អ៊ីរ៉ាក់

អ៉ីរ៉ាក់ រឹបអូសមាសជាង ៣៧០ គីឡូនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ
អាជ្ញាធរអ៊ីរ៉ាក់ រឹបអូសដុំមាសបានចំនួនជាង ៣៧០ គីឡូក្រាម និងលុយរាប់សិបលានដុល្លារផ្សេងទៀត នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយជាបន្តបន្ទាប់ ដោយមានមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវបានចាប់ខ្លួន។

យោងតាមសារព័ត៌មាន CBS News បានរាយការណ៍នៅថ្ងៃទី១៤ ខែកក្កដាថា មនុស្ស ២១ នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំរបស់ប្រទេសអ៊ីរ៉ាក់ ដោយក្នុងនោះរួមទាំងមន្ត្រីរដ្ឋាភិបាល សមាជិកសភា និងអតីតសមាជិកសភា។ ជុំវិញយុទ្ធនាការចុងក្រោយនេះផងដែរ គឺជាប់ទាក់ទងនឹងការចាប់ខ្លួនអតីតអនុរដ្ឋមន្ត្រីប្រេង លោក Adnan Al-Jumaili ក្នុងខែឧសភា ពីបទចោទប្រព្រឹត្តិអំពើរលួយ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali Al-Zaidi ដែលចូលកាន់តំណែងក្នុងខែឧសភា បានសន្យាថានឹងដោះស្រាយអំពើពុករលួយរ៉ាំរ៉ៃនៅក្នុងប្រទេស​ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យប្រេង។ ទន្ទឹមនឹងនេះ ចៅក្រមស៊ើបអង្កេត លោក Diaa Jaafar នៃតុលាការប្រឆាំងអំពើពុករលួយកណ្តាលនៃប្រទេសអ៊ីរ៉ាក់ បាននិយាយថា មាសដែលរឹបអូសបាននឹងត្រូវប្រគល់ជូនធនាគារកណ្តាល។

គួរឲ្យដឹងផងដែរថា មន្ត្រីអ៊ីរ៉ាក់បានចាប់ផ្តើមបើកប្រតិបត្តិការប្រឆាំងអំពើពុករលួយកាលពីសប្តាហ៍មុន ដែលពាក់ព័ន្ធនឹងក្រសួងប្រេង ក្នុងនោះបានរកឃើញទឹកប្រាក់សុទ្ធចំនួន ១០,៦លានដុល្លារដែលលាក់ទុកក្នុងរណ្តៅបង្ហូរទឹក។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក Haider Al-Aboudi បានបញ្ជាក់ថា ចំនួនទ្រព្យសម្បត្តិសរុបដែលរឹបអូសបានក្នុងករណីអតីតអនុរដ្ឋមន្ត្រី Al-Jumaili មានតម្លៃជាង ៩៦លានដុល្លារ រួមជាមួយនឹងអចលនទ្រព្យ យានយន្ត និងមាសមានតម្លៃរាប់សិបលានដុល្លារផ្សេងទៀត៕​

The post អ៉ីរ៉ាក់ រឹបអូសមាសជាង ៣៧០ គីឡូនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ appeared first on .

អ៊ីរ៉ាក់ ទំនងស្តារផលិតកម្មប្រេងទាំងស្រុងរបស់ខ្លួនឡើងវិញ ក្នុងរយៈពេល ២ខែខាងមុខ
ប្រទេសផលិតប្រេងធំជាងគេទីពីររបស់អង្គការ OPEC រំពឹងថានឹងវិលត្រឡប់ទៅរកកម្រិតផលិតកម្មមុនពេលសង្គ្រាមរបស់ខ្លួនវិញ ក្នុងពេលឆាប់ៗនេះ ដោយអាស្រ័យលើលំហូរចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA អ្នកនាំពាក្យក្រសួងប្រេងអ៊ីរ៉ាក់ លោកSalim Farhoud បាននិយាយថា ៖”យើងអាចត្រឡប់ទៅកម្រិតផលិតកម្មកាលពីពេលមុនរបស់យើងវិញ ​ក្នុងរយៈពេល ១-២ ខែខាងមុខ។ វាលប្រេងដែលត្រូវកាត់បន្ថយសមត្ថភាពបានចាប់ផ្តើមបង្កើនទិន្នផលជាថ្មីម្តងទៀត”។

