) ឆ្នាំ២០២២នេះ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​រដូវ​រងា​នេះ ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​កាតា និងជា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ដំបូង​បង្អស់​នៅ​តំបន់​មជ្ឈិមបូព៌ា។

ប្រទេស​កាតា​បាន​ចំណាយ​ថវិកា​អស់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​កីឡដ្ឋាន​បើក​ចំហ​ចំនួន ៧ ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​នេះ។ ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​ជិត​មួយ​ខែ​រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ​ធ្នូ​ ឆ្នាំ២០២២នេះ៕

Zinedine Zidane គឺជាកីឡាករដ៏លេចធ្លោជាងគេសម្រាប់ការប្រកួតនេះ ហើយឈ្នះពានបាទាត់ពិភពលោក

The post សម្តេច ហ៊ុន សែន ប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពានបាល់ទាត់ពិភពលោក World Cup appeared first on .

ជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក ម៉ាក្រុង រំលេចឡើងវិញអំពីចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ
នៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានគូសរំលេចឡើងវិញអំពីចំណង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។

ក្នុងសន្និសីទនេះលោក ម៉ាក្រុង បានថ្លែងរម្លឹកអំពីការលើកស្ទួយ និងការការពារសន្តិភាពនៅកម្ពុជាកាលពីអតីតកាល ហើយក៏បានរំលឹកអំពីសុន្ទរកថារបស់លោកឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល កាលពីឆ្នាំ១៩៦៦ នៅរាជធានីភ្នំពេញ ដែលអំពាវនាវឱ្យសហរដ្ឋអាមេរិក កុំពង្រីកសង្គ្រាមនៅឥណ្ឌូនចិន។ លោក ម៉ាក្រុង ក៏បានរម្លឹកឡើងវិញផងដែរ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ស្តីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញ។

ទន្ទឹមនឹងរំលឹកអំពីការជួយជ្រោមជ្រែងដល់កម្ពុជាលើដំណើរស្វែងរកសន្តិភាពកាលពីអតីតកាលហើយនោះ ប្រធានាធិបតីបារាំង ក៏បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ប្រធានាធិបតី ម៉ាក្រុង បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុប សម្តេចបានសម្រេចចិត្តអញ្ជើញមកទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងក្របខណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»។

ជាមួយគ្នានេះ ប្រធានាធិបតីបារាំង ក៏បានគូសរំលេចផងដែរថា ការជួបជាមួយសម្តេចតេជោ ក៏អនុញ្ញាតឱ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងសេចក្តីថ្លែងការណ៍ពេលធ្វើសន្និសីទព័ត៌មាននោះ លោក ម៉ាក្រុង ក៏បានផ្តល់ការកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ លោកថ្លែងថា នេះជាគំរូដ៏គួរឱ្យកត់សម្កាល់របស់ប្រទេសមួយក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។

ក្នុងសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោកប្រធានាធិបតី ដែលរដ្ឋាភិបាលបារាំង ដែលទទួលប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនពីសង្គ្រាម និងពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ការរីកចម្រើនរបស់យើងមិនអាចកាត់ផ្តាច់ ចេញពីការជួយឧបត្ថម្ភទាំងឡាយរបស់បារាំងបានទេ»។

ក្នុងសន្និសីទព័ត៌មាននៅទីក្រុងបារីស ប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហើបប្រាប់ប្រធានាធិបតីបារាំងអំពីការរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង ហើយគ្រោងនឹងសាងសង់រូបសំណាកនោះឡើងវិញ នៅមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ។ បើតាមសម្តេចតេជោ រូបសំណាកនេះត្រូវបានប្រទះឃើញ៣ថ្ងៃមុន ដំណើរសម្តេចតេជោទៅកាន់ប្រទេសបារាំង។ រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា លោកប្រធានាធិបតីបារាំង មិនជំទាស់នឹងគម្រោងនេះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសំណើឱ្យមានការជជែកគ្នាឡើងវិញ ក្នុងការកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំង និងកម្ពុជា។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសរំលេចពីការទស្សន៍ទាយរបស់សម្តេច ពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេចតេជោ បានប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពាន ហើយសម្តេចតេជោ ក៏បានជូនពរបារាំងឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះផងដែរ៕

The post ជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក ម៉ាក្រុង រំលេចឡើងវិញអំពីចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ appeared first on .

