សម្តេច ហ៊ុន សែន ប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពានបាល់ទាត់ពិភពលោក World Cup

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងនៅចំពោះមុខប្រធានាធិបតីបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសរំលេចប្រាប់លោក អេម៉ានុយអែល ម៉ាក្រុង ពីការទស្សន៍ទាយរបស់សម្តេច ពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេច ហ៊ុន សែន ប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពាន ហើយសម្តេចតេជោ ក៏បានជូនពរបារាំងឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើការនៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ នាទីក្រុងបារីស កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ រវាងមេដឹកនាំនៃប្រទេសទាំងពីរ។

គួររម្លឹកថា កីឡាកររបស់បារាំងបានលើកពានដំបូង នៅដីខ្លួនឯង ក្រោយយកឈ្នះប្រេស៊ីលនៅវគ្គផ្ដាច់ព្រ័ត្រផុយ ៣-០ ក្នុង World Cup ឆ្នាំ ១៩៩៨។ កាលណោះ បារាំងត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះដោយ FIFA ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ដោយបានយកឈ្នះប្រទេសម៉ារ៉ុកក្នុងដំណើរការដេញថ្លៃ។ 

ជ័យជម្នះនេះបានធ្វើឱ្យបារាំងលើកពាន World Cup ជាលើកដំបូង ដោយក្លាយជាក្រុមជម្រើសជាតិទី ៦ បន្ទាប់ពីអ៊ុយរូហ្គាយ អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ខាងលិច និងអាហ្សង់ទីន ដែលឈ្នះការប្រកួតនៅលើទឹកដីខ្លួនឯង។

សូមបញ្ជាក់ថា ការ​ប្រកួត​បាល់​ទាត់​ពិភពលោក (World Cup) ឆ្នាំ២០២២នេះ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​រដូវ​រងា​នេះ ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​កាតា និងជា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ដំបូង​បង្អស់​នៅ​តំបន់​មជ្ឈិមបូព៌ា។

ប្រទេស​កាតា​បាន​ចំណាយ​ថវិកា​អស់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​កីឡដ្ឋាន​បើក​ចំហ​ចំនួន ៧ ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​នេះ។ ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​ជិត​មួយ​ខែ​រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ​ធ្នូ​ ឆ្នាំ២០២២នេះ៕

Zinedine Zidane គឺជាកីឡាករដ៏លេចធ្លោជាងគេសម្រាប់ការប្រកួតនេះ ហើយឈ្នះពានបាទាត់ពិភពលោក