តម្រូវការមាសរបស់ឥណ្ឌូណេស៊ី ហក់ឡើងលើសប្រទេសថៃ និងវៀតណាម រួមបញ្ចូលគ្នា

អន្តរជាតិ

យោងតាមទិន្នន័យចុងក្រោយបំផុតមួយរបស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញថា ការលក់មាសដុំ និងកាក់មាសរបស់ប្រទេសឥណ្ឌូណេស៊ី បានឈានដល់ ៣៨,១ តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ពោលគឺជាចំនួនខ្ពស់ជាងនៃតួលេខរួមបញ្ចូលគ្នារបស់ប្រទេសថៃ និងវៀតណាមទៅទៀត ដែលមានចំនួន ៣៦,៥ តោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងត្រីមាសទីពីរតែមួយ ឥណ្ឌូណេស៊ីដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសពីការលក់មាសបានចំនួន ១៤,៥ តោន ដែលជាកម្រិតដ៏ខ្បស់បំផុតនៅក្នុងតំបន់។

ឥណ្ឌូណេស៊ី ក៏ជាទីផ្សារមាសដែលមានដំណើរការខ្លាំងបំផុតរបស់ពិភពលោក គិតនៅត្រឹមត្រីមាសទីពីរផងដែរ ដោយតម្រូវការមាសដុំ និងកាក់មាស បានកើនឡើង ៤០% ពីមួយឆ្នាំទៅមួយឆ្នាំ។

មិនតែប៉ុណ្ណោះ យោងតាមក្រុមប្រឹក្សាមាសពិភពលោកបាននិយាយថា ឥណ្ឌូណេស៊ីនៅតែជាទីផ្សារដែលមានដំណើរការខ្លាំងបំផុតមួយនៅទូទាំងពិភពលោក ដោយសារតែភាពទន់ខ្សោយនៃរូបិយប័ណ្ណ និងការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចក្នុងស្រុកបានបន្តពង្រឹងតួនាទីរបស់មាសជាឃ្លាំងស្តុកទុករត្ថុដ៏មានតម្លៃ។

គួរជម្រាបជូនថា នៅអាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម បានឃើញការលក់មាសដុំ និងកាក់មាសឈានដល់ ៣៦,៧ តោននៅក្នុងត្រីមាសទីពីរ ពោលគឺបានកើនឡើង ៧,៦% ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯតម្រូវការសកលសម្រាប់មាសដុំ និងកាក់មាស នៅក្នុងត្រីមាសទីពីរនេះ បានធ្លាក់ចុះ ៣% មកត្រឹម ៣០៧,១ តោន៕​