ឥណ្ឌូណេស៊ី

ត្រឹមមួយខែ មហាសេដ្ឋីកំពូលៗរបស់ឥណ្ឌូណេស៊ី កើបលុយបានជាង ៦ពាន់លានដុល្លារបន្ថែម
កំពូលអ្នកមានបំផុតទាំង៤ របស់ប្រទេសឥណ្ឌូណេស៊ី បានបង្កើនទ្រព្យសម្បត្តិរួមគ្នារបស់ពួកគេ ដល់ ៦,៣ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយ ដែលជំរុញដោយការងើបឡើងវិញនៃទីផ្សារភាគហ៊ុន និងការកែលម្អដំណើរការនៅក្នុងក្រុមហ៊ុនរបស់ពួកគេ។

យោងតាមទិន្នន័យរបស់ Forbes បានបង្ហាញឲ្យដឹងថា អ្នកដែលទទួលបានប្រាក់ចំណេញច្រើនជាងគេគឺលោក Low Tuck Kwong ដែលមានតំណែងជាអ្នកមានបំផុត នៅក្នុងប្រទេសផងដែរ។ ទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ៤ពាន់លានដុល្លារបន្ថែមទៀត ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២០,៧ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយខែ។

ទន្ទឹមនឹងនេះ លោក Prajogo Pangestu ដែលជាអ្នកមានបំផុតទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជាប្រធានក្រុមហ៊ុន Barito Pacific ទទួលបានប្រាក់ចំណេញជិត ១ពាន់លានដុល្លារ ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ ១៦,៧ពាន់លានដុល្លារ។

ដោយឡែក លោក Robert Budi Hartono ដែលជាមហាសេដ្ឋីមានបំផុតលំដាប់ទីបី និងជាម្ចាស់ភាគហ៊ុនធំរបស់ធនាគារ Bank Central Asia បានបន្ថែមលុយចំនួន ៧០០លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់លោកដែលមានចំនួន ១៦,៣ពាន់លានដុល្លារ ផងដែរ។

ចុងក្រោយគឺមហាសេដ្ឋី Anthoni Salim ម្ចាស់ក្រុមហ៊ុន Indofood Sukses Makmurនិងជាអ្នកមានបំផុតទីបួនរបស់ឥណ្ឌូណេស៊ី ឥឡូវនេះមានទ្រព្យសម្បត្តិសរុបចំនួន ១១ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៧០០លានដុល្លារ គិតចាប់ពីចុងខែកក្កដាមក៕​

The post ត្រឹមមួយខែ មហាសេដ្ឋីកំពូលៗរបស់ឥណ្ឌូណេស៊ី កើបលុយបានជាង ៦ពាន់លានដុល្លារបន្ថែម appeared first on .

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ប្រកាសតែងតាំងអភិបាលធនាគារកណ្តាលថ្មី
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសតែងតាំងលោកស្រី Destry Damayanti អភិបាលស្តីទីធនាគារកណ្តាល ឲ្យក្លាយជាបេក្ខជនតែមួយគត់សម្រាប់តំណែងអភិបាលជាផ្លូវការ បន្ទាប់ពីមានការលាលែងចេញពីតំណែងភ្លាមៗដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ លោក Perry Warjiyo កាលពីខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញព័ត៌មាននេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prasetyo Hadi ដែលបានឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតាថា លោកស្រី Destry Damayanti គឺជាបេក្ខភាពតែមួយគត់សម្រាប់តំណែងដ៏សំខាន់នេះ។

គួរឲ្យដឹងផងដែរថា យោងតាមបទប្បញ្ញតិរបស់ឥណ្ឌូណេស៊ី ការតែងតាំងអភិបាលធនាគារកណ្តាលថ្មី គឺតម្រូវឲ្យមានការយល់ព្រមពីសភា។ ប៉ុន្តែបច្ចុប្បន្ន សភានីតិបញ្ញត្តិកំពុងសម្រាក ដោយនឹងពិចារណាលើការតែងតាំងនេះ នៅពេលចូលសម័យប្រជុំវិញ។

យ៉ាងណាមិញ នៅមុនពេលឡើងកាន់តំណែងជំនួសលោក Perry Warjiyo ក្នុងតំណែងជាអភិបាលបណ្តោះអាសន្ន លោកស្រី Destry ក៏ធ្លាប់ជាអនុប្រធានធនាគារកណ្តាល ចាប់តាំងពីឆ្នាំ២០១៩ មកផងដែរ។