គួរឲ្យដឹងថា ជម្លោះនៅមជ្ឈិមបូព៌ាដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈបាននាំឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz។ ការបិទនេះបានធ្វើឱ្យការដឹកជញ្ជូនប្រេងជាប់គាំង និងបង្ខំឱ្យប្រទេសផលិតសំខាន់ៗជាច្រើន រួមទាំងអ៊ីរ៉ាក់ កាត់បន្ថយផលិតកម្មរបស់ខ្លួន ដែលបណ្តាលឱ្យមានភាពចលាចល នៅក្នុងទីផ្សារថាមពលសកល។

ជម្រាបជូនថា អ៊ីរ៉ាក់គឺជាសមាជិកស្ថាបនិកមួយនៃអង្គការប្រទេសនាំចេញប្រេងធំបំផុតលើលោក (OPEC) និងជាប្រទេសផលិតធំទីពីរនៅក្នុងប្លុកនេះផងដែរ។ មុនពេលជម្លោះ អ៊ីរ៉ាក់បាននាំចេញប្រេងប្រហែល ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលភាគច្រើនដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះត្រូវបានបង្ខំឱ្យបញ្ឈប់ការផលិតនៅវាលប្រេងភាគច្រើនរបស់ពួកគេដោយសារតែធុងស្តុកប្រេងពេញ៕​

The post អ៊ីរ៉ាក់ ទំនងស្តារផលិតកម្មប្រេងទាំងស្រុងរបស់ខ្លួនឡើងវិញ ក្នុងរយៈពេល ២ខែខាងមុខ appeared first on .

អ៊ីរ៉ាក់ ត្រៀមបន្តការនាំប្រេងរបស់ខ្លួនឡើងវិញ បន្ទាប់ពីការប្រយុទ្ធនៅអ៊ីរ៉ង់បញ្ចប់
ប្រធានក្រុមហ៊ុនប្រេងរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់ខ្លួនអាចស្តាការនាំចេញប្រេងឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការប្រយុទ្ធគ្នានៅអ៊ីរ៉ង់បានបញ្ចប់ ស្របពេលច្រកសមុទ្រ Hormuz បើកដំណើរការឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ លោក Bassem Abdul Karim នាយកប្រតិបត្តិក្រុមហ៊ុនប្រេងរដ្ឋ Basra បាននិយាយថា ការផលិតប្រេងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បច្ចុប្បន្នមានប្រហែល ៩០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការប្រយុទ្ធបានបញ្ចប់ ហើយការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូសត្រូវបានធានាឡើងវិញ នោះការនាំចេញប្រេងរបស់ពួកគេ អាចវិលត្រឡប់ទៅកម្រិតមុនជម្លោះ ក្នុងចំនួន ៣,៤ លានបារ៉ែលវិញ ត្រឹមតែពេលមួយសប្តាហ៍ប៉ុណ្ណោះ។

គួរឲ្យដឹងថា ជម្លោះនៅមជ្ឈិមបូព៌ាដែលមានរយៈពេលជាងមួយខែ បានរំខានដល់លំហូរប្រេង និងឧស្ម័នធម្មជាតិរាវចំនួន ២០% ទូទាំងពិភពលោក ខណៈពេលដែលច្រកសមុទ្រ Hormuz ត្រូវបានបិទស្ទើតែទាំងស្រុង។ ជាលទ្ធផល តម្លៃប្រេងឆៅសកល ប្រេងឥន្ធនៈយន្តហោះ ប្រេងម៉ាស៊ូត ឧស្ម័ន និងប្រេងសាំង បានកើនឡើងយ៉ាងខ្លាំង។

ជម្រាបជូនថា ក្នុងចំណោមរដ្ឋឈូងសមុទ្រ អ៊ីរ៉ាក់បានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលប្រេងរបស់ខ្លួន ដោយសារតែការបិទច្រកសមុទ្រ Hormuz ព្រោះមិនមានផ្លូវផ្សេងដែលអាចនាំចេញជំនួសបាន។ បច្ចុប្បន្ន អ៊ីរ៉ាក់ជាប្រទេសផលិតប្រេងធំបំផុតទីពីរ នៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC)៕​

The post អ៊ីរ៉ាក់ ត្រៀមបន្តការនាំប្រេងរបស់ខ្លួនឡើងវិញ បន្ទាប់ពីការប្រយុទ្ធនៅអ៊ីរ៉ង់បញ្ចប់ appeared first on .

