នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងធ្វើទស្សនកិច្ចទៅរុស្ស៊ីនាសប្ដាហ៍ក្រោយ ដើម្បីជួបលោក ពូទីន

អន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង​មូស្គូ រយៈពេល២ថ្ងៃ ពីថ្ងៃទី១០ ដល់ទី១១ខែតុលា ដើម្បីជួបជាមួយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Sudani នឹងចាកចេញពីប្រទេសអ៊ីរ៉ាក់នាថ្ងៃទី០៩ ខែតុលា ហើយគ្រោងជួបជាមួយប្រធានាធិបតីរុស្ស៊ីនាថ្ងៃទី១០ និងបន្តបើក​កិច្ចពិភាក្សានៅថ្ងៃទី១១ ខែតុលា។

គួររំលឹកដែរថា កាលពីខែមុន ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់​បានចុះផ្សាយថា លោក Sudani នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជជែកគ្នាពីកិច្ចសហប្រតិបត្តិការ​រវាងអ៊ីរ៉ាក់ និងរុស្ស៊ី លើវិស័យសេដ្ឋកិច្ច និងនយោបាយ៕