ជុំវិញការចាកចេញដែលមិននឹកស្មានដល់របស់ លោក Perry នៅចុងខែកក្កដាគឺជាការចាកចេញលើកទីពីរហើយរបស់អ្នកធ្វើគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់ម្នាក់ ចាប់តាំងពីប្រធានាធិបតី លោក Prabowo Subianto ចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៤មក។

ជម្រាបជូនថា ការលាលែងចេញពីតំណែងរបស់លោក Perry បានកើតឡើងក្នុងបរិបទដ៏លំបាកមួយ ដោយប្រាក់រូពីបានធ្លាក់ចុះយ៉ាងខ្លាំង និងទីផ្សារភាគហ៊ុនធ្លាក់ចុះ។ នៅក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយដែលដឹកនាំដោយលោក Perry នៅចុងខែកក្កដា ធនាគារកណ្តាល បានបន្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅ ៥,៧៥ភាគរយ បន្ទាប់ពីការកើនឡើងសរុបចំនួន ១០០ពិន្ទុនៅឆ្នាំនេះ៕​

The post ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ប្រកាសតែងតាំងអភិបាលធនាគារកណ្តាលថ្មី appeared first on .

តម្រូវការមាសរបស់ឥណ្ឌូណេស៊ី ហក់ឡើងលើសប្រទេសថៃ និងវៀតណាម រួមបញ្ចូលគ្នា
យោងតាមទិន្នន័យចុងក្រោយបំផុតមួយរបស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញថា ការលក់មាសដុំ និងកាក់មាសរបស់ប្រទេសឥណ្ឌូណេស៊ី បានឈានដល់ ៣៨,១ តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ពោលគឺជាចំនួនខ្ពស់ជាងនៃតួលេខរួមបញ្ចូលគ្នារបស់ប្រទេសថៃ និងវៀតណាមទៅទៀត ដែលមានចំនួន ៣៦,៥ តោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងត្រីមាសទីពីរតែមួយ ឥណ្ឌូណេស៊ីដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសពីការលក់មាសបានចំនួន ១៤,៥ តោន ដែលជាកម្រិតដ៏ខ្បស់បំផុតនៅក្នុងតំបន់។

ឥណ្ឌូណេស៊ី ក៏ជាទីផ្សារមាសដែលមានដំណើរការខ្លាំងបំផុតរបស់ពិភពលោក គិតនៅត្រឹមត្រីមាសទីពីរផងដែរ ដោយតម្រូវការមាសដុំ និងកាក់មាស បានកើនឡើង ៤០% ពីមួយឆ្នាំទៅមួយឆ្នាំ។

មិនតែប៉ុណ្ណោះ យោងតាមក្រុមប្រឹក្សាមាសពិភពលោកបាននិយាយថា ឥណ្ឌូណេស៊ីនៅតែជាទីផ្សារដែលមានដំណើរការខ្លាំងបំផុតមួយនៅទូទាំងពិភពលោក ដោយសារតែភាពទន់ខ្សោយនៃរូបិយប័ណ្ណ និងការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចក្នុងស្រុកបានបន្តពង្រឹងតួនាទីរបស់មាសជាឃ្លាំងស្តុកទុករត្ថុដ៏មានតម្លៃ។

គួរជម្រាបជូនថា នៅអាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម បានឃើញការលក់មាសដុំ និងកាក់មាសឈានដល់ ៣៦,៧ តោននៅក្នុងត្រីមាសទីពីរ ពោលគឺបានកើនឡើង ៧,៦% ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯតម្រូវការសកលសម្រាប់មាសដុំ និងកាក់មាស នៅក្នុងត្រីមាសទីពីរនេះ បានធ្លាក់ចុះ ៣% មកត្រឹម ៣០៧,១ តោន៕​

The post តម្រូវការមាសរបស់ឥណ្ឌូណេស៊ី ហក់ឡើងលើសប្រទេសថៃ និងវៀតណាម រួមបញ្ចូលគ្នា appeared first on .

