អ៊ីរ៉ាក់ ត្រៀមបន្តការនាំប្រេងរបស់ខ្លួនឡើងវិញ បន្ទាប់ពីការប្រយុទ្ធនៅអ៊ីរ៉ង់បញ្ចប់

អន្តរជាតិ

ប្រធានក្រុមហ៊ុនប្រេងរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់ខ្លួនអាចស្តាការនាំចេញប្រេងឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការប្រយុទ្ធគ្នានៅអ៊ីរ៉ង់បានបញ្ចប់ ស្របពេលច្រកសមុទ្រ Hormuz បើកដំណើរការឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ លោក Bassem Abdul Karim នាយកប្រតិបត្តិក្រុមហ៊ុនប្រេងរដ្ឋ Basra បាននិយាយថា ការផលិតប្រេងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បច្ចុប្បន្នមានប្រហែល ៩០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការប្រយុទ្ធបានបញ្ចប់ ហើយការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូសត្រូវបានធានាឡើងវិញ នោះការនាំចេញប្រេងរបស់ពួកគេ អាចវិលត្រឡប់ទៅកម្រិតមុនជម្លោះ ក្នុងចំនួន ៣,៤ លានបារ៉ែលវិញ ត្រឹមតែពេលមួយសប្តាហ៍ប៉ុណ្ណោះ។

គួរឲ្យដឹងថា ជម្លោះនៅមជ្ឈិមបូព៌ាដែលមានរយៈពេលជាងមួយខែ បានរំខានដល់លំហូរប្រេង និងឧស្ម័នធម្មជាតិរាវចំនួន ២០% ទូទាំងពិភពលោក ខណៈពេលដែលច្រកសមុទ្រ Hormuz ត្រូវបានបិទស្ទើតែទាំងស្រុង។ ជាលទ្ធផល តម្លៃប្រេងឆៅសកល ប្រេងឥន្ធនៈយន្តហោះ ប្រេងម៉ាស៊ូត ឧស្ម័ន និងប្រេងសាំង បានកើនឡើងយ៉ាងខ្លាំង។

ជម្រាបជូនថា ក្នុងចំណោមរដ្ឋឈូងសមុទ្រ អ៊ីរ៉ាក់បានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលប្រេងរបស់ខ្លួន ដោយសារតែការបិទច្រកសមុទ្រ Hormuz ព្រោះមិនមានផ្លូវផ្សេងដែលអាចនាំចេញជំនួសបាន។ បច្ចុប្បន្ន អ៊ីរ៉ាក់ជាប្រទេសផលិតប្រេងធំបំផុតទីពីរ នៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC)៕​