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងធ្វើទស្សនកិច្ចទៅរុស្ស៊ីនាសប្ដាហ៍ក្រោយ ដើម្បីជួបលោក ពូទីន
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង​មូស្គូ រយៈពេល២ថ្ងៃ ពីថ្ងៃទី១០ ដល់ទី១១ខែតុលា ដើម្បីជួបជាមួយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Sudani នឹងចាកចេញពីប្រទេសអ៊ីរ៉ាក់នាថ្ងៃទី០៩ ខែតុលា ហើយគ្រោងជួបជាមួយប្រធានាធិបតីរុស្ស៊ីនាថ្ងៃទី១០ និងបន្តបើក​កិច្ចពិភាក្សានៅថ្ងៃទី១១ ខែតុលា។

គួររំលឹកដែរថា កាលពីខែមុន ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់​បានចុះផ្សាយថា លោក Sudani នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជជែកគ្នាពីកិច្ចសហប្រតិបត្តិការ​រវាងអ៊ីរ៉ាក់ និងរុស្ស៊ី លើវិស័យសេដ្ឋកិច្ច និងនយោបាយ៕

The post នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងធ្វើទស្សនកិច្ចទៅរុស្ស៊ីនាសប្ដាហ៍ក្រោយ ដើម្បីជួបលោក ពូទីន appeared first on .

អ៊ីរ៉ាក់ កើបលុយបានជាង ១១ ពាន់លានដុល្លារ ពីការនាំចេញប្រេង នៅក្នុងខែមីនា
យោងតាមក្រសួងប្រេង បាននិយាយថា ប្រទេសអ៊ីរ៉ាក់ បាននាំចេញប្រេង បានចំនួនទឹកប្រាក់ ១១,០៧ ពាន់លានដុល្លារ កាលពីខែមុន ដែលនេះជាកម្រិតខ្ពស់បំផុត ក្នុងរយ:ពេលកន្លះសតវត្សចុងក្រោយ ដោយសារតែតម្លៃប្រេងឆៅបានកើនឡើង ចំពេលមានការព្រួយបារម្ភអំពីកង្វះខាតប្រេង បន្ទាប់ពីកើតមានសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន ។

មិនតែប៉ុណ្ណោះ ក្រសួងខាងលើ បាននិយាយថា អ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងធំបំផុតទីពីរ នៅក្នុងអង្គការ OPEC បាននាំចេញប្រេងសរុបប្រមាណ ១០០ ៥៦៣ ៩៩៩ បារ៉ែល ដោយកើបបានប្រាក់ចំណូលចំនួន ១១,០៧ ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៧២ មក ។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងប្រេង បាននិយាយទៀតថា តួលេខ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី ១ ខែមេសា គឺជាទិន្នន័យបឋម ប៉ុន្តែសម្រាប់ទិន្នន័យចុងក្រោយ គឺមិនមានការប្រែប្រួលច្រើននោះឡើយ ។

គួរឱ្យដឹងថា នៅក្នុងខែកុម្ភ: ប្រាក់ចំណូលពីប្រេងរបស់អ៊ីរ៉ាក់ បានឈានដល់កម្រិតខ្ពស់បំផុតរយ:ពេល ៨ ឆ្នាំ ដោយទទួលបាន ៨,៥ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការនាំចេញប្រេងប្រចាំថ្ងៃ ចំនួន ៣,៣ លានបារ៉ែល។

សង្កត់ធ្ងន់បន្តិចថា ការនាំចេញប្រេង មានចំនួនជាង ៩០% នៃប្រាក់ចំណូលរបស់ប្រទេសអ៊ីរ៉ាក់ទាំងមូល ។

នៅមួយរយ:ពេលចុងក្រោយនេះ តម្លៃប្រេងឆៅបានកើនឡើងយ៉ាងខ្លាំង ដោយសារតែមានការភ័យខ្លាចចំពោះកង្វះខាតការផ្គត់ផ្គង់ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានធ្វើការឈ្លានពានទៅលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ: ។ ហើយជាមួយគ្នានោះ ប្រទេសរុស្ស៊ី គឺជាប្រទេសដែលនាំចេញប្រេងធំបំផុតទីពីរ របស់ពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ៕

ប្រភព: CNA

The post អ៊ីរ៉ាក់ កើបលុយបានជាង ១១ ពាន់លានដុល្លារ ពីការនាំចេញប្រេង នៅក្នុងខែមីនា appeared first on .