ឥណ្ឌូណេស៊ី កំពុងជំរុញគម្រោងថាមពលអ៊ីដ្រូសែនចំនួន ៩៣ មានតម្លៃសរុបជាង ២ពាន់លានដុល្លារ
ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី (ESDM) បានបង្ហាញថា ប្រទេសរបស់ខ្លួនកំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ប្រព័ន្ធអេកូឡូស៊ីថាមពលអ៊ីដ្រូសែនចំនួន ៩៣ ដែលមានតម្លៃវិនិយោគសរុបចំនួន ៣២ទ្រីលានរូពីឥ (២,០៥ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី Antara។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូល និងពិព័រណ៍ប្រព័ន្ធអេកូឡូស៊ីថាមពលអ៊ីដ្រូសែនសកលឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២១ ខែកក្កដា លោកស្រី Eniya Listiani Dewi អគ្គនាយកថាមពលថ្មី ថាមពលកកើតឡើងវិញ និងការអភិរក្សថាមពលរបស់ក្រសួង បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យយ៉ាងសកម្មនូវគម្រោងដែលមានតម្លៃខ្ពស់ទាំងនេះ ដើម្បីធានាបាននូវការអនុវត្តយ៉ាងឆាប់រហ័ស។

យោងតាមលោកស្រី Eniya បានបង្ហាញទៀតថា គំនិតផ្តួចផ្តើមទាំងនេះស្របគ្នាដោយផ្ទាល់ជាមួយនឹងការណែនាំរបស់រដ្ឋមន្ត្រីក្រសួង ESDM គឺលោក Bahlil Lahadalia ដើម្បីពន្លឿនការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ជាមួយនឹងការជំនួសមកវិញនូវជម្រើសថាមពលស្អាតជាង។

គួរជម្រាបជូនផងដែរថា នៅថ្ងៃដដែលនោះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានដាក់ឱ្យដំណើរការកម្មវិធីសាកល្បងរថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូសែន (H2 DDF) ផងដែរ នៅក្នុងភាពជាដៃគូជាមួយប្រតិបត្តិករដឹកជញ្ជូនរបស់រដ្ឋ Perum DAMRI៕​

The post ឥណ្ឌូណេស៊ី កំពុងជំរុញគម្រោងថាមពលអ៊ីដ្រូសែនចំនួន ៩៣ មានតម្លៃសរុបជាង ២ពាន់លានដុល្លារ appeared first on .

ឥណ្ឌូណេស៊ី​ ទាញចំណូលពីទុនវិនិយោគបរទេសចំនួន ៥,៨ពាន់លានដុល្លារ បន្ទាប់ពីដំឡើងអត្រាការប្រាក់
ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ បានទាក់ទាញដើមទុនវិនិយោគពីបរទេស (FDI) ប្រមាណ ១០៥ទ្រីលានរូពី (ឬប្រហែល ៥,៨ពាន់លានដុល្លារ) ចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន បន្ទាប់ពីការដំឡើងអត្រាការប្រាក់គោលពីរលើកក្នុងខែឧសភា និងខែមិថុនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោកស្រី Destry Damayanti អនុប្រធានជាន់ខ្ពស់នៃធនាគារកណ្តាលឥណ្ឌូណេស៊ី បាននិយាយថា ការបង្កើនរបស់ធនាគារកណ្តាលនៅក្នុងអត្រាគោលនយោបាយរបស់ខ្លួន ត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃទីផ្សារហិរញ្ញវត្ថុសកលកាន់តែកើនឡើង និងសម្ពាធលំហូរចេញដើមទុនដែលកំពុងកើនឡើង ដែលប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនកំពុងប្រឈមមុខ។

លោកស្រីបាននិយាយទៀតថា វិធានការនេះត្រូវបានរចនាឡើងជាការឆ្លើយតបបណ្តោះអាសន្ន ប៉ុន្តែសមស្រប ដើម្បីទប់ស្កាត់លំហូរចេញដើមទុន និងស្តារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ។

យោងតាមលោកស្រី Damayanti ក្រុមហ៊ុនមូលបត្ររូបីឥណ្ឌូណេស៊ីរបស់ធនាគារកណ្តាល បានក្លាយជាឧបករណ៍លឿនបំផុតសម្រាប់ទាក់ទាញវិនិយោគិនបរទេសត្រឡប់មកទីផ្សារហិរញ្ញវត្ថុក្នុងស្រុកវិញ។