ប្រធានាធិបតីបារាំង Emmanuel Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មីជាស្រ្តីដំបូងក្នុងរយៈពេល ៣ទស្សវត្សរ៍
នាយករដ្ឋមន្ត្រីបារាំង លោក Jean Castix បានដាក់ពាក្យលាលែងពីតំណែង ទៅកាន់ប្រធានាធិបតី លោក Emmanuel Macron កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទម្សិលមិញ។

ទន្ទឹមនឹងនោះ ប្រធានាធិបតីបារាំង Emmanuel Macron បានតែងតាំងរដ្ឋមន្ត្រីការងារ Elisabeth Borne ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដែលជាស្ត្រីដំបូងដែលកាន់តំណែងនេះក្នុងរយៈពេល ៣ទសវត្សរ៍ បន្ទាប់ពីនាយករដ្ឋមន្ត្រី Jean Castex បានដាក់ពាក្យលាលែងពីតំណែងកាលពីថ្ងៃចន្ទ៕

The post ប្រធានាធិបតីបារាំង Emmanuel Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មីជាស្រ្តីដំបូងក្នុងរយៈពេល ៣ទស្សវត្សរ៍ appeared first on .

លោក អេម៉ានុយអែល ម៉ាក្រុង ស្បថចូលកាន់ដំណែងប្រធានាធិបតីបារាំង
លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃសៅរ៍ ទី៧ ឧសភាម្សិលមិញ ​បាន​ស្បថចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង​មួយអាណត្តិទៀត នាវិមាន​ប្រធានាធិបតី ដោយមានការចូលរួម​ពី​ឥស្សរជននយោបាយជាន់ខ្ពស់​របស់​បារាំង ដែលក្នុងនោះមានអតីតប្រធានាធិបតី​បារាំង លោក ​ហ្វ្រង់ស័រហូឡង់ និង​លោក​នីកូឡា សាកូហ្ស៊ី រួមទាំងអតីតនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី ក្រុមគ្រូពេទ្យ កងទ័ព និង​អ្នកតំណាង​អង្គការ​សមាគម សរុប​ជាង​៤៥០នាក់។

ថ្លែងនៅក្នុង​ពិធីស្បថចូលកាន់តំណែង​ លោក ម៉ាក្រុង​ បាន​សន្យា​ដឹកនាំ​ប្រទេស​បារាំង ដោយប្រើ​វិធីសាស្រ្តថ្មី តាមរយៈ​ការរៀបចំ​ការធ្វើ​កំណែទម្រង់ ដោយ​មានការចូលរួម​ពី​ប្រជាជន​បារាំង។ លោកម៉ាក្រុង​ បានសន្យា​ផងដែរថា នឹងប្រែក្លាយ​ប្រទេស​បារាំង​ឲ្យ​ខ្លាំងពូកែ ឲ្យក្លាយជាទីកន្លែង​ដែលគេអាចរស់នៅបាន។

សូមជម្រាបថា បើទោះបីលោក ​អេម៉ានុយអែល ម៉ាក្រុង ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី នៅថ្ងៃ​សៅរ៍ម្សិលមិញក៍ពិតមែន ប៉ុន្តែ អាណត្តិប្រធានាធិបតី​របស់លោក​នឹង​ចាប់ផ្តើម​ជា​ផ្លូវការនៅសប្តាហ៍ក្រោយ ពោល​គឺចប់អាណត្តិរដ្ឋាភិបាល​ចាស់ នៅថ្ងៃ​ទី ១៣​ ខែឧសភា ឆ្នាំ២០២២នេះ។

យ៉ាងណា សម្រាប់​អាណត្តិ​៥ឆ្នាំ ខាងមុខ ប្រធានាធិបតី​ម៉ាក្រុង ​នឹង​អាច​ប្រឈម ជួប​ឧបសគ្គ​ច្រើន ក្នុងដឹកនាំប្រទេស ជាពិសេស ក្នុងករណី​ដែល​គណបក្ស​របស់លោក​មិនអាច​ទទួល​ជ័យជំនះលើសលុប នៅក្នុងការបោះឆ្នោតសភា នៅ​ខែ​មិថុនា​ខាងមុខ។ គ្មានសំឡេង​ភាគច្រើន នៅ​រដ្ឋសភា លោកម៉ាក្រុង​ត្រូវ​បង្ខំចិត្ត​បង្កើតរដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រឆាំងជាក់ជាមិនខាន៕

The post លោក អេម៉ានុយអែល ម៉ាក្រុង ស្បថចូលកាន់ដំណែងប្រធានាធិបតីបារាំង appeared first on .