ទិន្នន័យពីធនាគារកណ្តាលបានបង្ហាញថា បន្ទាប់ពីកត់ត្រាលំហូរចេញសុទ្ធពីបរទេសក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ ទីផ្សារមូលបត្ររដ្ឋាភិបាលឥណ្ឌូណេស៊ីបានងើបឡើងវិញជាមួយនឹងលំហូរចូលសុទ្ធចំនួន ១៧,៧ទ្រីលានរូពី។ ទន្ទឹមនឹងនេះ ការវិនិយោគបរទេសសរុបនៅក្នុងធនាគារ Bank Indonesia Rupiah Securities (BIRS) បានឈានដល់ ១៧៤ទ្រីលានរូពី។

គួរជម្រាបជូនផងដែរថា ក្រៅពីការធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថេរភាព ធនាគារ BIRS បានបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចតាមរយៈគោលនយោបាយសាច់ប្រាក់ងាយស្រួលម៉ាក្រូប្រ៊ូដិនសលរបស់ខ្លួន។ គិតត្រឹមចុងខែមិថុនា កម្មវិធីលើកទឹកចិត្តសាច់ប្រាក់ងាយស្រួលរបស់ខ្លួនបានផ្តល់ប្រហែល ៤៧៩ទ្រីលានរូពី ដល់ធនាគារពាណិជ្ជកម្មនានា ដើម្បីគាំទ្រដល់ការផ្តល់ប្រាក់កម្ចី និងជំរុញសកម្មភាពសេដ្ឋកិច្ច៕​

The post ឥណ្ឌូណេស៊ី​ ទាញចំណូលពីទុនវិនិយោគបរទេសចំនួន ៥,៨ពាន់លានដុល្លារ បន្ទាប់ពីដំឡើងអត្រាការប្រាក់ appeared first on .

ឥណ្ឌូណេស៊ី ដាក់ចេញកញ្ចប់ជំនួយសេដ្ឋកិច្ចពិសេស រួមទាំងការចែកអង្ករ ១០ គីឡូសម្រាប់ពលរដ្ឋម្នាក់
ឥណ្ឌូណេស៊ីនឹងដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចចំនួន ២៦,៣៤ពាន់ពាន់លានរូពី (១,៥ពាន់លានដុល្លារ) នៅឆមាសទីពីរនៃឆ្នាំ២០២៦ នេះ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច រួមទាំងការចែកអង្ករ ១០ គីឡូក្រាមសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

កញ្ចប់ជំនួយនេះផ្តោតជាចម្បងលើជំនួយជាស្បៀងអាហារ ដោយក្នុងនោះមាន ៦៨% ត្រូវបានបែងចែកទៅលើការផ្តល់ស្បៀងអាហារសម្រាប់ពលរដ្ឋ។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានបង្ហាញថា កញ្ចប់ជំនួយទាំងមូលរួមមានការបញ្ចុះតម្លៃលើការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវដែក និងសមុទ្រ ក៏ដូចជាកម្មវិធីកម្មសិក្សាដែលទទួលបានប្រាក់ឈ្នួលបន្ថែម ផងដែរ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Airlangga Hartarto បានប្រាប់អ្នកយកព័ត៌មានថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ឥណ្ឌូណេស៊ីនឹងចែកចាយកញ្ចប់អង្ករ ១០ គីឡូក្រាមដល់ពលរដ្ឋ ៣៣ លាននាក់ដោយចាប់ផ្តើមនៅខែក្រោយ ដោយក្នុងនោះមានថវិកាចំនួន ១៧,៥៤ពាន់ពាន់លានរូពីត្រូវបានបម្រុងទុកសម្រាប់កម្មវិធីនេះ។

គួរជម្រាបជូនផងដែរថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចំណាយទឹកប្រាក់ចំនួន ១៥ពាន់ពាន់លានរូពីរួចមកហើយ លើជំនួយស្បៀងអាហារ និងវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗទៀត៕​

The post ឥណ្ឌូណេស៊ី ដាក់ចេញកញ្ចប់ជំនួយសេដ្ឋកិច្ចពិសេស រួមទាំងការចែកអង្ករ ១០ គីឡូសម្រាប់ពលរដ្ឋម្នាក់ appeared first on .

ឥណ្ឌូណេស៊ី ចាប់ផ្តើមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយរុស្ស៊ី
ឥណ្ឌូណេស៊ី បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយរុស្ស៊ីក្នុងវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា កិច្ចសហការកាន់តែជិតស្និទ្ធក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងផ្នែកថាមពលជាតិ ក្នុងរយៈពេលបីឆ្នាំខាងមុខ។

រដ្ឋាភិបាលបានសង្កត់ធ្ងន់ទៀតថា ការរុករកបច្ចេកវិទ្យាថាមពលដែលមានសុវត្ថិភាព រួមទាំងថាមពលនុយក្លេអ៊ែរ ត្រូវតែអមដោយការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលកម្លាំងពលកម្ម និងការអនុលោមតាមស្តង់ដារសុវត្ថិភាពអន្តរជាតិខ្ពស់បំផុត។

គួរជម្រាបជូនថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បច្ចុប្បន្នកំពុងចរចាជាមួយសាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី លើគម្រោងអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹក នៅក្នុងប្រទេសរបស់ខ្លួន។ បច្ចេកវិទ្យានេះ ត្រូវបានគេមើលឃើញថាជាដំណោះស្រាយដែលសមស្រប និងមានប្រសិទ្ធភាពជាងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើដី៕​

The post ឥណ្ឌូណេស៊ី ចាប់ផ្តើមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយរុស្ស៊ី appeared first on .

ឥណ្ឌូណេស៊ី ត្រៀមថវិកាជាង ៧១ពាន់លានដុល្លារ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំរបស់ខ្លួន
ឥណ្ឌូណេស៊ី កំពុងរៀបចំផែនការសម្រាប់កម្មវិធីអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពកំណត់គោលដៅរហូតដល់ ១០០ ជីហ្គាវ៉ាត់ (GW) ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ៧១,៣ពាន់លានដុល្លារ។ នេះបើតាមនការចុះផ្សាុយពីសារព័ត៌មាន VNA។

ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី (ESDM) បាននិយាយថា ខ្លួនបានសម្របសម្រួលជាមួយក្រសួងកិច្ចការកសិកម្ម និងផែនការលំហ ដើម្បីរៀបចំដីប្រហែល ២៤ ០០០ ហិកតានៅលើកោះជ្វា សម្រាប់គម្រោងថាមពលព្រះអាទិត្យទ្រង់ទ្រាយធំ។

អនុរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Yuliot Tanjung បាននិយាយថា អាជ្ញាធរបានបញ្ចប់ការវាយតម្លៃដីធ្លី និងបានកំណត់តំបន់គ្រប់គ្រាន់សម្រាប់កម្មវិធីអភិវឌ្ឍថាមពលព្រះអាទិត្យរួចរាល់ហើយ។ ដោយនៅដំណាក់កាលដំបូង រដ្ឋាភិបាល នឹងផ្តល់អាទិភាពដល់គម្រោងដែលមានសមត្ថភាពរួមប្រហែល ១៧​ ជីហ្គាវ៉ាត់។

គួរជម្រាបជូនផងដែរថា គម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លាស់ប្តូរថាមពលដ៏ទូលំទូលាយរបស់ប្រទេសឥណ្ឌូណេស៊ី។ ដោយមុននេះ ប្រធានាធិបតី លោក Prabowo Subianto បានកំណត់គោលដៅនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យឲ្យបានចំនួន ១០០ GW នៅចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨៕

The post ឥណ្ឌូណេស៊ី ត្រៀមថវិកាជាង ៧១ពាន់លានដុល្លារ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំរបស់ខ្លួន appeared first on .

សិង្ហបុរី វ៉ាដាច់ឥណ្ឌូណេស៊ី ក្លាយជាទីផ្សារភាគហ៊ុនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍
សិង្ហបុរី បានផ្តួលឥណ្ឌូណេស៊ីដើម្បីក្លាយជាទីផ្សារភាគហ៊ុនធំជាងគេនៅអាស៊ីអាគ្នេយ៍ ខណៈដែលតម្លៃទីផ្សាររបស់ប្រទេសនេះ បានធ្លាក់ចុះដោយសារតែទស្សនវិស័យមិនច្បាស់លាស់។

មូលធនទីផ្សារសរុបរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅឥណ្ឌូណេស៊ីបានធ្លាក់ចុះជាង ៣០% ពីកម្រិតកំពូលនៅខែមករារបស់ខ្លួនមកត្រឹម ៦១៨ពាន់លានដុល្លារ ខណៈពេលដែលតម្លៃទីផ្សាររបស់សិង្ហបុរី បានកើនឡើងដល់ ៦៤៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលដកស្រង់ដោយសារព័ត៌មាន Bloomberg។

អារម្មណ៍របស់វិនិយោគិនចំពោះប្រទេសឥណ្ឌូណេស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែភាពមិនប្រាកដប្រជាលើការដាក់ចំណាត់ថ្នាក់ឡើងវិញនៃទីផ្សារភាគហ៊ុនរបស់ខ្លួន។

យ៉ាងណាមិញ សន្ទស្សន៍ភាគហ៊ុនស្តង់ដាររបស់ឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីផ្សារដែលដំណើរការអន់បំផុតនៅទូទាំងពិភពលោក ខណៈពេលដែលប្រាក់រូពៀបានឈានដល់កម្រិតទាបបំផុតម្តងហើយម្តងទៀត។

ទន្ទឹមនឹងនេះ ភាគហ៊ុនសិង្ហបុរីត្រូវបានគាំទ្រដោយស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ក៏ដូចជាកំណែទម្រង់ទីផ្សារដែលដឹកនាំដោយរដ្ឋាភិបាល។ សន្ទស្សន៍ហ៊ុន The Straits Times បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ ខណៈពេលដែលវិនិយោគិនបានស្វែងរកកន្លែងការពារខ្លួន ចំពេលមានស្ថានភាពប្រែប្រួលដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់៕​

The post សិង្ហបុរី វ៉ាដាច់ឥណ្ឌូណេស៊ី ក្លាយជាទីផ្សារភាគហ៊ុនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ appeared first on .

ឥណ្ឌូណេស៊ី ជាប់លេខពីរនៅអាស៊ីអាគ្នេយ៍ មានចំនួនសេដ្ឋីៗមានទ្រព្យសម្បត្តិ ៣០លានដុល្លារ ច្រើនបំផុត
ឥណ្ឌូណេស៊ី ជាប់នៅចំណាត់ថ្នាក់លេខ២ នៅតំបន់អាស៊ីអាគ្នេយ៍ទាក់ទងនឹងចំនួនពលរដ្ឋដែលមានទ្រព្យសម្បត្តិ ៣០លានដុល្លារ លើសច្រើនជាងនេះ ហើយតួលេខនេះត្រូវបានគេព្យាករថានឹងបន្តកើនឡើងទ្វេដង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

យោងតាមការសិក្សាថ្មីៗមួយ ដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថា ប្រទេសឥណ្ឌូណេស៊ី មានបុគ្គលចំនួន ៣ ៨៣៣ នាក់ដែលមានទ្រព្យសម្បត្តិខ្ពស់ខ្លាំង ដែលជាការកើនឡើង ៣៧% ពីឆ្នាំ២០២១។

ហើយនៅឆ្នាំ២០៣១ ខាងមុខ តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើង ៨២% ដល់ចំនួន ៦ ៩៦៦ នាក់ ដែលជាអត្រាកើនឡើងដ៏លឿនបំផុត នៅលើពិភពលោក។

នៅអាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរីនាំមុខគេ ដែលមានពលរដ្ឋមានទ្រព្យសម្បត្តិខ្ពស់ខ្លាំងបំផុត ចំនួន ៧ ១៧១ នាក់ ខណៈថៃជាប់លេខ៣ មានចំនួន ២៨៥៣ នាក់ បន្ទាប់មកគឺប្រទេសហ្វីលីពីន មាន ១ ៩១០ នាក់ ម៉ាឡេស៊ី ១ ៥៦៦ នាក់ និងវៀតណាម ១ ២៣៣ នាក់។

ជម្រាបជូនថា នៅទូទាំងពិភពលោក សហរដ្ឋអាមេរិក នាំមុខគេដោយមានចំនួនពលរដ្ឋមានទ្រព្យសម្បត្តិច្រើន ចំនួន ២៥១ ៣០០ នាក់​ និងប្រទេសចិន ជាប់លេខ២ មានចំនួន ១២១ ៦០០ នាក់៕​

The post ឥណ្ឌូណេស៊ី ជាប់លេខពីរនៅអាស៊ីអាគ្នេយ៍ មានចំនួនសេដ្ឋីៗមានទ្រព្យសម្បត្តិ ៣០លានដុល្លារ ច្រើនបំផុត appeared first on .